សេដ្ឋកិច្ច និងពាណិជ្ជកម្ម
គម្រោង Arakawa Residence បានបញ្ចប់ការសាងសង់គ្រោងអគារនៃដំណាក់កាលទី ២
ដំណើរការសាងសង់គម្រោងអគារស្នាក់នៅរួមតម្លៃសមរម្យអារ៉ាខាវ៉ា (Arakawa Residence) ដែលមានទុនវិនិយោគជាង ៧០ លានដុល្លារបាននិងកំពុងដំណើរទៅមុខជាប្រចាំ ដោយដំណាក់កាលទី ១ មានអតិថិជនចូលស្នាក់នៅប្រហែល ១០០ យូនីត ចំណែកដំណាក់កាលទី២ បានបញ្ចប់គ្រោងអគាររួចទាំងស្រុង។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/post-property/2021-10-21-1119-225430.html
កម្ពុជា-កូរ៉េ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅសប្តាហ៍ក្រោយ
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នៅថ្ងៃទី ២៦ ខែតុលា ខាងមុខ ដែលនេះគឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសអាស៊ីទាំង ២។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-1434-225431.html
ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការកាស៊ីណូ ត្រូវកំណត់ចាប់ពី ៤០០ ពាន់លានរៀល
រដ្ឋាភិបាលកម្ពុជាបានកំណត់ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរ័ណ ត្រូវមានចាប់ពី ៨០០ ០០០ ០០០ ០០០ (ប្រាំបីរយពាន់លាន) រៀលឡើងទៅ និងប្រតិបត្តិការល្បែងកាស៊ីណូមិនស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរ័ណ ត្រូវមានចាប់ពី ៤០០ ០០០ ០០០ ០០០ (បួនរយពាន់លាន) រៀលឡើងទៅ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-21-1119-225428.html
កិច្ចព្រមព្រៀងកម្ពុជា-កូរ៉េខាងត្បូងនឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយ
កម្ពុជា និងសាធារណរដ្ឋកូរ៉េនឹងចុះហត្ថលេខាលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅសប្តាហ៍ក្រោយ ដោយសារប្រទេសទាំងពីរបានមើលឃើញពីទំហំនៃការកើនឡើងរវាងពាណិជ្ជកម្មទ្វេភាគី។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3B2sY7V
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមកើនឡើង ៤ ដង
យោងតាមស្ថិតិពីអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថាការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាមកើនឡើងជិត ៤ ដង ដែលមានទំហំទឹកប្រាក់ដល់ទៅ ៣,៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/30HNDlj
តម្រូវការនៃការនាំចេញផ្លែចេករបស់កម្ពុជា ត្រូវបានកត់សម្គាល់ថា បានជិត ៣៥០.០០០ តោនក្នុងរយៈពេល ៩ ខែដំបូង
ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំ២០២១ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៤៣.៨១២ តោនកើនឡើង ៤៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3n35V84
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (U.S.-ABC) ចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាលើវិស័យថាមពលឧស្សាហកម្ម សុខភាព បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងការនាំចូល-នាំចេញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3b8RHgx
ADB អនុម័តថវិកាចំនួន ៤០ លានដុល្លារដើម្បីផ្តល់ឥណទានក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទានក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុនិងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។ ...
មីឆែល ហ្វឹន
https://bit.ly/3poim1b
សំណើវិនិយោគឧស្សាហកម្មថ្មីបានចុះបញ្ជីហើយ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុម័តគម្រោងវិនិយោគឧស្សាហកម្មថ្មីសរុបចំនួន ១២៤ នៅចន្លោះខែមករា និងកញ្ញាឆ្នាំនេះ ដែលនាំឲ្យរោងចក្រវិនិយោគសកម្មសរុបមានចំនួន ១.៨៤៣។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3vqP2YO
ប្រមូលចំណូលពន្ធបានជាង ២.១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដំបូង
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានប្រមាណ ៨.៥៤៩ ពាន់លានរៀល (ប្រហែល ២.១១១ លានដុល្លារអាមេរិក) ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះស្មើនឹង ៩៤.១២% នៃផែនការប្រចាំឆ្នាំ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3BXgUGg
ធនាគារកណ្តាលអំពាវនាវឱ្យអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិគាំទ្រការស្តារឡើងវិញរបស់អាស៊ាន
អភិបាលធនាគារជាតិនៃកម្ពុជាបានអំពាវនាវឱ្យង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្តគាំទ្រដល់សេដ្ឋកិច្ចអាស៊ានជាពិសេសនៅពេលដែលពួកគេបានជាសះស្បើយពីការរីករាលដាលនៃវីរុសកូរូណា។ ...
មីឆែល ហ្វឹន
https://www.khmertimeskh.com/50953619/central-bank-calls-on-imf-to-support-aseans-recovery/
រដ្ឋាភិបាលស្នើឱ្យអូស្ត្រាលីជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ប៊ិន ឈិនបានស្នើសុំឱ្យប្រទេសអូស្ត្រាលីផ្តល់ថវិកាដល់ភាគីជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ ...
យិន សឿម
https://www.khmertimeskh.com/50953481/government-asks-australia-for-financial-support-for-eccc/
ទីផ្សារធំៗចំនួន ៣ ស្រូបយកកសិផលនាំចេញរបស់កម្ពុជាប្រមាណជាង ៩៥%
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃទី ១៤ ខែតុលា ឱ្យដឹងថា ការនាំចេញកសិផលទៅកាន់ ៩០ ប្រទេសក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះសម្រេចបាន ៥,៩៣ លានតោន ក្នុងនោះទៅប្រទេសវៀតណាម ចំនួន ៦៤,១១ ភាគរយ, ថៃ ២១,៤៩ ភាគរយ និងចិន ៩,៦៩ ភាគរយ ខណៈទៅគោលដៅប្រទេស ៨៧ ផ្សេងទៀត ៤,៧១ ភាគរយ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-15-1407-225135.html
សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតសម្រាប់អ្នកនាំចេញ
សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតសម្រាប់ផលិតផលនាំចេញរបស់កម្ពុជានៅឆ្នាំ ២០២១ ទោះបីមានជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ការនាំចេញរយៈពេល ៨ ខែរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងទោះបីជាផលិតផលមួយ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50952218/us-remains-the-biggest-market-for-exporters/
CDC អនុម័តគម្រោងវិនិយោគដែលមានទឹកប្រាក់ ៣,៣ ពាន់លានដុល្លារក្នុងដើមខែដំបូងត្រីមាសទី៣
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៣៤ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៣,៣ ពាន់លានដុល្លារនៅក្នុងរយៈពេលពីខែមករាដល់ខែកញ្ញា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3aIO6FE
តំណាង IMF មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញឆាប់ៗ
លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជាមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីវិធានការបុរេសកម្មរបស់រដ្ឋាភិបាលចំពោះផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ ១៩ លើសង្គម និងសេដ្ឋកិច្ច ខណៈស្ថាប័នមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនេះបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-13-1035-225014.html
គយ និងរដ្ឋាករកម្ពុជា រៀបចំសិក្ខាសាលា «ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ ២០២១»
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាននិយាយថា លទ្ធផល «ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ ២០២១» (Time Release Study-2021) នឹងជួយឱ្យកម្ពុជាអាចដាក់ចេញអនុសាសន៍នានាជាមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-10-13-1047-225016.html
ក្រុមហ៊ុនចុះបញ្ជី ២ បានបង្ហាញពីភាពរីកចម្រើននៃអាជីវកម្មរបស់ខ្លួន
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ចំនួន ២ បានរាយការណ៍ពីការស្ទុះងើបឡើងវិញនៃប្រតិបត្តិការអាជីវកម្មរបស់ពួកគេក្នុងរយៈពេល ៣ ត្រីមាសចុងក្រោយនេះ ដោយសារភាពប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកពីវិបត្តិសុខភាពជំងឺកូវីដ-១៩។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-12-1051-224930.html
ប្រទេសជប៉ុននិងកម្ពុជាបានចុះកិច្ចព្រមព្រៀងលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក ម៉ាសាហ៊ីរ៉ូ មីកាមិ បានចុះហត្ថលេខាលើ “ការផ្លាស់ប្តូរកំណត់ចំណាំ” និងឯកសារផ្សេងទៀតទាក់ទងនឹងការផ្តល់ជំនួយនិងកម្ចីឥតសំណងរបស់ជប៉ុនដែលមានទឹកប្រាក់ប្រមាណ ៧២ លានដុល្លារដើម្បីអនុវត្តគម្រោងចំនួន ៦ ។ ...
រី សូចាន់
https://www.phnompenhpost.com/national/japan-cambodia-ink-deal-socio-economic-development
គម្រោងមិនមែនតំបន់សេដ្ឋកិច្ចពិសេសធ្លាក់ចុះជិត ៣០%
គម្រោងវិនិយោគឯកជនចំនួន ៧៥ នៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ធ្លាក់ចុះជិត ៣០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរាយការណ៍។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/non-sez-projects-slide-nearly-30
ពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិកកើនឡើង ២៨.៥% ក្នុងរយៈពេល ៨ ខែដំបូង
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាមេរិកក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ មានចំនួនសរុប ៥,៤៩៩៤ ពាន់លានដុល្លារកើនឡើង ២៨,៤៧ ភាគរយធៀបនឹង ៤,២៨០៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន នេះបើយោងតាមការិយាល័យជំរឿនអាមេរិក។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/bilateral-trade-us-soars-285-first-eight-months
មូលនិធិហ្វាំងឡង់វិនិយោគ ១០ លានដុល្លារក្នុងធនាគារស្ថាបនា
ធនាគារស្ថាបនា ភីអិលស៊ី បានទទួលទឹកប្រាក់ចំនួន ១០ លានដុល្លារពី OP Finnfund Global Impact Fund I ដែលជាមូលនិធិផលប៉ះពាល់ទីផ្សារឈានមុខគេនៅលើពិភពលោកនៅហ្វាំងឡង់ដែលអនុញ្ញាតឱ្យធនាគារពង្រីកផលប័ត្រប្រាក់កម្ចីរបស់ខ្លួនដល់សហគ្រាសធុនតូចនិងមធ្យមនិងជាពិសេសសហគ្រិនស្ត្រី។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/finnish-fund-invests-10m-sathapana
អង្គការសុខភាពពិភពលោកនៅកម្ពុជានិយាយថា អត្រាចាក់វ៉ាក់សាំងខ្ពស់ផ្តល់នូវមូលដ្ឋានដ៏ល្អសម្រាប់ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ
តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបាននិយាយថាអត្រាចាក់វ៉ាក់សាំងខ្ពស់របស់កម្ពុជាគឺជាមូលដ្ឋានដ៏ល្អសម្រាប់ការបើកដំណើរការសេដ្ឋកិច្ចនិងសង្គមឡើងវិញប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវ។ ...
បុគ្គលិក ខែ្មរថាមស៍
https://bit.ly/3AJu0pr
ប្រព័ន្ធឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងជួយ MSMEs នៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាននិយាយថា ការផ្លាស់ប្តូរឌីជីថល (Digital Transformation) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) បាននិងកំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) នៅកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-10-09-1336-224785.html