សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ការនាំចេញផលនេសាទក្នុងឆមាសទី ១ ធ្លាក់ចុះប្រហែល ៨០%
កម្ពុជាបាននាំចេញផលនេសាទសរុប ១ ៣៧២ តោន ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆមាសទី ១ ឆ្នាំ ២០២០ ធ្លាក់ចុះប្រមាណ ៨០ ភាគរយ បើធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៩ ដែលមានចំនួន ៨ ៧១០ តោន។ នេះបើយោងតាមរបាយការណ៍ ...
ធូ វិរៈ
https://bit.ly/3fwQCzC
ក្រសួង៖ វិធានការណ៍ថ្មីក្នុងការជួយសហគ្រាសខ្នាតតូច និងមធ្យម
ដើម្បីដោះស្រាយបញ្ហានាពេលបច្ចុប្បន្នដែលសហគ្រាសខ្នាតតូច និងមធ្យមកំពុងជួបប្រទះនៅកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញនូវវិធានការណ៍សំខាន់ៗចំនួនពីរ។ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ...
សុខ ចាន់
https://www.khmertimeskh.com/50744867/ministry-new-measures-to-help-smes/
ឧស្សាហកម្មវាយនភ័ណ្ឌនៅកម្ពុជាកំពុងស្វែងរកជំនួយជាបន្ទាន់ដើម្បីបន្តដំណើរការ
ឧស្សាហកម្មកាត់ដេរនៅកម្ពុជាបានចេញសេចក្តីអំពាវនាវជាថ្មីម្តងទៀតដើម្បីស្វែងរកការជួយ ចំពេលដែលស្ថិតិថ្មីបង្ហាញថាកម្មករជាង ១៥០.០០០ នាក់បានបាត់បង់ការងាររបស់ពួកគេក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩ នេះ។ ...
Eco Textile
https://www.khmertimeskh.com/50744740/savagely-battered-cambodias-garment-industry-seeks-urgent-help-to-stay-alive/
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅទ្រឹងនៅឆមាសទីមួយ
ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅទ្រឹងក្នុងឆមាសទី ១ នៃឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវិដ-១៩ ខណៈព្យាករណ៍ថាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនឹងធ្លាក់ចុះ ១,៩ ភាគរយនៅ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50744787/cambodias-economy-stagnant-in-first-half/
ការពិភាក្សាទៅលើវិបត្តិនៃការនាំចូលអង្ករ
ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មានការប្រជុំបន្ទាន់មួយ ដែលសហព័ន្ធស្រូវអង្ករសហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូលទៅកាន់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក (USITC) ឲ្យលុបចោលផលប្រយោជន៍ពាណិជ្ជកម្មលើអង្ករដែលនាំចូលទៅសហរដ្ឋអាមេរិករួមមានពីប្រទេសកម្ពុជាផងដែរ។ ...
សុខ ចាន់
https://www.khmertimeskh.com/50744806/crisis-talks-on-threat-to-rice-imports/
ក្រុមហ៊ុនជិត ៥០ ទទួលជោគជ័យក្នុងការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា
ក្រុមហ៊ុនជិត ៥០ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដោយជោគជ័យចាប់តាំងពីដាក់ឲ្យដំណើរការជាផ្លូវការកាលពីពាក់កណ្តាលខែមិថុនា។ ក្រសួង និងស្ថាប័នរដ្ឋយ៉ាងហោច ៦ ត្រូវបានដាក់បញ្ជូលទៅក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលជាប្រព័ន្ធចុះបញ្ជីថ្មីបំផុត នឹងជួយលើកកម្ពស់ការចុះបញ្ជី និងកាត់បន្ថយអំពើពុករលួយ។ ...
ធូ វិរៈ
https://bit.ly/2ZoeNud
CDB ផ្តល់ហិរញ្ញប្បទានឲ្យអេស៊ីលីដា
China Development Bank (CDB) ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេលើពិភពលោកបានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានរយៈពេលវែង ១៣០ លានដុល្លារ ដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/2ARTyri
ពង្រីកប្រភពបំណុលបរទេសដើម្បីជំរុញកំណើនសេដ្ឋកិច្ច
មានការរិះគន់មកលើកម្ពុជាចំពោះជំហររបស់ខ្លួនទៅកាន់ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ២ លើពិភពលោក ទាក់ទងបំណុលបរទេសដែលកម្ពុជាបានជំពាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពេលនេះប្រទេសកម្ពុជានឹងទំនងជាផ្លាស់ ...
សន សារ៉ាត់
https://www.khmertimeskh.com/50744111/widening-foreign-debt-sources-to-boost-economic-growth/
ច្បាប់វិនិយោគថ្មីនឹងទាក់ទាញវិនិយោគបន្ថែម
ច្បាប់វិនិយោគថ្មីត្រូវបានរំពឹងថានឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគថ្មី និងកែលម្អបរិយាកាសវិនិយោគដើម្បីរក្សាការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស។ លោក ផាន ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ...
ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50743474/new-investment-law-to-attract-more-investments/
បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កម្ពុជានឹងបន្តចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង
ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េត្រូវបានគ្រោងនឹងចាប់ផ្តើមឆាប់ៗនេះ។ នេះជាការលើកឡើងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅពេលជួបជាមួយលោកស្រី Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃប្រទេសកូរ៉េប្រចាំនៅកម្ពុជានៅ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50743512/after-fta-with-china-s-korea-next-in-line-to-negotiate-free-trade-agreement/
ធនាគារជាតិនៃកម្ពុជា៖ វិស័យហិរញ្ញវត្ថុមានដំណើរការល្អប្រសើរ
អ្នកតំណាងធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា វិស័យធនាគារនឹងបន្តរីកចម្រើនប្រកបដោយទំនុកចិត្ត និងចូលរួមចំណែកយ៉ាងសកម្មដល់សកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ វិស័យធនាគារ និងហិរញ្ញវត្ថុបន្តជំរុញការចូលរួមផ្នែកហិរញ្ញវត្ថុ ខណៈចំនួនអតិថិជនដាក់ប្រាក់បញ្ញើមានចំនួន ...
សុខ ចាន់
https://www.khmertimeskh.com/50742892/finance-sector-in-good-shape-nbc/
ការនាំចេញសម្លៀកបំពាក់ធ្លាក់ចុះ ខណៈរោងចក្ររងគ្រោះដោយកូវីដ-១៩
យោងតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ការនាំចេញក្នុងវិស័យកាត់ដេរបានធ្លាក់ចុះជាង ៥ ភាគរយស្មើនឹងប្រមាណ ៣,៧៨ ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំនេះ។ ...
សុខ ចាន់
http://khmertimeskh.com/50743103/garment-exports-fall-factories-hit-by-virus/
ក្រុមអ្នកបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកអំពាវនាវឱ្យអង្ករកម្ពុជាទាំងអស់ជាប់ពន្ធពេញលេញ
ការនាំចេញអង្ករកម្ពុជាទៅសហរដ្ឋអាមេរិកអាចប្រឈមមុខនឹងការជាប់ពន្ធពេញលេញ បន្ទាប់ពីក្រុមអ្នកបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកបានអំពាវនាវឱ្យធ្វើដូច្នេះ។ បច្ចុប្បន្ននេះអង្កររបស់ប្រទេសកម្ពុជាទទួលបានការលើកលែងពន្ធមួយចំនួនក្រោម ប្រព័ន្ធផែនការអនុគ្រោះពន្ធ (GSP) ។ ទោះ ...
សន សារ៉ាត់
https://www.khmertimeskh.com/50743069/us-lobby-group-calls-for-full-taxes-on-all-cambodian-rice/
លោក ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសចិនចុះកិច្ចព្រមព្រៀង FTA
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជាដើម្បីទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ( FTA) នៅខែសីហាខាងមុខ ខណៈកិច្ចព្រមព្រៀងថ្មីនេះគឺជាការបើកទំព័រថ្មីមួយសម្រាប់កម្ពុជាក្នុងការធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទី ២ លើពិភពលោក និងលេខ ...
ម៉ៃ គុណមករា
https://bit.ly/2Z9KtDz
មជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីបានផ្តល់ការជំរុញដល់ការចាប់ផ្តើមអាជីវកម្មឌីជីថល
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាស្ថាប័នរដ្ឋបាលសាធារណៈក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន និស្សិត និងអ្នកស្រាវជ្រាវដើម្បីបង្កើតអាជីវកម្មថ្មីស្របតាមនិន្នាការ និងសន្ទុះនៃការជឿនលឿននៃបច្ចេកវិទ្យាឌី ...
សុខ ចាន់
https://www.khmertimeskh.com/50742408/new-tech-centre-given-boost-to-help-digital-startups/
គម្រោងវិនិយោគមានតម្លៃ ១៤,៤ លានដុល្លារត្រូវបានអនុម័ត
នៅក្នុងសប្តាហ៍ដំបូងនៃខែនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានតម្លៃជាង ១៤,៤ លានដុល្លារ ហើយគេរំពឹងថានឹងបង្កើតការងារបានចំនួន ៦២៥ កន្លែង។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/investors-144m-projects-approved
អូស្ត្រាលីចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា
អូស្ត្រាលីចាប់អារម្មណ៍ក្នុងការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដូចជាថាមពលវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ។ ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងដោយឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជាលោក Pablo Chiho Kang ក្នុងឱកាសជួបជាមួយ លោក គិត ម៉េង ...
នីកា/AKP
https://www.khmertimeskh.com/50741056/australia-keen-on-investing-in-renewable-energy-in-cambodia/
ការនាំចេញកៅស៊ូរបស់ប្រទេសកម្ពុជាកើនឡើង ១៧ ភាគរយក្នុងរយៈពេល ៥ ខែដំបូង
ប្រទេសកម្ពុជាបាននាំចេញកៅស៊ូចំនួន ៩៧,១៧៥ តោន ទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ គឺកើនឡើង ១៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50741048/cambodias-rubber-exports-increase-by-17-percent-in-first-five-months/
ផលប៉ះពាល់នៃវិស័យដឹកជញ្ចូនក្នុងឆមាសទីមួយ
លោក ស៊ិន ចន្ធី ប្រធានសមាគមដឹកជញ្ជូនកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីជាការកើនឡើងនៃការនាំចេញផលិតផលកសិកម្មជាពិសេសស្រូវក៏ដោយ សកម្មភាពរួមក្នុងវិស័យដឹកជញ្ជូនមានកំណើនតិចតួចកាលពីខែមុន ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/rocky-road-logistics-after-dull-h1
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានស្នើសុំកម្ចីរយៈពេល ១ ឆ្នាំ សម្រាប់រោងម៉ាស៊ីនកិនស្រូវ
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទរបស់រដ្ឋ (ARDB) ពង្រីករយៈពេលសងប្រាក់កម្ចីរបស់ខ្លួនដល់ ១២ ខែ ដើម្បីជួយសម្រួលដល់រោងម៉ាស៊ីនកិនស្រូវ។ ការស្នើសុំនេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ...
ធូ វិរៈ
https://www.phnompenhpost.com/business/crf-requests-year-long-loans-rice-millers
ខេត្តកំពង់ចាមនាំចេញចេកជាង ២ ម៉ឺនតោន
លោក អ៊ុន ចិន្តា អភិបាលខេត្តកំពង់ចាម បានថ្លែងកាលពីម្សិលមិញក្នុងសន្និសីទសារព័ត៌មានថាខេត្តនេះបាននាំចេញចេកលឿងស្រស់ជាង ២ ម៉ឺនតោនទៅទីផ្សារអន្តរជាតិក្នុងអំឡុង ៦ ខែដើមឆ្នាំនេះ។ ...
ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50740992/kampong-cham-exports-over-20000-tonnes-of-bananas/
ជប៉ុនស្វែងរកការវិនិយោគបន្ថែមទៀតលើវិស័យកសិឧស្សាហកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តវិនិយោគិនជប៉ុនឱ្យវិនិយោគលើវិស័យឧស្សាហកម្ម និងការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅពេលដែលលោកបានទទួលគណៈប្រតិភូសមាគមពាណិជ្ជកម្មជប៉ុននៅកម្ពុជា (JBAC) ...
ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50741042/more-japanese-investments-on-industry-and-agro-processing-sought/
ការនាំចេញអង្ករនៅក្នុងឆមាសទី១ មានកំណើនជាង ៤១%
ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២០ សម្រេចបានជាង ៣៩ ម៉ឺនតោន កើនជាង ៤១ ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំមុន ដោយការនាំចេញនាពេលនេះ គឺ ...
ធូ វិរៈ
https://bit.ly/3eUynUa
វិស័យឧស្សាហកម្មស្នើសុំការយោគយល់លើការដក EBA
សមាគមចំនួន ៣ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង ទំនិញធ្វើដំណើរ និងពាណិជ្ជកម្ម កាលពីម្សិលមិញបានផ្ញើលិខិតមួយទៅសភាអ៊ឺរ៉ុបជាថ្មីម្តងទៀតដោយអំពាវនាវឲ្យពន្យារពេលដកការអនុគ្រោះផ្នែកពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។ ...
សុខ ចាន់
https://bit.ly/38n84Uw