សេដ្ឋកិច្ច និងពាណិជ្ជកម្ម

លោក​ គួច ចំរើន ឲ្យ​ផ្អាក​ពិនិត្យ​​ទីតាំង​អាជីវកម្ម​ជនបរទេស

អភិបាលខេត្ដ​ព្រះសីហនុ​លោក គួច ចំរើន បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​​នៃ​រដ្ឋបាលខេត្ត-ក្រុង​ព្រះសីហនុ ផ្អាក​សកម្មភាព​មិនចាំបាច់​មួយចំនួន​ក្នុង​ការចុះ​ត្រួតពិនិត្យ​កន្លែង​អាជីវកម្ម​ជនបរទេស​​ពិសេស​របស់​ជនជាតិ​ចិន ដើម្បី​​កុំឱ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​ពួកគេ ហើយ​ឈាន​ទៅ​បញ្ឈប់​អាជីវកម្ម​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។ លោក គួច ចំរើន បាន ...

វ៉ន ដារ៉ា
https://bit.ly/2EO1Z5p

កម្ពុជា​-កូរ៉េ​ខាងត្បូង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ប៊ូ​សាន​

ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​កាលពី​ម្សិលមិញ​ បាន​ពិភាក្សា​អំពី​ការ​ពន្លឿន​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទី​ក្រុង​ប៊ូ​សាន​កាលពី​ខែមុន​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ កាលពី​ម្សិលមិញ​បាន ...

ស៊ុន មេសា
https://www.khmertimeskh.com/50673093/cambodia-south-korea-to-implement-busan-agreements

ការចុះបញ្ជី​ពាណិជ្ជកម្ម​កើន​ ២៣ ភាគរយ​ ១១ ​ខែ​ឆ្នាំនេះ

ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​ពាណិជ្ជកម្ម​ថ្មី​នៅ​ក្រសួងពាណិជ្ជកម្ម​មាន​ការកើនឡើង​ជាង​ ២៣ ​ភាគរយ​ ក្នុង​រយៈពេល​ ១១ ខែ ឆ្នាំ​ ២០១៩ ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​កំណើន​នេះ​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​នៅ​ឆ្នាំនេះ​។ កាលពី​ចុងខែ​វិច្ឆិកា ធនាគារពិភពលោក​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ដែល​គាំទ្រ ...

ធូ វិរៈ
https://bit.ly/377nRVD

សហរដ្ឋអាមេរិក​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​វិស័យ​ថាមពល​

លោក​ឯកអគ្គ​រដ្ឋទូត​ Patrick​ Murphy​ បាន​សម្តែង​នូវ​ឆន្ទៈ​ក្នុង​ការជំរុញ​វិនិយោគិន​ឯកជន​នៅ​សហរដ្ឋអាមេរិក​ ឱ្យ​ ធ្វើការ​ជាមួយ​វិស័យ​ប្រេង​ និង​ឧស្ម័ន​នៅ​ប្រទេស​កម្ពុជា​ ដរាបណា​កម្ពុជា​ចង់​សម្របសម្រួល​ការងារ​នេះ​ជាមួយ​អាមេរិក​។ ...

ស៊ុន មេសា
https://www.khmertimeskh.com/50671915/united-states-shows-interest-in-energy-sector

CDC អនុម័ត​គម្រោង​ ៣ ​តម្លៃ​ជាង​ ១១ ​លាន​ដុល្លារ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​បន្ថែមចំនួន​ ៣ ​ទៀត​ដែល​មាន​តម្លៃ​វិនិយោគ​សរុប​ជាង ១១ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ ក្រុមហ៊ុន​ទាំង​ ៣ ដែល CDC អនុម័ត​រួមមាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ S W J (Cambodia) Garment Co., Ltd ស្ថិតនៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ ៤,៤ ​លាន​ដុល្លារ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Leading Star (Cambodia) Garment Co., Ltd នៅ ...

ហ៊ឹន ពិសី
https://bit.ly/2QoPiUb

ក្រុមហ៊ុន​ប្រេង​អេមីរ៉ាតអារ៉ាប់រួម​ មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ក្រុមហ៊ុន Muba-dala Petroleum ដែលជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏ធំ​មួយ​របស់​ប្រទេស​ អេមីរ៉ាតអារ៉ាប់រួម បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​។ លោក ជៀប សួរ អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបង្ហាញ​ចំណាប់អារម្មណ៍​នេះ​កើតមានឡើង ...

ធូ វិរៈ
https://bit.ly/36wHNks

ក្រសួង​ការបរទេស​បាន​ដាក់​ការឆ្លើយតប​ ចំពោះ​របាយការណ៍​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ EBA ​កាលពី​ថ្ងៃ​ម្សិលមិញ

កម្ពុជា​រំពឹងថា សហភាព​អឺរ៉ុប​នឹង​ពិចារណា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ផលប៉ះពាល់​លើ​កម្មករ​ជិត​ ១ ​លាន​នាក់​ នៅ​កម្ពុជា​ក្នុង​ករណី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១២ ធ្នូ ម្សិលមិញ​ក្រសួងការបរទេស​បាន​ដាក់​ការឆ្លើយតប​ចុងក្រោយ​របស់​ខ្លួន​ចំពោះ ...

នៀម ឆេង
https://bit.ly/2PftD1g

សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ជាង​ ៧% ក្នុង​ឆ្នាំនេះ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ជាង ៧ ​ភាគរយ​ ដែល​មាន​តម្លៃ ២៤ ​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០១៩ ​នេះ ដោយសារ​តែ​លទ្ធផល​ឧស្សាហកម្ម​ល្អ ដែល​ជួយ​ឲ្យ​មាន​ប្រាក់ចំណូល​ក្នុងស្រុក​កើនឡើង​។ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ (CUS) កាលពី​ថ្ងៃទី ១១ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា យោងតាម ...

ធូ វិរៈ
https://bit.ly/36zHtkD

លោក​ ហ៊ុន សែន​៖ ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ គឺ​ប្រៀបដូចជា​ EU ​សម្លាប់​អ្នកប្រឆាំង​ផ្កាប់មុខ​ និង​បំផ្លាញ​ខ្លួនឯង

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​ថា​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ប្រៀប​ដូចជា​សហភាព​អឺរ៉ុប​ (EU) ​បំផ្លាញ​សមិទ្ធផល​ខ្លួនឯង​ដែល​បានធ្វើ​នៅ​កម្ពុជា និង​ជា​ការសម្លាប់​ក្រុម​អ្នកប្រឆាំង​ផ្កាប់មុខ​។ លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជាង​ ៦ ៧០០ ​នាក់ ​នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​។ លោក ...

នៀម ឆេង
https://bit.ly/2PhalIY

វិស័យ​ឯកជន​រំពឹងថា EAEU នឹង​ជួយ​ពង្រីក​ទីផ្សារ​នាំចេញ

អ្នក​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្រូវ​អង្ករ​រំពឹងថា ការបើក​ច្រក​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុបអាស៊ី គឺជា​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​របស់​កម្ពុជា​។ ការលើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃ​ពុធ បានចេញ​របាយការណ៍​ស្តីពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុបអាស៊ី ( EAEU)​។ ...

ធូ វិរៈ
https://bit.ly/2Pma5XX

​ក្រុមហ៊ុន​ចិន​ស្វែងរក​ការ​វិនិយោគ​លើ​ដំណាំ​ដូង​នៅ​កម្ពុជា​

​វិនិយោគិន​មួយ​ក្រុម​មក​ពី​ខេត្ត​ហា​យ​ណា​ន​ ប្រទេស​ចិន​ ឥឡូវនេះ​កំពុង​ស្វែងរក​ឱកាស​សម្រាប់​ដំណាំ​ដូង​។​ កាលពី​ម្សិលមិញ​ គណៈប្រតិភូ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ លោក​ វេ​ង​ សា​ខុន​ នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ពិភាក្សា​ពី​វិស័យ​ដូង​នៅ​ក្នុង​ប្រទេស ...

ជា វណ្ណៈ
https://www.khmertimeskh.com/50667072/chinese-firms-seek-investments-in-coconut-farming-in-cambodia/

វិនិយោគិន​ ចាប់អារម្មណ៍​លើ​ការគ្រប់គ្រង​មូលនិធិ

ក្រុម​វិនិយោគិន​ចិន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នៅ​កម្ពុជា ខណៈ​វិស័យនេះ​កំពុង​បង្ហាញ​ពី​កំណើន​នៅក្នុង​ទីផ្សារ​មូលធន​កម្ពុជា​។ ការបង្ហាញ​ចំណាប់អារម្មណ៍​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​មួយ​ជាមួយ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​កាលពី​ថ្ងៃ​ចន្ទ​។ លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ពិភាក្សា​មួយ​កាលពី​ថ្ងៃទី ...

ធូ វិរៈ
https://bit.ly/2r7jfPY

របាយការណ៍​៖ រោងចក្រ​កាត់ដេរ​នៅតែ​បន្ត​បើក​ទោះបីជា​មាន​សក្តា​នុ​ពល​នៃ​ការបាត់បង់​កិច្ច​ព្រមព្រៀង​ EBAក៏ដោយ​

រោងចក្រ​កាត់ដេរ​នៅតែ​បន្ត​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះបីជា​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ៗ ពី​ការបាត់បង់​ឋានៈ​របស់​ខ្លួន​ពី​ EBA​ ជាមួយ​សហភាព​អឺរ៉ុប​ក៏ដោយ​ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50666883/garment-factories-opening-despite-potential-loss-of-eba-deal-report/

CDC អនុម័ត​គម្រោង​វិនិយោគ​រោងចក្រ​កាបូប ស្បែកជើង​ជិត​ $៩ ​លាន

គម្រោង​វិនិយោគ​រោងចក្រ​ផលិត​កាបូប និង​សម្លៀកបំពាក់ ៣ ​ដែលមាន​ទុនវិនិយោគ​ជិត ៩ ​លាន​ដុល្លារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​។ នេះ​បើតាម CDC​។ គេហទំព័រ CDC កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​បាន​បង្ហាញថា CDC បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​ផលិត​កាបូប Quan Ming Handbag (Cambodia) Industrial Co., Ltd ក្រុមហ៊ុន​រោងចក្រ​ផលិត​កាបូប និង​ខ្សែក្រវាត់ Gd New Sky Leather Products Co., Ltd. និង​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Tao And Kiven Garment Co., Ltd ចុះបញ្ជី​ជា​ផ្លូវការ ...

ហ៊ឹន ពិសី
https://bit.ly/2qmVL94

ចំណូល​ PPSP ​កើន​នៅ​ត្រីមាស​ទី​ ៣

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា បាន​រាយការណ៍​ពី​កំណើន​ប្រាក់ចំណូល​ដ៏រឹងមាំ​នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំនេះ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំទៅ ដែល​គាំទ្រ​ដោយ​ប្រាក់ចំណូល​ពី​ការលក់​ដី​។ ...

ម៉ៃ គុណមករា
https://bit.ly/361JYw6

Mekong Oryza ចុះ​កិច្ចព្រមព្រៀង​ជំរុញ​ការនាំចេញ​អង្ករ

ក្រុមហ៊ុន​នាំចេញ​អង្ករ Mekong Oryza Trading បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ​ជាមួយ​ក្រុមហ៊ុន​បរទេស​មកពី​ទីក្រុង​ហុងកុង និង​អាហ្វ្រិក ដើម្បី​ពង្រីក​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន អឺរ៉ុប និង​អាហ្វ្រិក​ខាងត្បូង​ដែល​ទីផ្សារ​ថ្មី​របស់​កម្ពុជា​។ ការចុះ MoU នេះ បានធ្វើ​ឡើង​រវាង​ក្រុមហ៊ុន Mekong Oryza Trade ជាមួយ Hong Kong-based Hong Kong Zhoghui Taifu International និង​ក្រុមហ៊ុន Gree Shield Africa Group នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជា​សាក្សី​ក្នុង ...

ធូ វិរៈ
https://bit.ly/33G83a8

ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​កៅស៊ូ ​​ត្រូវ​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព

ក្រសួងកសិកម្ម​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​កៅស៊ូ មក​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ ដើម្បី​ជំរុញ​តម្លៃ​កៅស៊ូ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​។ បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ​ចេញផ្សាយ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា អ្នក​ដែល​មាន​បំណង​បង្កើត​មន្ទីរពិសោធន៍​មូលដ្ឋាន និង​ម្ចាស់​មន្ទីរពិសោធន៍​មូលដ្ឋាន​ដែល​មិនទាន់ ...

ធូ វិរៈ
https://bit.ly/2R9I08H

អេស៊ីលីដា​បាន​ការយល់ព្រម​ពី​ NBC ក្នុង​ការបោះ​លក់​ IPO

Acleda Bank Plc ដែលជា​ធនាគារ​ឈានមុខ​គេ​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុង​ស្រុក​នឹង​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​ក្នុងការ​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX ) បន្ទាប់ពី​ធនាគារ​នេះ​ទទួល​បាន​លិខិត​យល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការធ្វើ​ពិពិធកម្ម​ប្រភព​មូលនិធិ​របស់​ខ្លួន​សម្រាប់​ការពង្រីក​អាជីវកម្ម​។ ...

ម៉ៃ គុណមករា
https://bit.ly/2DCXU3f

ទំហំ​ជួញដូរ​ភាគហ៊ុន​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ធ្លាក់ចុះ​ខ្លាំង​នៅ​ត្រីមាស​ទី​ ៣

ទំហំ​ជួញដូរ​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ធ្លាក់ចុះ​ ៩២ ​ភាគរយ​​ នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​ធៀប​នឹង​ត្រីមាស​ទី​ ២ ទោះបី​ជា​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​បាន​កើនឡើង​ ៤០ ​ភាគរយ ​រហូត​ដល់​ ៨០០ ​ដុល្លារ​ក៏ដោយ​។ អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​មិនបាន​បារម្ភ​អំពី​ការធ្លាក់ចុះ​ទំហំ​ជួញដូរ​នេះ​ទេ ដោយ ...

ម៉ៃ គុណមករា
https://bit.ly/2R9OqEQ

ធនាគារ​ពិភពលោក​ព្រមាន​ជា​ថ្មី​ថា​ លទ្ធភាព​នៃ​ការ​ដក ​EBA ​អាច​ប៉ះ​ទង្គិច​សេដ្ឋកិច្ច​កម្ពុជា

ធនាគារ​ពិភពលោក​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ព្រមាន​ម្តង​ទៀតថា​ លទ្ធភាព​នៃ​ការ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ» ឬ​ហៅ​ថា​ EBA ​អាច​នឹង​ក្លាយ​ជា​បច្ច័យ​មិន​ល្អ​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ដែល​ធនាគារ​នេះ​ អះអាង ...

ហ៊ុល រស្មី
https://khmer.voanews.com/a/hul-world-bank-repeated-its-warning-over-impacts-of-eba-withdrawal/5183194.html

World​ Bank​ ព្រមាន​ពី​ហានិភ័យ​លើ​សេដ្ឋកិច្ច​កម្ពុជា​ បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ដកហូត​

ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ បាន​លើកឡើង​ក្នុង​របាយការណ៍​នោះ​ថា​ ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​ បណ្តាល​មក​ពី​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​សម្រេច​នៅដើម​ឆ្នាំក្រោយ​ និង​ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ ដែល​អាច​នឹង ...

ត្រាន់ តិចសេង |
https://vodkhmer.news/2019/11/28/eco-world-bank-reports-cambodia-economy-risking-by-eba-withdrawal/

រដ្ឋាភិបាល​បាន​ត្រៀម​ $៣ ​ពាន់​លាន​ ទប់ទល់​នឹង​ហានិភ័យ

ដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ ៣ ​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ដែល​អាច​កើតមានឡើង​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប ខណៈ​ពេល​កម្ពុជា​នៅសល់​ពេល​ ២ ​សប្តាហ៍​ទៀត ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​។ ...

ធូ វិរៈ
https://bit.ly/2Oy6fMd

ក្រសួង​និយាយ​ថា​កំណើន​សេដ្ឋកិច្ច​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រកបដោយ​សមធម៌​

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ កំណើន​សេដ្ឋកិច្ច​រឹងមាំ​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​ និង​បង្កើត​ឱកាស​សម្រាប់​ទាំងអស់គ្នា​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50665228/ministry-says-economic-growth-has-benefitted-people-equitably/

បញ្ហា​របស់​ SME ​ចាំបាច់​ត្រូវ​​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្

មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​ឲ្យ​ដឹងថា សហគ្រាស​ខ្នាតតូច និង​មធ្យម បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ទោះបី​យ៉ាងណា​វិស័យ​នេះ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ត្រូវការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​។ ...

ធូ វិរៈ
https://bit.ly/2L4mazp

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

FtUjy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!