សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ប្រាក់ចំណេញរបស់ PPAP កើនជិត ៥០%
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (ចំណេញបន្ទាប់ពីបង់ពន្ធរួច) របស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា (CSX) រយៈពេល ៩ ខែ ឆ្នាំ ២០១៩ បានកើនឡើងប្រមាណជិត ៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ...
ហ៊ឹន ពិសី
https://bit.ly/37Byy3N
CCC បានចុះ MoU ចំនួន ១៨ ជាមួយភាគីចិន
សភាពាណិជ្ជកម្មកម្ពុជា (CCC) បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការចំនួន ១៨ ជាមួយភាគីចិនក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនចិនចំនួន ២៤ មកកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ...
ហ៊ឹន ពិសី
https://bit.ly/2DedORB
ការនាំចេញសម្លៀកបំពាក់កម្ពុជា នឹងនៅតែខ្លាំង
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ មានសុទិដ្ឋិនិយមថា ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរនៅតែទទួលបានកំណើនដ៏រឹងមាំក្នុងរយៈពេល ២-៣ ឆ្នាំបន្ទាប់ដែលបានលើកឡើងលក្ខខណ្ឌការងារកាន់តែប្រសើរ និងការគោរពតាមច្បាប់ការងារគឺជាគន្លឹះដ៏សំខាន់នៃភាពជោគជ័យនៃឧស្សាហកម្មរបស់ប្រទេសនេះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើ ...
ម៉ៃ គុណមករា
https://bit.ly/3377iXq
នាយករដ្ឋមន្ត្រី ជំរុញឲ្យបង្កើនពាណិជ្ជកម្មជាមួយប៉ាគីស្ថាន
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃពុធបានអំពាវនាវឲ្យប្រទេសប៉ាគីស្ថានបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេស កម្ពុជា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសដែលនៅមានទំហំទាបនៅឡើយ។ ការអំពាវនាវនេះធ្វើឡើងដោយលោកនាយករដ្ឋមន្ដ្រីក្នុងអំឡុងជំនួបជាមួយលោក Pakistan Qasim Khan Suri អនុប្រធានសភាប៉ាគីស្ថានដែលកំពុង ...
ម៉ៃ គុណមករា
https://bit.ly/2XHrFcv
មន្ត្រី៖ គម្រោងចរចាពាណិជ្ជកម្មសេរីជាមួយចិនមិនពាក់ព័ន្ធនឹង EBA ឡើយ
ការបោះជំហានដំបូងក្នុងចរចាស្ថាបនាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិនមិនមានការពាក់ព័ន្ធនឹងស្ថានភាពមិនច្បាស់លាស់នៃគម្រោងពាណិជ្ជកម្មសម្បទានជាមួយសហភាពអឺរ៉ុប (EBA) ឡើយ។ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល ...
អូន ឆេងប៉រ
https://khmer.voanews.com/a/china-trade-talk-unrelated-to-eba-government-says/5175452.html
ការនាំចេញវាយនភណ្ឌ សម្លៀកបំពាក់កើនដល់ជិត $៨ ពាន់លាន
ការនាំចេញសម្លៀកបំពាក់វាយនភណ្ឌ និងស្បែកជើង (GTF) របស់កម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ កើនឡើង ១៣ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/2QvMOF7
មន្ត្រីកម្ពុជា អំពាវនាវឲ្យបង្កើនកិច្ចសហការសេដ្ឋកិច្ចជាមួយចិន
មន្ដ្រីជាន់ខ្ពស់កម្ពុជាបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតពីខេត្តហូណាន ប្រទេស ចិន ដើម្បីចាប់យកឱកាសនៅក្នុងវិស័យសក្ដានុពលជាច្រើនក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបាន ១០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៣ ដែលជាការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំង ២។ ការអំពាវនាវ ...
ម៉ៃ គុណមករា
https://bit.ly/37mn18b
EBA៖ សហភាពអឺរ៉ុបជិតនឹងបញ្ឈប់ការអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា
សហភាពអ៊ឺរ៉ុបបានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាចំពោះស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយបានផ្តល់ឱសានវាទរយៈពេលមួយខែដើម្បីកម្ពុជាឆ្លើយតបទៅនឹងរបាយការណ៍បឋមស្តីពីការផ្អាកការអនុគ្រោះពាណិជ្ជកម្មមុនពេលការសម្រេចចិត្តថា ...
EU Bulletin
https://www.eubulletin.com/10398-everything-but-arms-eu-close-to-suspending-cambodias-trade-preferences.html
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនចំនួន ២ បង្ហាញប្រាក់ចំណូលដ៏រឹងមាំ
ក្រុមហ៊ុនចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ចំនួន ២ គឺក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ (GTI) និងក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរាយការណ៍ពីប្រតិបត្តិការអាជីវកម្មល្អជាមួយនឹងប្រាក់ចំណូលដ៏រឹងមាំនៅត្រីមាសទី ៣ ឆ្នាំនេះ។ ...
ម៉ៃ គុណមករា
https://bit.ly/342z2gT
កម្ចី និងប្រាក់បញ្ញើ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនខ្លាំង
ប្រាក់កម្ចី និងប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាបានកើនឡើងខ្លាំង គិតត្រឹមចុងខែកញ្ញាឆ្នាំនេះ ដែលក្នុងចំណោមនោះអ្នកនៅក្នុងវិស័យហិរញ្ញវត្ថុបានបញ្ជាក់ថា កំណើននេះកំពុងឆ្លុះបញ្ចាំងពីប្រតិបត្តិការមីក្រូហិរញ្ញវត្ថុល្អប្រសើរ ព្រមទាំងស្ថិរភាពនយោបាយ។ ...
ម៉ៃ គុណមករា
https://bit.ly/2O13tyH
ក្រុមអ្នកជំនួញមកពី ហូណាន នឹងវិនិយោគ ១,៣ ពាន់លានដុល្លារនៅកម្ពុជា
អ្នកជំនួញមួយក្រុមមកពីខេត្តហ៊ូណានប្រទេសចិនថ្ងៃនេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីវិនិយោគក្នុងទឹកប្រាក់ចំនួន ១,៣ ពាន់លានដុល្លារនៅព្រះរាជាណាចក្រកម្ពុជា។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួង ...
ឃី សុវុឌ្ឍី
https://bit.ly/2KyMZM4
អ្នកដឹកនាំប្រចាំតំបន់អាស៊ីអាគ្នេយ៍បង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមគ្នា
មេដឹកនាំចំនួនម្ភៃប្រាំបីនាក់មកពីវិស័យជំនួញផ្សេងៗគ្នាក្នុងតំបន់អាស៊ីអាគ្នេយ៍បានជួបជុំគ្នាកាលពីខែមុនដើម្បីបង្កើតយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងគោលដៅដែលអាចអនុវត្តបាននិងអាចវាស់វែងបាន។ ...
Poovenraj Kanagaraj
https://www.khmertimeskh.com/50661055/sea-leaders-create-development-strategy/
ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មក្នុងស្រុកបានជាប់ចំណាត់ថ្នាក់នៅលើ fintech
ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ក្នុងខែនេះជាលើកដំបូងក្នុងកម្មវិធី Fintech100 ឆ្នាំ ២០១៩ ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុន H2 Ventures និងក្រុមហ៊ុន KPMG ដែលធ្វើការវិភាគជាសកលទៅលើលំហនៃវិស័យFintech។ ...
Gerald Flynn
https://www.khmertimeskh.com/50661022/local-startup-earns-spot-in-fintech-ranking/
នាយករដ្ឋមន្ត្រីជឿជាក់ថា លទ្ធផល EBA នឹងមិនប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជាទេ
នៅពេលរដ្ឋាភិបាលពិនិត្យមើលរបាយការណ៍បឋមរបស់គណៈកម្មការអឺរ៉ុបស្តីពី ថាតើកម្ពុជាគួររក្សាស្ថានភាពអនុគ្រោះពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំដើម្បីទ្រទ្រង់ខ្លួនដោយមាន ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50660990/pm-confident-eba-outcome-will-not-impact-kingdom/
ក្រុងព្រះសីហនុសូមស្វាគមន៍សួនឧស្សាហកម្មថ្មីចំនួន ៤
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា ខេត្តព្រះសីហនុនឹងក្លាយជាម្ចាស់ផ្ទះនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ បន្ថែមទៀត ហើយចំនួនសួនឧស្សាហកម្មសរុបនឹងមានចំនួន ៩ កន្លែងនៅទីនោះ។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50661037/sihanoukville-to-welcome-four-new-industrial-parks/
ប្រទេសថៃជំរុញការនាំចេញកៅស៊ូគឺជាក្តីកង្វល់មួយ
លោក ម៉ែន សុភ័ក្ត្រ អ្នកដាំ និងជាអ្នកនាំចេញជ័រកៅស៊ូបានបង្ហាញក្តីបារម្ភថា តម្លៃនឹងបន្តធ្លាក់ចុះ ខណៈប្រទេសថៃព្យាយាមជំរុញការនាំចេញកៅស៊ូធម្មជាតិរបស់ខ្លួន។ កាលពីខែមីនាក្រុមប្រឹក្សាកៅស៊ូត្រីភាគីអន្តរជាតិ (ITRC) ដែលមានប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ...
ធូ វិរៈ
https://www.phnompenhpost.com/business/thailand-boosting-rubber-exports-concern
ការនាំចេញស្បែកជើង និងទំនិញ ធ្វើដំណើរកើនដល់ជាង $៤ ពាន់លាន
ការនាំចេញស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ដែលជំរុញដោយប្រព័ន្ធអនុគ្រោះពន្ធលើទំនិញធ្វើដំណើររបស់អាមេរិក។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/exports-footwear-and-travel-goods-buoyed-tariff-privileges
កម្ពុជាបាននាំចូលអំបិល ៥ ០០០ តោន ពីប្រទេស ឥណ្
កម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាក្នុងបរិមាណប្រហែល ៥ ០០០ តោន ហើយមកដល់ពេលនេះ ខណៈបរិមាណអំបិលក្នុងស្តុកស្ទើរអស់ទាំងស្រុងទៅហើយ។ នេះបើតាមសហប្រធានសហគមន៍ផលិតអំបិល កំពតកែប (SPCKK)។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cambodia-imports-5000-tonnes-indian-salt
វិនិយោគិនចិនមកពីខេត្តហ៊្វូជៀន បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា
ក្រុមអ្នកវិនិយោគមកពីខេត្ត ហ៊្វូជៀន (Fujian) ប្រទេសចិន បានបង្ហាញពីការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលមួយចំនួន ពិសេសក្នុងខេត្តព្រះសីហនុ ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់។ ...
ហ៊ឹន ពិសី
https://bit.ly/2rK7wqh
វិទ្យាស្ថានផែនការនៃទីក្រុងស៊ិនជិនគ្រោងនឹងធ្វើផែនការមេក្រុងព្រះសីហនុ
វិទ្យាស្ថានរៀបចំផែនការ និងរចនាទីក្រុងស៊ិនជិនត្រូវបានចាត់តាំងឱ្យអនុវត្តធ្វើផែនការមេដើម្បីផ្លាស់ប្តូរក្រុងព្រះសីហនុទៅជាទីក្រុងទំនើបមួយ ដោយប្រើបទពិសោធន៍ស៊ិនជិនជារូបមន្តសម្ងាត់របស់វា។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/660033/shenzhen-institute-of-planning-to-undertake-sihanoukville-masterplan/
ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិននឹងចាប់ផ្តើមនៅខែធ្នូ
ស្ថានទូតចិននៅទីក្រុងភ្នំពេញបានប្រកាសកាលពីម្សិលមិញថា ការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី ២ លើពិភពលោកនឹងចាប់ផ្តើមនៅខែក្រោយនេះ។ ...
សុខ ចាន់
https://www.khmertimeskh.com/50660011/china-free-trade-agreement-negotiations-to-start-in-december/
អង្ករចិននាំចូលពីកម្ពុជាមានចំនួនកើនឡើង
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ឆ្នាំនេះប្រទេសចិនបាននាំចូលអង្ករពីកម្ពុជាបន្ថែមចំនួន ៤០ ភាគរយ ដោយគិតត្រឹមពីខែមករាដល់ខែតុលា នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50659992/chinas-rice-imports-from-kingdom-on-the-rise/
អ្នកជំនាញមកពីអាស៊ានប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាអំពីច្បាប់ប្រកួតប្រជែងនាពេលខាងមុខ
លោកប៉ានសូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងកាលពីម្សិលមិញថា ច្បាប់ប្រកួតប្រជែងដែលជាផ្នែកមួយនៃច្បាប់ដែលមានសារៈសំខាន់ក្នុងសេដ្ឋកិច្ចឌីជីថលនឹងត្រូវបញ្ចប់នៅដើមឆ្នាំក្រោយ។ ...
សុខ ចាន់
https://www.khmertimeskh.com/50659995/experts-from-asean-gather-to-discuss-upcoming-competition-law/
រដ្ឋាភិបាលខ្មែរត្រៀមឆ្លើយតបនឹងរបាយការណ៍អំពីកម្ពុជានិងឋានៈអនុគ្រោះ EBA
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ មានប្រសាសន៍ប្រាប់VOA នៅថ្ងៃពុធនេះថា ភាគីកម្ពុជាបានទទួលរបាយការណ៍នោះហើយ។ ភាគីកម្ពុជានឹងផ្តល់ការឆ្លើយតបតាមលទ្ធភាពរបស់ខ្លួនទៅលើចំណុចណាដែលខាងភាគីកម្ពុជាយល់ថាអាច ...
ហ៊ុល រស្មី
https://khmer.voanews.com/a/gov-t-ready-to-respond-to-report-on-eba-evaluation-/5164122.html