សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ក្រសួង ឱ្យផ្អាកនាំចូលថ្នាំកម្ចាត់ស្មៅ ក្រោយមានការពុល
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចផ្អាកបណ្ដោះអាសន្ននូវការនាំចូលការផ្គត់ផ្គង់ និងការចែកចាយបន្តនូវថ្នាំកម្ចាត់ស្មៅគ្រប់ប្រភេទ បន្ទាប់ពីមានករណីពុលពលរដ្ឋនៅភូមិស្រែន និង ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះដែលគេសង្ស័យលើករណីប្រើប្រាស់ថ្នាំកសិកម្មខុសច្បាប់ ...
ឃុត សុភចរិយា
https://bit.ly/2sbUGP0
កម្ពុជា គ្រោងនាំចូលអំបិល ៣ ម៉ឺនតោននៅឆ្នាំនេះ
ប្រទេសកម្ពុជាទំនងជានឹងត្រូវនាំចូលអំបិល ៣ ម៉ឺនតោននៅឆ្នាំនេះដើម្បីផ្គត់ផ្គង់តម្រូវការ ខណៈការផលិតក្នុងស្រុកប្រឈមនឹងកង្វះខាត ដោយសារតែអាកាសធាតុប្រែប្រួល។ នេះបើយោងតាមសហគមន៍ផលិតអំបិល។ លោក ប៊ុន បារាំង សហប្រធានសហគមន៍ផលិតអំបិលកែបកំពត បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញ ...
ចេង សុខហ័ង
https://www.phnompenhpost.com/business/low-salt-yields-leave-industry-scrambling-keep-reserves
កិច្ចព្រមព្រៀងស្រូវជាមួយប្រទេសប៉ាពួញូហ្គីណេ
កម្ពុជាអាចនឹងនាំចេញអង្ករល្បីឈ្មោះទៅកាន់តំបន់អូសេអានីនៃប្រទេសប៉ាពួញូហ្គីណេ បន្ទាប់ពីតំណាងពាណិជ្ជកម្មមកពីប្រទេសទាំងពីរបានចរចាកាលពីសប្តាហ៍មុន។ ...
សុខ ចាន់
https://www.khmertimeskh.com/50491622/rice-deal-with-papua-new-guinea-on-the-table/
ការនាំចេញទៅកាន់សហរដ្ឋអាមេរិកកើនឡើង ២៥ ភាគរយនៅត្រីមាសទី ១
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោក បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីការកើនឡើងនៃការដឹកជញ្ជូនទំនិញ ក្រោយពីសហរដ្ឋអាមេរិកបានដំឡើងប្រព័ន្ធអនុគ្រោះទូទៅ ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50490954/exports-to-us-up-25-pct-in-q1/
ធនាគារពិភពលោកស្នើឲ្យកម្ពុជាពង្រឹងកម្លាំងពលកម្មជំនាញ ខណៈស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែល្អ
ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានៅតែស្ថិតក្នុងស្ថានភាពរឹងមាំរង្វង់៦ទៅ៧ភាគរយនៅឆ្នាំនេះ និងឆ្នាំខាងមុខ ក៏ប៉ុន្តែប្រទេស ដែលកំពុងមានកំណើនប្រជាជនវ័យក្មេងនេះ ត្រូវតែខិតខំបន្ថែមទៀតក្នុងការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សឲ្យ ...
ការកាត់បន្ថយពន្ធត្រូវបានសន្យារសម្រាប់ SME ដែលបានចុះបញ្ជីជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ
ដើម្បីនាំមកនូវការធ្វើអាជីវកម្មដែលមានច្បាប់ត្រឹមត្រូវ រដ្ឋាភិបាលបានសន្យារផ្តល់ការលើកទឹកចិត្តថ្មីដល់ក្រុមហ៊ុនវិនិយោគ ដែលបានចុះបញ្ជីនៅមុនខែធ្នូ រួមទាំងការលើកលែងពន្ធ ...
សុខ ចាន់
https://www.khmertimeskh.com/50487285/tax-cuts-promised-for-smes-that-register-with-gdt/
ជំនួបពិភាក្សាត្រីភាគីចំពោះពាណិជ្ជកម្មកសិកម្ម
តំណាងមកពីប្រទេសកម្ពុជា ថៃ និងវៀតណាមបានជួបជុំគ្នាកាលពីម្សិលមិញនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាពីវិធីកែលម្អនីតិវិធីពាណិជ្ជកម្ម នៅក្នុងតំបន់អាស៊ាន ជាពិសេសផលិតផលកសិកម្ម ដែលជាផ្នែកមួយនៃសិក្ខាសាលា ដែលរៀបចំឡើងដោយទីភ្នាក់ងារអភិវឌ្ឍន៍អា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50484131/trilateral-discussions-in-agricultural-trade-begin/
សត្វព្រៃជិត ២០ គីឡូ ត្រូវបានរឹបអូសពីផ្ទះឈ្មួញនៅស្រុកភ្នំស្រួច
សត្វព្រៃជិត ២០ គីឡូក្រាម រួមមានពស់ ៥ ក្បាល និងអណ្ដើក ៥ ក្បាល ត្រូវបានសមត្ថកិច្ចចម្រុះចាប់បាន កាលពីម្សិលម្ង៉ៃ នៅផ្ទះមួយក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមលោក យុគ ឌី មេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំស្រួច។ ...
សុទ្ធ គឹមសឿន
https://bit.ly/2HxJFxf
ដីនៅតាមមាត់ទន្លេនឹងយកទៅអភិវឌ្ឍជាអគារពាណិជ្ជកម្ម
ដីតាមបណ្ដោយមាត់ទន្លេក្នុងទីក្រុងភ្នំពេញដែលរដ្ឋាភិបាលទើបសម្រេចកាត់ដាក់ជាដីឯកជនរបស់រដ្ឋអាចនឹងត្រូវវិនិយោគជាគម្រោងសំណង់អគារពាណិជ្ជកម្មរួមមាន សណ្ឋាគារខុនដូ ឬ អគារការិយាល័យផ្សេងៗ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ដែលកំពុងគ្រប់គ្រងដី ...
ហ៊ គីមសាយ និង Brendan O’Byrne
https://bit.ly/2r1wbU0
រោងចក្រដំឡូងមីថ្មីនឹងដំណើរការពេញសមត្ថភាពនៅខែក្រោយ
រោងចក្រកែច្នៃដំឡូងមីដំបូងរបស់ខេត្តរតនគិរីនឹងចាប់ផ្តើមដំណើរការនៅខែក្រោយ ដោយផលិតនូវផលិតផលដំឡូងមី ៣០០ តោនក្នុងមួយថ្ងៃ។ លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីបានថ្លែងថា រោងចក្រនេះឥឡូវកំពុងធ្វើតេស្ត និងកំពុង ...
ជា វណ្ណៈ
https://www.khmertimeskh.com/50483716/new-cassava-factory-to-operate-at-full-capacity-next-month/
លោក ហ៊ុន សែន សរសើរចិន ខណៈមានការរិះគន់ថា ចិនចូលមកកម្ពុជាសម្លឹងរកតែប្រយោជន៍ និងបង្កបញ្ហា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគេមើលឃើញថា កំពុងងាកទៅរកប្រទេសចិន ខណៈដែលស្ថានភាពនយោបាយកំពុងត្រូវបានអន្តរជាតិធ្វើការរិះគន់ក្រោយពីរំលាយបក្សប្រឆាំងដែលជាគូប្រជែងនយោបាយដ៏ធំនោះពីម្សិលមិញបានថ្លែងការពារក្រុមហ៊ុនវិនិយោគចិន និងភ្ញៀវទេសចរចិន ...
បែន សុខហ៊ាន
https://bit.ly/2KfWQom
USDA ថាការនាំចេញអង្ករកម្ពុជាបន្តកើន
ការផលិត និងនាំចេញអង្កររបស់កម្ពុជានឹងទំនងជាបន្តកើនឡើងនៅឆ្នាំនេះ និងឆ្នាំក្រោយដែលត្រូវបានជំរុញដោយតម្រូវការខ្លាំងពីប្រទេសចិន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្មអាមេរិក (USDA)។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន USDA បាន ...
Robin Spiess
https://bit.ly/2HljAoU
ធនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចជាតិ ៦,៩ ភាគរយ
យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកបានឱ្យដឹងថា សេដ្ឋកិច្ចនឹងកើនឡើងក្នុងអត្រា ៦,៩ ភាគរយនៅឆ្នាំ ២០១៨។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដទៃទៀតបានចេញការព្យាករណ៍ស្រដៀងគ្នានៅខែនេះ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ...
សុខ ចាន់
https://www.khmertimeskh.com/50302559/wb-puts-gdp-growth-at-6-9-percent/
ចក្ខុវិស័យកម្ពុជា វិជ្ជមានតែនៅប្រឈមបញ្ហា
ការបង្កើនប្រាក់ឈ្នួលយ៉ាងឆាប់រហ័ស និងបញ្ហាកង្វះជំនាញកំពុងធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ប្រទេសកម្ពុជានៅក្នុងវិស័យផលិតកម្មសម្រាប់នាំចេញ។ នេះបើតាមរបាយការណ៍ស្តីពីចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០១៨ របស់ ADB ស្តីពីកម្ពុជាដែលចេញផ្សាយកាលពីម្សិលមិញ។ ...
ហ៊ គីមសាយ
https://bit.ly/2qpPTYx
SEZ ប៉ោយប៉ែតបានការជួលដំបូងពីក្រុមហ៊ុនអេឡិចត្រូនិក
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ PPSEZ ទទួលបានអ្នកជួលដំបូងនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត (Poipet SEZ) របស់ខ្លួនលើផ្ទៃដី ៦៦ ហិកតា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។ កិច្ចព្រមព្រៀងជួលមានរយៈពេល ៥០ ឆ្នាំជាមួយក្រុមហ៊ុន Sumitronics Manufacturing ជាក្រុមហ៊ុនអេឡិចត្រូនិកមានមូលដ្ឋាននៅជប៉ុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។ ...
Robin Spiess
https://bit.ly/2HcltUb
លោក ហ៊ុន សែន ឲ្យមន្ត្រីតាមដានសង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានព្រមានដល់មន្ត្រីរាជរដ្ឋាភិបាលឲ្យតាមដាន និងត្រៀមខ្លួនដើម្បីគេចចេញពីវិបត្តិនៃសង្គ្រាមពាណិជ្ជកម្មដែលអាចនឹងទទួលឥទ្ធិពលពីនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានដាក់ចេញគោលនយោបាយសម្រាប់ការដំឡើងពន្ធគយលើការនាំចូល ...
បែន សុខហ៊ាន
https://bit.ly/2EfFJyt
CDC ចេញវិញ្ញាបនបត្រគម្រោងចំនួន ៣៥ នៅក្នុងឧស្សាហកម្ម
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុងក្រោយសម្រាប់គម្រោងចំនួន ៣៥ ដែលមានទុនវិនិយោគសរុបចំនួន ៤៤៤ លានដុល្លារគិតចាប់ពីខែមករាដល់ចុងខែមុន។ នៅពេលដំណើរការគម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់ការងារច្រើនជាង ...
សុខ ចាន់
http://www.khmertimeskh.com/50298847/cdc-to-issue-35-project-certificates-in-industries/
NBC៖ មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៧ប៉ុណ្ណោះមានសិទ្ធទទួលប្រាក់បញ្ញើ
ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃព្រហស្បត្តិ៍នេះ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៧ ប៉ុណ្ណោះដែលបានទទួលអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពី ...
ហ៊ គីមសាយ
https://bit.ly/2GVunmq
EU ចាប់ផ្ដើមស៊ើបអង្កេតអង្ករពីកម្ពុជា
គណៈកម្មាធិការអឺរ៉ុបបានរកឃើញភ័ស្ដុតាងគ្រប់គ្រាន់ដើម្បីដាក់ការស៊ើបអង្កេតមួយថា តើអង្ករកម្ពុជាដែលត្រូវបាននាំចេញទៅសហភាពអឺរ៉ុប បង្ហាញពីភាពមិនស្មើចំពោះកសិករនៅអឺរ៉ុបដែរឬយ៉ាងណា? ...
ចេង សុខហ័ង និង Brendan O’Byrne
https://bit.ly/2GISO97
ការនាំចេញអង្ករក្រៅផ្លូវការរបស់កម្ពុជា ច្រើនជាងនាំចេញជាផ្លូវការ
ការនាំចេញអង្ករសរុបរបស់កម្ពុជាឆ្នាំ ២០១៨ ទាំងផ្លូវការ និងមិនផ្លូវការ ត្រូវបានព្យាករថានឹងកើនឡើង ៥ ភាគរយប្រមាណជា ១,៣៥ លានតោន។ នេះបើយោងតាមរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម ...
ចេង សុខហ័ង
https://bit.ly/2GiK4mw
រដ្ឋាភិបាលថា ការបោះឆ្នោតមិនរំខានបរិយាកាសសេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចកម្ពុជាកាលពីថ្ងៃពុធបានអះអាងថា កម្ពុជានៅរក្សាបានកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំនៅឆ្នាំនេះ ទោះបីជាមានការរៀបចំបោះឆ្នោតជាតិនាខែកក្កដាខាងមុខដែលភាពរឹងមាំនេះនឹង ...
ហ៊ គីមសាយ
https://bit.ly/2GTnu53
ក្រសួង និង GIZ រៀបចំគោលការណ៍ណែនាំពីការនាំចេញស្វាយ
ក្រសួងកសិកម្មសហការជាមួយអង្គការ GIZ បានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃអង្គារស្តីពីគោលការណ៍ណែនាំជាជំហានៗសម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅទីផ្សារប្រទេសចិន បន្ទាប់ពីបានរកឃើញថា ផលិតផលទាំងនេះពិបាករកទីផ្សារ។ ដោយបានលើកឡើងថាការចេញការបញ្ជាក់ភោគាមអនាម័យមិនមែនជាឧបសគ្គ ...
ចេង សុខហ័ង
https://bit.ly/2uvXNES
ទិន្នន័យនៃការនាំឈើចេញរបស់កម្ពុជាត្រូវបានចោទជាសំណួរ
របាយការណ៍ត្រីមាសដែលចេញដោយធនាគារជាតិនៃកម្ពុជា ជាថ្មីម្ដងទៀតបានធ្វើឱ្យមានមន្ទិលសង្ស័យ អំពីការហាមប្រាមរបស់រដ្ឋាភិបាលចំពោះការនាំចេញឈើ ខណៈពួកគេបង្ហាញថា សម្រាប់ឆ្នាំ ២០១៧ ឈើតម្លៃប្រមាណជាង ៥ លានដុល្លារអាមេ ...
Alessandro Marazzi Sassoon
https://bit.ly/2uqSc2J
ធនាគារជាតិនៃកម្ពុជាលើកកម្ពស់ប្រាក់រៀល
ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទិញសន្ទនិយភាពជាប្រាក់រៀលជាង ២០៩ ពាន់លានរៀល ដែលមានតម្លៃ ៥២,៤ លានដុល្លារ ពីធនាគារជាតិនៃកម្ពុជា ចាប់តាំងពីធនាគារកណ្តាលបានចាប់ផ្តើមប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) នៅខែតុលា ឆ្នាំ ...
សុខ ចាន់
http://www.khmertimeskh.com/50116187/nbc-promotes-riel-liquidity/