សេដ្ឋកិច្ច និងពាណិជ្ជកម្ម

អាជីវកម្ម​បោះ​ពុម្ព​កំពុង​រីករាយ​អត្ថ​ប្រយោជន៍​ពី​ការ​ឃោសនា

សម្រាប់​រយៈពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ សង្កាត់​រយៈពេល​២​សប្តាហ៍​នេះ​ការ​ចំណាយ​របស់​គណបក្ស​នយោបាយ កំពុង​ផ្តល់​អត្ថប្រយោជន៍​ដល់​អាជីវកម្ម​បោះពុម្ព​លើ​សម្ភារ​ឃោសនា​។ ...

ចេង សុខហ័ង
http://bit.ly/2qYjjgd

រដ្ឋាភិបាលកម្ពុជា ​កំពុង​បង្កើត​ច្បាប់​សម្រាប់​ធនាគារ​ការ​ពារ

រដ្ឋាភិបាល​កំពុង​រៀប​ចំ​ឲ្យ​មាន​ច្បាប់ ដែល​នឹង​បង្កើត​ក្រប​ខ័ណ្ឌ​សម្រាប់​ការ​បង្កើត​ធនាគារ​ការពារ​ទ្រព្យសម្បត្តិ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​មូលបត្រ ដោយ​បញ្ជាក់​ថា ការ​គ្មាន​គ្រឹះស្ថាន​មួយ​នេះ​អាច​រារាំង​ដល់​ក្រុម​វិនិយោគ​បរទេស​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​ទិញ​លក់​ភាគហ៊ុន​លើ​ផ្សារ ...

Brian Ng
http://bit.ly/2qdMAqd

ក្រុមហ៊ុន​ជប៉ុន​គ្រោង​នឹង​បើក​សេវា​ហិរញ្ញវត្ថុ មួយ​នៅ​កម្ពុជា

ក្រុមហ៊ុន​ជប៉ុន Renet Japan Group Inc ដែល​ឯកទេស​ខាង​ការ​ផលិត​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ (recycling) គ្រោង​បង្កើត​ការ​វិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​ជប៉ុន​ដើម្បី​ដំណើរការ​សេវា​ហិរញ្ញវត្ថុ​ថ្មី​មួយ​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​នៅ​ផ្សារ​ហ៊ុន​តូក្យូ​។ ...

Kali Kotoski
http://bit.ly/2qYdIsj

អ្នក​នាំ​ផ្លែស្វាយ​ចេញ​កំពុង​ប្រកួតប្រជែង​ដើម្បី​បាន​ទីផ្សារ​

​ខណៈ​ដែល​ប្រភេទ​ស្វាយ​របស់​កម្ពុជា​ ដូច​ជា​ ស្វាយកែវ​ល្មៀត​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នៅ​តំបន់​នាយ​សមុទ្រ​ នៅ​មាន​បញ្ហា​តានតឹង​ថា​តើ​តម្រូវការ​មួយ​ណា​ដែល​នឹង​ត្រូវ​លើក​ឡើង​មុន​ពេល​ការ​នាំ​ចេញ​ខ្នាត​ធំ​អាច​នឹង​ត្រូវ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/38691/mango-exporter-fights-for-market-share/

គណៈប្រតិភូ​សិង្ហ​បុរី​ជួប​ជាមួយ​ CDC

​គណៈប្រតិភូ​ពាណិជ្ជកម្ម​ជាង​ ៤០​ នាក់​មក​ពី​សភាពាណិជ្ជកម្ម​សិង្ហ​បុរី​-​ចិន​ និង​ឧស្សាហកម្ម​ កាលពី​ម្សិលមិញ​បាន​ជួប​ជាមួយនឹង​អគ្គលេខាធិកា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដើម្បី​ពិភាក្សា​គ្នា​ពី​សក្តានុពល​វិនិយោគ​នានា​ និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ក្នុងស្រុក​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/38688/singapore-delegation-meets-cdc/

ការនាំចេញទៅអាមេរិកងើបឡើងវិញ

ការនាំចេញទៅកាន់សហរដ្ឋអាមេរិកងើបឡើងវិញ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ដែលបាន​កើនឡើងជិត ២ភាគរយ បើ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការព្រួយបារម្ភលើគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក Donald Trump ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38644/us-exports-rebound/

ផ្លូវហាយវ៉េឆ្លងព្រំដែន មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មទ្វេភាគី

ប្រទេសកម្ពុជា និងប្រទេសថៃ ចង់មានផ្លូវហាយវ៉េឆ្លងកាត់ព្រំដែនរវាងគ្នាមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទ្វេភាគី នេះបើយោងតាមសម្ដីរបស់​មន្ត្រីស្ថានទូតថៃមួយ​រូប កាលពីម្សិលមិញ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/38643/cross-border-highways-vital-for-bilateral-trade/

ការវិនិយោគក្នុងវិស័យសំណង់បានកើនឡើង ៤៣ភាគរយ

ការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជាមាន​សន្ទុះ​ខ្លាំង ដែល​បានកើនឡើងដល់​ ៤៣,៣ភាគរយ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារ។ ...

ឆន ភារុណ
https://www.cambodiadaily.com/news/130298-130298/

កម្ពុជា ​នឹង​ចំណេញ​ធំ​ បើ​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង ITA

ប្រទេស​កម្ពុជា​អាច​នឹង​បន្ថែម​ទឹក​ប្រាក់ ​៣២០ ​លាន​ដុល្លារ​ទៀត​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​រយៈពេល ​១០ ​ឆ្នាំ​ក្រោយ បើ​ប្រទេស​នេះ​ទម្លាក់​ចោល​ពន្ធ​នាំ​ចូល​លើ​ឧបករណ៍​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ (ICT)​ ខណៈ​ដែល​វា​នឹង​បង្កើន​កំណើន​ចំណូល​ពន្ធ​ ២៤ ​លាន​ដុល្លារ ប្រសិន​បើ​កម្ពុជា​ ទទួល ...

Kali Kotoski
http://bit.ly/2rOp00e

ក្រុមហ៊ុន​ចុះបញ្ជី​របស់​ CSX​ បង្ហាញ​ពី​លទ្ធផល​ល្អ​ក្នុង​រយៈពេល​ត្រីមាស​ទី​១

​ក្រុមហ៊ុន​រដ្ឋ​ដែល​បាន​ចុះបញ្ជី​ចំនួន​ពីរ​ គឺ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (PPWSA)​ និង​ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ (PPAP)​ បាន​បង្ហាញ​ថា​ លទ្ធផល​ល្អ​​របស់​ខ្លួន​នៅ​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ​​ដែល​បាន​​មក​ពី​កំណើន​នៃ​ចំណូល​។​   ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38598/csx-listed-companies-show-good-q1-results/

វី​ង​ និង​ BookMeBus​ សហការ​គ្នា​

​ក្រុមហ៊ុន​វី​ង​ និង​ក្រុមហ៊ុន​អន​ឡាញ​ BookMeBus​ បាន​សហការ​គ្នា​ដើម្បី​ផ្តល់​សេវា​សំបុត្រ​ឡានក្រុង​ទៅ​កាន់​ខេត្ត​នានា​ និង​ទៅ​កាន់​ប្រទេស​ថៃ​ ឡាវ​ និង​វៀតណាម​។​ សេវា​នេះ​ត្រូវ​បាន​សម្ភោ​ធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​សេវា​លើក​ដំបូង ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/38596/wing--bookmebus-team-up/

SMEs​ ត្រូវ​បាន​ជម្រុញ​ដើម្បី​អនុវត្តន៍​តាម​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បង់ពន្ធ​ថ្មី​

​សហគ្រាស​ធន​តូច​ និង​មធ្យម​ (SME)​ ភាគច្រើន​ នៅ​មិន​ទាន់​យកចិត្តទុកដាក់​ពី​របៀប​នៃ​ការ​អនុវត្ត​ទៅ​តាម​បទបញ្ញត្តិ​ពន្ធដារ​ថ្មី​ ដែល​នឹង​ត្រូវ​អនុវត្តន៍​នៅ​ចុងឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច​។​ លោក​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​មាន ...

សុខ ចាន់
http://www.khmertimeskh.com/news/38595/smes-urged-to-comply-with-tax-changes/

តម្លៃ​កៅស៊ូ​មានការ​ធ្លាក់​ចុះ​បណ្តាល​មក​ពី​សម្ពាធ​

​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​តំបន់​ និង​សកល​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ចិន​ កំណើន​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ អាកាសធាតុ​មិន​អំណោយផល​ និង​ទីផ្សារ​ហ៊ុន​សកល​ ត្រូវ​បាន​ប៉ះពាល់​ដល់​តម្លៃ​កៅស៊ូ​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា ...

សុខ ចាន់
http://www.khmertimeskh.com/news/38599/rubber-prices-sag-under-pressure/

ឆ្នោត​មហា​លាភ ​សហការ​លក់​ជាមួយ​ភ្នាក់​ងារ​វីង

ឆ្នោត​ឡូតូ​មហាលាភ ដែល​ជា​អាជីវកម្ម​របស់​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​របស់ រ៉ូយ៉ាល់ គ្រុប របស់​លោក​គិត ម៉េង បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ឆ្នោត​កម្ពុជា តាម​រយៈ​ភ្នាក់ងារ​វីង​ ៥ ០០០​ ទីតាំង​ទូទាំង​ប្រទេស​ កាល​ពី​ដើម​ខែ​នេះ​។ នេះ​បើ​យោង​តាម​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​។ ...

ហ៊ គឹមសាយ
http://bit.ly/2rNj0E7

តម្លៃ​ថ្នាំ​ជក់​នៅ​ទ្រឹង​​ ទោះ​មាន​កិច្ច​ព្រម​ព្រៀង​នាំ​ទៅ ​វៀតណាម

កសិករ​ថ្នាំ​ជក់​បាន​ត្អូញ​ត្អែរ​ពី​តម្លៃ​ស្លឹក​ថ្នាំ​ជក់​ដែល​នៅ​តែ​មាន​តម្លៃ​ទាប បើ​ទោះ​បីជា​កម្ពុជា​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​នាំ​ចេញ​សន្លឹក​ថ្នាំ​ជក់ ៣ ០០០ ​តោន​ក្នុង​មួយ​ឆ្នាំ​ទៅ​វៀតណាម​ក៏​ដោយ​។ កសិករ​និយាយ​ថា កិច្ច​ព្រម​ព្រៀង​ហាក់​ទទួល ...

ចេង សុខហ័ង
http://bit.ly/2rGp1mN

កម្ចី​របស់​ MFI ស្ទើរ​តែ​នៅ​ទ្រឹង​ក្នុង ឆ្នាំ​២០១៦

កម្ចី​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា​ស្ទើរ​តែ​មិន​មាន​កំណើន​កាលពី​ឆ្នាំ​មុន ដោយ​សារ​កំណើន​ឥណទាន​នៅ​ទ្រឹង បន្ទាប់ពី​ការ​ទទួល​បាន​កំណើន​ដ៏​ធំ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ...

ហ៊ គឹមសាយ
http://bit.ly/2qY4HQM

កំពង់ផែ​ព្រះសីហនុ​បើក​ឲ្យ​មាន​ការ​ទិញ​ភាគ​ហ៊ុន​នៅ​សប្តាហ៍​នេះ

ការ​ធ្វើ​បរិវិសកម្ម​(​ការ​ជាវ​) លើ​ការ​បោះ​ផ្សាយ​មូល​បត្រ​ជា​សាធារណៈ​លើក​ដំបូង (IPO) របស់​កំពង់ផែ​ក្រុង​ព្រះសីហនុ (SAP) ត្រូវ​បាន​បើក​ដំណើរការ​កាល​ពី​ថ្ងៃ​ពុធ ដោយ​ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ​របស់​ខ្លួន ព្យាករ​ពី​ការ​ឆ្លើយ​តប​របស់​វិនិយោគិន​ដ៏​រឹងមាំ​បន្ទាប់​ពី​ការ​ធ្វើ​បរិវិសកម្ម ...

Cam McGrath
http://bit.ly/2pR9fZ2

ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​រំពឹង​ថា​នឹង​នាំ​ចេញ​ប្រេង​ដូង​២០​លាន​ដុល្លារ​ឆ្នាំ​នេះ

ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ប្រេង​ដូង​មាន​តម្លៃ​ជាង​១៣​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ខណៈ​ក្រុមហ៊ុន​រំពឹង​ថា​ការ​នាំ​ចេញ​ឆ្នាំ​នេះ​នឹង​កើន​ឡើង​ប្រមាណ​២០​លាន​ដុល្លារ ។ នេះ​បើ​តាម​តួលេខ​ពី​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចេញ​ប្រេង​ដូង​តែ​មួយ ...

ចេង សុខហ័ង
http://bit.ly/2rkoc67

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សម្រាប់​ទាក់ទាញ​វិនិយោគិន​ជនជាតិ​ចិន​

​ប្រទេស​កម្ពុជា​នឹង​បើក​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​ ដើម្បី​ជួយ​ដល់​វិនិយោគិន​ជនជាតិ​ចិន​ស្វែង​យល់​ពី​សក្តានុពល​នៃ​ប្រទេស​កម្ពុជា​។​ មជ្ឈមណ្ឌល​ទាំងនោះ​នឹង​បង្កើត​ក្នុង​ពេល​ឆាប់ៗ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ នេះ​បើ​តាម​ប្រសាសន៍​របស់ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/38508/business-centre-lure-for-chinese/

Makro ផ្សារ​ទំនើប​លក់​ដុំ​ក្នុង​តម្លៃ​ថោក​របស់​ថៃ​ ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ

កាល​ពី​អំឡុង​ដើម​ខែ​ឧសភា​នេះ ស្លាក​យីហោ​ផ្សារ Makro ដែល​មាន​ឈ្មោះ​ល្បី​ជា​ផ្សារ​លក់​ទំនិញ​បោះ​ដុំ មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ចាប់​ផ្តើម​លើក​ស្លាក​សញ្ញា​ការិយាល័យ​លក់​របស់​ខ្លួន​ថា «ចង់​យក​ផលិតផល​មក​លក់​ក្នុង​ម៉ាក្រូ» នៅ​តាម​ជញ្ជាំង​ស័ង្កសី​ហ៊ុមព័ទ្ធ​ទីតាំង​ការ ...

មឿន ញាណ
http://bit.ly/2pYZcfT

ប្រាក់​ចំណេញ​របស់​រដ្ឋាករ​ទឹក​ត្រី​មាស​ទី១​កើន​ឡើង​ជិត​៥០%

ប្រាក់​ចំណេញ​សុទ្ធ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PPWSA) ដែល​មិន​ទាន់​ធ្វើ​សវនកម្ម​ក្នុង​ត្រី​មាស​ទី​១ ឆ្នាំ​២០១៧ បាន​កើន​ឡើង​ជិត​៥០​ភាគរយ​។ នេះ​បើ​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2pW7eqA

លំហូរ FDI រយៈពេល​៥​ឆ្នាំ​មាន​ស្ថិរភាព

លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​ថេរ​ក្នុង​អំឡុង​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​មាន​តម្លៃ​ចន្លោះ​ពី​១,៧​ពាន់​លាន​ដុល្លារ​ទៅ​១,៩​ពាន់​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ...

ហ៊ គឹមសាយ
http://bit.ly/2rgW6bz

សេដ្ឋវិទូ​ធនាគារ​​​ពិភព​​​លោក​​​ត្រូវ​​​បាន​​​ជជីក​​​សួរ​​​​​ពាក់​​​ព័ន្ធ​​​​​​បំណុល​​​នៅ​​​តាម​​​ទីជន​​​បទ​​​

ឆ្លៀតក្នុងឱកាសធនាគារពិភពលោកចេញរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនកាលពីម្សិលមិញ ប្រធានអង្គការតម្លាភាពកម្ពុជាបានជជីកសួរសេដ្ឋវិទូរបស់ស្ថាប័នផ្តល់ប្រាក់កម្ចីមួយនេះអំពីការជំពាក់បំណុលនៅតាមទីជនបទ និងការអះអាងរបស់ពួកគេដែលថា កំណើនផលិតក្នុងស្រុកសរុបដ៏ខ្លាំងរបស់ប្រទេសកម្ពុជាកំពុងជួយអ្នកក្រីក្រនៅក្នុងប្រទេស។ ...

Brendan O’Byrne
http://www.cambodiadailykhmer.com/37480

អ្នក​ជំនាញ​៖ ​កម្ពុជា​អាច​​ទទួល​ទាំង​ផល​សេដ្ឋកិច្ច​និង​ផល​ប៉ះពាល់​ពី​គម្រោង​«ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ»

«ខ្សែក្រវាត់មួយ ផ្លូវមួយ»​ (One Belt One Road) ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​យ៉ាងធំ​ទូលំ​ទូលាយ​របស់​ចិន​ដើម្បី​លើក​កម្ពស់​ការ​តភ្ជាប់​សេដ្ឋកិច្ច​ និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ ជា​ពិសេស​រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ អឺរ៉ុប​ និង​អាហ្វ្រិច។​ «ខ្សែ​ក្រវាត់​មួយ​ ផ្លូវមួយ»​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣។​ ​គិតត្រឹម ...

ហ៊ាន សុជាតា
http://khmer.voanews.com/a/analysts-see-benefits-for-cambodia-from-china-s-one-belt-initiative/3853546.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jnStC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!