សេដ្ឋកិច្ច និងពាណិជ្ជកម្ម

យូ​នី​សេ​ហ្វ និង Save the Children ប្រចាំ​កម្ពុជា រួមគ្នា​រៀបចំ​វេទិកា​ពាក់ព័ន្ធ​សិទ្ធិ​កុមារ​និង​ធុរកិច្ច​

យូ​នី​សេ​ហ្វ​កម្ពុជា និង​អង្គការ Save the Children ប្រចាំ​កម្ពុជា បានរួម​គ្នា​រៀបចំ​វេទិកា​មួយ ដើម្បី​ប្រា​រ​ឰ​ខួប​លើក​ទី​១០ នៃ​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​សកល​នូវ​គោលការណ៍​សិទ្ធិ​កុមារ និង​ធុរកិច្ច ដែល​វេទិកា​នេះ​ ដើម្បី​ផ្តល់​ការណែនាំ​ដល់​ធុរកិច្ច ដោយ​ដាក់បញ្ចូល​សិទ្ធិ​កុមារ​ទៅក្នុង​យុទ្ធសាស្ត្រ និង​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-03-10-1425-247880.html

​ខេត្ត​កំពុង​សង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ស្ទឹង​ពោធិ៍សាត់​ ១ ខណៈ​ពលរដ្ឋ​ ៩៨% ​មាន​អគ្គិសនី​ប្រើប្រាស់​

អភិបាលខេត្ត​ពោធិ៍សាត់​លោក​ ខូ​យ រី​ដា ថ្លែងថា បច្ចុប្បន្ននេះ​ពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ​ ៩៨​ ភាគរយ​ មាន​អគ្គិ​ស​នី​ប្រើប្រាស់ ខណៈ​ខេត្ត​កំពុង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់ ​១ ដែល​នឹង​ផ្តល់​ប្រភព​អគ្គិសនី​បន្ថែម​ក៏ដូចជា​ផ្តល់​ប្រភពទឹក​ផលិត​ស្រូវប្រាំង​បាន​កាន់តែច្រើន និង​ផលិត​បានជា​កន្លែង​ទេសចរណ៍ធម្មជាតិ​ដ៏​ប្រណីត ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-03-08-1100-247757.html

​រោងចក្រ​ជាង​ ៦.០០០​ក្នុង​រាជធានី​ភ្នំពេញ​ មាន​កម្មករ​ចំនួន​ ៥១០,០០០​នាក់​

​រាជធានី​ភ្នំពេញ​មាន​រោងចក្រ​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​សរុប​ជាង​៦.០០០​ ដែល​ផ្តល់​ការងារ​ផ្ទាល់​ដល់​កម្មករ​ជាង​ ៥១០.០០០​នាក់​ នេះ​បើ​តាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​កាលពី​ម្សិលមិញ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501252518/6k-factories-in-phnom-penh-employ-510000-workers/

ស្ថានីយ៍​ដឹក​ជញ្ជូន​កុងតឺន័រ​ ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​ ត្រូវ​បាន​ដាក់​អោយ​ដំណើរការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែ​ក្រុងព្រះសីហនុ​

​ស្ថានីយ៍​ដឹក​ជញ្ជូន​កុងតឺន័រ​មួយ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ក្រោម​ជំនួយ​ពី​ប្រទេស​ជប៉ុន​ត្រូវ​បាន​សម្ពោធ​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែ​ក្រុងព្រះសីហនុ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3J8QJS1

ពលរដ្ឋ​ខ្មែរ​ទទួល​បាន​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​ ខណៈ​ផ្លែស្វាយ​ចូល​ទីផ្សារ​ចិន​កាន់តែ​ច្រើន​

ឡាយ​ ម៉េ​ង​លាង​ អ្នក​ចិត​ស្វាយ​នៅ​ក្រុមហ៊ុន​ Zhong​ Bao​ (Cambodia)​ Food​ Science​ &​ Technology​ Co.,​ Ltd.​ រីករាយ​ដោយ​ទទួល​បាន​ប្រាក់បៀវត្សរ៍​កាន់តែ​ប្រសើរ​ឡើង​ បន្ទាប់​ពី​រោងចក្រ​ទទួល​បានការ​បញ្ជា​ទិញ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​ប្រទេស​ចិន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3YARIQv

​ទំនប់​វា​រី​អគ្គិសនី​តម្លៃ​ ២៣០​ លាន​ដុល្លារ​ ចាប់ផ្តើម​សាងសង់​នៅ​ខេត្តពោធិ៍សាត់​

​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិសាត់​ទី​១​ ដែល​មាន​កម្លាំង​ ៨០​ មេ​ហ្គា​វ៉ា​ត់​ តម្លៃ​ ២៣០​ លាន​ដុល្លារ​ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ​ បន្ទាប់​ពី​ការ​រៀបចំ​ដី​នៅ​ការដ្ឋាន​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​មុន ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501251643/230m-hydropower-dam-to-start-construction-in-pursat-province/

ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​កើនឡើង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០២២​ រហូត​ដល់​ជាង​ ១,២​ពាន់​លាន​ដុល្លារ​

​ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​បាន​បន្ត​កើន​ឡើងជា​លើក​ទី​ពីរ​ជាប់ៗ​គ្នា​ក្នុង​ឆ្នាំ​ ២០២២​ បើ​ទោះបីជា​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​ ២០២០​ ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ក៏​ដោយ​។​ នៅ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501252053/cambodias-apparel-exports-to-japan-grow-further-in-2022-to-more-than-1-2-billion/

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី មានតម្លៃ​ជាង ៨៨​ លាន​ដុល្លារ កើនឡើង​ជិត​ទ្វេដង​

ទោះបី​ការធ្វើ​ពា​ណិ​​ជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា​ជា​មួយ​ប្រទេស​ជាច្រើន​លើ​ពិភព​​លោក​បាន​ធ្លាក់ចុះ​ក្នុង​ខែមករា ឆ្នាំ ​២០២៣ ក៏​ចំនួន​ទឹកប្រាក់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី មិនបាន​ធ្លាក់ចុះ​ទេ​ គឺមាន​ជាង ៨៨ ​លាន​ដុល្លារ​ កើន​ជិត​ទ្វេដង​បើ​ធៀប​នឹង​ខែមករា ឆ្នាំ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-03-08-1059-247747.html

ក្រសួង​សាធារណការ​រក​ចំណូល​បាន​ជាង ៥៤ លានដុល្លារ​ ពីការលក់​ស្លាកលេខ​រថយន្ត​ពិសេស​រយៈពេល​ ៣ ឆ្នាំ

ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន​ រៀបចំ​កម្មវិធី «​អបអរ​សាទរ​ខួប​ ៣ ​ឆ្នាំ​ លេខពិសេស​ ផ្ទាល់​ខ្លួន​»​ដើម្បី​ផ្សព្វផ្សាយ ​ដល់​ប្រជា​ពលរដ្ឋ​ ឱ្យចូល​រួម​ទិញ​លេខ​ពិសេស ​បន្ថែម​ទៀត​ដែល​ជា​ផ្នែក​មួយ​រក​​ចំណូល​ជូន​ថវិកា​ជាតិ ខណៈ​រយៈ​ពេល​ ៣​ ឆ្នាំ​ចុង​ក្រោយ ...

សុខ រក្សា
https://www.postkhmer.com/business/2023-03-08-0233-247752.html

​កម្ពុជា​ស្វាគមន៍​ជើងហោះហើរ​ចិន​លើក​ទី​១​ ភ្ញៀវ​ទេសចរ​មក​សៀមរាប​

​ក្រសួងទេសចរណ៍​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ការ​បន្ត​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ China​ Eastern​ Airlines​ ទៅ​កាន់​ខេត្ត​វប្បធម៌​ខេត្តសៀមរាប​របស់​ខ្លួន​។​ ...

បុគ្គលិក ថ្មីថ្មី
https://cambodianess.com/article/cambodia-welcomes-1st-chinese-flight-tourists-to-siem-reap

​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​កើនឡើង​ ៩០០%​ កាលពី​ខែ​មុន​

​មូលនិធិ​អង្គរ​បាន​បញ្ជាក់​ថា​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត​ ៨០,០០០​ នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ និង​កោះ​កេរ​កាលពី​ខែ​មុន​ ដែល​រក​ចំណូល​បាន​ជាង​ 3​ លាន​ដុល្លារ​ក្នុង​ការ​លក់​សំបុត្រ​ធៀប​នឹង​ឆ្នាំ​ ២០២២​ កើនឡើង​ជាង​ ៩០០%​ ។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501248959/900-jump-in-foreign-tourists-visiting-angkor-last-month/

​រោងចក្រ​ថ្មី​ចំនួន​ ៣,៧៤៨​ បាន​បើក​កាលពី​ឆ្នាំ​មុន​

​រោងចក្រ​ថ្មី​ចំនួន​ ៣,៧៤៨​ ត្រូវ​បាន​បើក​កាលពី​ឆ្នាំ​មុន​ ផ្តល់​ការងារ​ដល់​កម្មករ​ចំនួន​ ១៤៧,០០០​នាក់​ ប៉ុន្តែ​ ៥៩,០០០​ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ទុក​ឱ្យ​គ្មាន​ការងារ​ធ្វើ​ នៅ​ពេល​ដែល​រោងចក្រ​ចំនួន​ ៤៩១​ បាន​បិទទ្វារ​។​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501247843/3748-new-factories-opened-last-year/

​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ពិនិត្យ​មើល​ប្រសិទ្ធភាព​នៃ​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​

​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ (GDCE)​ ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​តំណាង​ក្រសួង​ មន្ត្រី​បច្ចេកទេស​ និង​សមាជិក​នៃ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស​បាន​ពិភាក្សា​អំពី​អាទិភាព​ ដូច​ជា​ការ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ឆ្លង​ដែន​ ការ​ប្រើប្រាស់​យន្តការ​គ្រប់គ្រង​ហានិភ័យ ...

ហង្ស សុវណ្ណារី
https://www.khmertimeskh.com/501247700/gdce-reviews-efficacy-of-trade-facilitations/

​រោងចក្រ​ដំឡើងរថយន្ត​បាន​ចាប់ផ្តើម​ការ​វិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

​យ៉ាង​ហោច​ណាស់​គម្រោង​វិនិយោគ​ចំនួន​ប្រាំ​លើ​ការ​ដំឡើងរថយន្ត​ត្រូវ​បាន​អនុម័ត​ ហើយ​ការ​សាងសង់​គ្រោង​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ក្នុង​ប្រទេស​កម្ពុជា​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501248460/vehicle-assembly-investments-roll-into-kingdom/

ក្រុមហ៊ុន​ Booyoung​ របស់​កូរ៉េ​ខាងត្បូង​ ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹក​ជញ្ជូន​នៅ​កម្ពុជា​

​គណៈប្រតិភូ​នៃ​ក្រុមហ៊ុន​ Booyoung​ Co.,​ Ltd.​ ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត​ Lee​ Joong​ Keun​ ជា​ប្រធាន​កំពុង​ស្វែងរក​ឱកាស​នៃ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3y7kbCA

កម្ពុជា​-​ម៉ាឡេស៊ី​ សហការគ្នា​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​

និយតករ​មូល​ប​ត្រ​កម្ពុជា (SERC) និង​និយតករ​មូល​ប​ត្រ​ម៉ាឡេស៊ី បាន​សហការគ្នា​ក្នុងការ​សម្របសម្រួល ត្រួតពិនិត្យ និង​អនុ​វត្តបទ​ប្បញ្ញត្តិ និង​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៃ​ប្រទេស​អាស៊ាន​ទាំង​២​នេះ ស្របទៅនឹង​ភាព​រីកចម្រើន​នៃ​សកលភាវូបនីយកម្ម និង​សកម្មភាព​វិនិយោគ​ឆ្លងដែន​របស់​ឯក​ត្ត​បុគ្គល ឬ​នីតិបុគ្គល​ដែល​ស្ថិតក្រោម​និយតកម្ម​របស់​ប្រទេស​ទាំង ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-03-01-0817-247499.html

ការនាំចេញ​កសិផល​ទៅ​ប្រទេស​វៀតណាម​រយៈពេល ​១០ ​ខែ មានតម្លៃ $២,៤ ពាន់​លាន

កម្ពុជា​បានក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​កសិផល​សំខាន់​មួយ​សម្រាប់​ទីផ្សារ​វៀតណាម ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​វៀតណាម​បាន​ចំណាយ​ប្រា​ក់ជាង ២,៤ ​ពាន់​លាន​ដុ​​ល្លា​រ លើ​ការ​នាំចូល​កសិផល​ពី​កម្ពុជា​គិត​ត្រឹម​ខែតុលា​ឆ្នាំ ​២០២២​។ នេះ​បើ​យោងតាម​សារព័ត៌មាន​វៀតណាម ដែល​បាន​រាយការណ៍​ពេល​ថ្មីៗ​នេះ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-03-02-1059-247538.html

ការិយាល័យ​នៅ​សេន​ដៃ នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​

ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​តំបន់​សេន​ដៃ​ប្រទេស​ជប៉ុន នឹង​ក្លាយជា​ចំណែក​សំខាន់​ក្នុង​ការជួយ​ធ្វើឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា និង​ជប៉ុន មានដំណើរ​ការ​ទៅមុខ​កាន់តែ​លឿន ខណៈ​កម្ពុជា​-​ជប៉ុន គឺជា​ប្រទេស​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុជា​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-03-01-0834-247482.html

វេទិកា​ធុរកិច្ច​វិនិយោគ​សិង្ហ​បុរី​នឹង​ជួយ​ជំរុញ​ការ​វិនិយោគ​និង​អាជីវកម្ម​នៅ​កម្ពុជា​

​វេទិកា​ធុរកិច្ច​វិនិយោគ​សិង្ហ​បុរី​ (​ SBIF)​ បង្កើត​ឡើង​ ដើម្បី​ជំរុញ​ការ​វិនិយោគ​ និង​អាជីវកម្ម​របស់​ជនជាតិ​សិង្ហ​បុរី​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​ ...

Prakash Jha
https://bit.ly/3YdzUL7

ទិន្នផល​ផលិតកម្ម​របស់​កម្ពុជា​កើន​ដល់​ ១៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២

​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា​ ទិន្នផល​ផលិតកម្ម​របស់​កម្ពុជា​ឈាន​ដល់​១៥.៨​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២​ កើនឡើង​៨៣​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3SCHRbD

គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អា​មេ​រិ​ក​-​អាស៊ាន​ សម្លឹង​មើល​សក្តានុពល​ពាណិជ្ជកម្ម​ ការ​វិនិយោគ​ និង​ឱកាស​នៅ​កម្ពុជា​

​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អា​មេ​រិ​ក​-​អាស៊ាន​ (US-ABC)​ ដឹកនាំ​ដោយ​លោក​ Michael​ Michalak​ អនុប្រធាន​ជាន់ខ្ពស់​ និង​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​សិក្សា​ពី​សក្តានុពល​ ឱកាស​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​បន្ថែម​ទៀត​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/41CS5fV

ធនាគារជាតិ និង​សមាគម​មីក្រូហិរញ្ញវត្ថុ ប្រកាស​គម្រោងពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍​

ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​រួមគ្នា​ដាក់ឱ្យ​ដំណើរ ការ​គម្រោង​ស្តីពី «​ការពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍​» កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្នុង​គោលបំណង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សិទ្ធិ និង​កិច្ចការពារ​អតិថិជន​តាម​សហគមន៍​ក្នុង​ឃុំ​-​សង្កាត់​។ ...

យុទ្ធ វីរៈ
https://www.postkhmer.com/business/2023-02-27-1657-247426.html

ក្រុមហ៊ុន​យក្ស​ចំនួន​ ៦​ សន្យា​ជួ​យកៀរគរ​វិនិយោគិន​អាមេរិកឱ្យវិនិយោគ​នៅ​កម្ពុជា​ថែម​ទៀត​

ក្រុម​ហ៊ុន​យក្ស​ចំនួន ​៦ បាន​សន្យា​ថា​ នឹង​ទាក់​ទាញ​អ្នក​វិនិយោគ​ទុនរ​អាមេរិក​ឱ្យបាន​ច្រើន​ថែម​ទៀត សម្រាប់​ចូល​រួម​ជួយ​អភិវឌ្ឍ​វិស័យ​សារ​ធា​រណកា​រ និង​ដឹកជ​ញ្ជូន​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​ដើម្បី​ដើរ​ឱ្យ​ទាន់​តម្រូវការ​សង្គម​-​សេដ្ឋ​កិច្ច​ ដែល​កំពុង ...

សែម ពិសី
https://www.postkhmer.com/business/2023-02-28-1743-247468.html

រយៈពេល ២ ខែ រដ្ឋាភិបាល​បានអនុម័ត​គម្រោង ចំនួន ២៧ ដែល​មាន​ទឹកប្រាក់​ជិត $២០០ លាន​

រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៧ ដែលមាន​ទុន​វិ​និ​​យោគ​សរុប ១៩៨,២​ លាន​ដុ​​ល្លារ និង​អាចបង្កើត​ការងារ​បាន ៣៩ ៩១៤​ កន្លែង នា​រយៈពេល ​២ ​ខែ​ឆ្នាំ​ ២០២៣ ក្នុងនោះ ១៩ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-03-01-1013-247490.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

w2gPg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!