សេដ្ឋកិច្ច និងពាណិជ្ជកម្ម
កម្ពុជានៅតែបន្តរក្សាកំណើននាំចេញទៅទីផ្សារអាមេរិក ស្របពេលដែលប្រទេសទាំង ២ ប្តេជ្ញាជំរុញទំនាក់ទំនងសេដ្ឋកិច្ចវិនិយោគ
ទិន្នន័យចេញផ្សាយចុងសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់ ៦ ៤៧៩,៣ លានដុល្លារ កើន ២៨,៣៧ ភាគរយ ពីចំនួន ៥ ០៤៧,១ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២០។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-08-1044-226387.html
សេចក្តីព្រាងអនុក្រឹត្យ «ការធានារ៉ាប់រង» ត្រូវបានអនុម័តជាគោលការណ៍
ស្របពេលវិស័យធានារ៉ាប់រងនៅកម្ពុជានៅតែបន្តរក្សាបានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ និងតែង ទាក់ទាញនូវវិនិយោគិនថ្មីៗចូលក្នុងវិស័យនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តជាគោលការណ៍ លើការកែតម្រូវលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការធានារ៉ាប់រង»។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-08-1028-226382.html
កម្ពុជារកចំណូលបានជាង $៩៥៧ លាន ពីការនាំចេញស្រូវ-អង្ករ ១០ ខែ
ទោះបីបញ្ហាកង្វះទូកុងតឺន័រ និងការកើនឡើងតម្លៃដឹកជញ្ជូនបានប៉ះពាល់ទៅដល់កំណើននាំចេញអង្ករទៅទីផ្សារអឺរ៉ុប និងបស្ចិមប្រទេស ក៏កម្ពុជានៅតែអាចសម្រេចបានគោលដៅនាំចេញស្រូវ-អង្កររបស់ខ្លួនល្អប្រសើរ ដោយបាននាំចេញជាង ៣ លានតោនក្នុងតម្លៃជាង ៩៥៧ លានដុល្លារនារយៈពេល ១០ ខែកន្លងមក។ នេះបើយោងតាមសហព័ន្ធស្រូវ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-08-1049-226388.html
កម្ពុជា-ចិនប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានតម្លៃជាង១.១ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចំនួន៥២.៧៤ ភាគរយ នេះបើយោងតាមតួលេខចាស់របស់ក្រសួងពាណិជ្ជកម្ម។ យោងតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថាភាគីទាំងពីរបានប្តេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ពី ៨.១ពាន់លានដុល្លារកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3bPbZM7
កម្ពុជាបង្កើតក្រុមការងារដើម្បីរិះរកយុទ្ធសាស្ត្រទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ
ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារមួយដើម្បីសិក្សា និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរៀបចំយុទ្ធសាស្ត្រដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានកម្ពុជាជាហត្ថលេខី នេះបើតាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3CTDtfu
ចរាចរណ៍កុងតឺន័រកើនឡើងបន្ទាប់ពីការធ្វើឱ្យប្រសើរឡើងរបស់ប្រតិបត្តិករកំពង់ផែ
កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានឃើញពីកំណើននៃតម្រូវការពីកប៉ាល់ដឹកកុងតឺន័រកាលពីខែមុន បន្ទាប់ពីការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពបន្ថែមសម្រាប់ដំណើរការ និងផ្ទុកកុងតឺន័រដឹកជញ្ជូន។ ចំនួនកុងតឺន័រ ប្រមាណ ៣២,៤៤១ នៃ (TEUs) បានឆ្លងកាត់កំពង់ផែក្នុងខែតុលា ដែលកើនឡើងជាង ៥៧ ភាគរយបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ...
មីឆែល ហ្វឹន
https://bit.ly/3kfffoW
ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ រយៈពេល ៩ ខែធ្លាក់ចុះ ប៉ុន្តែមានកំណើនក្នុងខែកញ្ញា
ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២១ មានទឹកប្រាក់សរុប ៥,៩៧ ពាន់លានដុល្លារ កើន ១៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានទឹកប្រាក់ ៥,០៨ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-05-1417-226288.html
ពាណិជ្ជកម្មរវាងថៃកម្ពុជាកើនឡើងធៀបនឹងឆ្នាំមុន
ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃមានការកើនឡើងក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3BQW0rv
កម្ពុជារំពឹងនឹងទទួលបានការចូលមកវិនិយោគកាន់តែច្រើនពីអាមេរិក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថានឹងមានក្រុមហ៊ុនមកពីអាមេរិកកាន់តែច្រើនចូលមកវិនិយោគ និងពង្រីកអាជីវកម្មនៅកម្ពុជា ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអាមេរិករយៈពេល ៨ ខែដើមឆ្នាំ ២០២១ មានចំនួនជាង ៥,៥ ពាន់លានដុល្លារកើនឡើង ២៨, ៤៦ ភាគរយបើធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ ២០២០។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-04-1108-226212.html
ក្រុមហ៊ុនអាមេរិកបញ្ជាក់ពីការពង្រីកអាជីវកម្មនៅកម្ពុជា
ក្រុមហ៊ុនអាមេរិកនឹងពង្រីកអាជីវកម្មរបស់ខ្លួន និងដាក់បញ្ចូលការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដែលរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3bF1Em8
មធ្យោបាយសម្រាប់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបបញ្ហាប្រឈមនៃការផ្តល់ហិរញ្ញប្បទានប្រព័ន្ធសុខាភិបាល និងជំងឺរាតត្បាត
ប្រទេសកម្ពុជាបានបោះជំហានទៅមុខយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកនៃកំណើនសេដ្ឋកិច្ច និងសូចនាករសុខភាពសំខាន់ៗ ដូចជាអាយុរំពឹងទុករស់ និងទារក អត្រាមរណភាពកុមារ និងមាតា។ ប្រទេសនេះបានឈានដល់ស្ថានភាពចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយកំពុងឈានទៅមុខជាលំដាប់ឆ្ពោះទៅរកការធានារ៉ាប់រងសុខភាពជាសកល Universal Health Coverage (UHC) ជាមួយនឹងភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៃសេវាសុខភាពរបស់ខ្លួន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3GSuiP4
ការបន្តកើនឡើងនៃតម្លៃប្រេងឥន្ធនៈលក់រាយ កំពុងរំខានដល់ជីវភាពប្រជាពលរដ្ឋកាន់តែខ្លាំង
តម្លៃលក់រាយប្រេងឥន្ធនៈដែលកើនឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នកមានប្រាក់ចំណូលទាបសម្តែងការត្អូញត្អែរយ៉ាងខ្លាំង ខណៈពួកគេកំពុងប្រឈមការលំបាកក្នុងការរកប្រាក់ប្រចាំថ្ងៃដែលបណ្តាលពីឥទ្ធិពលនៃជំងឺកូវីដ ១៩។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-11-03-1104-226157.html
ការបើកប្រទេសឡើងវិញ 'មិនទាន់អំណោយផល' សម្រាប់វិនិយោគិនក្នុងការត្រឡប់មកវិញ
សហគមន៍ធុរកិច្ចបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការលើកលែងការដាក់ឱ្យនៅដាច់ពីគេក្នុងសណ្ឋាគារ និងជម្រើសក្នុងការនៅដាច់ដោយឡែកនៅផ្ទះ។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/opening-not-ideal-investors-return
កម្ពុជានាំចេញអង្ករបានជាង ៤៦ម៉ឺនតោនក្នុងរយៈពេល ១០ខែ
យោងតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៤៦០,១៦៩ តោនក្នុងខែមករាដល់ខែតុលាឆ្នាំនេះ គិតជាទឹកប្រាក់បានចំនួន ៣៩៣ លានដុល្លារ។ ការនាំចេញអង្ករសរុបបានធ្លាក់ចុះ ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
មីឆែល ហ្វឹន
https://bit.ly/3GKfz8L
ការនាំចេញកសិផលរបស់កម្ពុជាកើនជាង ៤៧ ភាគរយក្នុងរយៈពេល ១០ ខែដំបូង
ផលិតផលកសិកម្មប្រមាណ ៤,២២១,១៥៣ តោនក្រៅពីអង្ករ និងស្រូវត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសក្នុងអំឡុងពេល ១០ ខែដំបូងនៃឆ្នាំនេះបើទោះបីជាមានវិបត្តិកូវីដ-១៩ ក៏ដោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50963305/cambodias-agricultural-exports-up-over-47-percent-in-first-10-months/
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ គ្រោងបើកដំណើរការសាកល្បងនៅចុងខែមករា ឬដើមខែកុម្ភៈខាងមុខ
ស្របពេលរាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្របើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចរាល់ និងដើម្បីធានាសុវត្ថិភាពទាំងភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុក ក្រុមហ៊ុនស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងបានប្រកាសពីផែនការបើកដំណើរការហោះហើរសាកល្បងលើកដំបូងនៅចុងខែមករា ឬដើមខែកុម្ភៈ ខាងមុខ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-01-1104-226027.html
រដ្ឋាភិបាលជប៉ុនជួយសាងសង់ស្ថានីយ៍អ៊ីដ្រូសែនតូចៗ
ដើម្បីលើកទឹកចិត្តដល់ការមកដល់នៃរថយន្តដែលដើរដោយថាមពលអ៊ីដ្រូសែន (FCV) រដ្ឋាភិបាលជប៉ុននឹងជួយសាងសង់ស្ថានីយ៍អ៊ីដ្រូសែនខ្នាតតូចទូទាំងប្រទេស។ ...
បណ្ដាញព័ត៌មានអាសុី
https://www.phnompenhpost.com/business/japan-govt-help-build-small-hydrogen-stations
ក្រសួងឧស្សាហកម្មដាក់ឱ្យប្រើប្រាស់វិបផតថលព័ត៌មានរបស់សហគ្រាសធុនតូច និងមធ្យមខ្មែរ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ឱ្យដំណើរការគេហទំព័រសហគ្រាសធុនតូច និងមធ្យមខ្មែរ (KhmerSME) ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យម (MSME) ទទួលបានព័ត៌មានអាជីវកម្មដ៏ទូលំទូលាយ ក៏ដូចជាទីផ្សារអាស៊ាន និងពិភពលោក។ ...
ម៉ៃ គុណមករា
http://phnompenhpost.com/business/industry-ministry-rolls-out-khmersme-information-portal
ការនាំចេញនៃវិស័យកាត់ដេរ របស់កម្ពុជាកើនឡើង ១១,៤% ក្នុងខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១
អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញសម្លៀកបំពាក់មានតម្លៃ ៨,២៤១៧ ពាន់លានដុល្លារ ក្នុងចន្លោះខែមករា ដល់ខែកញ្ញាឆ្នាំនេះ ពោលគឺកើនឡើង ៨៤៣,៤ លានដុល្លារ ឬ ១១,៤ ភាគរយ ធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3vU6Qfe
ការនាំចេញកៅស៊ូរយៈពេល ៩ ខែ មានទឹកប្រាក់ជាង ២៦៥ លានដុល្លារ
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ ការនាំចេញកៅស៊ូរបស់កម្ពុជាមានចំនួន ១៧៤,១ ពាន់តោនស្មើនឹងតម្លៃ ២៦៥,៨ លានដុល្លារ កើនឡើង ៤៨,៣ ពាន់តោន ឬប្រមាណ ១១១,៦ លានដុល្លារ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-28-1053-225849.html
កម្ពុជា-កូរ៉េខាងត្បូង យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានអនុម័តកាលពីថ្ងៃទី ២៦ ខែតុលា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរ ដើម្បីបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/cambodia-south-korea-endorse-fta
ខេត្តព្រះសីហនុដាក់សាកល្បងគ្រោងការណ៍ទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់
ក្រសួងទេសចរណ៍បានប្រកាសថា កម្ពុជានឹងស្វាគមន៍ភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា នៅខេត្តព្រះសីហនុ រួមទាំងកោះរ៉ុងផងដែរ និងនៅតំបន់ដារ៉ាសាគរនៃខេត្តកោះកុង។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/preah-sihanouk-set-pilot-jabbed-tourist-scheme
ពាណិជ្ជកម្មកម្ពុជា-ជប៉ុនកើនដល់១,៥ពាន់លានដុល្លារ
ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឈានដល់ ១,៥០៩៤ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ កើនឡើង ១១,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពី ១,៣៥០ ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/cambodia-japan-trade-tops-15b
កម្ពុជាបាននាំចេញកសិផលចំនួន ១.២០៤ តោនទៅកូរ៉េខាងត្បូង
ផលិតផលកសិកម្មសរុបចំនួន ១.២០៤ តោនត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ កើនឡើង ១០៦% បើធៀបនឹងឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Ein18M