ការនាំចេញកសិផលទៅ​អូស្រ្តាលីកើនឡើង ប៉ុន្តែកសិករចង់បាន​រោងចក្រកែច្នៃក្នុង​ស្រុក ព្រោះតម្លៃពេលនេះនៅទាប

កម្ពុជា​បាន​នាំ​គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើក្រៀម​ចំនួន​១២​តោន​ទៅ​កាន់​ប្រទេស​អូស្រ្តាលីជា​លើក​ដំបូង ហើយ​ការ​ដឹក​ជញ្ជូន​ជើង​ទី​ពីរ​ក៏​បាន​រៀបចំដឹក​ជញ្ជូន​រួចរាល់​ដោយ​មាន​បន្ថែម​កសិផល​ជា​ច្រើន​មុខ​ទៀត​។ ការ​នាំ​ចេញ​នេះ​បង្ហាញ​ពី​សញ្ញាវិជ្ជមាន​សម្រាប់​កសិផល​​កម្ពុជា ប៉ុន្តែ ...

ស៊ើង និមល់ និង ឡុង សំនៀង
https://khmer.cambojanews.com/agro-exports-to-australia-rise-but-farmers-call-for-increased-processing-plants-as-pricing-woe-persists/

CCC ជួប​ពិភាក្សា​ជាមួយ​សភាពាណិជ្ជកម្មចិនម៉ាឡេស៊ី

សភាពាណិជ្ជកម្ម​កម្ពុជា​(CCC)​ បាន​ស្នើ​ និង​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ម៉ា​ឡេ​ស៊ី​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​ផ្ទាល់​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ខណៈ​ប្រទេស​ម៉ា​ឡេ​ស៊ី​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​ធំ​ទី​ ១១​ របស់​កម្ពុជា​។  ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-12-1649-262937

កម្ពុជាធ្វើការដឹកជញ្ជូនផ្លែទុរេនតាមផ្លូវអាកាសជាលើកដំបូងទៅកាន់ប្រទេសចិន

នេះ​ជា​លើក​ទី​១​ហើយ​ ដែល​ផ្លែ​ទុរេន​ស្រស់​ត្រូវ​បាន​នាំ​ចេញ​តាម​ផ្លូវអាកាស​ ប៉ុន្តែ​បរិមាណ​នឹង​កើនឡើង​ ស្រប​តាម​តម្រូវការ​របស់​អតិថិជន​ចិន​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ម្នាក់​។ ...

មុំ គន្ធា
https://shorturl.at/IUA8I

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូធំៗមានលើសពី ៣៦ ពាន់លានដុល្លារ

ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​មាន​លើស​ពី​ ៣៦,៣​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៧​ខែ​ដំបូង​ក្នុងឆ្នាំនេះ​ ដែល​ជំរុញ​ដោយ​កំណើន​ដ៏​រឹង​មាំ​ពី​ ២២​ ទៅ​ ៣២​ ភាគរយ​នៅ​ក្នុង​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​សំខាន់ៗ​ រួម​មាន​សហរដ្ឋអាមេរិក​ ចិន​ ហូ​ឡង់​ ជប៉ុន​ កា​ណា ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/wwIbF

‘ការទូទាត់ឆ្លងដែនជាមួយសិង្ហបុរី ជប៉ុន និងឥណ្ឌានឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ’

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​គម្រោង​របស់​ខ្លួន​ក្នុង​ការ​បើក​ដំណើរការ​ការ​ទូទាត់​ឆ្លង​ប្រទេស​ជាមួយ​សិង្ហ​បុរី​ ជប៉ុន​ និង​ឥណ្ឌា​ ដោយ​លើក​ឡើង​ថា​គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ដើម្បី​ពង្រីក​ការ​ប្រើប្រាស់​ការ​ទូទាត់​តាម​ QR​ code​ សម្រាប់ ...

ជា​ វណ្ណ​យុទ្ធ​
https://shorturl.at/VSkIv

ការ​នាំ​ចូល​ពី​ប្រទេស​ថៃមកកម្ពុជា​ក្នុង​ខែ​កក្កដាធ្លាក់​ចុះ​៤៤ភាគរយ ស្របពេល​មាន​ជម្លោះ​ព្រំដែន

បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ការនាំចូលរបស់កម្ពុជាពីប្រទេសថៃបានធ្លាក់ចុះ ៤៤ភាគរយនៅក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយអ្នកវិភាគជំរុញឱ្យបង្កើន «ការពឹងផ្អែកលើខ្លួនឯង» ដែលជាយុទ្ធសាស្ត្ររយៈពេលវែងដើម្បីកាត់បន្ថយហានិភ័យទីផ្សារ។ ...

ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/cambodias-july-imports-from-thailand-fall-44-amid-border-conflict

កម្ពុជា​លើកលែង​ពន្ធ​លើ​ទំនិញ​ដែល​មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក

រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​អនុវត្ត​ពន្ធ​០​ភាគរយ​លើ​ទំនិញ​ដែល​មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក​ ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://shorturl.at/PEC6C

អត្រា​ពន្ធគយ ០% អនុវត្ត​ចំពោះ​ទំនិញ​ផលិត​នៅ​អាមេរិក និង​​មិន​ទាន់​ប្រើប្រាស់​តែ​ប៉ុណ្ណោះ​

រាល់គ្រប់​​ប្រភេទ​មុខ​ទំនិញ​ដែល​មាន​ប្រភព​ដើម​ផលិត​នៅ​សហរដ្ឋអាមេរិក​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​​នៅ​សហរដ្ឋអាមេរិក​រួចហើយ​ នឹង​ត្រូវ​បង់​ពន្ធ​គយ​តាម​ច្បាប់​របស់​កម្ពុជាជា​ធម្មតា ដោយ​លើក​លែង​តែ​​ប្រភេទ​ទំនិញ​ថ្មី​ ដែល​ត្រូវ​បាន​កំណត់​ក្នុង​អត្រា​ពន្ធគយ ០%។ នេះ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-8-1214-262906

ផលិតផល​ស្រូវអង្ករ​នាំថវិកាចូលជាតិ​បាន​ជាង ១,២​ ពាន់​លាន​ដុល្លារ

ការ​នាំ​ចេញ​​ស្រូវ​អង្ករ​របស់​កម្ពុជា​ទៅទីផ្សារ​អន្តរជាតិ​ ក្នុង​រយៈ​ពេល ៧​ខែ ​ដើម​ឆ្នាំ​២០២៥ មាន​ទឹក​ប្រាក់​សរុប​ជាង ១,២​ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត ១៥​% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៤។ ប្រទេស​/ដែនដី​ចំនួន ៦៥ បាន​ទទួល​ទិញ​ស្រូវ​អង្ករ​ពី​កម្ពុជា។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-7-1837-262898

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចក្រភពអង់គ្លេសកើន២០ភាគរយគិតត្រឹមខែមីនា ប៉ុន្តែការនាំចូលរថយន្តប្រណីតធ្លាក់ចុះ ដោយសារសេដ្ឋកិច្ចកម្ពុជាថមថយ

ការ​នាំចូល​រថយន្ត​ប្រណិត​របស់ចក្រភព​អង់គ្លេស​​មក​កម្ពុជា​បាន​ធ្លាក់​ចុះ​ជិត ៥០ភាគរយ ​ដោយ​សារ​តែ​សេដ្ឋកិច្ច និង​វិស័យ​អចលន​ទ្រព្យ​នៅកម្ពុជាមានការធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសបានកើនឡើងដល់ ១,១២ពាន់លានដុល្លារ ដែលនាំមុខដោយការនាំចេញសម្លៀកបំពាក់ក្នុងរយៈពេល៤ត្រីមាស ដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ...

មាស​ មល្លិកា
https://kiripostkhmer.com/stories/cambodias-uk-exports-up-20-in-march-but-cuts-luxury-car-imports-on-sluggish-economy

កម្ពុជា​ទទួល​បាន​ការ​បញ្ចុះ​អត្រា​ពន្ធ​ពី​អាមេរិក​ក្នុង​កម្រិតមួយ​ដ៏​ល្អ​ប្រសើរ

រដ្ឋាភិបាល និង​ផ្នែកឯកជន​នៅ​កម្ពុជាបាន​បង្ហាញ​ការ​សាទរ និង​មាន​មោទនភាព​​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផលដ៏​ល្អ​ដែល​កើត​ចេញ​ពី​កិច្ច​ខិតខំ​របស់ក្រុមការងារ​កម្ពុជា​ក្នុង​ការចរចា​ជា​មួយ​​រដ្ឋាភិបាល​អាមេរិក​ជាបន្ត​បន្ទាប់ រហូត​ទទួល​បាន​លទ្ធផល​ល្អ​លើស​ពី​ការ​រំពឹង​ទុក​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-1-1254-262836

កម្ពុជា​ប្រឈមការ​ប្រជែងផ្នែក​វិនិយោគ​ផ្នែក​ផលិតកម្ម​ជាមួយ​​​វៀតណាម និង​ឥណ្ឌូនេស៊ី​​

មេដឹកនាំ​ធុរកិច្ច​អាមេរិក​ បាន​ព្រមាន​ថា កម្ពុជា​ត្រូវតែ​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស បើមិនចង់រត់​តាម​ក្រោយ​គូប្រជែង​ក្នុង​តំបន់ ដូចជា ​ប្រទេស​វៀតណាម និង​ឥណ្ឌូណេស៊ី​ក្នុងការ​ប្រជែង​គ្នា​ក្នុងការ​វិនិយោគ​ផលិតកម្ម​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-31-1544-262830

ការ​បញ្ចប់​ជម្លោះ​ប្រដាប់​​អាវុធ ​អាច​ជួយ​ឱ្យ​កម្ពុជា​​ទទួល​បាន​អត្រា​​ពន្ធបដិការទាប​ជាង​មុន​ពី​អាមេរិក​

អ្នកជំនាញ​សេដ្ឋកិច្ច​ និង​មន្រ្តីរដ្ឋាភិបាល​កម្ពុជា ​មានសុទិដ្ឋិនិយម​ថា អត្រា​ពន្ធបដិការ​ដែល​រដ្ឋបាល​អាមេរិក បាន​កំណត់​យក​ពីទំនិញ​​កម្ពុជា​ចំនួន ៣៦% នា​ពេល​កន្លង​មក អាច​នឹង​ត្រូវ​បញ្ចុះ​បន្ថែម​ទៀត​បន្ទាប់​ពី​​រដ្ឋាភិបាល​​​កម្ពុជា-ថៃ​​​​យល់​ព្រម​ឈប់​បាញ់​គ្នា​​តាម​ការ​អំពាវនាវ​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-29-1620-262814

កម្ពុជាថាអាមេរិកសរសើរ​រឿង​ការចរចារពន្ធ ប៉ុន្តែតួលេខ​៣៦​ភាគរយ​នៅ​មិនទាន់ប្រែប្រួល

មន្ត្រី​ឱ្យ​ដឹង​ថា ​កម្ពុជា​បាន​ទទួល​ការ​កោត​សរសើរ​ពី​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​សម្រាប់​ដំណើរ​ការ​ចរចារ​​លើ​ពន្ធបដិការ ខណៈ​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​អនុវត្តការ​ដំឡើង​ពន្ធ​នាំចូល​ចាប់ពី​ថ្ងៃទី​១ ខែសីហា នេះ។ ប្រទេស​ដៃគូពាណិជ្ជកម្មនានា​ដែល​មិនមាន​កិច្ច​ព្រម​ព្រៀង​​ដាច់ដោយ​ឡែក​នឹង​ប្រឈម​នឹង​ការ ...

ស៊ើង និមល់ និង ឡុង សំនៀង
https://khmer.cambojanews.com/cambodia-says-us-praised-trade-talks-but-36-tariff-still/

កម្ពុជា​បន្ដ​ឱ្យ​នាំចូលទំនិញមិនមែន​បន្លែ ផ្លែឈើ និង​ប្រេងឥន្ធនៈ ​​ឧស្ម័ន​ឥន្ធនៈតាម​ច្រក​ដែលថៃមិន​បិទ​ឯកតោភាគី​

អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់​ជាថ្មី​ថា អាជីវករ និង​​ពាណិជ្ជករ នៅ​បន្ត​អាច​​នាំចូលទំនិញដែល​​មិន​ជាប់​បម្រាម​មកកម្ពុជា​​បានជា​ធម្មតា តាម​រយៈ​ការ​​បំពេញបែបបទ និង​នីតិវិធី​កំណត់ ដោយ​លិខិតបទដ្ឋាន​ជា​ធរមាន​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-16-1316-262672

CCC នឹង​ចុះ​ MOU ជាមួយ​សមាគមធុរកិច្ចវៀតណាម

កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទ្វេភាគី​កម្ពុជា-វៀតណាម​​​នឹងបង្ហាញ​ភាព​វិជ្ជមាន​កាន់​តែ​ខ្លាំងបន្ថែម​ទៀត ​ខណៈ​សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា គ្រោង​​​​ចុះហត្ថលេខារួមគ្នា​លើអនុស្សរណៈនៃការយោគយល់គ្នា​(MOU)ក្នុង​សប្តាហ៍​នេះ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-14-1630-262655

កម្ពុជាប្រាប់​​វិនិយោគិន​ឱ្យ​រក្សា​ភាព​​ស្ងប់ស្ងៀម និង​ជឿជាក់​លើ​រដ្ឋាភិបាល​ក្នុង​ចរចាជាមួយ​អាមេរិក

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឱ្យ​​អ្នក​វិនិយោគ​ទាំង​អស់​​រក្សា​ភាព​ស្ងប់ស្ងាត់ដើម្បី​ទុក​លទ្ធភាព​ឱ្យ​​ក្រុមការងារចំពោះកិច្ចចរចាពន្ធបដិការ ជាមួយអាមេរិក​ធ្វើ​ការ​ចរចា​បន្ថែម​ទៀត បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​បញ្ចុះ​​ពន្ធ​បដិការ​ចំពោះ​​ទំនិញ​កម្ពុជា​ពី​​ ៤៩​% មក​នៅ​ត្រឹម ៣៦​%។ អត្រា​ពន្ធ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-9-1050-262598

កម្ពុជារងពន្ធគយ ៣៦% ដែលធ្លាក់ចុះច្រើនពីអត្រាកាលពីខែមេសា បន្ទាប់ពីប្រទេសវៀតណាម

រដ្ឋាភិបាល​អាមេរិក​បាន​បញ្ចុះ​​អត្រា​ពន្ធ​បដិការ (Reciprocal Tariffs) សម្រាប់​ទំនិញ​កម្ពុជា​ពី ៤៩​% មក​នៅ​ត្រឹម ៣៦% ដែល​នេះ​ជាការបញ្ចុះ​អត្រា​ពន្ធ​ច្រើន​ជាង​គេ​ទី ២ នៅ​ក្នុង​តំបន់អាស៊ាន​បន្ទាប់​ពី​ប្រទេស​វៀតណាម ខណៈ​ការ​គិត​អត្រា​ពន្ធថ្មី​​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ខាង​មុខ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-8-1350-262589

​ឆមាស​ទី​១ ឆ្នាំ​២០២៥ CDC បាន​អនុម័ត​លើ​​គម្រោង​វិនិយោគជិត ៤០០

គម្រោង​វិនិយោគ​ចំនួនជិត ៤០០ ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត ៦ ​ពាន់លាន​ដុល្លារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) អនុម័ត​​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២៥ ដោយ​​ក្នុង​នោះ​ទុន​វិនិយោគ​ក្នុង​វិស័យឧស្សាហកម្ម​ បាន​គ្របដណ្តប់​​ជិត ២/៣​ នៃ​ទុន​វិនិយោគ​សរុប​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-7-1742-262583

សាច់បង្កកនាំចូលជាង១១តោនត្រូវបានបង្រ្កាប ក្រោយពីយកទៅចែកចាយដោយខុសច្បាប់

សាច់សត្វបង្កកជាង១១តោន ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបង្រ្កាប ក្នុងរយៈពេល២ថ្ងៃ បន្ទាប់ពីនាំចូលពីប្រទេសវៀតណាម មកចែកចាយក្នុងស្រុក ដោយគ្មានលិខិតអនុញ្ញាត។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-7-159-262578

វិស័យស្រូវ-អង្ករ ​រក​ចំណូល​ពី​ទីផ្សារ​អន្តរជាតិ​បាន​ជាង ១ពាន់លានដុល្លារ​

កម្ពុជា​បាន​នាំ​​ចេញ​​​ស្រូវ-​អង្ករទៅទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​សរុប​​ជិត ៣,៦ លានតោន​​​​​​នៅ​ក្នុងឆមាស​ទី​១ ឆ្នាំ​២០២៥ ​ដោយ​ប្រមូល​​បាន​ប្រាក់​​ជាង ១ ពាន់លាន​ដុល្លារ កើនឡើងជិត ៧​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​មុន។​ បច្ចុប្បន្ន​កម្ពុជា​មាន​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-3-164-262545

ផលិតកម្ម​ស្បែកជើង​រក​ចំណូលបាន​ជិត ៨៥០​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល ៥ខែ​

ឧស្សហកម្ម​នាំ​​​ចេញ​ស្បែកជើងរក​ចំណូល​ឱ្យ​​​កម្ពុជាបាន​​ប្រមាណជិត ៨៥០​លាន​ដុល្លារ​​ក្នុង​រយៈ​ពេល ៥ខែ​​ដើម​ឆ្នាំ​២០២៥ ដោយ​កើន​ឡើង​ជិត ៤០​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​​ឆ្នាំ​២០២៤ ក្នុង​នោះ​ទីផ្សារ​អាមេរិកបាន​គ្រប​ដណ្តប់ជាង ១/៣នៃ​ទឹក​ប្រាក់ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-4-1236-262556

កម្រិត​ពន្ធបដិការ​​នឹង​ប្រកាស​ឆាប់ៗ​នេះ ខណៈដែល​លោក​ត្រាំ​នឹង​បញ្ជូន​លិខិត​បន្ទាត់​ពន្ធថ្មី​ពី២០-៣០% នៅ​ថ្ងៃ​សុក្រ​

ក្រោយ​កិច្ច​ប្រជុំ​ជា​ច្រើន​លើក​ ទាំង​ជួប​ផ្ទាល់ និង​តាម​ Zoom កម្ពុជា​និង​អាមេរិក​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​​លើ​សេចក្តីព្រាង​នៃសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជា លើពន្ធគយបដិការ។ សេចក្ដី​ថ្លែង​ការណ៍​នេះ​នឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ។ ...

នៀម ឆេង
https://www.postkhmer.com/business/2025-7-4-1130-262553

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

j5g6m
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!