ពាណិជ្ជកម្មរបស់កម្ពុជាជាមួយអាស៊ានកើនឡើងដល់ជិត ១១ ពាន់លានដុល្លារ

របាយការណ៍ពីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជាសមាជិកអាស៊ានឈានដល់ ១០,៩៦ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ៤,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣.៩៨ ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិកអាស៊ានផ្សេងទៀតក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ កើនឡើង ១៦ ភាគរយ ខណៈការនាំចូលសរុបមានចំនួន ៦.៩៨ ពាន់លានដុល្លារ ធ្លាក់ចុះ ១.១៦ ភាគរយ។ 

ជា វណ្ណយុទ្ធ
https://shorturl.at/01LMR