បរិស្ថាន និងធនធានធម្មជាតិ

គោលនយោបាយ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ

​មន្ត្រី​បរិស្ថាន​ផ្តោត​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​

​ក្រុមការងារ​តាមដាន​បរិស្ថាន​ពី​ក្រសួងបរិស្ថាន​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​នឹង​ជួប​ជាមួយ​ម្ចាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ជិត​ ៥០​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​លើកកម្ពស់​បទដ្ឋាន​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​សំណល់​រឹង​។​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50105456/environment-officials-target-special-economic-zones/

​ការ​ដេញថ្លៃ​ដើម្បី​កាត់​បន្ថយ​ការ​គម្រាមកំហែង​នៃ​ទំនប់​វា​រី​អគ្គិសនី​លើ​ទន្លេមេគង្គ​

​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ហានិភ័យ​នៃ​ទំនប់​វា​រី​អគ្គិសនី​នៅ​ក្នុង​ទន្លេមេគង្គ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុងខែ​មីនា​ ឆ្នាំ​២០១៨​ បន្ទាប់​ពី​មានការ​ពិភាក្សា​រវាង​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀតណាម​។ ...

សែន ដាវីត
http://www.khmertimeskh.com/50104154/bid-to-ease-hydro-dam-threats-on-the-mekong/

អង្គការក្រៅរដ្ឋាភិបាល​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​លើ​ច្បាប់​ព្រៃ​ឡង់​ថ្មី​

​ក្រុម​អង្គការ​បរិស្ថាន​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​នៅ​ស​ប្តា​ហ៍​នេះ​ អំពី​សំណើរ​មួយ​ពី​ក្រសួងបរិស្ថាន ដែលតម្រូវ​ឱ្យធ្វើលិខិត​ស្នើ​សុំ​ពី​មន្ទីរ​បរិស្ថាន​ជា​មុន​សិន​ ទើប​អាច​មាន​សិទ្ធិ​ចុះ​ល្បាត​​ក្នុង​តំបន់​ព្រៃ​ការពារ​ព្រៃ​ឡង់​ ដោយពួក​គេ​​លើក ...

Yesenia Amaro និង​ ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/ngos-express-concerns-over-new-prey-lang-rules

ការសិក្សាអំពីផលប៉ះពាល់បរិស្ថានសម្រាប់កសិដ្ឋានចិញ្ចឹមត្រី

អ្នក​វិនិយោគ​​ក្នុង​គម្រោង​ចិញ្ចឹម​ត្រី​សមុទ្រ​ខ្នាត​ធំ​ដំបូង​គេ​នៅ​ខេត្ត​ព្រះ​សីហ​នុ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ខែមេសា ​ត្រូវ​បាន​ស្នើ​ឲ្យ​ដាក់​ការ​សិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ទៅ​ក្រសួងបរិស្ថាន​ មុន​ពេល​ដែលអាច​ចាប់ផ្តើម​ប្រតិបត្តិការបាន ...

ជា វណ្ណៈ
http://www.khmertimeskh.com/5079194/eia-study-marine-fish-farm/

សេចក្តី​ព្រាង​គោលនយោបាយ​ ស្តីពី​អេកូទេសចរណ៍​ នឹង​បញ្ចប់​នៅ​ខែ​សីហា

ក្រសួង​ទេសចរណ៍​ និង​ក្រសួង​បរិស្ថាន​សង្ឃឹម​ថា​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ចុងក្រោយ​ស្តីពី​អេកូទេសចរណ៍​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ខែ​សីហា​នៅ​ពេល​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្តីពី​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រារព្ធ​ធ្វើ​ឡើង​។ នេះ​បើ​យោង​ទៅ​តាម​មន្ត្រី​បរិស្ថាន ...

Yesenia Amaro
http://bit.ly/2tfsHyW

ប្រជា​នេសាទ​ខ្មែរ​​បារម្ភ​ខ្លាំង​ឡើង​ក្រោយ​កិច្ច​ពិគ្រោះ​យោបល់​គម្រោង​ប៉ាក់ បេង​​របស់​ឡាវ​បញ្ចប់

ខណៈ​កិច្ច​ពិគ្រោះ​យោបល់​ជាមុន​ទាក់​ទិន​គម្រោង​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង (Pak Beng) ​របស់​ឡាវ បាន​បញ្ចប់​ក្រោយ​ពី​ដំណើរការ​អស់​រយៈពេល​ប្រាំមួយ​ខែ​មក​នេះ​ ​រដ្ឋាភិបាល​ឡាវ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើន​កិច្ច​ខិតខំ​ដោះស្រាយ​ផល​ប៉ះពាល់​ឆ្លង​ដែន​នានា​របស់​គម្រោង​នេះ។​ ...

ហ៊ុល រស្មី
https://khmer.voanews.com/a/cambodian-fishermen-worry-growth-after-pak-beng-dam-consultation/3913254.html

NGO បាន​ជំរុញ​ឲ្យ​ពង្រីក​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​​ ពី​ទំនប់​វារីប៉ាក់បេង

ដំណើរការ​ពិគ្រោះ​យោបល់​ជា​មុន​សម្រាប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់ បេង (Pak Beng) ដ៏​ចម្រូងចម្រាស​ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រទេស​ឡាវ​បាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រីក​ដំណើរការ​វាយតម្លៃ​ផលប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង​នេះ​។ ...

Andrew Nachemson
http://bit.ly/2rF0SN5

ក្រសួង​កំពុង​រៀបចំ​ព្រាង​ក្រម​បរិស្ថាន​សម្រាប់​អ្នក​ជំនាន់​ក្រោយ

ក្រសួង​បរិស្ថាន​កំពុង​ពិនិត្យ និង​ទទួល​យោបល់​លើ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ដោយ​ចាត់ទុក​ក្រម​នេះ​ថា​មាន​សារប្រយោជន៍​សម្រាប់​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ប្រកប​ដោយ​ចីរភាព​។ ...

ទូច សុខា
http://bit.ly/2rS8dtz

MRC​ ជួប​ប្រជុំ​ស្តី​ពី​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ​

​គណៈកម្មការ​ទន្លេមេគង្គ​បាន​រៀបចំ​ការ​ប្រជុំ​ជា​លើក​ទី​ពីរ​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ស្នើ​សុំ​សាងសង់​ទំនប់​ Pak​ Beng​ ដ៏​ចម្រូងចម្រាស់​របស់​ប្រទេស​ឡាវ​នៅ​ថ្ងៃ​សុក្រ​ ដែល​កិច្ចប្រជុំ​នេះ​នឹង​ផ្តល់​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​នូវ​ឱកាស​ដើម្បី​ស្តាប់​ការ ...

Andrew Nachemson
http://www.phnompenhpost.com/national/mekong-river-commission-meets-lao-dam

ក្រសួង និង JICA​ ​​ព្រមព្រៀង​លើគម្រោង​ប៉ះពាល់ និង​​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន

រដ្ឋាភិបាល​កម្ពុជាតាមរយៈ​ក្រសួង​បរិស្ថានបាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ​ប្រចាំ​នៅ​កម្ពុជា (JICA) ទៅ​លើ​គម្រោង​វាយ​តម្លៃ​ហេតុ​ប៉ះពាល់ និង​ការ​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន ដែល​គម្រោង​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ដល់​មន្ត្រី និង​មាន​ការ​រៀបចំ​នូវ​លិខិត ...

ប៉ិច សុធារី
http://bit.ly/2mPGsm1

ក្រុមអង្គការ​សង្គម​ស៊ីវិល​​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់បេង

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាននិង​បណ្ដាញ​ប្រជា​នេសាទ​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​សកម្មភាព​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់បេង (Pak Beng) ដែល​ជា​គម្រោង​ថ្មី​មួយ​ទៀត​នៅ​លើ​ដង​ទន្លេ​មេគង្គដោយ​ពួក​គេ​លើក​ឡើង​ថាទំនប់​នេះ​នឹង​មាន ...

ប៉ិច សុធារី
http://bit.ly/2mcVoGu

កសិករ ៥ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​តុលាការ​ ព្រោះ​រាន​ដី​តំបន់​អភិរក្ស

ក្រុម​មន្ត្រី​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ខ្លួន​ប្រជាកសិករ​ប្រុស-ស្រី​ចំនួន ៥ នាក់​ទៅ​កាន់​តុលាការ​ខេត្ត​ដោយ​ចោទប្រកាន់​ពី​បទ «រុករាន​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ហាមឃាត់» ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក រិន រ៉ាន់ដា នាយក​គ្រប់គ្រង​តំបន់​ធនធាន​ធម្មជាតិ​ប្រើប្រាស់​ច្រើន ...

ឃុត សុភចរិយា
http://bit.ly/2kLDUUm

មានទាំង​ក្តីសង្ឃឹម​ និង​​​មន្ទិល​​​ ខណៈ​ក្រម​បរិស្ថានត្រូវ​​​​បាន​​​ព្រាង​​​ចុង​​​ក្រោយ

ក្រមបរិស្ថានថ្មី ជាផ្នែកមួយភាគធំនៃច្បាប់ដែលនឹងកែទម្រង់របៀបគ្រប់គ្រងដីការពារនិងដីសហគមន៍ និងផ្តល់ការគ្រប់គ្រងមិនធ្លាប់មានដល់ក្រសួងបរិស្ថាននោះ ត្រូវបានព្រាងចុងក្រោយកាលពីម្សិលមិញ ហើយនឹងត្រូវផ្សព្ធផ្សាយឲ្យសារធារណជនដឹងឮនៅសប្តាហ៍នេះ នេះបើយោងតាមអ្នកធ្វើសេចក្តី ព្រាងក្រមបរិស្ថានថ្មីនេះ។លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលជាអ្នកត្រូវចុះហត្ថលេខាលើក្រមនេះ មុនពេលបញ្ជូនទៅឲ្យទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យនោះបានលើកឡើងថា ច្បាប់ថ្មីនេះដែលបន្ថែមពីលើការដោះ ស្រាយ វិវាទបរិស្ថានដែលមានស្រាប់ គឺស្មើនឹងបដិវត្តន៍ជាសបដិវត្តន៍ជាសំណៅ គាំទ្រដោយមេធាវីដែលធ្វើការលើក្រមនេះ។ ...

Aisha Down
http://www.cambodiadailykhmer.com/36028

រដ្ឋមន្ត្រី​៖ បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​មាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ

របាយការណ៍​បូក​សរុប​ការងារ​របស់​ក្រសួង​បរិស្ថាន បាន​បង្ហាញ​ថា បទ​ល្មើស​ព្រៃ​ឈើ​កើត​មាន​ក្នុង​តំបន់​ការពារ​ធម្មជាតិក្នុង​ឆ្នាំ​២០១៦​នេះកើត​មាន​ជិត៦០០​ករណីខណៈ​ដែល​បទ​ល្មើស​សត្វ​ព្រៃ នេសាទ និង​ដីធ្លី កើត​មាន​ជិត ៧០០​ករណី ក្នុង​នោះ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បាន ៣៥​ករណី។ ...

ប៉ិច សុធារី
http://bit.ly/2hevjJ1

ជនជាតិ​ភាគតិច​ កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​រឿង​ផ្តល់​ដី​ជាង​ ២ ម៉ឺន​ហិកតា​ ឲ្យ​ក្រុមហ៊ុន​ចិន​រក​រ៉ែ

ក្រុមហ៊ុន​ចិន​មួយ​ទទួល​បាន​អាជ្ញាប័ណ្ណ​​រុករក​រ៉ែ​បុកស៊ីត​លើ​ផ្ទៃ​ដី​ជាង ២ ​ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ ៩០% ក្នុង​តំបន់​នោះ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ថា​គម្រោង​ដែល​មាន​ទឹកប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​នេះ​នឹង​បង្ក​ផលប៉ះពាល់ ...

ផាក់ ស៊ាងលី
http://bit.ly/2hl1i61

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ

​យោង​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៦​ នេះ បាន​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ដែល​មាន លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន អគ្គ​ស្នងការ​រង​នគរបាលជាតិ លោក ហ៊ូ សាគុណ ជា​អនុ​ប្រធាន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន និង ...

ប៉ិច សុធារី
http://bit.ly/2hCC42R

អាជ្ញាធរ​ចែក​ដី​ឲ្យ​ពលរដ្ឋ​នៅ​ក្បាលឆាយ ក្រោយ​ការ​តវ៉ា

សាលា​ខេត្ត​ព្រះសីហនុបាន​ចាប់​ផ្តើម​ចុះ​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ជិត ៣០០​គ្រួសារ ដែល​រស់នៅ​អាស្រ័យ​ផល​ជាក់​ស្តែង​នៅ​តំបន់​ហាមឃាត់​ក្បាលឆាយ សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ទៅ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាលដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ ៥​ម៉ែត្រ​គុណ​ ២០​ម៉ែត្រ។​ ​ការ​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ ...

ប៉ិច សុធារី
http://bit.ly/2gHz5pK

សមត្ថកិច្ច​ចាប់​មនុស្ស ៤ នាក់​ក្នុង​ក្រុម​ដែល​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ

មនុស្ស​បួន​នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ហុងសុភាព​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​ប្រាសាទ​ព្រះវិហារ​ និង​រឹបអូស​ឈើ​ប្រមាណ ៥០០ មែត្រ​គុប។ នេះ​បើ​យោង​តាម​របាយការណ៍​កិច្ចសហប្រតិបតិ្តការ​រវាង​ក្រុម​មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ...

ម៉ិច ដារ៉ា
http://bit.ly/2hmHY8p

សេចក្តីណែនាំថ្មីស្តីពីការសិក្សាផលប៉ះពាល់ជិតរួចរាល់ហើយ

ក្រុម​អង្គការ​សង្គម​ស៊ី​វិល​កំពុង​តែ​ខិត​ជិត​នឹង​ការ​ដាក់​ប​ញ្ជូ​ល​ប្រើប្រាស់​ជា​សេចក្តីណែនាំ​ថ្មី​ ដែល​នឹង​ផ្លាស់​ប្តូរ​ពី​របៀប​នៃ​ការ​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ធំៗ​ ដែល​ត្រូវ​បាន​សិក្សា​នៅ​ទូ​ទាំង​តំបន់​ទន្លេមេគង្គ​ នេះ​បើ​យោង​តាម ...

Cristina Maza
http://www.phnompenhpost.com/national/new-guidelines-impact-assessments-almost-ready

រាជរដ្ឋាភិបាល​ណែ​នាំ​ឲ្យ​មន្ត្រី​អនុវត្ត​តួ​នាទី​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បីការពារ​ព្រៃឈើ​

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​ណែនាំ​ទៅ​ដល់​អភិបាល​រាជធានីខេត្តក្រុងស្រុកខណ្ឌឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួននិង​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​ហ្មត់ចត់ចំពោះ​បទ​ល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទជាពិសេស​ទៅ​លើ​វិស័យ​ព្រៃ​ឈើនិង​ជលផល ដោយ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2czhimJ

សកម្មជន​បរិស្ថាន ស្នើ​ក្រសួងពីរ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​​គម្រោង​សាងសង់​វារី​អគ្គីសនី​សំបូរ

ក្រុម​យុវជន​និង​សកម្មជន​ការពារ​បរិស្ថាន​ស្នើ​ក្រសួង​រ៉ែ​និង​ថាមពល​និង​ក្រសួងបរិស្ថាន​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ចុង​ក្រោយ​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សំបូរ​ នៅ​តំបន់​កោះ​ត្នោត​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ ខណៈ​ដែល​ពួក​គេ​ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ...

ប៉ិច សុធារី
http://bit.ly/2cV5tp5

ហ្វូងដំរីត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃ

ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថ្មីៗដែលផ្តល់តាមរយៈការប្រទះឃើញហ្វូងដំរីដែលជិតផុតពូជដ៏កម្រកំពុងធ្វើដំណើរជាមួយកូនៗឆ្លងកាត់ដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីកាលពីដេើមខែមិថុនា។ រូបភាពទាំងនេះ ជាផ្នែកមួយនៃគម្រោងគ្រប់គ្រងការអភិរក្សអនុវត្តន៍ដោយអង្គការវីនរ៉កអន្តរជាតិ និងមូលនិធិសត្វព្រៃពិភពលោកក្នុងនាមជាដៃគូជាមួយគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ។ ...

សាហ្វីយ៉ា ឆាល
http://www.khmertimeskh.com/news/26631/elephant-herds-spotted--in-wildlife-sanctuary

ក្រសួង​នឹង​រឹតបន្តឹង​ការ​នាំ​ចូល​អង្ករ​ពី​វៀតណាម​ផ្តោត​លើ​គុណភាព

រដ្ឋាភិបាលនឹងកម្រិតការនាំចូលអង្ករពីវៀតណាមដោយផ្អែកលើគុណភាពដើម្បីបញ្ឈប់ការហូរចូលអង្កររត់ពន្ធរាប់សែនតោនដែលកំពុងធ្វើឲ្យខូចដល់ឧស្សាហកម្មអង្កររបស់ប្រទេសនេះទាំងមូល។ ...

ចេង សុខហ័ង
http://bit.ly/299QGXb

CSOs ក្នុងតំបន់ពិភាក្សាគ្នាអំពីបញ្ហា ELCs និងការខូតខាតបរិស្ថានជាមួយចិន

ជាង ២០អង្គការ NGOsនៅកម្ពុជា មន្ត្រីរដ្ឋាភិបាលចិន សាធារណៈជននិងក្រុមហ៊ុនឯកជនចិននានា រួមទាំងអង្គការ NGOsមកពីប្រទេសចិន បានប្រារព្ធការពិភាក្សាតុមូលមួយកាលពីថ្ងៃសុក្រ នៅរាជធានីភ្នំពេញ និយាយអំពីការវិនិយោគរបស់ចិននៅកម្ពុជា។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25748/local-csos-discuss-elcs--environmental-damage-with-china/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PChJu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!