ព្រៃឈើ និងរុក្ខាប្រមាញ់
គម្របព្រៃឈើ
លោក នេត្រ ភក្ត្រា ថា ការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើសព្រៃឈើមានប្រសិទ្ធភាពជាងឆ្នាំ ២០១៩
ក្រសួងបរិស្ថានបានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ ឱ្យដឹងថា បទល្មើសធនធានធម្មជាតិ ដូចជា ការលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ នៅតែបន្តកើតមាន ទោះបីជាការអនុវត្តច្បាប់ត្រូវបានរឹតបន្តឹង ដោយការចុះល្បាតរបស់មន្ត្រីឧទ្យានុរក្ស និងការចូលរួមរបស់សហគមន៍នៅតាមតំបន់ការពារធម្មជាតិមានប្រសិទ្ធភាពជាងឆ្នាំ ...
អោម ប៊ុនធឿន
http://bit.ly/2LLKycp
មន្ត្រី៖ បច្ចុប្បន្នបទល្មើសព្រៃឈើជាទ្រង់ទ្រាយធំគ្មានកើតឡើងទៀតទេ
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អះអាងថា បទល្មើសព្រៃឈើលក្ខណៈទ្រង់ទ្រាយធំ គ្មានកើតឡើងទៀតទេ។ ប៉ុន្ដែសកម្មជនព្រៃឈើអះអាងផ្ទុយពីនេះថា សកម្មភាពកាប់ឈើនៅតែកំពុងកើតមានឡើង ដោយសារពលរដ្ឋគ្មានការងារធ្វើ។ ...
នៅ ស៊ីវុត្ថា
https://bit.ly/2VZxEJD
អ្នកកាប់ឈើខុសច្បាប់កាប់រានព្រៃ ៣០ ហិកតានៅក្នុងខេត្តមណ្ឌលគីរី
ក្រុមអ្នកកាប់ឈើខុសច្បាប់បានឈូសឆាយដីព្រៃសហគមន៍ចំនួន ៣០ ហិកតា ជិតទីតាំងសសរថ្មធម្មជាតិរាប់ពាន់ក្នុងខេត្តមណ្ឌលគីរី ដោយបានកាប់ដើមឈើរាប់រយដើម និងទុកតំបន់នោះចោល។ ...
ទិត្យ គង់នូវ
https://www.khmertimeskh.com/50781262/illegal-loggers-clear-30-hectares-of-forest-in-mondulkiri-province/
មន្ត្រីយោធាត្រូវបានចាប់ខ្លួនជុំវិញការចោទប្រកាន់ពីការឈូសឆាយដី
មន្ត្រីប៉ូលីសខេត្តពោធិ៍សាត់បានចាប់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ម្នាក់កាលពីថ្ងៃច័ន្ទ ដែលត្រូវបានចោទប្រកាន់ពីការទន្ទ្រាន និងឈូសឆាយដីព្រៃការពាររបស់រដ្ឋប្រមាណ ៤០ ហិកតានៅក្នុងស្រុកវាលវែង។ ...
Buth Reaksmey Kongkea
https://www.khmertimeskh.com/50756944/military-officer-arrested-over-land-clearing-allegations/
សាលាខេត្តប្តេជ្ញាប្រឆាំងនឹងការរំលោភបំពានព្រៃឈើ
កាលពីថ្ងៃម្សិលមិញ ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុងបានធានាថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលណាដែលត្រូវបានរកឃើញថាមានពាក់ពន្ធពីបទរំលោភទន្ទ្រានកាន់កាប់ដីខុសច្បាប់ក្នុងព្រៃការពាររបស់រដ្ឋ។ ...
សែន ដាវិដ
https://www.khmertimeskh.com/50745460/provincial-halls-vow-action-against-encroachers/
អភិបាលខេត្តព្រះសីហនុ ព្រមានចាត់ការផ្លូវច្បាប់លើជនកាប់បំផ្លាញព្រៃកោងកាង
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានព្រមានចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងទៅលើជនប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃកោងកាងដើម្បីទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់។ ការព្រមាននេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈលោកទៅចូលរួមដាំកូនកោងកាងឡើងវិញលើផ្ទៃដី ...
ឃុត សុភចរិយា
https://bit.ly/38FQJpW
សមត្ថកិច្ចប្រទះឃើញឈើ ៣០ ដុំ នៅក្នុងព្រៃក្បែរចម្ការរបស់ពលរដ្ឋនៅភូមិឡំ
ឈើ ៤ ជ្រុងទ្រវែងចម្រុះប្រភេទចំនួន ៣០ ដុំ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរីសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានស្រុកអូរយ៉ាដាវប្រទះឃើញនៅក្នុងព្រៃក្បែរចម្ការរបស់ប្រជាពលរដ្ឋនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដោយសង្ស័យថា ឈើទាំងនេះត្រូវបានក្រុមឈ្មួញលាក់ទុក ដើម្បីនាំចេញទៅលក់នៅ ...
ឃុត សុភចរិយា
https://bit.ly/2Brv74b
របាយការណ៍៖ ព្រៃឡង់បន្តបាត់បង់គួរឲ្យព្រួយបារម្ភ ហើយការកាប់ឈើកើនឡើងជាង៧០%ក្នុងឆ្នាំ២០១៩
របាយការណ៍របស់អ្នកស្រាវជ្រាវអឺរ៉ុបឲ្យដឹងថា ព្រៃឡង់នៅកម្ពុជា បន្តបាត់បង់គួរឲ្យព្រួយបារម្ភ ហើយការកាប់បំផ្លាញមានការកើនឡើងជាង៧០ ភាគរយ ក្នុងឆ្នាំ២០១៩ បើធៀបនឹងឆ្នាំមុនៗ។ របាយការណ៍របស់អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ ...
ក្រសួងបដិសេធការអះអាងរបស់អង្គការមិនមែនរដ្ឋាភិបាលអំពីការកាប់បំផ្លាញព្រៃអភិរក្ស
កាលពីម្សិលមិញក្រសួងបរិស្ថាន បានធ្វើការបដិសេធចំពោះការអះអាងរបស់សម្ព័ន្ធភាពសត្វព្រៃថាព្រៃកោងកាងជាង ២០០ ហិកតាត្រូវបានគេឈូសឆាយនៅខាងក្នុងតំបន់ការពារក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង។ ...
ឃួន ណារីម
https://www.khmertimeskh.com/50720988/ministry-refutes-ngos-claim-about-cleared-protected-forest/
ការឈូសឆាយព្រៃឈើទ្រង់ទ្រាយធំត្រូវបានរកឃើញនៅខេត្តកោះកុង
កាលពីម្សិលមិញអង្គការសម្ព័ន្ធភាពសត្វព្រៃបានរកឃើញព្រៃកោងកាងជាង ២០០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុងត្រូវបានគេកាប់រានខុសច្បាប់។ ...
ឃួន ណារីម
https://www.khmertimeskh.com/50720606/massive-forest-clearing-found-in-koh-kong-province/
ឧត្តមសេនីយ៍យោធាម្នាក់ដែលឈូសដីព្រៃរដ្ឋត្រូវតុលាការចោទប្រកាន់ តែឲ្យនៅក្រៅឃុំ
តុលាការខេត្តស្ទឹងត្រែងបានសម្រេចចោទប្រកាន់មន្ត្រីយោធាឋានៈឧត្តមសេនីយ៍ទោម្នាក់ឈ្មោះ ចាន់ សំអាត តាមបញ្ញត្ដិនៃច្បាប់ព្រៃឈើពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃរដ្ឋជិត ៧០ ហិកតា ប៉ុន្ដែតុលាការបានសម្រេចអនុញ្ញាតឲ្យជនជាប់ចោទរូបនេះនៅក្រៅឃុំក្រោមការត្រួតពិនិត្យ ...
វ៉ន ដារ៉ា
https://bit.ly/2zWb7Wr
សកម្មជនថា បទល្មើសព្រៃឈើនៅព្រៃឡង់កើនឡើងខ្លាំង តាំងពីផ្ទុះជំងឺកូវីដ-១៩
សកម្មជនព្រៃឈើអះអាងថា ពួកគេសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់កំពុងកើនឡើងខ្លាំងជាងមុនចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដោយក្នុងនោះក្រុមហ៊ុនចំនួន ៣ បានប្រើកម្មករចូលកាប់ឈើ និង ...
ខន សាវិ
https://bit.ly/39vf8gJ
មន្ត្រីបរិស្ថាន ច្រានចោលរបាយការណ៍សហគមន៍ព្រៃឡង់
មន្ត្រីក្រសួងបរិស្ថានបានចាត់ទុករបាយការណ៍ចេញផ្សាយលើកចុងក្រោយមួយរបស់បណ្ដាញសហគមន៍ព្រៃឡង់ថា បានប្រើប្រាស់ទិន្នន័យមិនពិត និងមានបង្កប់របៀបវារៈនយោបាយ ដោយរបាយការណ៍លើកទី ៨ របស់បណ្ដាញសហគមន៍ព្រៃឡង់បានអះអាងថា ក្នុងរយៈពេល ១៨ ឆ្នាំ ព្រៃឡង់ទំហំជាង ៤ ម៉ឺនហិកតាត្រូវបានបាត់បង់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួង ...
ខន សាវិ
https://bit.ly/2Ow02jg
ព្រៃឈើនៅប្រទេសកម្ពុជារួមតូចត្រឹមតែ ៤៧ ភាគរយក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ
គម្របព្រៃឈើរបស់ប្រទេសកម្ពុជាមានចំនួនជាង ៧៣ ភាគរយក្នុងឆ្នាំ ១៩៧៥ ប៉ុន្តែវាបានថយចុះមកនៅត្រឹមប្រហែល ៤៧ ភាគរយកាលពីឆ្នាំទៅ។ នៅក្នុងរបាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជាឆ្នាំ ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) បាននិយាយថា ការ ...
បុគ្គលិក New Straits Times
https://www.nst.com.my/world/region/2019/11/542639/cambodian-forest-shrinks-only-47pct-last-40-over-years
អាជ្ញាធររើសំណង់ខុសច្បាប់ក្នុងតំបន់ភ្នំគូលែន ហើយបន្តឱសានវាទ ៥ ថ្ងៃ
ក្រោយពីអាជ្ញាធរបានរុះរើសំណង់រោងអនាធិបតេយ្យ ៤៩ រោង ក្នុងចំណោមសំណង់រោងជិត ១ ០០០ ខ្នង ដែលទន្ទ្រានយកដោយខុសច្បាប់នៅក្នុងតំបន់គម្របព្រៃឈើឧទ្យានជាតិភ្នំគូលែនកាលពីចុងសប្ដាហ៍មុននោះ, លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនក្រុមសកម្មជន ...
វ៉ន ដារ៉ា
https://bit.ly/2NWvYxu
សកម្មជនបាននិយាយថា ការបំផ្លិចបំផ្លាញព្រៃឈើធ្វើឱ្យកម្ពុជាកើនកម្តៅ
ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែលេចឡើងនៅទូទាំងពិភពលោក សមាជិកនៃសាធារណជនកំពុងតែភ្ជាប់ព្រឹត្តិការណ៍អាកាសធាតុកាន់តែច្រើនឡើងទៅនឹងបាតុភូតនេះ។ ឧទាហរណ៏ក្នុងខែមីនា និងមេសា កំដៅបានកើនឡើងខ្លាំងនៅ ...
Michael Tatarski
https://www.asiatimes.com/2019/06/article/deforestation-warming-cambodia-activists-say/
ជម្រកសត្វព្រៃកម្ពុជាស្ថិតនៅក្រោមការគំរាមកំហែង
ដែនជម្រកសត្វព្រៃបឹងពែរក្នុងប្រទេសកម្ពុជា គឺជានិមិត្តរូបនៃការគ្រប់គ្រងព្រៃឈើដ៏ទន់ខ្សោយរបស់ប្រទេស។ ដែនជម្រកសត្វព្រៃប្រហែល ២០០០ គីឡូម៉ែត្រការ៉េ ដែលមានទំហំប្រហែលបីដងនៃប្រទេសសិង្ហបុរី ត្រូវបានបាត់បង់ដោយសារការកាប់ឈើខុសច្បាប់នៅកម្ពុជាជារៀងរាល់ ...
Jason Thomas
https://theaseanpost.com/article/cambodias-sanctuaries-under-threat
ក្រសួង និរាករណ៍លិខិតឆ្វៀលដី ចេញពីគម្របព្រៃឈើនៅខេត្តព្រះសីហនុ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសនិរាករណ៍លិខិតកាត់ឆ្វៀលផ្ទៃដីចេញពីគម្របព្រៃឈើឆ្នាំ ២០០២ លើសំណើទាំង ១៩ ករណីនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់របស់អភិបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត ក្រោយមានជម្លោះមិនដាច់ស្រេច បើទោះជាតុលាការកំពូលចេញសេចក្តីសម្រេច បន្ទាប់ពី ...
ឡុង គីមម៉ារីតា
https://bit.ly/2XhTnvY
មន្ត្រីជំនាញរឹបអូសត្រាក់ទ័រ ៤ គ្រឿងក្នុងការបង្ក្រាបការទន្ទ្រានយកដីព្រៃឈើរដ្ឋ
កាលពីថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ មន្ត្រីជំនាញខាងផ្នែកព្រៃឈើសហការជាមួយកម្លាំងប៉ូលិសមូលដ្ឋាន បានចុះបង្ក្រាបសកម្មភាពឈូសឆាយដីព្រៃឈើរដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយបានរឹបអូសត្រាក់ទ័រចំនួន ៤ គ្រឿង ប៉ុន្តែជនប្រព្រឹត្តបានរត់គេចខ្លួនបាត់។ ...
ខន សាវិ
https://bit.ly/2HsxbuW
WWF: មហាតំបន់ទន្លេមេគង្គ នឹងបាត់ព្រៃឈើថែម ១/៣ ត្រឹមឆ្នាំ ២០៣០ បើសិនគ្មានវិធានការភ្លាមៗ
កាលពីប៉ុន្មានឆ្នាំមុនព្រៃឈើនៅមហាតំបន់ទន្លេមេគង្គបានបាត់បង់គម្របព្រៃធម្មជាតិ ១ ភាគ ៣ ហើយនឹងបន្តបាត់បង់ ១ ភាគ ៣ បន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣០ ប្រសិនបើគ្មានការចាត់វិធានការភ្លាមៗរួមទាំងការការពារ និងការស្ដារឡើងវិញនូវព្រៃឈើធម្មជាតិ និងការលើកកម្ពស់ ...
ឃុត សុភចរិយា
https://bit.ly/2JHTh8R
អំពើពុករលួយជំរុញការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា
ព្រៃឈើកម្ពុជាកំពុងត្រូវបានធ្លាក់ចុះក្នុងអត្រាដ៏គួរអោយភ្ញាក់ផ្អើល ខណៈដែលអ្នកប្រមាញ់ និងមន្ត្រីពុករលួយទទួលបានផលប្រយោជន៍ពីការជួញដូរនៅទីផ្សារងងឹតនៃប្រភេទឈើកម្រដែលកំពុងត្រូវបាននាំចេញទៅប្រទេសវៀតណាម និងលើសពីនេះ។ អ្នកកាប់ឈើបានកាប់ដើមឈើដ៏កម្រ និងមានតម្លៃដោយខុសច្បាប់ដើម្បីលក់នៅក្នុងប្រទេសចិន និងអឺរ៉ុបដែលធ្វើឱ្យអត្រានៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាអាក្រក់បំផុតក្នុងចំណោមប្រទេសក្នុងពិភពលោក។ ហើយកងទ័ពត្រូវបានជាប់ពាក់ព័ន្ធក្នុងការជួញដូរខុសច្បាប់ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងឃាតកម្មផងដែរ។ ...
Kris Janssens
http://www.dw.com/en/corruption-fueling-deforestation-in-cambodia/a-42674051
ក្រសួងស្នើឱ្យប្រទេសជប៉ុនដើម្បីជួយគូសផែនទីព្រៃឈើ
ក្រសួងបរិស្ថានកំពុងស្នើសុំជំនួយពីប្រទេសជប៉ុនដើម្បីជួយគូសផែនទីព្រៃឈើរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់ផែនទីរូបភាពតាមផ្កាយរណប ដែលសំណើរនេះធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីក្រសួងបានបដិសេធយ៉ាងខ្លាំងលើរបាយការណ៍ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/ministry-asks-japan-help-map-out-forests
ក្រសួងបដិសេធទិន្នន័យពីការបាត់បង់ព្រៃឈើ
ក្រសួងបរិស្ថានបានបដិសេធចោលទិន្នន័យស្តីពីការបាត់បង់ព្រៃឈើកម្ពុជាកើនឡើងដល់ប្រមាណជា ២ សែនហិកតា កាលពីឆ្នាំ២០១៦ ដែលសកលវិទ្យាល័យ Maryland នៅសហរដ្ឋអាមេរិកបានរកឃើញនាពេលថ្មីៗនេះ ខណៈដែលមន្ត្រីជំនាញរដ្ឋបាលព្រៃឈើប្រាប់ថា ការ ...
ផាក់ ស៊ាងលី
http://bit.ly/2ykHdrP
ការសិក្សារបស់ NUS: ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាធ្វើអោយបញ្ហាសុខភាពកុមារកើនឡើង
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិសឹង្ហបូរី (NUS) បានរកឃើញថា ការបាត់បង់ព្រៃស្រោងនៅក្នុងប្រទេសកម្ពុជាមានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺរាគរូស ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ និងគ្រុនក្តៅចំពោះកុមារ។ ...
Kongleaphy Keam
https://aecnewstoday.com/2017/nus-study-cambodia-deforestation-increases-child-health-issues/#axzz4rClWtpl4