តំបន់​ការពារ

សហគមន៍ព្រៃឈើ

កំពង់ធំទទួលបានព្រៃសហគមន៍

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញបានប្រកាសពី ការបង្កើតតំបន់ព្រៃសហគមន៍ចំនួនពីរនៅលើផ្ទៃដីទំហំ ៤.៥០០ ហិកតានៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ... ...

ប៉ិច សុធារី
http://www.khmertimeskh.com/5084730/kampong-thom-gets-community-forests/

កិច្ចសន្យា​លក់​ឈើ​ក្នុង​ជម្រក​សត្វព្រៃ​ឲ្យ​វៀតណាម ​បែកធ្លាយ

​កិច្ចសន្យា​លក់​ឈើ​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ឈើ​យ៉ាង​តិច ៥០០ ដើម​ក្នុង​តម្លៃ​ត្រឹមតែ​ ១៥ ០០០ ដុល្លារ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ទៅ​ឲ្យ​វៀតណាម​នោះ​ត្រូវ​បាន​បែកធ្លាយ​នៅ​សប្តាហ៍​នេះ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​បទល្មើស​លក់​ឈើ​ទៅ​ឲ្យ​ប្រទេស​វៀតណាម ...

ផាក់ ស៊ាងលី
http://bit.ly/2h7CtyP

មាន​ការ​រកឃើញ​ថា​មន្ត្រី​ម្នាក់​កាប់​រាន​ដី​ព្រៃ​ ៥០ ​ហិកតា​យក​ធ្វើ​កម្មសិទ្ធិ

បន្ទាប់ពី​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​បឋម មន្ត្រី​បរិស្ថាន កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​មក​ថ្នាក់​លើ​របស់​ខ្លួន ករណី​ដែល​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​នេះ​បាន​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​នៅ​ក្នុង​តំបន់​អភិរក្ស​ប្រមាណ ៥០ ហិកតា​ស្ថិត​នៅ​ក្រុង​សែនមនោរម្យ​យក​ទៅ​​ធ្វើ​ជា​កម្មសិទ្ធិ​របស់ ...

ឡាយ សាមាន
http://bit.ly/2kZyswM

អាជ្ញាធរ​សួរនាំ និង​ព្រមាន​ប្ដឹង​អ្នក​រាយការណ៍​ពី​បទ​ល្មើស​ឈើ

សកម្មជន​ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់​ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​ហៅ​សួរ​ និង​គំរាម​ប្តឹង បន្ទាប់​ពី​គាត់​រាយការណ៍​ពី​ការ​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់។ លោក​ អ៊ុក ម៉ៅ ​អាយុ​ ៥៣ ​ឆ្នាំ​បាន​ឲ្យ​ដឹង​​ពី​ម្សិលមិញ​ថា​ដី​ព្រៃ​សហគមន៍ និង​ព្រៃ​បម្រុង​​ ...

ផាក់ ស៊ាងលី
http://bit.ly/2imw0vj

ព្រៃការពារជួយដល់អ្នកភូមិ

រឿងរ៉ាវ​នៃ​ព្រៃ​សហ​គម​ អូរ​សោម​ នៅ​ក្នុង​ខេត្តកំពង់ធំ​ គឺជា​រឿង​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង​មក​ពិភាក្សា​នៅ​ក្នុង​ទម្រង់​នានា​ជា​ច្រើន​ដង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រជាជន​មូលដ្ឋាន​ត្រូវ​បាន​ជាប់​គាំង​នៅក្នុង​ជម្លោះ​តវ៉ា​មិន​ចេះ​ចប់​ជាមួយនឹង​ក្រុមហ៊ុន ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/32690/forest-protection-saves-village/

សមត្ថកិច្ច​ដក​ថយ​ ខណៈ​មាន​ការ​តវ៉ា​មិន​ឲ្យ​ពិនិត្យ​ឈើ

សមត្ថកិច្ច​ចម្រុះ​របស់​ស្រុក​អូរយ៉ាដាវ ​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​ដក​ថយ​ភ្លាមៗ​បន្ទាប់​ពី​ចុះ​ទៅ​កាន់​ភូមិ​សោមគល់ ឃុំ​សោមធំ​ដើម្បី​ពិនិត្យ​ឈើ​ដែល​ពលរដ្ឋ​គរ​ទុក​នៅ​តាម​ផ្ទះ​របស់​គេ​មួយ​​ចំនួន​ប៉ុន្តែ​ការងារ​នេះ​មិន​បាន​អនុវត្ត​ទេ ...

ទូច សុខា
http://bit.ly/2eTxe02

ព្រៃឈើ​នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ

ព្រៃសហគមន៍ជាង ៨០០ ហិកតារបស់ជនជាតិដើមភាគតិចគួយក្នុងស្រុកថាឡាបរិវ៉ាត់ក៏កំពុងតែទទួលរងការកាប់បំផ្លាញផងដែរដោយមានការបើកដៃពីអាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរក្នុងស្រុកថាឡាបរិវ៉ាត់ដែលជាជនជាតិភាគតិចដូចគ្នានោះត្រូវបានសហគមន៍នៅភូមិអន្លង់ក្រមួន ឃុំស្រែឫស្សីបានចោទប្រកាន់ថា ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃសហគមន៍អន្លង់ក្រមួនទំហំ ៨១០ ហិកតាដែលជាផ្នែកមួយនៃព្រៃឡង់។ សមាជិកសហគមន៍ចំនួន ៧ នាក់តំណាងឲ្យពលរដ្ឋប្រមាណជា ១០០ គ្រួសារបានប្តឹងមេភូមិឈ្មោះ យ៉ែម ខែម មេឃុំឈ្មោះ លួន ណាន និងអ្នកផ្សេងទៀតមានឈ្មោះ មាស សុខសាន្ត ឈ្មោះ យ៉ាង និងឈ្មោះ វ៉ាង ជាដើមទៅតុលាការខេត្តស្ទឹងត្រែងតាំងពីឆ្នាំ ២០១៣ មកដោយសារតែបទល្មើសព្រៃឈើនេះ។ ... ...

ផាក់ ស៊ាងលី
http://bit.ly/2bXOT9X

សហគមន៍​ព្រៃឈើ​ថា​ មិន​ឃើញ​គណៈកម្មការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​ព្រៃឡង់

បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​អំពាវនាវ​ដល់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ដែល​រាជរដ្ឋាភិបាល​ទើប​បង្កើត​ឡើង​ឲ្យ​ជួយ​​ ចាត់​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​ក្រោយ​ពី​ ពួកគេ​បាន​ចុះ​ល្បាត​រកឃើញ​ថា​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​ទាំង ...

ប៉ិច សុធារី
http://bit.ly/20l8Zbs

សហគមន៍​ខេត្ត​ស្ទឹងត្រែង​ចោទ​មន្ត្រី​ព្រៃ​ឈើ​និង​មន្ត្រី​មូលដ្ឋាន​ថា​មិន​ការពារ​ព្រៃ​ឈើ

សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញ​កាតព្វកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ដែល​មិន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ព្រៃ​ឈើ​នៅ​មូលដ្ឋាន​ឲ្យ​គង់វង្ស ថែម​ទាំង​បើក​ដៃ​ឲ្យ ...

ម៉ែន សុធីរ
http://www.rfa.org/khmer/news/environment/illegal-logging-in-stungstreng-02072016000919.html

ពលរដ្ឋ​លើក​គ្នា​មក​តវ៉ា​ដល់​ស្រុក​រឿង​រំលោភ​យក​ដី

ពលរដ្ឋ​ស្រុក​រុក្ខគិរី​ខេត្ត​បាត់ដំបង​ជាង​ ១០០ ​នាក់​បាន​នាំ​គ្នា​តវ៉ា​ស្ទាក់​ក្រុម​មន្ត្រី​អាជ្ញាធរ​ដោយ​ចោទ​ថា​បាន​ឃុបឃិត​គ្នា​រំលោភ​យក​ដី​សហគមន៍​ជាង​ ៨០០ ​ហិកតា និង​កាប់​បំផ្លាញ​រោង​ និង​ខ្ទម​ពួក​គាត់​ជិត ១០០ ​ខ្នង​កាលពី​ម្សិលមិញ។ ... ...

ផាក់ ស៊ាងលី
http://bit.ly/1j4DlzN

អង្គការ​បរិស្ថាន​និយាយ​ថា​ រដ្ឋាភិបាល​អសកម្ម​ធ្វើ​ឲ្យ​ខូចខាត​ព្រៃឈើ​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ (PLCN)​ ដែល​កំពុង​តែ​ធ្វើការ​ការពារ​ព្រៃ​ឈើនៃ​ប្រទេស​កម្ពុ​ជា ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យ​លា​ភី​របស់​ Equator​ Prize​ សម្រាប់​ការ​រៀបចំ​សហគមន៍​ល្អ​ដាច់​គេ​។​ នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយនឹង​ ហេ​ឡូ​វី​អូ​អេ​ លោក​ សេង​ សុខ ...

អូន ឆេងប៉ោ
http://www.voacambodia.com/content/environmental-group-says-inactive-government-has-failed-its-forests/2982661.html

អ្នក​ភូមិ​នៅ​កម្ពុជា​ក្លាយជា​ជន​រង​គ្រោះ​នៅ​ក្នុង​ការ​បង្ក្រាប​លើ​សហគមន៍​ព្រៃឈើ​

តាម​ប្រភព​ព័ត៌មាន​ពី​មេឃុំ និង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា​ បាន​បង្ក្រាប​លើ​អ្នក​ភូមិ​នៅ​សហគមន៍​ព្រៃឈើ​បី​កន្លែង​ ដោយ​ឃាត់ខ្លួន​ពួក​គេ​ ឬ​បង្ខំ​ពួក​គេ​ឲ្យ​បញ្ឈ​ប់​ការ​រាន​ដី​សម្រាប់​កសិកម្ម​ចិញ្ចឹមជីវិត​ ខណៈ​ពេល​ដែល ...

ហង្ស សាវយុត, ថា កេស៊ីយ៉ា, ម៉ែន សុធី
http://www.rfa.org/english/news/cambodia/cambodia-villagers-fall-victim-to-clampdown-on-forest-communities-09282015164706.html

សហគមន៍​គ្រោង​ដុត​ម៉ាស៊ីន​អារ​ឈើ​ដែល​​រឹបអូស​ពី​ជនល្មើស

សហគមន៍​ប្រមេរ​ក្នុង​ស្រុក​ត្បែងមានជ័យ​គ្រោង​នឹង​ដុត​ម៉ាស៊ីន​អារឈើ​ជាង ២០ គ្រឿង​ចោល​នៅ​ចំពោះ​មុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​ពួកគាត់​ចុះ​ល្បាត និង​ចាប់​ដកហូត​ពី​ជនល្មើស​កាប់​ឈើ​​រាប់រយ​នាក់​នៅ​ពាសពេញ​ព្រៃ​ព្រះរកា។សហគមន៍​ជនជាតិ​ដើម​ភាគតិច​គួយ​ប្រមាណ ៣០០ ​នាក់​ក្នុង ...

ផាក់ ស៊ាងលី
http://bit.ly/1MSZRsW

ខេត្ត​ចំនួន​ ៩​នៃ​ប្រទេស​កម្ពុជា​ ប្រឈម​នឹង​ការ​បាត់បង់​ជំនួយ​សម្រាប់​គម្រោង​គ្រប់គ្រង​ព្រៃឈើ​

កាលពី​ថ្ងៃ​សុក្រ​នេះ​ សហគមន៍​ព្រៃឈើ​ចំនួន​៩​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​រំលោភ​យក​ដី​ខុសច្បាប់​ និង​ប្រតិបត្តិការ​កាប់​ឈើ​ខុសច្បាប់​ ខណៈ​ពេល​ដែល​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ដោយ​ចេរភាព​ដែល​ជួយ​តំបន់​ព្រៃ​ កំពង់​ឈ្ពោះ​ទៅ​រក​ទី ...

ហង្ស សាវយុត និង អុំ រង្សុី
http://www.rfa.org/english/news/cambodia/nine-cambodian-provinces-face-loss-of-eu-funding-for-forestry-management-project-09182015165712.html

យុទ្ធនាការការពារព្រៃឡង់ចាប់ផ្តើមហើយ

ដោយសារការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមានកំណើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រជាពលរដ្ឋកាន់តែច្រើនបានរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញទាំងនោះ។ ក្នុងពេលបច្ចុប្បន្ន មនុស្សមួយក្រុមចំនួន ៣០០នាក់ បានចូលរួមធ្វើយុទ្ធនាការ ស្តីអំពីការយល់ដឹងបញ្ហាការកាប់បំផ្លាញព្រៃឡង់ដែលជាព្រៃបៃតងធំបំផុតនៅក្នុងប្រទេស។ ... ...

Chea Vannak
http://www.khmertimeskh.com/news/14222/prey-lang-campaign-kicks-off/

តំណាង​សហភាព​អឺរ៉ុប​និយាយ​ថា​ អ្នកធ្វើការ​ជាមួយនឹង​ព្រៃឈើ​អាច​ជួយ​ប្រឆាំង​នឹង​ការ​ឡើង​កំ​ដៅ​ផែនដី​

​កាលពី​ថ្ងៃ​ពុធ​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​កាត់​បន្ថយ​បទបញ្ជា​ដែល​ មិន​ចាំបាច់​សម្រាប់​សហគមន៍​ ដែល​ចង់​បង្កើត​ជា​ក្រុមការងារ​ ដើម្បី​ការពារ​ព្រៃ​សេស​សល់​របស់​ប្រទេស​នេះ​។​... ...

ហ៊ុល រស្មី
http://www.voacambodia.com/content/eu-rep-says-community-forresters-can-help-against-global-warming/2827806.html

សកម្មជន​ព្រៃឡង់​បំបួស​ដើមឈើ​ធំៗ​ដែល​នៅ​សេសសល់

សកម្មជន​ព្រៃឡង់​បាន​ចាប់​ដក​ហូត​ម៉ាស៊ីន​អារឈើ និង​ឈើ​ពី​ជន​អ្នក​លួច​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ស្រុក​សណ្តាន់ ហើយ​បន្ត​បំបួស​ដើមឈើ​ធំៗ​ដែល​នៅ​សេសសល់​ពី​ការ​បំផ្លាញ​។ បណ្តាញ​សហគមន៍​ព្រៃឡង់​ចំនួន​ ២១ ​នាក់​បាន​ចុះ​ល្បាត​ព្រៃឡង់​កាលពី​ថ្ងៃ​អាទិត្យ​​ និង ...

ផាក់ ស៊ាងលី
http://bit.ly/1MjTuub

ព្រៃ​សហគមន៍​​នៅ​អូរយ៉ាដាវ​កំពុង​រង​ការ​កាប់បំផ្លាញ

ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ជាង​ ៩ ​ពាន់​ហិកតា​ ក្នុង​ស្រុក​អូរយ៉ាដាវ បាន​នឹង​កំពុង​​ទទួល​រង​ការ​កាប់​ និង​ឈូសឆាយ​ពី​ជនជាតិ​វៀតណាម និង​ក្រុមហ៊ុន​ឯកជន ខណៈ​ដែល​ប្រជាសហគមន៍​ទទួល​រង​ការគំរាម​ និង​ហាមឃាត់​មិន​ឲ្យ​ចូល​ព្រៃ​រក​អនុផល​ព្រៃឈើ​។ ... ...

ផាក់ ស៊ាងលី
http://bit.ly/1BL8awD

ពលរដ្ឋ​រងគ្រោះ​ស្នើឲ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច

ប្រជាសហគមន៍​ដែល​រងគ្រោះ​លើ​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល មកពី​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់ ដោយ​ចាត់ទុក​រាល់​គម្រោង​វិនិយោគ​ទាំងនោះ​បាន​កំពុង​បង្ក​ភាព​លំបាក​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់ ដែល​បណ្តាល​ឲ្យ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1DgJi3N

ពលរដ្ឋ​រងគ្រោះ​ស្នើឲ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច

ប្រជាសហគមន៍​ដែល​រងគ្រោះ​លើ​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល មកពី​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់ ដោយ​ចាត់ទុក​រាល់​គម្រោង​វិនិយោគ​ទាំងនោះ​បាន​កំពុង​បង្ក​ភាព​លំបាក​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់ ដែល​បណ្តាល​ឲ្យ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1DgJi3N

ជន​ជាតិ​ភាគ​តិច​ប្រឆាំង​នឹង​ការ​តម្កល់​ពុទ្ធ​បដិមា​នៅ​បឹង​យក្ស​ឡោម

សហគមន៍​ជនជាតិ​ដើម​ទំពួន​ចំនួន ៥​ភូមិ មាន​ជាង ១០០ នាក់​នៅ ឃុំ​យក្ស​ឡោម ក្រុង​បានលុង ខេត្ត​រតនគិរី បាន​គ្រោង​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​ប្រឆាំង​ទៅ​នឹង​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ដែល​ប៉ុន​ប៉ង​យក​រូប​ពុទ្ឋ​បដិមា​ពីរ​ទៅ​ដាក់​តម្កល់​នៅ​ក្នុង​រមណីយដ្ឋាន​បឹង​យក្ស​ឡោម នេះ​ដោយ​សារ​ថា អាច ...

សែន ដាវីត
http://bit.ly/1wXRYqn

ក្រុមអ្នកត​វ៉ា​បិទផ្លូវ​បន្ទាប់ពី​នគរបាលរុះ​ផ្ទះរបស់ខ្លួន

អ្នកភូមិ​ និងមន្ត្រី​មូលដ្ឋាន​​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា តំណាង​សហគមន៍​ដែល​រស់​នៅ​ក្នុង​តំបន់​ទឹក​ធ្លាក់​នៅ​ជាយ​ក្រុង​ព្រះសីហនុ បាន​បិទ​ផ្លូវ​ដ៏​ធំមួយ​រយៈ​ពេល​ពីរ​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​តវ៉ា​នឹង​ការ​រុះ​ផ្ទះ​ និង​បំផ្លាញផល​ដំណាំ​ពី​សំណាក់​អាជ្ញាធរ​​នៅ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/20378/

រដ្ឋាភិបាល​ពង្រឹង​ការ​គ្រប់​គ្រង​លើ​ដី​សម្បទាន​សេដ្ឋកិច្ច

ដី​កប់​ខ្មោច និង​ព្រៃ​សហគមន៍ គួរ​ត្រូវ​ទទួល​បាន​កិច្ច​ការពារ​បន្ថែម​ទៀត​ក្រោម​ប្រកាស​ថ្មី​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​កាល​ពី​ដើម​ខែ​នេះ ប៉ុន្តែ​អង្គការ​សិទិ្ធ​មនុស្ស​និង​ជន​រងគ្រោះ​ព្រួយ​បារម្ភ​ថា បើ​គ្មាន​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រកាស​នេះ នឹង​ពុំ​មាន​ប្រសិទ្ធភាព ...

ផាក់ សៀងលី
http://www.phnompenhpost.com/national/directive-aims-stop-elc-abuses

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

buN5P
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!