រដ្ឋាភិបាល​ពង្រឹង​ការ​គ្រប់​គ្រង​លើ​ដី​សម្បទាន​សេដ្ឋកិច្ច

ដី​កប់​ខ្មោច និង​ព្រៃ​សហគមន៍ គួរ​ត្រូវ​ទទួល​បាន​កិច្ច​ការពារ​បន្ថែម​ទៀត​ក្រោម​ប្រកាស​ថ្មី​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​កាល​ពី​ដើម​ខែ​នេះ ប៉ុន្តែ​អង្គការ​សិទិ្ធ​មនុស្ស​និង​ជន​រងគ្រោះ​ព្រួយ​បារម្ភ​ថា បើ​គ្មាន​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រកាស​នេះ នឹង​ពុំ​មាន​ប្រសិទ្ធភាព​ទេ។ ប្រកាស​អន្តរ​ក្រសួង ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ុក រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម និង​លោក សាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ ទី៩ ខែ​ឧសភា និង​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិលមិញ​មាន​គោលដៅ​ពង្រឹង​ការ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ការពារ​តំបន់​សហគមន៍ ដូចជា ព្រៃឈើ​សហគមន៍ និង​ទី​កន្លែង​កប់​សព។ ប្រកាស​បាន​ចែង​ថា ក្រុមហ៊ុន​នីមួយៗ​ត្រូវ​តែ​អនុវត្ត​តាម​ផែនទី​ស្បែក​ខ្លា​ដើម្បី​ធានា​ថា «ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ខ្លួន​ពុំ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស»។​ …

ផាក់ សៀងលី
http://www.phnompenhpost.com/national/directive-aims-stop-elc-abuses