ព័ត៌មាន​

​កម្ពុជា​រក​ចំណូល​បាន​ ៣​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កសិផល​ក្នុង​រយៈពេល​១០​ខែ​ដំបូង​

​កម្ពុជា​បាន​នាំ​ចេញ​កសិផល​ចំនួន​ ៧,៦២​ លាន​តោន​ក្នុង​រយៈពេល​ ១០​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២២​ ដែល​រក​ចំណូល​បាន​ ៣,០៧​ ពាន់​លាន​ដុល្លារ​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ (MAFF)​ កាលពី​ថ្ងៃ​សៅរ៍​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501187892/cambodia-earns-3-billion-from-agricultural-products-exports-in-first-10-months/

​ត្រី​ប្រហុក​ឆ្នាំ​នេះ នឹង​កើន​លើស​ឆ្នាំ​មុន​៥០០០​តោន

ទិន្នផល​ត្រី​ប្រហុក​ក្នុង​ឆ្នាំ​នេះនឹង​កើន​លើស​ឆ្នាំ​មុន​ចំនួន៥.០០០​តោន ដែល​កើន​រហូត​ដល់ ១៤.០០០​តោន ខណៈ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ឲ្យ​រួសរាន់​មក​ធ្វើ​ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ ចាប់​ពី​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៧​ ខែ​មករា និង​ថ្ងៃ​២ ...

សុខ ចាន់
http://bit.ly/2jx3UTs

កំណើននៃការនាំចេញស្រូវ​អង្ករយឺត​​​​នាំ​អោយ​មាន​កង្វល់​

​មន្ត្រី​ក្រសួងកសិកម្ម​ម្នាក់​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​ថា​ កំណើន​យឺត​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ ដែល​កើន​បាន​ ០.៧​ ភាគរយ​កាលពី​ឆ្នាំ​មុន​ ជា​លទ្ធផល​នៃ​គោលនយោបាយ​ហួស​សម័យ​ និង​ជា​និន្នាការ​ដែល​គួរតែ​ពិចារណា​។​ ​ ...

ឆន ភារុណ
https://www.cambodiadaily.com/business/slowing-rice-export-growthworrisome-123114/

កម្ពុជា ​នាំចេញ​អង្ករ​ឆ្នាំ​២០១៦​ ក្នុង​បរិមាណ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន

ការ​នាំចេញ​អង្ករ​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ក្នុង​ឆ្នាំ​២០១៦ មាន​បរិមាណ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៥ ក្នុង​កំណើន​ត្រឹម​តែ ០,៧​ភាគរយ ស្មើ​នឹង ៥៤២.១៤៤​តោន។ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​​​កាល​ពី​ម្សិលមិញ។ តួលេខ​នាំចេញ​បង្ហាញ​ថា ការ​នាំចេញ​ឆ្នាំ​២០១៦ ស្ទើរ​តែ​គ្មាន​កំណើន​សោះ ធៀប​នឹង​ឆ្នាំ ...

ជា វណ្ណៈ
http://bit.ly/2iOaAM6

ការ​បង្កបង្កើន​ផល​ស្រូវ​រដូវ​វស្សា​ខ្ពស់​ជាង​ផែនការ តែ​បារម្ភ​​បាតុភូត​ប្រែប្រួល​អាកាស​ធាតុ

ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសឆ្នាំ២០១៦ខ្ពស់ជាងផែនការនេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប៉ុន្តែកសិករព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុអាចប៉ះពាល់ដល់ដំណាំស្រូវពួកគេ។ យោងតាមរបាយការណ៍នាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម ការងារបង្កបង្កើនផលស្រូវវស្សាសម្រេចបានលើផ្ទៃដី ២,៥៤លានហិកតារ គិតត្រឹមថ្ងៃទី៣ ខែសីហា ខ្ពស់ជាងផែនការសរុប ២,៤៧ហិកតារ ឆ្នាំ២០១៦ ប៉ុន្តែនៅទាបជាង ប្រមាណ ៩,៨១ភាគរយធៀបនឹងផ្ទៃដីបង្កបង្កើនផលស្រូវវស្សាឆ្នាំមុន។ ...

ជា វណ្ណៈ
http://bit.ly/2b2Ossb

រដ្ឋាភិបាលនឹងជម្រុញឱ្យមានកសិដ្ឋានចិញ្ចឹមត្រី

រដ្ឋាភិបាលបានដាក់ចេញនូវគោលដោប្រចាំឆ្នាំអំពីការផលិតត្រីតាមកសិដ្ឋានឱ្យបាន ១.២ លានតោននៅក្នុងរយៈពេល ៣ឆ្នាំទៀត ដើម្បីទ្រទ្រ់ដល់តម្រូវការនៅក្នុងតំបន់ និងដើម្បីកាត់បន្ថយការនាំចូលដ៏សន្ធឹកសន្ធាប់ពីប្រទេសជិតខាង នេះបើឱ្យដឹងពិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/28196/government-to-push-fish-farming/

ក្រសួង៖ ៦​ខែ​ដើម​ឆ្នាំ​​រកចំនូល​ពី​ដីសម្បទាន​សេដ្ឋ​កិច្ច​បាន​៦០ម៉ឺន​ដុល្លារ​

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦ នេះ ក្រសួងប្រមូលបានឈ្នួលដីសម្បទានសេដ្ឋកិច្ចជាទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលចេញផ្សាយកាលពីថ្ងៃទី២៥ ខែកក្កដា។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2au9eU6

ចិនឲ្យ​កម្ពុជា​នាំផលិតផល​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ខ្លួនតែ​ត្រូវ​មាន​ស្តង់​ដារ​​​

កម្ពុជា និង​ចិន​ បាន​ឯកភាព​គ្នា​ដើម្បី​សម្រួល​ដល់​ការ​នាំ​កសិផល​របស់​កម្ពុជា ចេញ​ទៅ​កាន់​ទី​ផ្សារ​របស់​​ចិន​ ប៉ុន្តែ​ត្រូវ​ស្រប​តាម​ស្តង់ដារ ឲ្យ​មាន​គុណភាព​ អនាម័យ​ និង​ស្តង់ដារ​ក្នុង​ការ​នាំចូល​ និង​តម្រូវ​ការ​របស់​ចិន​ ដោយ​ក្នុង​នោះ​រួមមាន​ កៅស៊ូ​ក្រែប ដំឡូង​ស្ងួត ស្ករស និង ...

ស៊ុំ ម៉ាណេត
http://bit.ly/1QSkq7V

ក្រសួងកសិកម្ម៖ ការបង្ក្រាបការនេសាទខុសច្បាប់ កើនឡើង១៥០%

ការបង្ក្រាបបទល្មើសនេសាទកើនឡើងដល់ ១៥០% ក្នុងកំឡុងពេល៩ខែដំបូងក្នុងឆ្នាំ២០១៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈពេលដែលការបង្ក្រាបបទល្មើសព្រៃឈើ បានធ្លាក់ចុះ ១៣%។ ...

តាំង វីដា
http://www.phnompenhpost.com/national/illegal-fishing-busts-150-ministry

រដូវវស្សា បានបញ្ជប់

ផលិតកម្មស្រូវរបស់កម្ពុជា ស្ទើរតែជិតឈានដល់គោលដៅ ទោះបីជាបញ្ហាអសន្តិសុខស្បៀង នៅតែជាបញ្ហាសម្រាប់សហគមន៍ដោយឡែកក៏ដោយ។ នេះបើយោងតាម អង្គការកម្មវិធីស្បៀងអាហារពិភពលោក។រដូវវស្សាមកដល់យឺត បានប៉ះពាល់ដល់សំណាបស្រូវ ២៣៤,៦៩៥ ហិកតា និងបានបំផ្លាញអស់ ១៥,៩៥៤ ហិកតា យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ តំបន់ដែលរងផលប៉ះពាល់ភាគច្រើន ត្រូវបានដាំឡើងវិញ យោងតាមអង្គការកម្មវិធីស្បៀងអាហារពិភពលោក បានឱ្យដឹងថាកាលពីម្សិលមិញ។ ...

Igor Kossov
http://www.phnompenhpost.com/national/difficult-rainy-season-ends

ការ​នាំ​ចេញ​ផល​នេសាទ​ធ្លាក់​ចុះ​ ២១%

ការ​នាំ​ចេញ​ទិន្នផល​នេសាទ​សរុប​បាន​ធ្លាក់​ចុះ ២១​ ភាគរយ​ក្នុង​រយៈ​ពេល ៩ ខែ​ដំបូង​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​តួលេខ​ចុង​ក្រោយ​បាន​ពី​ក្រសួង​កសិកម្ម។យោង​តាម​របាយការណ៍ ការ​នាំ​ចេញ​សរុប​នៅ​ក្នុង​រយៈពេល​ ៩ ខែ​ដំបូង ...

ចេង សុខហ័ង
http://bit.ly/1N6LhNs

លីកាដូ​ ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ទិន្នន័យ​ដីសម្បទាន

អង្គការ​លីកាដូ​បាន​​ធ្វើការ​​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ដល់​រាជរដ្ឋាភិបាល​​កម្ពុជា​ឲ្យ​​បង្ហាញ​ឲ្យ​បាន​ពេញលេញ​នូវ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ដែល​បាន​ផ្តល់​រួច​ហើយ​បន្ទាប់ពី​ខ្លួន​បាន​​​ធ្វើការ​ប្រមូល​ទិន្នន័យ​អស់​រយៈពេល​ ៥ ​ឆ្នាំ​បាន​រកឃើញ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1FvvNki

ក្រសួង​ហាម​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​ជួល​ឲ្យ​ក្រុមហ៊ុន​ផ្សេង

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ក្រើន​រំឭក​ជាថ្មី​ដល់​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ទាំង​អស់​មិន​ត្រូវ​​យក​ដី​រដ្ឋ​ទៅ​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​​មួយ​ទៀត​​ដើម្បី​យក​ផលចំណេញ​ឡើយ​ហើយ​បើ​ក្រុមហ៊ុន​នៅ​បំពាន​នោះ​រដ្ឋ​​នឹង​​ដកហូត ...

ប៉ិច សុធារី
http://bit.ly/1UgQoj5

រដ្ឋាភិបាល​កាត់​បន្ថយ​រយៈ​ពេល​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី ៩៩ ​​ឆ្នាំ​មក​នៅ​ត្រឹម​ ៥០ ​ឆ្នាំ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជា​គោលការណ៍​កាត់បន្ថយ​រយៈពេល​នៃ​ការ​អនុវត្ត​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងអស់​មក​នៅ​ត្រឹម​យ៉ាង​យូរ ៥០ ឆ្នាំ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​បន្ទាប់ពី​រកឃើញ​ថា​គម្រោង​ក្រុមហ៊ុន​ខ្លះ យឺតយ៉ាវ និង​ខ្លះ​មិន​ដំណើរការ​។ការ​សម្រេច​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន ...

តាំង វីដា
http://bit.ly/1JtRlOo

រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​នាំ​ចូល​ និង​លក់​ម៉ាស៊ីន​អារឈើ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​នាំ​ចូល និង​លក់ដូរ​ម៉ាស៊ីន​អារ​ឈើ​ខុស​ច្បាប់​នៅ​មុន​ពេល​បើក​ប្រតិបត្តិការ​បង្ក្រាប​​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេល​តែ​មួយ​នៅ​ទូទាំង​ប្រទេស​ដើម្បី​លុប​បំបាត់​បទល្មើស​ព្រៃឈើ។ ...

ផាក់ ស៊ាងលី
http://bit.ly/1MH4UJ6

ការ​បង្ក្រាប​បទល្មើស​នេសាទ​កើនឡើង​ខ្ពស់

យ៉ាង​ហោច​ណាស់​មាន​សំណុំ​រឿង​បទល្មើស​ជលផល​ចំនួន​ ១៦១៩​ ករណី​ត្រូវ​បាន​បង្រ្កាប​ក្នុង​រយៈពេល ៦​ ខែ​ឆ្នាំ​ ២០១៥​ នេះ​ដែល​ចំនួន​បទល្មើស​នេះ​កើនឡើង​ជិត​ពាក់កណ្តាល​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ​។ ...

សែន ដាវីត
http://bit.ly/1VnENg1

កម្ពុជា​កំពុង​សម្លឹង​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​ដើម្បី​នាំ​ចេញ​ផលិតផល​ស្វាយ

កម្ពុជា​កំពុង​ព្យាយាម​បញ្ជូន​ផលិតផល​ស្វាយ​របស់​ខ្លួន​ទៅ​ទីផ្សារ​កូរ៉េ​ខាង​ត្បូង ខណៈ​ទីផ្សារ​ចិន​នឹង​ត្រូវ​បាន​ពង្រីក​នៅ​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៤-២០១៥ របស់​ក្រសួង​កសិកម្ម។ លោក ហ៊ាន វណ្ណហន អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក អ៊ាង សុផល្លែត អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​នឹង​ជួប​ជាមួយ ...

សុខ ចាន់
http://bit.ly/1SaiF4z

ក្រសួង​ដាស់​តឿន​អភិបាល​ខេត្ត​ចំពោះ​បទល្មើស​នេសាទ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​លិខិត​ដាស់​តឿន​អភិបាល​ខេត្ត​ពោធិ៍សាត់​ករណី​បណ្តែតបណ្តោយ​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើប្រាស់​ឧបករណ៍​អួន​នេសាទ​នៅ​ទីតាំង​អតីត​ឡូត៍​នេសាទ​លេខ​ ៦ ដែល​ជា​ទីតាំង​អភិរក្ស​ជលផល​ដ៏​សំខាន់​របស់​ខេត្ត និង​បឹង​ទន្លេ​សាប​ទាំង​មូល។ ...

តាំង វីដា
http://bit.ly/1JrSnIC

រដ្ឋាភិបាល​រៀបចំ​ផែន​ការ​ដើម្បី​ជំរុញ​ការ​នាំ​ចេញ

រដ្ឋាភិបាល​កម្ពុជា​បាន​ពិភាក្សា​លើ​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​អភិវឌ្ឍ​កសិឧស្សាហកម្ម​ក្នុង​គោល​បំណង​បង្កើន​ការ​នាំ​ចេញ និង​សមត្ថភាព​ប្រកួត​ប្រជែង​សម្រាប់​ផលិតផល​កសិកម្ម​នៅ​ក្នុង​រយៈ ១០ ឆ្នាំ​ក្រោយ។ ...

ចាន់ មុយហុង
http://bit.ly/1LTTf9b

សេចក្តី​ព្រាង​ច្បាប់​កៅស៊ូ​អាច​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ

ក្រសួង​កសិកម្ម​ នឹង​ពន្យារ​ពេល​ការ​ត្រួត​ពិនិត្យ​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កៅស៊ូ នៅ​ពេល​តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ​ដោយ​លើក​ឡើង​ថា​ នៅ​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​នោះ​នឹង​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​កៅស៊ូ​អនុវត្ត​តាម​ស្តង់ដារ​ឧស្សាហកម្ម​កាន់​តែ ...

ចាន់ មុយហុង
http://bit.ly/1N985sQ

អភិបាល​ខេត្ត​ក្រចេះ​ស្នើ​កាត់​ដី​ពី​ក្រុមហ៊ុន​ចែក​ឲ្យ​ពលរដ្ឋ

អភិបាល​ខេត្ត​ក្រចេះ​បាន​ស្នើ​ទៅ​ក្រសួង​កសិកម្ម​កាត់ដី​ជាង ៣០០០ ហិកតា ដែល​មាន​ទីតាំង​នៅ​ឃុំ​ដំរី​ផុង និង​ឃុំ​កំពង់ដំរី​ក្នុង​ស្រុក​ឆ្លូង​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ច័ន្ទសុភា​អភិវឌ្ឍន៍ ដោយ​បង្វែរ​​ទៅ​ជា​សម្បទាន​សង្គមកិច្ច និង​ធ្វើ​ប្រទានកម្ម​ជូន​ពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​​ផល ...

ប៉ិច សុធារី
http://bit.ly/1esNGUM

ពលរដ្ឋ​រង​ប៉ះ​ពាល់​ជាមួយ​ក្រុមហ៊ុន​ស្ករ​សសុំ​ដី​ពី​រដ្ឋ​វិញ​

តំណាង​ប្រជាសហគមន៍​ដែល​បាន​រង​ផល​ប៉ះ​ពាល់​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Mitre Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏​ធំ​បំផុត​នៅ​អាស៊ី និង​អ្នក​ផ្គត់​ផ្គង់​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​ធំ​បី​ របស់​ក្រុមហ៊ុន កូកាកូឡា បាន​ឡើង​មក​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ស្នើ​ទៅ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1LjCyDX

រដូវ​វស្សា​យឺត​បង្ក​ក្តី​បារម្ភ​ដល់​វិស័យ​កសិកម្ម​កម្ពុជា

ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ចាប់​ផ្ដើម​រដូវ​វស្សា​យឺត ដែល​អ្នក​ជំនាញ និង​មន្ដ្រី​រដ្ឋាភិបាល​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​រដូវ​ប្រាំង​រយៈពេល​យូរ​ដែល​នឹង​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម។ លោក ងិន ឆាយ ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​ក្រសួងកសិកម្ម​ថ្លែងថា កសិករ​នៅ​ទូទាំង​ប្រទេស​បារម្ភ​អំពី​កង្វះ​ទឹក​ភ្លៀង និង ...

ចាន់ មុយហុង និង Ananth Baliga
http://bit.ly/1J4hx2E

កសិករ​នឹង​ទទួល​បាន​ពូជ​ធន់​នឹង​អាកាសធាតុ

ខណៈ​ការ​បម្រែ​បម្រួល​អាកាសធាតុ​ជំរុញ​ឲ្យ​មាន​ភាព​រាំង​ស្ងួត និង​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​កម្ពុជា កសិករ​កំពុង​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​ទទួល​បាន​ពូជ​ស្រូវ​ផ្សេងៗ​ដែល​ធន់​នឹង​អាកាសធាតុ​បាន។ វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អន្តរជាតិ (IRRI) មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន បាន​សាកល្បង​គម្រោង​នេះ ដោយ​ចាប់​ផ្ដើម ...

ឃុត សុភចរិយា និង Charles Rollet
http://bit.ly/1T8nVZL

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aY6zv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!