បរិស្ថាន និងធនធានធម្មជាតិ

ព្រៃឈើ និងរុក្ខាប្រមាញ់

​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​រក​មិនឃើញ​ភស្តុ​តាង​នៃ​ការ​កាប់​ឈើ​ខុសច្បាប់​

​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ (NCFCP)​ បាន​បញ្ជា​ឱ្យ​មន្ត្រីខេត្ត​កាលពី​ម្សិលមិញ​ពិនិត្យ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ក្នុង​ខេត្តរតនគិរី​។​ ​ ...

ស៊ុន មិនា
https://www.khmertimeskh.com/501327133/probe-on-firm-finds-no-proof-of-illegal-logging/

អាជ្ញាធរ​ខេត្តកំពង់ធំ និង​ប្រជា​សហគមន៍​ដាំ​កូនឈើ​ ៥ ៤០០ ​ដើម​ នៅ​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ពាម​បាង​

កូនឈើ​ជាច្រើន​ប្រភេទ មាន​រាំង ផ្ទោល ច្រកែង ភ្នំភ្នែង និង​កូនឈើ​ប្រស់​ដែលជា​ប្រភេទ​ឈើ​ព្រៃ​លិច​ទឹក​ចំនួន ​៥ ៤០០ ដើម ត្រូវបាន​សង្កាត់រដ្ឋបាល​ជលផល​ខេត្ត និង​មន្ត្រី​​បរិស្ថាន​ខេត្តកំពង់ធំ សហការ​ជាមួយ​សហគមន៍​នេសាទ​ពៅ​វើ​យ​សែន​ជ័យ យកទៅ​ដាំ​នៅ​ចំណុច ព្រែក​ខ្វែង​ទោង ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​ ...

គឹម សារុំ
https://www.postkhmer.com/national/2023-07-17-0952-252404.html

ក្រសួង​បរិស្ថាន​កំពុងរៀបចំ​បង្កើតការកែច្នៃ​ឫស្សី​នៅសហគមន៍​តំបន់​ការពារ​ធម្មជាតិ ២ បន្ថែមទៀត

ក្រសួង​បរិស្ថាន​កំពុងរៀបចំ​បង្កើតទីតាំង​កែច្នៃ​ឫស្សី​នៅសហគមន៍​តំបន់​ការពារ​ធម្មជាតិ ២ បន្ថែមទៀត គឺនៅសហគមន៍​តំបន់​ការពារ​ធម្មជាតិ​អន្លង់ស្វាយ និងសហគមន៍​តំបន់ការពារ​ធម្មជាតិ​ភ្នំជើងលៀង នៃដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ ស្ថិតក្នុង​ខេត្ត​កំពង់ឆ្នាំង ដើម្បីបង្កើន​ជីវភាព​រស់នៅ​របស់​សហគមន៍។ ...

រី សុចាន់
https://www.postkhmer.com/national/2023-07-15-0922-252374.html

​ដី​ព្រៃ​លិច​ទឹក​ជាង​ ៥០​ហិ​កតា​ នៅ​តំបន់​ចំនួន​ ៣​ ក្នុង​ខេត្តកំពង់ឆ្នាំង​ ត្រូវ​ក្រុម​ឧក្រិដ្ឋជន​កាប់​រាន​

​ជន​ឆ្លៀតឱកាស​ក្នុង​ខេត្តកំពង់ឆ្នាំង​ នៅ​តែ​បន្ត​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ក្នុងស្រុក​កំពង់លែង​ បើ​ទោះបីជា​សមត្ថកិច្ច​ខិតខំ​ទប់ស្កាត់​សកម្មភាព​ឧក្រិដ្ឋ​ ជា​ពិសេស​បទល្មើស​លួច​គ្រឿងចក្រ​ឈូស​ឆាយដី​រដ្ឋ​លិច​ទឹក​ក៏​ដោយ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501322401/more-than-50-hectares-of-flooded-forest-land-in-3-areas-in-kampong-chhnang-were-cleared-by-criminals/

ព្រះមហាក្សត្រ​អំពាវនាវ​ដល់​ជនរួមជាតិ​ចូលរួម​ការពារ​ព្រៃឈើ ​និង​សត្វ​ព្រៃ​សម្រាប់​ជំនាន់​ក្រោយ​

​ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សី​ហ​មុនី បាន​អំពាវនាវ​ដល់​ជន​រួម​ជាតិ​ចូលរួម​ការពារ​ព្រៃឈើ និង​សត្វព្រៃ​គ្រប់​ប្រភេទ ដើម្បី​ធានា​នូវ​ធនធាន​ព្រៃឈើ​សម្រាប់​កូនចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ដោយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ព្រៃឈើ​ជា​សម្បត្តិ​ធម្មជាតិ​ដែលមាន​តម្លៃ និង​ជួយ​ទប់ស្កាត់​គ្រោះ​ធម្មជាតិ​នានា​។​ ...

សុខ រក្សា
https://www.postkhmer.com/national/2023-07-10-0817-252181.html

សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន​៖​ មាន​ការ​លួច​បំពុល​ចាប់​ត្រី​ក្នុង​តំបន់​អន្លង់​អភិរ​ក្ស​ត្រី​មេ​ពូជ​

ព្រះ​សង្ឃ​ និង​ប្រជា​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន​បាន​សម្ដែង​ក្ដី​ព្រួយ​កង្វល់​ជា​ខ្លាំង បន្ទាប់​ពី​ប្រទះ​ឃើញ​មាន​ការ​លួច​ឆ្មក់​ចូល​នេសាទ​ត្រី​ខុស​ច្បាប់​នៅក្នុង​តំបន់​អន្លង់​អភិ​រក្ស​ត្រី​មេ​ពូជ នៃ​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-06-28-1751-251798.html

ក្រសួងស្វែងរកប្រាក់ចំណូលបន្ថែមតាមរយៈឥណទានកាបូន

ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមក្នុងការការពារព្រៃឈើធម្មជាតិក៏ដោយ ក៏ក្រសួងបរិស្ថានមានទំនុកចិត្តលើភាពជោគជ័យក្នុងការលក់ឥណទានកាបូនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ...

បែន​ សុខហ៊ាន
https://www.khmertimeskh.com/501315353/ministry-seeks-more-revenue-through-carbon-credits/

សត្វ​ទន្សោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រមាណ​ ១,៥០០​ ក្បាល​

សត្វ​ទន្សោង​ (Bos​ Javanicus)​ ប្រហែល​ ១,៥០០​ក្បាល​ ត្រូវ​បាន​ចុះបញ្ជី​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​របស់​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ (IUCN)​ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ព្រៃរបស់​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.at/biyQZ

ក្រសួង​ប្តេជ្ញា​ទប់ស្កាត់​ការ​បរបាញ់​សត្វ​នៅ​តំបន់​ការពារ

ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីការពារសត្វព្រៃ និងរក្សាតុល្យភាពអេកូឡូស៊ី ក្រសួងបរិស្ថាន រួមជាមួយនឹងដៃគូសំខាន់ៗបានសន្យាថានឹងដោះស្រាយបញ្ហាដែលកំពុងកើនឡើងនៃការបរបាញ់ និងការជួញដូរសាច់ព្រៃនៅក្នុង និងជុំវិញតំបន់ការពារ។ ទន្ទឹម​នឹង​នេះ ក្រុម​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឲ្យ​មាន​ដំណើរការ​ផ្លូវ​ច្បាប់​លឿន​ជាង​មុន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​សត្វ​ព្រៃ និង​ព្រៃឈើ។ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.phnompenhpost.com/national/ministry-vows-curb-poaching-protected-zones

ភាព​សម្បូរ​បែប​នៃ​ព្រៃឈើ​នៅ​ស្រុក​សំឡូត​ បាន​ជួយ​ដល់​សហគមន៍​មូលដ្ឋាន​

​សហគមន៍​មូលដ្ឋាន​នៅ​ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ទទួល​បាន​អត្ថប្រយោជន៍​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ និង​ដៃគូ​ក្នុង​ការ​ស្តារ​ និង​ពង្រីក​ព្រៃ​សហគមន៍​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.at/benFU

សំបុក​សត្វ​ត្រដក់​តូច​ចំនួន​១៧​ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​រដូវ​បង្កាត់​ពូជ​២០២២

​យោង​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ​ NatureLife​ Cambodia​ បាន​ឲ្យ​ដឹង​ថា​ សំបុក​សត្វ​ត្រដក់​តូច​ (Lesser​ adjutant-Leptoptilos​ javanicus)​ សរុប​ចំនួន​១៧​ សំបុក​ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ នៅ​ចុងរដូវ​បង្កាត់​ពូជ​ឆ្នាំ​២០២២​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/46tw71E

​ដាំ​ដើមឈើ​ចំនួន​៣.០០០​ដើម​នៅ​ខេត្តមណ្ឌលគិរី​ ក្នុង​កិច្ច​ប្រឹងប្រែង​លុប​បំបាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​

​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ដើម្បី​ធ្វើ​ឱ្យ​មានជីវិត​រស់​រវើក​ឡើង​វិញ​នូវ​ទេសភាព​ដែល​បំផ្លិចបំផ្លាញ​ដោយ​ឧក្រិដ្ឋកម្ម​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ កម្ពុជា​ រួម​ជាមួយ​ទីភ្នាក់ងារ​ USAID​ Morodok​ Baitang​ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ និង​អាជ្ញាធរ​ស្រុក​កែវ​សីមា​ បាន​ចាប់ផ្ដើម​បេសកកម្ម​ដ៏ ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.phnompenhpost.com/national/3000-saplings-planted-mondulkiri-effort-undo-deforestation

​នគរបាល​ខេត្តព្រះវិហារ​ បង្ក្រាប​អ្នក​ជួញដូរ​ឈើ​

​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ និង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ បាន​ចុះ​បង្ក្រាប​រថយន្ត​មួយ​គ្រឿង​ ដែល​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ នៅ​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501311434/police-in-preah-vihear-crack-down-on-timber-traffickers/

មន្ត្រីជាន់ខ្ពស់​ជំរុញ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ អប់រំ​ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់​ និង​ផល​ប៉ះពាល់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​សត្វព្រៃ​

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ជំរុញ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ធ្វើការ​អប់រំ​ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារ​ ឱ្យ​យល់​ដឹង​អំពី​ច្បាប់​ និង​ផល​ប៉ះពាល់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​អភិរក្ស​សត្វព្រៃ​ ដើម្បី​ផលប្រយោជន៍​យូរអង្វែង​ទៅ​ថ្ងៃ​អនាគត​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501312001/senior-officials-urge-park-rangers-to-educate-and-advertise-people-about-the-law-and-the-impact-of-deforestation-and-wildlife/

រូបភាពពីផ្កាយរណបបង្ហាញថាព្រៃក្នុងតំបន់ការពារត្រូវប្រឈមនឹងការកាប់បំផ្លាញខ្លាំងក្នុងឆ្នាំ២០២២

ទិន្នន័យ​ថ្មី​ពី​​ផ្កាយ​រណប​បង្ហាញ​ថា​តំបន់​ព្រៃ​ស្រោង​របស់​កម្ពុជា​ទទួល​រង​ការ​កាប់​បំផ្លាញ​ខ្លាំង​ជាង​​ឆ្នាំ​កន្លង​ទៅ ក្នុង​នោះ​តំបន់​ព្រៃ​ការពារ​ធំៗ​ចំនួន​បួន​ និង​ឧទ្យាន​ជាតិ​រង​កា​រ​កាប់​បំផ្លាញ​ច្រើន​ជាង​ឆ្នាំ​២០២១​។​ ...

Andrew Califf
https://khmer.cambojanews.com/satellite-data-shows-protected-areas-faced-brunt-of-deforestation-in-2022/

ប្រជា​សហគមន៍​រីករាយ​នឹង​ការប្រមូល​អនុផល​ព្រៃឈើ​ជាមួយ​ការ​ធ្វើស្រែ​ចិញ្ចឹមជីវិត​

​ប្រជាពលរដ្ឋ ​៣២៧ ​គ្រួសារ ក្រៅពី​របរ​ធ្វើស្រែ​បាន​​និង​កំពុង​ចិញ្ចឹមជីវិត​ដោយ​ការរក​អនុផល​ព្រៃឈើ​ និង​បម្រើសេវា​កម្ម​អេកូ​ទេសចរណ៍​តាម​​បែប​ធម្មជាតិ​ពី​សហគមន៍​តំបន់​​ការពារ​ធម្មជាតិ​ភ្នំ​ទ័ព​ជាង ដែល​ស្ថិតក្នុង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង ខណៈ​នៅ​ទូទាំងប្រទេស​សហគមន៍​តំបន់ការពារធម្មជាតិ​មាន​ចំនួន​ ១៩០ ...

គឹម សារុំ
https://www.postkhmer.com/national/2023-06-15-1131-251330.html

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ និង​សមត្ថកិច្ច​ខេត្ដ​ នឹង​ចុះបង្ក្រាប​ប​ទ​ល្មើស​ទន្ទ្រាន​កាន់​កាប់​ដី​ក្នុង​ដែន​អភិរក្ស​តំបន់ ​២

លោក គង់ ពុទ្ធិ​ការ អគ្គ​នាយក​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​បាន​ឱ្យដឹង​ថា អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​នឹង​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ខេត្ត​នេះ​ ដើម្បី​ចុះ​អនុវត្ត​និង​ចាត់​វិធាន​ការ​បង្ក្រាប​ប​ទ​ល្មើស​ទន្ទ្រាន​កាន់​កាប់​ដីធ្លី​ដោយ​ខុស​ច្បាប់នៅ​ក្នុង​ដែន​អភិរក្ស ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-06-12-1748-251200.html

សត្វ​ក្រៀល​ចំនួន​ ១៦​ ក្បាល​ ត្រូវ​បាន​រក​ឃើញ​នៅ​ដែន​ជម្រក​សត្វ​លំ​ផាត់​ ដែល​ជា​អត្រា​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​

​អង្គការ​ Naturelife​ Cambodia​ ដែល​ជា​អង្គការ​អភិរក្ស​នៅ​កម្ពុជា​បាន​រាយការណ៍​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ចំនួន​សត្វ​ក្រៀល​ (Antigone​ antigone)​ ក្នុងអំឡុងពេល​រដូវ​មិន​បង្កាត់​ពូជ​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​សម្រាប់​ឆ្នាំ​ ២០២២-២០២៣​។​ ​ ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.phnompenhpost.com/national/16-cranes-recorded-lumphat-sanctuary-highest-five-years

នាយក​រដ្ឋមន្ត្រី​ បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​បង្ក្រាប​ការ​ទន្ទ្រាន​យក​ដី​នៅ​បឹង​ទន្លេសាប​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្ងៃនេះ​បាន​ណែនាំ​ដល់​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ និង​អាជ្ញាធរ​ខេត្ត​ បង្ក្រាប​ការ​ទន្ទ្រាន​យក​ដី​ខុសច្បាប់​នៅ​បឹង​ទន្លេសាប​។​ ​ ...

សុ៊ន មិនា
https://www.khmertimeskh.com/501303181/pm-orders-officials-to-beef-up-crack-down-on-rising-land-grabbing-in-tonle-sap/

​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​បង្ក្រាប​ជា​បន្ទាន់​លើ​«​ភាព​អនាធិបតេយ្យ​»​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចេញ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​ ខណៈ​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501303171/pm-orders-immediate-crackdown-on-anarchy-of-deforestation/

កម្ពុជារកបាន​ជាង $១៦៤​ លាន ​ពី​ការនាំ​ចេញ​គ្រឿងសង្ហារិម និង​ផលិតផល​ខ្លះៗ​

ការនាំចេញ​គ្រឿង​សង្ហារិម សម្ភារ​គ្រែ និង​ផលិត​ផល​ប្រហាក់ប្រហែល​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៤​ ខែ​ដើមឆ្នាំ ២០២៣ មាន​ទឹកប្រាក់​សរុប​ជាង ១៦៤ ​លាន​ដុល្លារ ធ្លាក់ចុះ​ជិត ៣០​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ទិន្នន័យ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-06-06-0915-250885.html

លោក​ ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​ចាត់វិធានការ​បញ្ឈប់​ស​កម្ម​ភាព​កាប់​ព្រៃ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​រដូវ​បោះឆ្នោត​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចាត់វិធានការ និង​បញ្ឈប់ជាបន្ទាន់​នូវ​សកម្មភាព​ការកាប់​ទន្ទ្រានព្រៃ និង​ការរំលោភ​យក​ដី​រដ្ឋ​ដែល​សកម្មភាព​ទាំងនេះ​តែងតែ​កើតមានឡើង​នៅក្នុង​អំឡុងពេល​ឃោសនាបោះឆ្នោត​។​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-06-07-0900-250926.html

​មន្ត្រី​កំពូល​អំពាវនាវ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ការពារ​សត្វព្រៃ​នៅ​តំបន់​ក្រវាញ​

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ប្រកាស​ថា​ តំបន់​ភ្នំក្រវាញ​ បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​ការ​បរបាញ់​សត្វព្រៃ​។​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501287423/top-official-calls-for-more-efforts-to-protect-wildlife-in-cardamoms/

កម្ពុជា​បន្ត​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​

​កាលពី​ថ្ងៃ​អង្គារ​ កម្ពុជា​បាន​អំពាវនាវ​ជា​ថ្មី​ឱ្យ​បញ្ឈប់​បរិភោគ​សាច់សត្វ​ព្រៃ​ដើម្បី​ការពារ​សត្វព្រៃ​ និង​ធនធានធម្មជាតិ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3pgWu9J

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hruek
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!