បរិស្ថាន និងធនធានធម្មជាតិ
ព្រៃឈើ និងរុក្ខាប្រមាញ់
ក្រុមហ៊ុនជប៉ុន ចំណាយជាង $១ ពាន់លានអភិវឌ្ឍឧទ្យាននៅព្រះវិហារ
រាជបណ្ឌិត្យសភាកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន B.M. Nature Safari Co., Ltd របស់ជប៉ុនដើម្បីអភិវឌ្ឍ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប» នៅខេត្តព្រះវិហារដែលនឹងចំណាយទឹកប្រាក់ជាង ១ ពាន់លានដុល្លារលើផ្ទៃដីជាង ១១៤ ហិកតា។ ...
នៀម ឆេង
សមត្ថកិច្ចរឹបអូសឈើ ១៦០ កំណាត់ តែមិនទាន់ដឹងមុខម្ចាស់
ឈើប្រភេទស្រឡៅ ១៦០ កំណាត់ ដែលឈ្មួញដឹកមកលាក់ទុកក្នុងព្រៃត្រង់ចំណុចភូមិខ្មែង ឃុំប៉យ ស្រុក អូរជុំ ខេត្ត រតនគិរី ត្រូវបានសមត្ថកិច្ចស្រុក អូរជុំ រឹបអូសបានកាលពីម្សិលម្ង៉ៃ ប៉ុន្ដែមិនទាន់កំណត់អត្តសញ្ញាណម្ចាស់ឈើនេះបាននៅឡើយទេ។ នេះបើតាមលោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត រតនគិរី។ ...
សុទ្ធ គឹមសឿន
https://bit.ly/2ObvOjJ
WWF: មហាតំបន់ទន្លេមេគង្គ នឹងបាត់ព្រៃឈើថែម ១/៣ ត្រឹមឆ្នាំ ២០៣០ បើសិនគ្មានវិធានការភ្លាមៗ
កាលពីប៉ុន្មានឆ្នាំមុនព្រៃឈើនៅមហាតំបន់ទន្លេមេគង្គបានបាត់បង់គម្របព្រៃធម្មជាតិ ១ ភាគ ៣ ហើយនឹងបន្តបាត់បង់ ១ ភាគ ៣ បន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣០ ប្រសិនបើគ្មានការចាត់វិធានការភ្លាមៗរួមទាំងការការពារ និងការស្ដារឡើងវិញនូវព្រៃឈើធម្មជាតិ និងការលើកកម្ពស់ ...
ឃុត សុភចរិយា
https://bit.ly/2JHTh8R
សកម្មជនបរិស្ថានអះអាងថា ការបំផ្លាញព្រៃឈើនៅតែមិនថយចុះ
សកម្មជនការពារព្រៃឈើ និងបរិស្ថានកាលពីម្សិលមិញសម្ដែងក្ដីបារម្ភជុំវិញការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃ ព្រោះតែមិនមានការទប់ស្កាត់ និងការបង្ក្រាបឲ្យបានទាន់ពេលវេលាក្នុងខេត្តទាំង ២។ ខណៈនៅក្នុងខែកក្កដានេះដើមច្បោះជ័រទឹកចំនួន ៦៦ ...
សុទ្ធ គឹមសឿន
https://bit.ly/2Nx2ljl
សមត្ថកិច្ចរឹបអូសឈើប្រណីត ៥៣ ដុំដែលប្រុងនាំចេញទៅវៀតណាម
អាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយការិយាល័យនាវាចរគយបង្ក្រាបទូកយន្តដឹកឈើប្រណីតខុសច្បាប់ចំនួន ៣ ទូកុងតឺន័រ ហើយរឹបអូសឈើប្រណីតប្រមាណ ៥៣ ដុំធំៗនៅភូមិ-ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតដែលបម្រុងឆ្លងដែនទៅប្រទេសវៀតណាម។ យោងតាមលោក កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត។ ...
សុទ្ធ គឹមសឿន និង ឃុត សុភចរិយា
https://bit.ly/2LtNKEm
អាវុធហត្ថរឹបអូសឈើជាង ៧០ កំណាត់បម្រុងនាំទៅវៀតណាម
កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីបានរឹបអូសឈើប្រណីតប្រមាណជាង ៧០ កំណាត់ដែលលាក់ទុកបម្រុងនាំចេញទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវជាតំបន់ដែលមានការជួញដូរឈើប្រណីតខុសច្បាប់យ៉ាងរ៉ាំរ៉ៃ តាំងពីយូរមកហើយ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2L9SgI3
អាជ្ញាធរការពារព្រៃឈើ
អាជ្ញាធរអប្សរាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីគ្រប់គ្រង និងថែរក្សាគម្របព្រៃជុំវិញតំបន់បេតិកភណ្ឌពិភពលោកអង្គរនៅខេត្តសៀមរាប។ លោក ហង្ស ពៅ អគ្គនាយករងអាជ្ញាធរអប្សរា បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានក្នុងការការពារព្រៃឈើ នៅក្នុងកិច្ចប្រជុំ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50511480/authority-protecting-forests/
បុរសជួញដូរសត្វព្រៃម្នាក់ ត្រូវបានដោះលែងវិញ ក្រោយពីឃាត់ខ្លួនពិន័យជាប្រាក់
បុរសជាជនសង្ស័យម្នាក់ និងរថយន្តសាំយ៉ុងមួយគ្រឿងកាលពីម្សិលមិញត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយដោះលែងទៅវិញពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូន និងជួញដូរសត្វព្រៃខុសច្បាប់ជិត ៣០ គីឡូក្រាមនៅភូមិកំពង់ថ្ម ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2N8fb7i
បទល្មើសព្រៃឈើកក្រើកឡើងវិញ ពេលសមត្ថកិច្ចរវល់ការពារសន្ដិសុខ យុទ្ធនាការបោះឆ្នោត
ប្រជាសហគមន៍ព្រៃឈើនៅខេត្តភាគឧត្តរ និងភាគឦសាននៃកម្ពុជាបានអះអាងថាបទល្មើសព្រៃឈើកំពុងកក្រើកឡើងវិញ ខណៈសមត្ថកិច្ចកំពុងរវល់ការពារសន្តិសុខសណ្ដាប់ធ្នាប់ពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នេះ។ ...
ឃុត សុភចរិយា
https://bit.ly/2L4jBP1
កាមេរ៉ាស្វ័យប្រវត្តិបំពាក់នៅក្នុងព្រៃសម្រាប់ថតរូបសត្វចំនួន១០៧ គ្រឿងត្រូវបានគេលួច
កាមេរ៉ាថតរូបដោយស្វ័យប្រវត្តិត្រែក (Track Camera) ដែលគេបំពាក់នៅក្នុងព្រៃ សរុបចំនួន ១០៧ គ្រឿង ដែលបានដាក់ពង្រាយសម្រាប់ធ្វើការតាមដាន និងស្រាវជ្រាវអំពីវត្តមានសត្វព្រៃ នៅក្នុងខេត្តភាគឦសាននៃប្រទសកម្ពុជា ត្រូវបានគេលួចដោះយក និងបំផ្លិចបំផ្លាញចោល។ ...
ឃុត សុភចរិយា
https://bit.ly/2tX5FN8
លោក ហ៊ុន សែន ថាគ្មានការវិនិយោគលើបឹងយក្សឡោម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារម្សិលមិញ បានប្រកាសទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនទៅលើបឹងយក្សឡោម ដែលជាបឹងវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា បើទោះជាក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ។ ...
ឃុត សុភចរិយា
https://bit.ly/2MGWYxe
មន្ត្រីនគរបាលស្រុក កោះអណ្ដែតម្នាក់ ត្រូវបានព្រមាន ចំពោះការកាយប្រឡាយក្នុងតំបន់អភិរក្ស
មន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី ២ ខែកក្កដានេះ បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់នៅស្រុក កោះអណ្ដែត ចំពោះការព្យាយាមប្រើគ្រឿងចក្រជីកកាយដី ...
ឃុត សុភចរិយា
https://bit.ly/2KD5fVM
រឹបអូសយកឈើដែលគេទុកចោល អ្នកកាប់បានរត់គេចខ្លួន
អាជ្ញាធរខេត្តរតនគិរី បានរឹបអូសយកឈើដែលបានបន្សល់ទុកក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅស្រុកលំផាត់ កាលពីថ្ងៃអង្គារ។ លោក គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននិយាយថា ឈើនេះត្រូវបានគេរកឃើញ ហើយត្រូវបានគេបោះបង់ចោល ដោយបន្ថែមថា គ្មាន ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50505720/secluded-timber-stock-seized-loggers-at-large/
គម្រោងដើម្បីជំរុញការអភិរក្ស
គណៈកម្មការទន្លេមេគង្គ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានចាប់ផ្តើមការសិក្សារួមគ្នាមួយស្តីពីការអភិរក្សព្រៃឈើ និងការគ្រប់គ្រងអាងទន្លេមេគង្គនៅតំបន់ទន្លេមេគង្គក្រោម ក្នុងគោលបំណងបង្កើនការគ្រប់គ្រង និងអភិរក្សបរិស្ថាននៃតំបន់នេះ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50504867/project-to-boost-conservation/
ឈើត្រូវបានរឹបអូស ហើយម្ចាស់ត្រូវបង់ផាកពិន័យ
មន្ត្រីនគរបាលស្រុកមុខកំពូល ខេត្តកណ្តាល បានរឹបអូសបានជាង ៧០ កំណាត់ឈើ ដែលត្រូវបានដឹកទៅរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ ៦ ពីបទសង្ស័យថា ជាកំណាត់ឈើខុសច្បាប់។ ទោះយ៉ាងណាក៏ដោយ មន្ត្រីម្នាក់បាននិយាយថា ម្ចាស់កំណាត់ឈើទាំងនោះបានបង់ប្រាក់ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50503198/timber-confiscated-owner-pays-fine/
បឹងយក្សឡោម ត្រូវបានដាក់ជាតំបន់ការពារ
រាជរដ្ឋាភិបាល កាលពីម្សិលមិញ បានប្រកាសអនុក្រឹត្យមួយ ដែលចេញដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងការដាក់បឹងយក្សឡោម ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី ជាតំបន់ការពារសត្វព្រៃ និងអេកូឡូស៊ីថ្មី។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50503203/yeak-loam-lake-given-protected-status/
ព្រះរាជអាជ្ញា ប្តឹងជំទាស់ចៅក្រមដោះលែងឈ្មួញឈើវៀតណាម
លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរីកំពុងរៀបចំឯកសារប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចរបស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបនៃសាលាដំបូងខេត្តរតនគិរីដែលបានដោះលែងថៅកែរកស៊ីឈើជាជនជាតិវៀតណាមម្នាក់ដែលចូលមកប្រមូលទិញឈើដោយខុសច្បាប់។ ...
សុទ្ធ គឹមសឿន
https://bit.ly/2K1cnb7
អ្នកភូមិរតនគិរីបានចោទអាជ្ញាធរថាបានចាប់យកដី
កាលពីម្សិលមិញ ក្រុមជនជាតិដើមភាគតិចទំពួនរស់នៅឃុំសេដា ក្នុងស្រុកលំផាត់ខេត្ដរតនគិរី បានចោទប្រកាន់អាជ្ញាធរពីការលួចលក់ ដីការពារនៅដែនជម្រកសត្វព្រៃលំផាត់ ទំហំ ១០០ហិចតា ដែលពួកគេនិយាយថាជារបស់សហគមន៍។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/ratanakkiri-villagers-accuse-authorities-land-grab
ព្រឹទ្ធសភាអនុម័តច្បាប់ព្រៃឈើ
ព្រឹទ្ធសភាកាលពីម្សិលមិញបានអនុម័តសេចក្ដីព្រាងច្បាប់មួយ ដើម្បីអនុវត្តគោលនយោបាយរបស់អង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ក្នុងការជួយគ្រប់គ្រងវិធានការដែលមានស្រាប់ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើ។ ការអនុម័តសេចក្ដីព្រាងច្បាប់នេះបានធ្វើឡើង បន្ទាប់ពីសម័យប្រជុំរដ្ឋសភាជាតិកាលពីថ្ងៃទី ៣១ ខែឧសភា ...
ប៉ិច សុធារី
https://www.khmertimeskh.com/50499816/senate-approves-forestry-law/
ឈើប្រណីត ២០០ ដុំ និងរថយន្ត ១ គ្រឿងត្រូវបានចាប់នៅបាត់ដំបង
រថយន្ត ១ គ្រឿងដែលដឹកឈើប្រណីតគ្មានច្បាប់ជិត ២០០ ដុំត្រូវបានកងរាជអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាបកាលពីម្សិលម៉ៃ្ងនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ នេះបើតាមលោក មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះប្រាប់កាលពីម្សិលមិញ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2sGNfiU
លោកនាយករដ្ឋមន្ត្រី ភ្ជាប់ការបាត់បង់ព្រៃឈើ ទៅនឹងកំណើនប្រជាសាស្ត្រ
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានថ្លែងថាការបាត់បង់ព្រៃឈើមានការទាក់ទងនឹងកំណើនប្រជាសាស្ត្រនិងតម្រូវការចាំបាញ់របស់ប្រជាកសិករ ប៉ុន្តែ លោកព្រមានដល់អ្នករស់នៅលើអតីតដីគម្របព្រៃឈើហើយរិះ ...
ឃុត សុភចរិយា
https://bit.ly/2xOTxlA
ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន៖ ឈើខុសច្បាប់នៅតែហូរចេញ
ឈើប្រណីតជាងមួយលានម៉ែត្រគុបបានហូរចេញពីតំបន់ការពារនៅតាមខេត្តភាគឦសាន្តរបស់ប្រទេសកម្ពុជាទៅប្រទេសវៀតណាម ខណៈដែលប្រទេសនេះបន្តធ្វើជាអ្នកប្រព្រឹត្តបទល្មើសជួញដូរឈើខុសច្បាប់ ស្របតាមរបាយការណ៍មួយដែលចេញដោយទីភ្នាក់ងារ ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50496726/illegal-timber-still-flowing-eia/
សមត្ថកិច្ចកំពុងតាមរកចាប់ម្ចាស់ឡាន ដឹកឈើបែកកង់ក្រឡាប់
លោក ជ័យ សេដ្ឋា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀង បានឲ្យដឹងថា កាលពីថ្ងៃទី ២៨ ខែឧសភា មានរថយន្ត ៣ គ្រឿង បើកអមរថយន្តម៉ាក SIENNA ដែលដឹកឈើប្រណិតប្រភេទធ្នង់ចំនួន ២ ម៉ែត្រគួបមួយគ្រឿង ខណៈមកដល់ខាងមុខប៉ុស្ដិ៍រដ្ឋបាលព្រៃឈើ ក៏បានបន្ថែមល្បឿន បំណងបើកគេចខ្លួន។ ប៉ុន្ដែលុះបើក ...
សុទ្ធ គឹមសឿន
https://bit.ly/2sgGc0i
អ្នកកាប់ឈើ ១០ នាក់ត្រូវបានចាប់មកសួរនាំ ខណៈបទល្មើសព្រៃឈើកំពុងកើតមាន
ក្រុមល្បាតសហគមន៍ចំនួន ១៧ រូប និងមន្ត្រីនគរបាលម្នាក់បានរួមគ្នាចុះល្បាតព្រៃរយៈពេល ៣ ថ្ងៃនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ស្ថិតនៅឃុំធ្មា ស្រុកជ័យសែនដោយចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក។ អ្នកស្រី ថី ជា អ្នកល្បាតម្នាក់បានឲ្យដឹងថាលទ្ធផលនៃការចុះ ...
ផាក់ ស៊ាងលី
https://bit.ly/2LGtrnG