ក្រសួង​បរិ​ស្ថាន ​ឱ្យ​ក្រុម​ហ៊ុន​ចំនួន ​២ ​គោ​រព​តាម​បទ​ដ្ឋាន​ច្បាប់​និង​បច្ចេក​ទេស

ក្រសួង​ប​រិស្ថាន​នៅពេល​ថ្មី​ៗ​នេះ បាន​ណែនាំ​ឲ្យក្រុម​ហ៊ុន​វិនិយោគ​លើវិស័យ​កសិកម្ម​ចំនួន ២ គោរព​និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញទៅ​លើ​បទ​ដ្ឋាន​ច្បាប់និងបទ​ដ្ឋាន​បច្ចេក​ទេស​របស់​ស្ថា​ប័ន​ជំនាញ​ពាក់​ព័ន្ធ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ដំណើ​ការ​អភិវឌ្ឍ​គម្រោង​របស់​ពួក​គេ​ឆ្ពោះ​ទៅ​រក​ភាព​រី​ក​ចម្រើន​ខាង​ផ្នែក​សេដ្ឋ​កិច្ច​និងសង្គម​នៅ​កម្ពុជា​។​ យោង​របាយ​ការណ៍​ព័ត៌​មានដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ របស់​ក្រសួង​បរិ​ស្ថាន ក្រុម​ហ៊ុន​ ស៊ី.អ.ស៊ី.ខេ ២ អភិវឌ្ឍន៍​កៅស៊ូនិង​ក្រុម​ហ៊ុន បៀន​ហៀក អ៊ីន​វេស​មេន ខូអិល​ធីឌី ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​គម្រោង​អភិ​វឌ្ឍន៍​វិស័​យដាំ​ដំណាំ​កសិ-ឧ​ស្សាហ​ក​ម្ម (ដំណាំ​កៅស៊ូ) លើ​ផ្ទៃ​ដី​សរុប​ជាង​មួយ​ម៉ឺន​ហិ​កតាដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​តំបន់​ប្រើ​ប្រាស់​ដោយ​ចីរ​ភាពនៃ​ដែន​ជ​ម្រ​កសត្វ​ព្រៃបឹ​ង​ពែ​រ ក្នុង​ភូមិសាស្រ្ត ឃុំពពក ស្រុក​ស្ទោង និងឃុំសាគ្រាម ស្រុក​ប្រា​សាទ​បល្ល័ង្គ ខេត្ត​កំព​ង់ធំ​។ របាយ​ការណ៍​បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​ស៊ី.អ.ស៊ី.ខេ២អភិ​វឌ្ឍន៍​កៅស៊ូ​ ទទួល​បាន​ដី​ទំហំ​៧​១២១,​៧៨​ហិកតា ចំ​ណែក​ក្រុម​ហ៊ុន​បៀន​ហៀក អ៊ិន​វេស​មេន ខូអិ​លធីឌី​ ទទួល​បាន​ដីទំ​ហំ ៤​ ១២៨​,៦៦ ​ហិក​តា​។ … 

ឃុត សុភចរិយា
https://bit.ly/2Nsvj85