បរិស្ថាន និងធនធានធម្មជាតិ

ព្រៃឈើ និងរុក្ខាប្រមាញ់

មន្ត្រីដែនជម្រកសត្វព្រៃ និងអ្នកភូមិរបួសទាំងសងខាងក្នុងជម្លោះចាប់ឈើ

នាយកដែនជម្រកសត្វព្រៃព្រះរកាក្នុងខេត្តព្រះវិហារ និងអ្នកភូមិម្នាក់បានរបួសយ៉ាងដំណំខណៈអ្នកផ្សេងទៀតរបួសស្រាលដោយសារភាគីទាំង២មានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ប៉ុន្តែមូលហេតុនៃជម្លោះហិង្សានេះ ត្រូវបានមន្ត្រីបិស្ថាននិងអ្នកភូមិអះអាងផ្សេងៗគ្នា។ ...

នៀម ឆេង
http://www.phnompenhpost.com/national/villagers-attack-officials-after-logging-bust

កិច្ចសន្យា​លក់​ឈើ​ក្នុង​ជម្រក​សត្វព្រៃ​ឲ្យ​វៀតណាម ​បែកធ្លាយ

​កិច្ចសន្យា​លក់​ឈើ​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ឈើ​យ៉ាង​តិច ៥០០ ដើម​ក្នុង​តម្លៃ​ត្រឹមតែ​ ១៥ ០០០ ដុល្លារ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ទៅ​ឲ្យ​វៀតណាម​នោះ​ត្រូវ​បាន​បែកធ្លាយ​នៅ​សប្តាហ៍​នេះ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​បទល្មើស​លក់​ឈើ​ទៅ​ឲ្យ​ប្រទេស​វៀតណាម ...

ផាក់ ស៊ាងលី
http://bit.ly/2h7CtyP

ការនាំចេញឈើប្រណីតដែលហាមឃាត់ទៅកាន់ប្រទេសវៀតណាមនៅតែកើនឡើង

ការនាំចេញឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាមបានកើនឡើងនៅខែឧសភា ខណៈការនាំចេញឈើប្រណីតដែលត្រូវបានហាមឃាត់នៅតែមានចំនួនច្រើនដដែល។  ...

Shaun Turton
http://www.phnompenhpost.com/national/ngo-report-finds-banned-exports-logs-vietnam-still-increasing

ផែនការដោះលែងសត្វខ្លាចំនួន ៨ ក្បាល

រដ្ឋាភិបាលកំពុងធ្វើការជាមួយអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) លើផែនការដើម្បីដោះលែងសត្វខ្លាចំនួន ៨ ក្បាលចូលក្នុងព្រៃនៅខេត្តមណ្ឌលគិរីនាឆ្នាំ ២០២២។ លោក អ៊ុច ចរិយា ប្រធានផ្នែកទំនាក់ទំនងអង្គការ WWF ប្រចាំនៅកម្ពុជា បានថ្លែងកាលពីម្សិលមិញថា ពួកគេកំពុងធ្វើការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ក្នុងចំណោមអង្គការដទៃទៀត។ ...

មុំ គន្ធា
http://www.khmertimeskh.com/5074022/growling-prowlers-rumble-jungle/

មន្ត្រី​​​ជាន់ខ្ពស់ចំនួន​​​​​​១១រូប​​​​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ស្ថិត​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​ជួញដូរ​​​ឈើ​​​​​​ខុស​​​ច្បាប់

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ការសើុបអង្កេតរបស់តុលាការពាក់ព័ន្ធការជួញដូរឈើខុសច្បាប់បានផ្តោតគោលដៅលើមន្ត្រីខេត្តចំនួន១១រូប រួមមានមេបញ្ជាការយោធា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងអាចទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះបណ្តាលឱ្យមានការផ្ទេរសំណុំរឿងនេះមករាជធានីភ្នំពេញតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38141

ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ

កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...

Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary

ឈើគ្រញូងត្រូវបានរកឃើញបង្កប់ក្នុងរថយន្តដឹកស៊ីទែនសាំង

លោក​ អេ​ង​ ហ៊ី​ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ កងកំលាំង​រាជ​អាវុធហត្ថ​ បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​ស៊ីទែន​សាំង​មួយ​គ្រឿង​រក​ឃើញ​ឈើ​គ្រញូង​ ២៣១៥​ដុំ​ ដែល​បាន​បង្កប់​ក្នុង​រថយន្ត​ កាលពី​ស​ប្ដា​ហ៍​មុន​។​ ...

​សុទ្ធ គឹមសឿន និង​ គុត​ សុ​ភក្ត្រ​ចរិយា​
http://www.phnompenhpost.com/national/tanker-filled-timber

រឿងមន្ត្រីឲ្យវៀតណាមចូលកាប់ឈើត្រូវបញ្ជូនមកតុលារការក្រុង

សំណុំរឿងមន្ត្រីពុករលួយបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញចាត់ការជំនួសវិញដោយសារតែចំណាត់ការយឺតយាវ និងមន្ត្រីពាក់ព័ន្ធមានបក្ខពួកនិងឥទ្ធិពលច្រើនក្នុងខេត្តជាប់ព្រំដែនដែលសម្បូររឿងអាស្រូវបទល្មើសព្រៃឈើនោះ។ ...

ផាក់ ស៊ាងលី
http://bit.ly/2uL5OBY

ឈើខុសច្បាប់ត្រូវបានរឹបអូស

កាលពី​ម្សិលមិញ ​កងរាជអាវុធហត្ថ​ខេមរភូមិន្ទ ​និង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ​បាន​បញ្ចប់​ការ​ចុះបង្ក្រាប​ផ្លូវ​រត់ពន្ធ​ឈើមួយ​ដែលត្រូវបានគេ​ស្គាល់​នៅ​ក្នុងស្រុក​សំបួរ ខេត្ត​ក្រចេះ ​ដោយ​រឹបអូស​ឈើ​ជិត​ ១០០​ដុំ ​ស្មើនឹងប្រមាណ​ជា​ ៤០ម៉ែត្រគូប​។​ ​ ...

មុំ សុផុន
http://www.khmertimeskh.com/news/40130/illegal-timber-loads-seized/

ព្រះមហាក្សត្រអំពាវនាវឱ្យមានការការពារព្រៃឈើ

កាលពីម្សិលមិញ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តមសីហមុនី បានយាងឃ្លាំមើលការដាំដើមឈើនៅខេត្តកណ្តាល ដើម្បីប្រារព្ធទិវាដាំដើមឈើជាតិលើកទី 27 ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារព្រៃឈើ។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/news/40129/king-calls-for-forest-protection/

ប្រធានព្រៃឈើត្រូវបានផ្លាស់ប្តូរអំឡុងពេលមានរឿងអាស្រូូវ

កាលពី​ម្សិលមិញ រដ្ឋបាល​ខេត្តក្រចេះ​បាន​បដិសេធ​របាយការណ៍​ស្តីពី ការ​ដក​ចេញពី​តំណែងរបស់​ប្រធាន​ព្រៃឈើ​ខេត្ត​ ​បន្ទាប់​ពី​មានការ​ចោទ​ប្រ​កាន់​ថា​លោក​បានកំពុង​ឃុបឃិត​ជាមួយ​ពាណិជ្ជករ​ឈើ​ខុសច្បាប់​។​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/40080/forestry-chief-moved-amid-scandal/

តុលាការ​​​កំពូល​​​បង្គាប់​​​ឱ្យ​​​សាលា​​​ឧទ្ធរណ៍​​​ពិនិត្យ​​​បណ្តឹង​​​ឧទ្ធរ​​​ណ៍​​​របស់​​​សកម្មជន​​​​​​ការពារ​​​បរិស្ថាន​​​ឡើងវិញ

លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថានទទួលបានឱកាសលើកទី២ដោយការកាត់ឱ្យជាប់ទោសពីបទកាប់ឈើខុសច្បាប់ ត្រូវបានច្រានចោលក្រោយពីតុលាការកំពូល កាលពីម្សិលមិញបានបង្គាប់ឱ្យបញ្ជូនសំណុំរឿងរបស់លោកទៅឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38091

ផែនការដាំដើមឈើដើម្បីស្តារព្រៃឈើឡើងវិញ

ក្រសួងបរិស្ថានគ្រោងនឹងដាំដើមឈើចំនួន ៥០០.០០០ ដើមនៅក្នុងតំបន់ការពារនៅទូទាំងប្រទេសក្នុងឆ្នាំនេះដើម្បីបង្កើនគម្របព្រៃឈើនិងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/39992/tree-planting-plan-to-revive-national-forests/

ប្រទះ​ឃើញ​ពង​ ទាព្រៃ​ស្លាប ស​​ ១ ​សម្បុក

សម្បុក​សត្វ​ទាព្រៃ​ស្លាបស ដែល​មាន​ពង​ចំនួន ៧ ​គ្រាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ហើយ​បាន​ជូន​ដំណឹង​ដល់​មន្ត្រី​អភិរក្ស ដែល​នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​គេ​ប្រទះ​ឃើញ​ប្រភេទ​សត្វព្រៃ​ដ៏កម្រ​នៅ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ...

ទូច សុខា
http://bit.ly/2souGhs

បុរស​ ៣ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​រឿង​ដឹក​ឈើ​ខុស​ច្បាប់

​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ខ្លួន​បុរស​ ៣ ​នាក់​ដែល​ជាប់​ជនសង្ស័យ​ក្នុង​ករណី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់​ជាង​ ១៦ ​តោន​ទៅ​កាន់​តុលាការ​ខេត្ត​បន្ទាប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​។ ...

ឃុត សុភចរិយា
http://bit.ly/2tGFoUO

ឈើ​កម្រ​ចំនួន​ដប់​តោន​ត្រូវ​បាន​រឹបអូស​

​ប៉ូ​លី​សបាន​ចាប់ខ្លួន​មនុស្ស​បី​នាក់​ និង​រឹបអូស​ឈើ​ធ្នង់​ចំនួន​ដប់​តោន​ពី​រថយន្ត​ដឹក​ទំនិញ​មួយ​ក្បែរ​ព្រំដែន​ថៃ​ក្នុង​ខេត្តព្រះវិហារ​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/39890/ten-tonnes-of-rare-wood-seized/

អាវុធហត្ថ​បដិសេធ​រឿង​ថា​លោក​ សៅ សុខា ​នៅ​ពី​ក្រោយ​ការ​រកស៊ី​ឈើ

កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បដិសេធ​ការ​ផ្សាយ​ដែល​សង្ស័យ​ថា​នាយឧត្តមសេនីយ៍​ សៅ សុខា នៅ​ពី​ក្រោយ​ការ​រកស៊ី​ឈើ​គ្រញូង ហើយ​បាន​ស្នើឲ្យ​អ្នក​ផ្សព្វផ្សាយ​បង្ហាញ​ភ័ស្តុតាង​ដើម្បី​តតាំង​គ្នា​នៅ​តុលាការ។​ ...

ផាក់ ស៊ាងលី
http://bit.ly/2ugo2Kw

ស្ត្រី​រកស៊ី​ឈើ​ខុសច្បាប់​ត្រូវ​បាន​ដាក់​ពន្ធនាគារ​

​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ផ្តន្ទាទោស​ដល់​ស្ត្រី​រកស៊ី​ឈើ​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​ត្រូវ​ដែល​បាន​សម្រុកចូល​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​លួច​ឈើ​ដែល​បាន​រឹបអូស​មក​វិញ​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ១២,៥០០​ ដុល្លារ​។ ...

ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/39757/woman-jailed-for----brazen----timber-grab/

​​​អ្នក​​​ភូមិ​​​ប្រហែល​​​១.០០​​០​​​គ្រួសារ​​​នឹ​​​ង​​​ត្រូវ​​​ឲ្យ​​​រើ​​​លំដៅ​ចេញ​​​ពី​​​លើ​​​ភ្នំ​​​គូលែន​​​​​​ទៅរស់នៅ​​​តាម​​​ជើងភ្នំ

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងកាលពីម្សិលមិញថា អ្នកភូមិប្រហែល១.០០០ គ្រួសារដែលកំពុងរស់នៅក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងខេត្តសៀមរាបនឹងត្រូវឲ្យរើលំនៅដើម្បីទប់ស្កាត់កុំឲ្យពួកគាត់បន្តធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដោយសារការកាប់ទន្ទ្រាន ព្រៃយកដី ការសាងសង់ផ្ទះ ការលក់ដូររបស់របរផ្សេងៗ និងដោយសារកាកសំណល់។ ...

អូន ភាព
http://www.cambodiadailykhmer.com/37948

រដ្ឋាភិបាល​ស៊ើប​អង្កេត​​លើ​ NGO ​ដែល​នៅ​ពីក្រោយ​របាយការណ៍​រិះគន់​

ជាង១ខែបន្ទាប់ពីអះអាងថាខ្លួនបានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ថ្មីៗអំពីការជួញដូរឈើយ៉ាងគគ្រឹកគគ្រេងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រសួងបរិស្ថានមិនទាន់និយាយនៅឡើយទេថា តើមានវិធានការបែបណាប្រសិនបើករណីនេះកំពុងតែបន្តកើតឡើងដូចការចោទប្រកាន់មែន ប៉ុន្តែបែរជាបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានលាតត្រដាងពីវិសាលភាពនៃបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទៅវិញ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37945

ការ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ​នៅ​តែ​មាន

​បើ​តាម​តួលេខ​បាន​ឲ្យ​ដឹង​ថា ​វៀតណាម ​បាន​នាំ​ចូល​ឈើ​ចំនួន ២១៦៧០ ម៉ែត្រគុប​នៃ​ឈើ​ដែល​ត្រូវ​បាន​អារ​ដែល​មាន​តម្លៃ ១៣,៧ លាន​ដុល្លារ កាលពី​ខែ​មេសា​ធ្លាក់​ចុះ ២៧ ភាគរយ​បើ​ធៀប​ទៅ​នឹង​ខែ​កុម្ភៈ​ហើយ​ជិត ៥០ ​ភាគរយ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ខែ​មីនា​។ ...

Shaun Turton និង​ នៀម ឆេង
http://bit.ly/2sXfATh

ទាហាន​ និង​នគរ​បាល​​​​​មណ្ឌលគិរី​​ស្ថិត​​ក្រោម​ការ​​​ស៊ើបពាក់ព័ន្ធ​រត់ពន្ធឈើ

មន្ត្រីយោធា និងនគរបាលកំពូលៗនៅក្នុងខេត្តមណ្ឌលគិរី បានបើកការស៊ើបអង្កេតលើទាហាន និងមន្ត្រីនគរបាលមួយចំនួនរបស់ខ្លួន បន្ទាប់ពីអត្ថបទសារព័ត៌មានមួយអះអាងថា ពួកគេជាប់ពាក់ព័ន្ធការរត់ពន្ធឈើចូលទៅក្នុងប្រទេសវៀតណាម។​​ ...

អូន ភាព
http://www.cambodiadailykhmer.com/37912

ភរិយា​មេ​ប៉ុស្ដិ៍​ស្រែគ​ ត្រូវ​បាន​ឃុំ​ខ្លួន​រឿង​បទល្មើស​ព្រៃឈើ

ភរិយា​នាយប៉ុស្តិ៍​ស្រែគ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ចុង​សប្តាហ៍ បន្ទាប់ពី​ហៅ​សួរ​ពី​រឿង​បទល្មើស​ព្រៃឈើ​ប្រណីត​ជាង​ ៤០០ ​កំណាត់​។ ...

ផាក់ ស៊ាងលី
http://bit.ly/2sQV2fx

អាជ្ញាធរ​អប្សរា​​​​ចុះ​​​រុះរើ​​​ផ្ទះ​​​ និង​​​តូប​​​សាងសង់​​​ខុស​​​ច្បាប់​​​នៅ​​​​​​ឧទ្យាន​​​អង្គរ​​​

កាលពីម្សិលមិញ ស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានចាប់ផ្តើមរុះរើសំណង់ទី១ក្នុងចំណោមផ្ទះនិងតូបលក់ដូរជាង៥០០ដែលសាងសង់ខុសច្បាប់នៅក្នុងបរិវេណឧទ្យាននេះរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ ...

អូន ភាព
http://www.cambodiadailykhmer.com/37895

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GK8zA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!