បរិស្ថាន និងធនធានធម្មជាតិ
ក្រសួងបរិស្ថាន និងសសយកនឹងរៀបចំវេទិកាកេសរកូលជាតិនាសប្តាហ៍នេះដើម្បីផ្សព្វផ្សាយ ឱ្យសាធារណជនបានស្គាល់
ក្រសួងបរិស្ថានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញគ្រោងរៀបចំវេទិកាកេសរកូលជាតិលើកទី ២ នៅថ្ងៃទី ១១ ខែឧសភា នៅអគារខេមរានីរបស់សហព័ន្ធនេះ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-09-1100-236095.html
ទិវាបរិស្ថានឆ្នាំនេះធ្វើក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង»
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នឹងប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃទី ៥ មិថុនា ដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន និងចូលរួមថែរក្សាបរិស្ថាន សម្រាប់ប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-05-0948-235922.html
សមត្ថកិច្ចខេត្តសៀមរាប និងមណ្ឌលគិរីចាប់រ៉ឺម៉កដឹកធ្យូង ៤ គ្រឿង និងរថយន្តដឹកឈើ ៤ គ្រឿង
ក្រុមចល័តខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបផ្នែករដ្ឋបាលព្រៃឈើជីក្រែង និងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងបានសហការគ្នាចុះឃាត់ចាប់រ៉ឺម៉កដឹកធ្យូង ៤ គ្រឿងនៅចំណុចផ្លូវជាតិលេខ ៦ ក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង នៅថ្ងៃទី ៣ ឧសភា ខណៈសមត្ថកិច្ចខេត្តមណ្ឌលគិរីបានចុះបង្ក្រាបរថយន្តដឹកឈើ ៤ គ្រឿង ពេលដឹកឈើចេញពី ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-05-1253-235930.html
ភាពជាដៃគូរបស់ USAID-KOICA ដើម្បីពង្រឹងជំនាញដល់អ្នកជំនាន់ក្រោយផ្នែកជំងឺដែលឆ្លងពីសត្វទៅមនុស្សក្នុងប្រទេសកម្ពុជា
អ្នកជំនាញជំនាន់ក្រោយរបស់កម្ពុជាលើជំងឺដែលឆ្លងពីសត្វទៅមនុស្ស បានទទួលការពង្រឹងសមត្ថភាពដោយភាពជាដៃគូរវាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3sgTCIx
ឃាត់ខ្លួនជនសង្ស័យ ដកហូតគ្រឿងចក្រពាក់ព័ន្ធករណីកាប់រានព្រៃឈើខុសច្បាប់
អាជ្ញាធរខេត្តបន្តធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ស្របតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីការពារធនធានធម្មជាតិ និងព្រៃឈើរបស់ប្រទេស។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501069785/suspect-arrested-machinery-seized-in-illegal-forest-clearing-case/
ក្រុមអ្នករុករកដែលបានចុះទៅក្នុងទឹកទន្លេមេគង្គកម្ពុជាជម្រៅ ៧៥ ម៉ែត្រ ចាត់ទុកថា អាចជាជម្រកត្រីទឹកសាបចុងក្រោយទំហំធំបំផុតរបស់ពិភពលោក
ក្រុមអ្នករុករកក្រោមទឹកដ៏ល្បីល្បាញមួយក្រុមបានចុះទៅក្នុងទឹកជម្រៅប្រហែល ៧៥ ម៉ែត្រនៅក្រោមផ្ទៃទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលជាតំបន់សំខាន់នៃពពួកមច្ឆជាតិ និងការចិញ្ចឹមជីវិត ដែលត្រូវបានចាត់ទុកថាប្រហែលអាចជាជម្រកចុងក្រោយនៃត្រីទឹកសាបដែលមានទំហំធំបំផុតរបស់ពិភពលោក។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-30-0852-235707.html
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវឱ្យពលរដ្ឋចូលរួមការពារដើមកោងកាង និងចូលរួមដាំបន្ថែម
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេសអ្នកនៅក្នុងតំបន់ការពារធម្មជាតិសូមចូលរួមការពារ និងអភិរក្សដើមកោងកាង និងចូលរួមដាំដើមកោងកាងបន្ថែម ដើម្បីនិរន្តរភាពនៃបរិស្ថាន និងជីវៈចម្រុះសមុទ្រ។ ការអំពាវនាវរបស់លោក នេត្រ ភក្ត្រា បែបនេះធ្វើឡើងក្នុងពិធីដាំកូនកោងកាងចំនួន ១០០០ ដើមនៅតំបន់សហគមន៍នេសាទព្រែកត្នោត សង្កាត់ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-30-1722-235724.html
ប្រទះឃើញខ្លារខិនញីឥណ្ឌូចិន នៅមណ្ឌលគិរី
ក្រុមស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រសួងបរិស្ថាន និងអង្គការ WWF នៅសប្តាហ៍នេះ បានបង្ហាញរូបថតដ៏កម្រមួយរបស់ខ្លារខិនញីឥណ្ឌូចិន ពីការអង្កេតតាមកាមេរ៉ារបស់ពួកគេ ដែលធ្វើឡើងនៅក្នុងព្រៃនៃវាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3LogT2S
សកម្មជនបរិស្ថានអំពាវនាវឱ្យមានយុត្តិធម៌ពិតប្រាកដចំពោះករណីឃាតកម្ម លោក ឈុត វុទ្ធី
ទោះបីជាកន្លងទៅអស់១០ឆ្នាំក្តី ក៏ទាំងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារ នៅតែបន្តអំពាវនាវឱ្យស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់សពសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ដែលត្រូវបានឃាតករសម្លាប់ពេលស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តកោះកុង។ ...
ឃួន ណារីម
https://khmer.cambojanews.com/environmental-activists-call-for-genuine-justice-for-the-slain-chut-wutty/
មន្ត្រីផ្ដល់អនុសាសន៍ចំនួន ៥ ដើម្បីជោគជ័យលើការប្រើប្រាស់កាបូន
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានផ្តល់អនុសាសន៍ចំនួន ៥ ដើម្បីឱ្យទទួលបានជោគជ័យលើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ខណៈការរៀបចំយុទ្ធសាស្ដ្រនេះជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងឆ្ពោះទៅរកការបញ្ចេញឧស្ម័នស្មើសូន្យនៅកម្ពុជាក្នុងឆ្នាំ ២០៥០ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-27-1032-235468.html
ពលរដ្ឋជាង ១៦ ០០០ នាក់ ប្តូរពីកាប់ឈើ បរបាញ់សត្វ មកដាំដំណាំ និងចិញ្ចឹមសត្វ
ប្រជាសហគមន៍ជាង ១៦ ០០០ នាក់ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរីបានផ្លាស់ប្តូរមុខរបរទាំងស្រុងពីការកាប់ព្រៃឈើ និងបរបាញ់សត្វ ងាកមកដាំដំណាំ និងចិញ្ចឹមសត្វវិញតាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ រៀបចំដោយស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-04-27-0923-235449.html
គោលការណ៍ណែនាំដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050
ក្រសួងបរិស្ថាននឹងចេញសេចក្តីណែនាំស្តីពីការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ហើយបាននិយាយថា កម្ពុជាតែងតែបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ...
សុ៊ន មិនា
https://www.khmertimeskh.com/501064347/guidelines-to-achieve-carbon-neutrality-by-2050/
ខេត្តមណ្ឌលគិរីរៀបចំអភិរក្សតំបន់ព្រៃឈើនិងសួនសត្វ
អភិបាលខេត្តមណ្ឌលគិរី ណែនាំឲ្យមន្ត្រីធ្វើការស្តារឡើងវិញនូវព្រៃឈើយ៉ាងហោចណាស់ ១០០ហិកតា ដើម្បីបង្កើនចំនួនសត្វព្រៃ និងបង្កើតសួនសត្វ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ...
ទិត្យ គង្សនូវ
https://bit.ly/37NiZdZ
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំងដាំកូនឈើ ២៤ ០០០ ដើមទៀត ដើម្បីស្តារព្រៃលិចទឹកបឹងទន្លេសាប
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៥ មេសា បានដាំដើមឈើចម្រុះចំនួន ២៤ ០០០ ដើមបន្ថែមទៀត ដើម្បីស្តារឡើងវិញនូវព្រៃលិចទឹក ក្នុងតំបន់ ៣ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-0953-235383.html
មន្ត្រីប្រទះឃើញកូនផ្សោត ១ ក្បាលថ្មី ងាប់នៅផ្នែកខាងលើនៃអន្លង់កាំពី
កូនផ្សោតញី ១ ក្បាលត្រូវបានក្រុមឆ្មាំទន្លេនៃតំបន់អភិរក្សអន្លង់ផ្សោតកាំពីប្រទះឃើញងាប់អណ្ដែតទឹកតាមដងទន្លេមេគង្គកាលពីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ នៅក្នុងភូមិសាស្ត្រ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-26-1027-235395.html
អភិបាលខេត្តឱ្យមន្ត្រីជំនាញបង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃ
អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានណែនាំដល់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃស្រែពករកទីតាំងសមរម្យសម្រាប់បង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃដែលអាចឈានដល់ការបង្កើតសួនសត្វព្រៃសម្រាប់បម្រើដល់ភ្ញៀវទេសចរមើលកម្សាន្ត។ នេះបើតាមការឱ្យដឹងពីលោក ជាក់ ម៉េងហ៊ាង អភិបាលរង និងជាអ្នកនាំពាក្យខេត្តមណ្ឌលគិរី។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-1433-235392.html
គម្រោងទឹកជំនួយរបស់ប្រទេសចិនសម្រាប់សាលាជនបទក្នុងប្រទេសកម្ពុជាត្រូវបានបញ្ចប់
គម្រោងទឹកសម្រាប់សាលាបឋមសិក្សាចំនួនបី ដែលជួយដោយសប្បុរសជនចិន នៅតំបន់ដាច់ស្រយាលនៃស្រុកបវេល ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ ភាគខាងលិចនៃទីរួមខេត្តបាត់ដំបងប្រទេសកម្ពុជា ត្រូវបានបញ្ចប់កាលពីថ្ងៃច័ន្ទ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3KhuDuZ
ដើមឈើធំៗក្នុងតំបន់អារ៉ែងរងការកាប់បំផ្លាញយ៉ាងគំហុក ខណៈពលរដ្ឋថាអាជ្ញាធរមិនអើពើ
តំបន់អេកូទេសចរណ៍មួយកន្លែង ដែលគេស្គាល់ថាជាតំបន់អារ៉ែង ស្ថិតក្នុង ស្រុកថ្មបាំង ខេត្តកោះកុង កំពុងរងការកាប់បំផ្លាញដើមឈើគគីធំៗយ៉ាងសកម្ម ទោះបីមានទីស្នាក់ការមន្ត្រីបរិស្ថាន និងស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីនោះក៏ដោយ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/big-trees-cut-down-at-areng-while-villagers-accuse-authorities-for-not-taking-action/
សហគមន៍ឱរ៉ាល់នឹងធ្វើរបងបិទផ្លូវចូលដីព្រៃដើម្បីការពារពីការទន្ទ្រានរបស់យោធា
អ្នកភូមិនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងបង្កើនការការពារនូវអ្វីដែលពួកគេទាមទារថាជាដីព្រៃសហគមន៍របស់ពួកគេ បើទោះបីជារងការគំរាមកំហែងពីយោធាក៏ដោយ។ ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់មេដឹកនាំក្នុងតំបន់បង្កើនកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងធនធានទឹក ឱ្យមាននិរន្តរភាព
នៅចំពោះមុខមេដឹកនាំក្នុងតំបន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីគ្រប់គ្រងធនធានទឹកឱ្យមានចីរភាព ខណៈលោកមើលឃើញថា ធនធានទឹកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកម្រទៅៗ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-23-1326-235299.html
អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាលបង្កើតក្រុមការងារដើម្បីការពារសត្វត្រយ៉ង
អង្គការក្រៅរដ្ឋាភិបាលមួយក្រុម និងក្រសួងបរិស្ថានបានរួមកម្លាំងគ្នាបង្កើតក្រុមការងារសត្វត្រយ៉ងកម្ពុជា ដើម្បីការពារ និងអភិរក្សប្រភេទសត្វស្លាបទឹកនេះ ដោយសារប្រទេសនេះជាកន្លែងចុងក្រោយបង្អស់ដែលសត្វស្លាបអាចត្រូវបានរកឃើញនៅលើពិភពលោក។ ...
សុ៊ន មិនា
https://www.khmertimeskh.com/501061778/ngos-govt-set-up-working-group-to-protect-ibis/
កម្ពុជា-កូរ៉េ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ស្តីពីបរិស្ថាន
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ODAស្តីពី បរិស្ថានរវាងប្រទេសទាំងពីរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3MkSxHo
ទេសចរណ៍ធម្មជាតិកម្ពុជាដោះស្រាយបញ្ហាសំរាម
ការគ្រប់គ្រងកាកសំណល់ជាផ្នែកមួយដ៏សំខាន់នៃវិស័យទេសចរណ៍ធម្មជាតិក្នុងប្រទេសកម្ពុជា ជាពិសេសព្រៃឈើ។ ការរក្សាបាននូវបរិស្ថានស្អាតនៅក្នុងព្រៃក៏បង្កើតការងារផងដែរ ដោយផ្តល់ឱ្យអ្នកស្រុកនូវមធ្យោបាយផ្លាស់ប្តូរពីការបរបាញ់ និងការកាប់ឈើខុសច្បាប់ទៅជាការងារស្របច្បាប់នៅក្នុងសហគមន៍ព្រៃឈើ។ ...
សុ៊ន មិនា
https://www.khmertimeskh.com/501060877/cambodias-eco-tourism-tackles-trash-challenge/
កម្ពស់ទឹកទន្លេមេគង្គ និងបឹងទន្លេសាបកើនឡើង
កម្ពស់ទឹកទន្លេមេគង្គបានហក់ឡើងជាស្ថាពរ ដោយសារជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយសង្ឃឹមថានឹងមានភ្លៀងធ្លាក់បន្តបន្ទាប់ទៀត ដើម្បីធ្វើឲ្យកម្ពស់ទឹកមានកម្រិតធម្មតា។ ...
យិន សឿម
https://www.khmertimeskh.com/501060874/water-level-rises-in-mekong-river-and-tonle-sap-lake/