ក្រសួង​បរិស្ថាន ​និង​អង្គការ​ដៃគូ បើក​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ខេត្ត​រតនគិរី ដែល​ជា​ខេត្ត​ចុងក្រោយ​នៃ​ខេត្ត​គោលដៅ​ ៦

ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​នៅ​ថ្ងៃទី ​៤ ខែកញ្ញា​បាន​បើក​ «​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​» ​នៅ​ភូមិសាស្ដ្រ​ខេត្តរតនគិរី ដែល​ជា​ខេត្ត​ចុងក្រោយ ក្នុង​ចំណោម​ខេត្ត​គោលដៅ​ចំនួន​ ៦ នៅ​ខាងកើត​ទន្លេមេគង្គ ក្រោយ​ការអនុវត្ត​ ៥​ លើក ក្នុង​ ៥​ ខេត្ត​កន្លងមកនេះ បាន​បញ្ជ្រាប​ទៅដល់​ពលរដ្ឋ​ជាង​ ៣ ​លាន​នាក់ តាមរយៈ​អត្ថបទ​ព័ត៌មាន​ជាង ៣០០ ​អត្ថបទ ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​ព័ត៌មាន​នានា​នៅលើ​បណ្ដាញ​សង្គម​។ …

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-05-0935-240528.html