ក្រសួង​បរិស្ថាន​​ កំពុង​រៀបចំ​គម្រោង​រេដបូក​​​បន្ថែម​ទៀត លើផ្ទៃដី​ចំនួន ១,១៩ លាន​ហិកតា

រាជ​រដ្ឋា​ភិបាល​ កំពុង​ដាក់​គោល​ដៅ​ជំរុញ​ការ​លក់​ឥណទាន​កាបូន​ ដោយ​ពង្រីក​នៅ​លើតំបន់​ការ​ពារ​ធម្មជាតិ​ទាំងអស់​ ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​​ កំពុង​រៀបចំ​គម្រោង​រេដបូក​​​បន្ថែម​ទៀត លើផ្ទៃដី​ចំនួន ១,១៩ លាន​ហិកតា ដែល​នឹង​ធ្វើឱ្យ​ផ្ទៃដី​គម្រោង​រេដ​បូក​សរុប​នឹង​មាន​ចំនួន ២៤៦ លាន​ហិកតា (ស្មើ​នឹង ៣៤,១ ភាគ​រយ​នៃផ្ទៃ​ដីតំបន់​ការពារ​ធម្មជាតិ​ទាំង​អស់)។ នេះបើ​តាម លោក នេត្រ ភក្ត្រា រដ្ឋលេ​ខាធិការ​និង​ជាអ្នកនាំ​ពាក្យក្រ​សួង​បរិស្ថាន​។ 

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-04-1854-240527.html