បរិស្ថាន និងធនធានធម្មជាតិ

បារាំង​ផ្តល់​ហិរញ្ញប្បទាន​ជាង​ $៩១ ​លាន ពង្រឹង​វិស័យ​កសិកម្ម និង​ការប្រែប្រួល​អាកាសធាតុ

រដ្ឋាភិបាល​ប្រទេស​បារាំង​ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បានផ្តល់​ហិរញ្ញប្បទាន​ចំនួន ៧៥ លាន​អឺរ៉ូ ​ស្មើនឹង​ប្រមាណ​ជាង ៩១ ​លាន​ដុល្លារ​អាមេរិក សម្រាប់​ពង្រឹង​វិស័យ​កសិកម្ម និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​របស់​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា​លើ​បណ្តាញ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ​។ ...

អោម ប៊ុនធឿន
https://bit.ly/3pfjZLa

អាជ្ញាធរ​គ្រោង​វាស់ដី​តំបន់​ឧទ្យាន​ជាតិ​ជូន​ពលរដ្ឋ​ជាង​ ២ ​ពាន់​គ្រួសារ

អាជ្ញាធរ​ខេត្តកំពត​គ្រោង​វាស់វែង និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​តែ​ចំនួន​ ២ ១៣៨ ​គ្រួសារ​ប៉ុណ្ណោះ​លើ​ក្បាលដី​ចំនួន ២ ៥០០ ក្នុង​ទំហំ​ស្មើនឹង​ ៦ ៦៤៩ ​ហិកតា​នៅក្នុង​ឧទ្យាន​ជាតិ​ «​ព្រះមុនីវង្ស​បូកគោ​» ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យស្នើសុំ​កាន់កាប់​ចំនួន ៣ ៣៨៦ ​គ្រួសារ​លើ​ក្បាលដី​ចំនួន ៣ ៩១៣ ក្នុង​ទំហំ​ស្មើនឹង​ ១២ ២៤៧ ...

នៅ ស៊ីវុត្ថា
https://bit.ly/3pepkSP

ក្រសួង​បរិស្ថាន​កំពុង​ចាត់វិធានការ​ចងក្រង​ផ្កាអ័រគីដេ​ព្រៃ ដើម្បី​ការពារ​កុំឱ្យ​ផុត​ពូជ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ឱ្យ​ដឹងថា ក្រសួង​នឹង​រៀបចំ​ចងក្រង​ពូជ​កេសរកូល​ព្រៃ​ដែល​ជិត​ផុត​ពូជ ដើម្បី​ប្រកាស​ជា​ប្រភេទ​ដែល​រងគ្រោះ និង​ត្រូវការពារ ខណៈ​ព្រមាន​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​ប្រមូល ទិញ លក់ និង​ដឹកជញ្ជូន​កេសរកូល​ព្រៃ (​ផ្កាអ័រគីដេ​ព្រៃ​) ទៅ​ក្រៅ​ប្រទេស​ក្នុងន័យ​បំផ្លិចបំផ្លាញ ។ ...

ឡុង គីមម៉ារីតា
https://bit.ly/38lXddI

IBIS និង​ PPCBank ​ព្រមព្រៀង​គ្នា​ជួយ​កសិករ​ខ្នាតតូច​ ១ ៥០០ ​គ្រួសារ​ និង​ជួយ​អភិរក្ស​សត្វព្រៃ​

ក្រុមហ៊ុន​អង្ករ​អាយប៊ិស រ៉ាយស៍​ (IBIS Rice) ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ជាមួយ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ (PPCBank) ​ដើម្បី​គាំទ្រ​កសិករ​ខ្នាតតូច​ចំនួន​ ១ ៥០០ ​គ្រួសារ ឱ្យដាំ​ស្រូវ​ផ្កាម្លិះ​សរីរាង្គ ដែល​ជា​ការជួយ​រក​ចំណូល​ដល់​កសិករ​ឱ្យបាន​ខ្ពស់​ និង​ជួយ​អភិរក្ស​ប្រភេទ​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​នៅក្នុង​ប្រទេស​កម្ពុជា​។ ...

សុទ្ធ គឹមសឿន
https://bit.ly/3r7L9Fn

គម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គត្រូវបានដាក់ឱ្យដំណើរការ

ក្នុងសប្តាហ៍នេះមជ្ឈមណ្ឌល​ Stimson និងដៃគូរបស់ខ្លួនបានចាប់ផ្តើមដំណើរការគម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គ ​(The Mekong Dam Monitor) ជាវេទិកាដែលផ្ដល់​របាយការណ៍​ពីការវិវត្តនានា​ទាន់ពេល​ភ្លាមៗ​។ ...

ភុន ច័ន្ទឧសភា
https://bit.ly/2LOpSR5

ក្រសួង​កសិ​ក​ម្មកំពុ​ង​ស្រា​វជ្រា​វក​រណី​កាន់​កាប់​ដី​ជាង​ ៤​០០ ហិ​ក​តា ក្នុ​ងតំប​ន់ព្រៃលិ​ច​ទឹក​

ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ កំពុង​រៀបចំ​ស្រាវជ្រាវ​ករណី​ដែល​ឧ​ញ៉ា​ម្នាក់​មាន​សិទ្ធិ​កាន់​កាប់​ដីព្រៃ​លិច​ទឹក​និង​ព្រៃ​កោង​​កាង​រហូត​ដល់​ជាង ​៤០០​ ហិក​តា ក្នុង​តំបន់​សហ​គមន៍​ជ្រលង​នៅ​ភូមិ​កំពង់​ស្មាច់​តូចឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ដ​ព្រះ​សី ...

ឡុង គីមម៉ារីតា
https://bit.ly/3nAu4Ss

UNDP: កម្ពុជា​អាចជា​ប្រទេស​គំរូ​ ១ ​ក្នុង ការបង្ហាញ​ពី​ការអភិវឌ្ឍ​មនុស្ស​ និង​និរន្តរភាព​បរិស្ថាន

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ​នៅ​ថ្ងៃទី​ ១៦ ខែធ្នូ បានចេញ​ផ្សាយ​របាយការណ៍​ ១ ​ស្ដីពី​ការអភិវឌ្ឍ​មនុស្ស ឆ្នាំ​ ២០២០ ​ដោយ​បង្ហាញថា កម្ពុជា​អាចជា​ប្រទេស​គំរូ​ ១ ក្នុងការ​បង្ហាញ​អំពី​ដំណើរ​ស្រប គ្នា​រវាង​ការអភិវឌ្ឍ​មនុស្ស និង​និរន្តរភាព​បរិស្ថាន​ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ក្នុងការ​លើកកម្ពស់​ការវិនិយោគ​ក្នុង​សេដ្ឋកិច្ច​បៃតង​។ ...

វ៉ន ដារ៉ា
https://bit.ly/2K6OvrS

ក្រុមការងារ​ពិសេស​នឹង​ផ្សព្វផ្សាយ​ពី​បរិស្ថាន​ និង​ការ​យល់​ដឹង​អំពី​សុខភាព​

​ក្រសួងបរិស្ថាន​និង​ក្រសួងមហាផ្ទៃ​បាន​រួម​គ្នា​បង្កើត​ក្រុមការងារ​ថ្មី​មួយ​ដើម្បី​ពិនិត្យ​និង​បញ្ចូល​វិធានការ​អនាម័យ​ និង​បរិស្ថាន​ទៅ​ក្នុង​គោលនយោបាយ​ភូមិ​ -​ ឃុំ​មាន​សុវត្ថិភាព​។​ រដ្ឋាភិបាល​សង្ឃឹមថានឹង​ជំរុញ​ឱ្យ​ប្រជាជន​ដោះស្រាយ​បញ្ហា​អនាម័យ​ និង​ការ​គ្រប់គ្រង​សំំ​ណ​ល់​រឹង​នៅ​តាម ...

អ៊ុំ ប៊ុនធឿន
https://www.phnompenhpost.com/national/task-force-promulgates-eco-health-awareness

សត្វត្រដក់​តូច​ និង​ពង​កូន​ដែល​នៅមាន​វត្តមាន ​កំពុង​រង​ការគំរាមកំហែងដោយ​សកម្មភាព​មនុស្ស

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​បង្ហាញ​​ក្ដីបារម្ភ​ពី​សត្វ​ត្រដក់​តូច​ដែល​មាន​វត្តមាន និង​ពងកូន​នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្តរតនគិរី កំពុង​រង​ការគំរាមកំហែង​ខ្លាំង ដោយសារ​ការបាត់បង់​ទីជម្រក និង​ការរំខាន​ពី​សកម្មភាព​មនុស្ស​។ ...

សុទ្ធ គឹមសឿន
https://bit.ly/34nHidO

មន្ត្រី​ និង​អង្គការ​បារម្ភ​ពី​សំរាម​ប្លាស្ទិក​ក្នុង​ទន្លេ​ និង​សមុទ្រ

ក្រសួង​បរិស្ថាន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​​បង្ហាញ​ក្តីបារម្ភ​ជុំវិញ​សំរាម​ប្លាស្ទិក​ដែលមាន​ចំនួន​ច្រើនឡើង​នៅក្នុង​ទន្លេ​ និង​សមុទ្រ​កម្ពុជា ខណៈ​ក្នុងអំឡុង​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​មាន​អ្នកនេសាទ​ជាច្រើន​ត្អូញត្អែរ​ពី​ការនេសាទ​បាន​សំរាម​ច្រើនជាង​បាន​ត្រី​។ រដ្ឋលេខាធិការ និង​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ថ្មីៗ​នេះ ...

ឡុង គីមម៉ារីតា
https://bit.ly/3r5ENq5

កម្ពុជា​ស្វាគមន៍​ការវិនិយោគ​ពី​ធនាគារ​អឺរ៉ុប​ក្នុង​ទឹកប្រាក់ $៩៧ ​លាន​ ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ អូន ព័ន្ធមុនីរ័ត្ន ស្វាគមន៍​ការវិនិយោគ​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប​ (EIB) ​ក្នុង​ទឹកប្រាក់​ប្រមាណ ៩៧ ​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ​នៅ​ខេត្ត​មួយចំនួន​នៅ​កម្ពុជា​។ ...

នៀម ឆេង
https://bit.ly/3rbuIIu

​ការ​កើនឡើង​បន្តិចបន្តួច​ករណី​បទល្មើស​ព្រៃឈើ​ នៅ​ក្នុង​ឆ្នាំ​ ២០២០

​កាលពី​ម្សិលមិញ​ រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា​បទល្មើស​ព្រៃឈើ​ដែល​ភាគច្រើន​ទាក់ទង​ទៅ​ព្រៃឈើ​ និង​សត្វព្រៃ​បាន​កើនឡើង​ ១៩​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៩​ ។​ ...

ទិត្យ គង់នូវ
https://www.khmertimeskh.com/50793602/slight-increase-in-2020-forest-crime-cases/

ក្រសួង​ឱ្យ​ WCS ​ពន្លឿន​នីតិវិធី​លើ​ការអភិរក្ស​សត្វ​ខ្សឹប​ ដើម្បី​ជំរុញ​ដំណាំ​ស្រូវ

ក្រសួង​ធនធានទឹក​​ និង​ឧតុនិយម​បាន​ជំរុញ​អង្គការ​ WCS ​ឱ្យ​ពន្លឿន​ការបំពេញ​នីតិវិធី​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ត្រូវផុត​​កំណត់​ត្រឹម​ថ្ងៃទី​ ១៥ ខែធ្នូ​ នេះ ​សម្រាប់​អនុវត្ត​គម្រោង​អភិរក្ស​សត្វ​ខ្សឹប និង​ជំរុញ​ផលិតកម្ម​ស្រូវ​​ក្នុង​តំបន់​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ជីនិត​ក្នុង​ខេត្តកំពង់ធំ បន្ទាប់ពី​​អង្គការ ...

នៅ ស៊ីវុត្ថា
https://bit.ly/2Wep1ee

នាយករដ្ឋមន្ត្រី​ថា កម្ពុជា​រួមចំណែក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​តិចតួច ប៉ុន្តែ​នៅតែ​ប្តេជ្ញា​ចូលរួម​ដោះស្រាយ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា កម្ពុជា​រួមចំណែក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​តិចតួច ប៉ុន្ដែ​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​អាស្រ័យ​តាម​ធនធាន និង​សមត្ថភាព​ចូលរួម​ដោះស្រាយ​បញ្ហា​។ លោក​ក៏​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវតែ​រួមដៃគ្នា អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ដូចដែល​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ យន្តការ និង​កិច្ចព្រមព្រៀង​កន្លងមក​។ ...

សុទ្ធ គឹមសឿន
https://bit.ly/3gNDmb5

១១​ ខែ​ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ៣​ ៣១២​ ករណី​ និង​ឃាត់ខ្លួន​ជនល្មើស​ ២២៨​ នាក់​

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​សរុប​ចំនួន​ ៣​៣១២​ ករណី​ និង​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​ ២២៨​ នាក់​ក្នុង​រយៈពេល​ ១១​ ខែ​ ចាប់ពី​ខែធ្នូ​ ឆ្នាំ​ ២០១៩​ ដល់​ខែវិច្ឆិកា​ ឆ្នាំ​ ២០២០​ ខណៈ​លោក​ សៅ​ សុខា​ ប្រធាន ...

សុទ្ធ គឹមសឿន
https://bit.ly/2W3fzKH

​តុលាការ​គ្រោង​ប្រកាស​សាលក្រម​ ៣​ ក្នុង​ខែធ្នូ​លើ​សំណុំរឿង​រំលោភ​ដែនជម្រកសត្វព្រៃ​

សាលាដំបូង​ខេត្តព្រះវិហារ​គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ចំនួន​ ៣​ ក្នុង​ចំណោម​ ៤​ ករណី​ផ្សេងៗ​គ្នា​ក្នុង​ខែធ្នូ​ពាក់ព័ន្ធ​ការ​រំលោភ​ទន្ទ្រាន​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ ភ្នំ​ត្នោត​-​ភ្នំ​ពក​ ស្ថិត​នៅ​ស្រុក​ត្បែងមានជ័យ​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​កាលពី​អំឡុង​ឆ្នាំ​ ២០១៩​ ខណៈ​ជនសង្ស័យ​ចំនួន ...

សុទ្ធ គឹមសឿន
https://bit.ly/3m6vSkz

មន្ត្រី៖ បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំ​គ្មាន​កើតឡើង​ទៀត​ទេ

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ អះអាង​ថា បទល្មើស​ព្រៃឈើ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គ្មាន​កើតឡើង​ទៀត​ទេ​។ ប៉ុន្ដែ​សកម្មជន​ព្រៃឈើ​អះអាង​ផ្ទុយ​ពីនេះ​ថា សកម្មភាព​កាប់​ឈើ​នៅតែ​កំពុង​កើត​មាន​ឡើង ដោយសារ​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​។ ...

នៅ ស៊ីវុត្ថា
https://bit.ly/2VZxEJD

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ចូលរួម​ «​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ការ​ប្តេជ្ញា​ចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​»​ នៅ​ចុង​ស​ប្តា​ហ៍​នេះ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ចូលរួម​នៅ​ក្នុង​ «​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ការ​ប្តេជ្ញា​ចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​»​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២០​ តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​ពិភពលោក​។​ ...

ហេង បញ្ញា
https://www.khmertimeskh.com/50791568/cambodian-pm-to-participate-in-the-leader-level-virtual-climate-ambition-summit-this-weekend/

មន្ត្រី​បារម្ភ​ពី​ការ​គំរាមកំហែង​ជីវិត​សត្វព្រៃ​ តាម​រយៈ​ការ​ដាក់​ថ្នាំ​បំពុល​

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​គំរាមកំហែង​ដល់​អាយុជីវិត​សត្វព្រៃ​ តាម​រយៈ​ការ​ដាក់​ថ្នាំ​បំពុល​នៅ​តាម​វាលស្រែ​ បឹងបួ​ និង​ត្រពាំង​នានា​ ទី​ដែល​សត្វព្រៃ​ត្រូវ​ទៅ​រក​ចំណី​ ខណៈ​ដែល​ការ​ប្រើ​ថ្នាំ​បំពុល ...

សុទ្ធ គឹមសឿន
https://bit.ly/36SmYCM

​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​កំពុង​ស្ដារ​បឹង​បុរាណ​ ដើម្បី​បង្កើត​សេវា​ទេសចរណ៍​ដល់​ពលរដ្ឋ​

​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​បាន​ចាប់ផ្ដើម​អនុញ្ញាត​ឱ្យ​ស្តារ​ឡើង​វិញ​នូវ​បឹង​តា​គម​ ដែល​ជា​បឹង​បុរាណ​មួយ​មាន​ទំហំ​ប្រមាណ​ ១០​ ហិ​កតា​ស្ថិត​នៅ​ក្នុងភូមិ​តា​គម​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​នៃ​ខេត្តបាត់ដំបង​ ដើម្បី​រៀបចំ​ជា​រមណីយដ្ឋាន​ និង ...

នៅ ស៊ីវុត្ថា
https://bit.ly/3ol6JUP

​សកម្មជន​ការពារ​ព្រៃ​ឡង់​ព្រួយបារម្ភ​អំពី​ការ​កាប់​ឈើ​ខុសច្បាប់​ចំ​ពេល​មាន​ជំងឺ​កូ​វី​ដ​-១៩

​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ព្រៃ​ឡង់​ ខណៈ​ដែល​អាជ្ញាធរ​កំពុង​យកចិត្តទុកដាក់​ជា​មុន​ចំពោះ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩​ ថ្មីៗ​នេះ​។​ ...

ទិត្យ គង់នូវ
https://www.khmertimeskh.com/50789283/prey-lang-forest-activists-concern-over-illegal-logging-amid-c-19/

ជប៉ុន​ផ្ដល់​ជំនួយ​ $៣ ​លាន​ ដើម្បី​​ទប់ស្កាត់​សំណល់​ប្លាស្ទិក​សមុទ្រ

​រដ្ឋាភិបាល​ជប៉ុន​សម្រេច​ផ្តល់​ជំនួយ​ឥតសំណង​ក្នុង​ទឹកប្រាក់​ចំនួន​ ៣ ​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ទប់ស្កាត់​បញ្ហា​សំណល់​ប្លាស្ទិក​សមុទ្រ​​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់ និង​គាំទ្រ​ដល់​វដ្ដ​នៃ​ការផលិត គ្រប់គ្រង ប្រើប្រាស់ និង​បោះចោល​ប្លាស្ទិក​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រោយ​ពិធី​ចុះហត្ថលេខា​រវាង ...

នៅ ស៊ីវុត្ថា
https://bit.ly/33n09VH

ផ្សោត​ទន្លេមេគង្គ​ជា​រតនៈសម្បត្តិ​ជាតិ​របស់​កម្ពុជា​

​ផ្សោត​ក្បាលត្រឡោក​ ឬ​ ផ្សោត​មេគង្គ​ឬ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​ គឺជា​រតនៈសម្បត្តិ​ជាតិ​របស់​ប្រទេស​កម្ពុជា​ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​អភិរក្ស​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50784927/mekong-dolphin-a-national-treasure-of-cambodia/

ថ្នាក់​ខេត្ត​ប្រាប់​ឱ្យ​ឃុំ​ចំនួន​ ៥ នៃ​ស្រុក​វាលវែង​ចេញ​លិខិត​មោឃភាព​លើ​លិខិត​កាន់កាប់​ដីធ្លី ក្នុង​តំបន់​ការពារ​ធម្មជាតិ

រដ្ឋបាលខេត្ត​ពោធិ៍សាត់​ប្រាប់​ឱ្យ​ឃុំ​ចំនួន​ ៥ នៃ​ស្រុក​វាលវែង ចេញ​លិខិត​បដិសេធ និង​មោឃភាព​លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី លិខិត​ស្នើសុំ​កាន់កាប់​អចលនទ្រព្យ​មិនទាន់​ចុះបញ្ជី​ និង​លិខិត​បញ្ជាក់​កម្មសិទ្ធិ​ដី​ផ្សេងៗ​ទាំងអស់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ដែល​ធ្លាប់​បាន​ចុះហត្ថលេខា​នាពេល​កន្លង​មក​នេះ ...

នៅ ស៊ីវត្ថា
https://bit.ly/3nECVlJ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LnyYa
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!