ការអភិវឌ្ឍសង្គម
ជនជាតិភាគតិច និងជនជាតិដើមភាគតិច
អូស្រ្តាលីគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនឱកាសអប់រំដល់កុមារជនជាតិដើមនៅកម្ពុជា
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអូស្រ្តាលីកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបង្កើនការទទួលបានការអប់រំប្រកបដោយគុណភាពដល់កុមារជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា។ ...
ខ្មែរថាមស៍
https://bit.ly/2UCOIaX
Angkor Resources Corp នឹងសហការជាមួយសហគមន៍សម្រាប់អាជ្ញាប័ណ្ណរ៉ែមាស
ក្រុមហ៊ុន Angkor Resources Corp ដែលមានមូលដ្ឋាននៅប្រទេសកាណាដា (អតីតក្រុមហ៊ុន Angkor Gold Corp) បានប្រកាសកាលពីថ្ងៃទី ៤ ខែឧសភាថា នឹងចាប់ផ្ដើមសហការជាមួយសហគមន៍ជនជាតិដើមភាគតិចដោយអនុឡោមតាមអាជ្ញាប័ណ្ណអណ្ដូង រ៉ែមាសរបស់ខ្លួន។ សេចក្ដីប្រកាសព័ត៌មានក្រុមហ៊ុនឱ្យដឹងថា កិច្ចព្រមព្រៀងនេះគ្របដណ្ដប់លើការរុករករ៉ែ និងរួមបញ្ចូលការរានដី ហើយក្រុមហ៊ុន Angkor ប្ដេជ្ញាចិត្តថា នឹងផ្ដល់អ្នកជំនាញ ការងារការអប់រំ និងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ...
ធូ វិរៈ
https://bit.ly/347badC
មនុស្ស ៣ នាក់ ត្រូវបានតុលាការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធការទន្រ្ទានដីព្រៃ
បុរស ៣ នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទកាប់ទន្រ្ទានដីព្រៃក្នុងតំបន់ដែនជម្រកកែវសីម៉ា ដើម្បីធ្វើជាកម្មសិទ្ធិឯកជនតាមមាត្រា ៦២ និងមាត្រា ៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ...
ឡុង គីមម៉ារីតា
http://bit.ly/3tnT4yE
ជនជាតិដើមជំរុញឱ្យបញ្ចប់ការទន្ទ្រានដី
ប្រជាពលរដ្ឋជាង ៨០០ គ្រួសារនៃសហគមន៍ជនជាតិដើមភាគតិចកួយនៅសាឡាកសាគរ និងចោមព្រិចរស់នៅលើផ្ទៃដីជាង ៤០០០ ហិកតានៅក្នុងខេត្តកំពង់ធំកំពុងអំពាវនាវដល់អាជ្ញាធរ ឲ្យ មានដំណោះស្រាយឱ្យបានលឿនចំពោះជំលោះដីធ្លីដែលបណ្តាលមកពីការទន្ទ្រានយកដីពីភាគីខាងក្រៅ។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/natives-urge-end-land-rows
អង្គការ ៥ សូមឱ្យបញ្ឈប់ក្រុមហ៊ុន HAGL ពីការឈូសដីសហគមន៍ជនជាតិភាគតិច តែក្រុមហ៊ុន និងអាជ្ញាធរថា ជាការមិនពិត
ង្គការសង្គមស៊ីវិលចំនួន ៥ អំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីបញ្ឈប់ក្រុមហ៊ុនហ៊ងអានយ៉ាឡាយ (HAGL) ពីការឈូសឆាយដី និងផ្តល់ដំណោះស្រាយសម្រាប់ការខូចខាត ដល់វប្បធម៌របស់ជនជាតិដើមភាគតិចនៅស្រុកអណ្តូងមាស។ ប៉ុន្តែតំណាងក្រុមហ៊ុន និងអាជ្ញាធរខេត្តអះអាងថា មិនមែនជាការពិត ពីព្រោះពលរដ្ឋស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននេះ។ ...
អោម ប៊ុនធឿន
https://bit.ly/3hfwIe9
សហគមន៍ជនជាតិភាគតិចព្នងនៅមណ្ឌលគីរីស្វែងរកដីព្រៃត្រឡប់មកវិញ
ជនជាតិដើមភាគតិចព្នងជាង ២០០ គ្រួសារនៅខេត្តមណ្ឌលគីរីបានស្នើ ឲ្យ អាជ្ញាធរដកហូតដីព្រៃសហគមន៍ចំនួន ៥ ហិកតាដែលពួកគេអះអាងថាត្រូវបានលួចយកពីពួកគេដោយលួចលាក់។ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/mondulkiri-bunong-community-seeks-return-forest-land
ជនជាតិដើមភាគតិចព្នង ១៩០ នាក់ សុំអាជ្ញាធរជួយទប់ស្កាត់ការលក់ និងទិញដីភ្នំទ្រីង និងភ្នំពូពែ
ប្រជាពលរដ្ឋ ១៩០ នាក់ ដែលជាជនជាតិដើមភាគតិចព្នងបានបង្ហាញនូវក្ដីបារម្ភបញ្ហាលក់ និងទិញដី ដែលមានភាពមិនប្រក្រតីកំពុងកើតមានឡើងក្នុងតំបន់ភ្នំទ្រីង និងភ្នំពូពែ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់មនោរម្យ ខេត្តមណ្ឌលគិរី ដែលអាចនឹងបាត់បង់តំបន់វប្បធម៌ និងអត្តសញ្ញាណដូនតារបស់ពួកគេ។ លោក ចែន វណ្ណា តំណាងប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្នងនៅភូមិ ...
អោម ប៊ុនធឿន
https://bit.ly/3lOGMw4
តុលាការខេត្តព្រះវិហារទម្លាក់ចោលបទចោទលើជនជាតិភាគតិច ៨ នាក់ មានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន
សាលាដំបូងខេត្តព្រះវិហារបានសម្រេចទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុងប្រឆាំងទៅនឹងជនជាតិដើមភាគតិចកួយចំនួន ៨ រូបនៅឃុំប្រមេរ ស្រុកត្បែងមានជ័យក្នុងរឿងក្តីជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករសចិន ហេងហ្វូ (Hengfu) តាំងពីឆ្នាំ ២០១៤។ ការសម្រេចលើកចោលបទចោទលើជនជាតិដើមភាគតិចកួយទាំង ៨ រូបកាលពីថ្ងៃទី ៨ ខែកក្កដា ...
ឡុង គីមម៉ារីតា
https://bit.ly/3erTiwW
ជនជាតិគួយខឹងនឹងការបាត់បង់ដីធ្លី
សហគមន៍ជនជាតិដើមភាគតិចគួយនៅខេត្តព្រះវិហារកំពុងស្វែងរកអន្តរាគមន៍ពី លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីពួកគេបានអះអាងថាអាជ្ញាធរខេត្តបានផ្លាស់ប្តូរព្រំប្រទល់ដីនៅស្រុកឆែបចម្ងាយ ៣ គីឡូម៉ែត្រ ដោយចូលទៅក្នុងដីឃុំរបស់ពួក ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50743340/kuoy-cry-foul-over-land-loss/
ជនជាតិភាគតិច ស្នើឲ្យមន្ត្រីបរិស្ថានដកបង្គោលបោះវាតយកដីក្នុងដែនជម្រក
ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរីស្នើឱ្យមន្ត្រីបរិស្ថាន ចុះដកបង្គោលដែលត្រូវបានគេបោះរំលោភវាតយកដីដែនជម្រកសត្វព្រៃភ្នំណាមលៀរដែលស្ថិតនៅក្បែរស្នាក់ការបរិស្ថាន និងបានជំរុញឲ្យដាក់ពាក្យប្តឹងអ្នកដែលបាន ...
ខន សាវិ
https://bit.ly/3dxjiqi
ការរៀនតាមវិទ្យុសំរាប់និស្សិតជនជាតិភាគតិច
ក្រសួងអប់រំនឹងចាក់ផ្សាយកម្មវិធីអប់រំផ្សាយ ជាច្រើនភាសាលើវិទ្យុសម្រាប់កុមារជនជាតិដើម ខណៈសាលារៀននៅទូទាំងប្រទេសត្រូវបានបិទជាបណ្តោះអាសន្នដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50715583/e-learning-via-radio-for-ethnic-students/
ជនជាតិដើមបារម្ភការទន្ទ្រានដីក្នុងដែនជម្រកសត្វ ក្រោយឃើញគ្រឿងចក្រក្នុងតំបន់នោះ
ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរីព្រួយបារម្ភពីការទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀ បន្ទាប់ពីសហគមន៍បានប្រទះឃើញគ្រឿងចក្រចល័តនៅក្នុងតំបន់ហាមឃាត់នេះ និងបានឃើញមានការបោះបង្គោលដើម្បីហ៊ុមព័ទ្ធយកដី ប៉ុន្តែមន្ត្រីបានអះអាងថា ការចល័តគ្រឿងចក្រនោះគឺដើម្បីជួសជុលផ្លូវតែប៉ុណ្ណោះ។ ...
ខន សាវិ
https://bit.ly/2XwqhLA
ពលរដ្ឋ ១៦០ គ្រួសារ ប្ដឹងតំណាងរបស់គេទៅតុលាការព្រោះលួចលក់ដីសម្បទាន
ក្រុមតំណាងពលរដ្ឋក្រីក្រ ១៦០ គ្រួសារ នៃសហគមន៍ជនជាតិដើមភាគតិចព្នងនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានដាក់ពាក្យប្ដឹងចោទប្រកាន់តំណាងរបស់ខ្លួនម្នាក់ឈ្មោះ សុះ មីឡែន ពីបទលួចលក់ចំណែកដីសម្បទានសង្គមកិច្ចរបស់ ...
ឃុត សុភចរិយា
http://bit.ly/3czqymn
សហគមន៍ និងសង្គមស៊ីវិល ប្តឹងអភិបាលស្រុក និងមន្ត្រីមួយចំនួនពីបទរំលោភយកដីព្រៃ
ក្រុមប្រជាសហមន៍ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី និងមន្ត្រីសង្គមស៊ីវិលចំនួន ៨ នាក់បានដាក់ពាក្យប្ដឹងលោក សៀក មុន្នី អភិបាលស្រុកអូររាំង និងមនុស្ស ៣ នាក់ផ្សេងទៀតទៅសាលាដំបូងខេត្តមណ្ឌលគិរីដោយចោទថា បានរំលោភយកដីព្រៃអភិរក្សចំនួន ៣០០ ហិកតានៅក្នុងភូមិពូរឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ប៉ុន្ដែចុងចោទបានបដិសេធ។ ...
សុទ្ធ គឹមសឿន
https://bit.ly/3bkQIbB
ជនជាតិភាគតិចបារម្ភពីការកាប់ព្រៃទន្ទ្រានកាន់កាប់ដីជិត ១០០ ហិកតា នៅតំបន់ការពារភ្នំព្រះ
ជនជាតិដើមភាគតិចព្នងបានលើកឡើងថា ដីព្រៃរបស់ភ្នំមួយនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគីរីត្រូវបានគេកាប់ដើមឈើផ្ដួលរំលំដែលមានទំហំជិត ១០០ ហិកតា ដើម្បីយកដីនោះទុកធ្វើជាកម្មសិទ្ធិឯកជន។ ជនជាតិដើមភាគតិចចោទថា សកម្មភាពកាប់បំផ្លាញដីព្រៃបែបនោះគឺ ...
ខន សាវិ
https://bit.ly/2QE8K0f
ក្រសួងរំលេចការងារចុះបញ្ជីដីដល់ជនជាតិដើមភាគតិច
ក្រសួងរៀបចំដែនដីបានប្រកាសថា ខ្លួនបានចុះបញ្ជីដីរាប់ពាន់ហិកតាជាផ្លូវការសម្រាប់សហគមន៍ជនជាតិភាគតិចនៅទូទាំងព្រះរាជាណាចក្រ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការប្រជុំបានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានចុះបញ្ជីដីជនជាតិដើមចំនួន ២៨,៥២២ ហិកតា ...
សែន ដាវិដ
https://www.khmertimeskh.com/50674242/ministry-highlights-work-to-register-indigenous-lands
ក្រុមជនជាតិភាគតិច ដាក់ញត្តិទាក់ទងនឹងការវាស់វែងព្រំដីនៅភ្នំដោះក្រមុំ
តំណាងសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីបានបដិសេធចំពោះការបោះបង្គោល និងការវាស់វែងព្រំប្រទល់ដីនៃមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំរបស់មន្ត្រីខេត្តនេះកាលពីដើមខែធ្នូ ដោយពួកគេយល់ថា មិនមានភាពត្រឹមត្រូវ ប៉ុន្តែមន្ត្រីខេត្តថា ករណីនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយទេ។ តាមញត្តិរបស់តំណាងជនជាតិ ...
ឡុង គីមម៉ារីតា
https://bit.ly/2PGQP7C
អាជ្ញាធរ បោះបង្គោលកំណត់ព្រំដីភ្នំដោះក្រមុំ
រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីររៀបចំដែនដីខេត្តបានសហការគ្នាចំណាយពេល ២ ថ្ងៃ ក្នុងការបោះបង្គោលថ្មចំនួន ៥៣ បង្គោល នៅជុំវិញភ្នំដោះក្រមុំ ដើម្បីការពារភ្នំនេះកុំឲ្យមានការរំលោភយកតទៅទៀត។ ប៉ុន្តែសហគមន៍ជនជាតិដើមអះអាងថាការបោះបង្គោលនោះគឺមិនបានអនុវត្តទៅតាម ...
ខន សាវិ
https://bit.ly/2RA29Vw
សហគមន៍ជនជាតិដើមភាគតិចចង់បានតម្លាភាពបន្ថែមទៀតជុំវិញគម្រោងរុករករ៉ែ
តំណាងសហគមន៍ជនជាតិដើមភាគតិចបានប្រាប់វេទិកាស្តីពីឧស្សាហកម្មនិស្សារណកម្មកាលពីថ្ងៃសុក្រថាពួកគេមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃគម្រោងរុករករ៉ែនៅក្នុងតំបន់របស់ពួកគេដែលអាចប៉ះពាល់ដល់សុខភាពនិងជីវភាពរស់នៅរបស់ពួកគេហើយបានស្នើឱ្យពួកគេត្រូវបាន ...
ហ៊ុន សិរីវឌ្ឍន៍
https://vodenglish.news/indigenous-communities-want-more-transparency-around-mining-projects/
ជនជាតិភាគតិចមកពី ១៥ ខេត្ត ស្នើរដ្ឋាភិបាលពន្លឿនចុះបញ្ជីដីសមូហភាព
តំណាងជនជាតិដើមភាគតិចចំនួន ២៤ ក្រុមមកពី ១៥ ខេត្ត កាលពីម្សិលមិញបានស្នើឲ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយជម្លោះដីធ្លី និងពន្លឿនការចុះបញ្ជីដីសមូហភាពសហគមន៍ ដើម្បីផ្ដល់លទ្ធភាពឲ្យអ្នកភូមិមានសិទ្ធិប្រើប្រាស់ដីបង្កបង្កើនផលចិញ្ចឹមជីវិតក្រោយពីមានក្រុមហ៊ុនមួយចំនួនបានហ៊ុមព័ទ្ធយកដីធ្លីរបស់ពួកគេ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2OCaFSz
ជនជាតិដើម ៩ នាក់ ទៅចូលរួមសវនាការដល់បារាំងរឿងវិវាទដីធ្លី
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ៩ នាក់ ក្នុងខេត្តមណ្ឌលគិរីកាលពីម្សិលមិញបានចូលរួមក្នុងសវនាការនៅតុលាការណង់ទែរ (the Tribunal of Nanterre) ប្រទេសបារាំង បន្ទាប់ពីបានដាក់ពាក្យប្តឹងក្រុមហ៊ុនដ៏ធំមួយរបស់បារាំងឈ្មោះ Bollore ទៅតុលាការនេះកាលពីឆ្នាំមុន ក្រោយរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ...
ឡុង គីមម៉ារីតា
https://bit.ly/2peycOL
សហគមន៍ព្នងប្តឹងអាជ្ញាធរពីបទ បណ្តោយឱ្យមានការទន្ទ្រានដែនជម្រកសត្វ
សហគមន៍ជនជាតិដើមព្នងនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានដាក់ពាក្យប្ដឹងទៅតុលាការខេត្តមណ្ឌលគិរីកាលពីម្សិលមិញ ដើម្បីប្ដឹងក្រុមអាជ្ញាធរនៅឃុំដាក់ដាំ ស្រុកអូររាំង ពីបទបណ្ដែតបណ្ដោយឱ្យមានករណីកាប់ព្រៃឈើទន្ទ្រានយកដីក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ បន្ទាប់ពីសមាជិករបស់គេ ១៥ នាក់ ...
ខន សាវិ
https://bit.ly/2mcOfei
អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សកាន់តែខ្លាំង
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពី កម្ពុជា និងសហគមន៍ជនជាតិដើម បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតលើការអភិរក្សភាសាជនជាតិដើម និងការអភិវឌ្ឍជនជាតិដើមនៅក្នុងព្រះរាជាណាចក្រ។ ការស្នើសុំនេះត្រូវបានធ្វើឡើងនៅ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50642249/ngo-indigenous-communities-call-for-stronger-conservation-efforts/
ជនជាតិភាគតិចបារម្ភបាត់ដីសហគមន៍ ខណៈមានឈ្មួញបញ្ចុះបញ្ចូលឲ្យលក់ដី
ជនជាតិដើមភាគតិចសួយ នៃសហគមន៍កោដូនតីក្នុងស្រុកឱរ៉ាល់ បានសម្ដែងការព្រួយបារម្ភអំពីការបាត់បង់ដីកសិកម្មបម្រុងទុករបស់សហគមន៍សម្រាប់មនុស្សជំនាន់ក្រោយរបស់ពួកគេ ខណៈមានឈ្មួញទៅបញ្ចុះបញ្ចូល ...
ឃុត សុភចរិយា
https://bit.ly/30ELC3R