ជនជាតិដើមភាគតិចព្នង ១៩០ នាក់ សុំអាជ្ញាធរជួយទប់ស្កាត់ការលក់ និងទិញដីភ្នំទ្រីង និងភ្នំពូពែ
ប្រជាពលរដ្ឋ ១៩០ នាក់ ដែលជាជនជាតិដើមភាគតិចព្នងបានបង្ហាញនូវក្ដីបារម្ភបញ្ហាលក់ និងទិញដី ដែលមានភាពមិនប្រក្រតីកំពុងកើតមានឡើងក្នុងតំបន់ភ្នំទ្រីង និងភ្នំពូពែ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់មនោរម្យ ខេត្តមណ្ឌលគិរី ដែលអាចនឹងបាត់បង់តំបន់វប្បធម៌ និងអត្តសញ្ញាណដូនតារបស់ពួកគេ។ លោក ចែន វណ្ណា តំណាងប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្នងនៅភូមិពូលុងបានថ្លែងប្រាប់ភ្នំពេញ-ប៉ុស្តិ៍ឲ្យដឹងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ថា ការលក់ និងទិញដីដែលកំពុងតែមានភាពមិនចុះសម្រុងគ្នារវាងក្រុមជនជាតិដើមភាគតិចព្នងដូចគ្នានោះបានកំពុងទន្ទ្រានចូលទៅក្នុងតំបន់ភ្នំទ្រីងដែលមានទំហំ ១១ ហិកតា និងភ្នំពូពែទំហំ ៧ ហិកតា។ …
អោម ប៊ុនធឿន
https://bit.ly/3lOGMw4