ពាណិជ្ជកម្ម

ការនាំចេញ/នីហរណ

ការនាំ​ចេញពី​​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ ២០១៩ ​កើន​ ៤០ ​ភាគរយ

ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​អាមេរិក​បាន​កើនឡើង​កាលពី​ឆ្នាំ​ ២០១៩ ដែល​ត្រូវបាន​ជំរុញ​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ (GSP) ខណៈ​កម្ពុជា​បាន​បាត់បង់​មួយផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប «​អ្វីៗ​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ​» (EBA) ដែល​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​។ ទិន្នន័យ​ចុងក្រោយ​បាន​ពី​ការិយាល័យ​ពាណិជ្ជកម្ម ...

ម៉ៃ គុណមករា
https://bit.ly/2wiDDj3

កម្ពុជា​ចាត់ទុក​ការព្យួរ​ផ្នែក​ខ្លះ​នៃ EBA របស់​ EU ​ថា​ជា​ការយល់​ខុស​អំពី​កម្ពុជា

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រតិកម្ម​ទៅនឹង​ការសម្រេច​ព្យួរ EBA ដោយ​គណៈកម្មការ​អឺរ៉ុប​សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប​ថា ជាការ​ផ្ដើមចេញពី​ការភាន់ច្រឡំ​ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្ដែង​នៅ​កម្ពុជា​ដែល​ការព្យួរ​ ១ ​ភាគ​ ៥ ​នៃ EBA នេះ​នឹងធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​លើ​មុខ​ទំនិញ​ ៤០ ​មុខ ខណៈ​ដែល​ទំនិញ​កម្ពុជា ...

នៀម ឆេង
https://bit.ly/2SnN0GX

គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ

គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ​ពី​កម្ពុជា​នាំចូល​ទៅ​ប្លុក​ដែល​មាន​ប្រទេស​ចំនួន​ ២៧ ​នេះ​ដោយ​លើកឡើង​ហេតុផល​ថា កម្ពុជា​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ និង​ជា​លក្ខណៈ​ប្រព័ន្ធ ...

នៀម ឆេង
https://bit.ly/31TOJXE

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ​កើនឡើង​ ១៩៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩

​ទិន្នន័យ​ចុង​ក្រោយ​ពី​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា​ ចាប់ពី​ខែមករា​ដល់​ខែធ្នូ​ឆ្នាំ​មុន​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​មាន​តម្លៃ​ ២,២៧​ ពាន់​លាន​ដុល្លារ​ទៅ​ប្រទេស​ថៃ​ ជាមួយនឹង​កំណើន​ ១៩៥​ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។​ ​ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50689838/cambodias-exports-to-thailand-increase-by-195-in-2019

មន្ត្រី​រដ្ឋាភិបាល​ នៅ​​មិនទាន់​ទទួល​បាន​ដំណឹង​ចំពោះ​ការសម្រេច​រឿង EBA

មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់ថា នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​ការសម្រេច​ជា​ផ្លូវការ​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ការដក​ ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅឡើយ​ទេ​ ខណៈ​ដែលមាន​របាយការណ៍​មួយ​អះអាង​ថា សហភាព​អឺរ៉ុប​បាន​សម្រេច​មិន​ដក​ទាំងស្រុង​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ ប៉ុន្តែ​បាន​សម្រេច​ដក​លើ ...

ខន សាវិ
https://bit.ly/37b8tXK

ការនាំចេញ​អង្ករ​ក្នុង​ខែមករា​បាន​ធ្លាក់ចុះ​ជាង​ ១៥ ​ភាគរយ

ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៥០ ៤៥០ តោន​ ធ្លាក់ចុះ ១៥,៣៩ ​ភាគរយ ​ដែល​មាន​តម្លៃ ៣៩ ​លាន​ដុល្លារ​ នៅក្នុង​ខែមករា ឆ្នាំ​ ២០២០ ធៀប​នឹង​ខែមករា ឆ្នាំ​ ២០១៩​។ នេះ​បើតាម​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ ២២ ភាគរយ ឬ ...

ធូ វិរៈ
https://bit.ly/2up9NJr

ប្រទេស​កម្ពុជា​គ្រោង​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​គុយ​វ៉ែត​

​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ ប្រទេស​កម្ពុជា​គ្រោង​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​គុយ​វ៉ែត​តាម​អ្វី​ដែល​ត្រូវ​បាន​ពិពណ៌នា​ថា​ ជា​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​។​ ក្រសួង​ក៏​បាន​ប្រកាស​ដែរ​ថា​ កិច្ចព្រមព្រៀង​ទិញ​នេះ​គ្រោង​នឹង​ចុះហត្ថលេខា​នៅ​ខែ​ក្រោយ​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50688095/cambodia-plans-to-export-rice-to-kuwait

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើនឡើង​ ៣០ ​ភាគរយ

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ ៣០ ​ភាគរយ​ ដែល​មាន​តម្លៃ​ជាង​ ៣៧០ ​លាន​ដុល្លារ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កៅស៊ូ ២៨២ ០៧១ តោន​ មាន​តម្លៃ​ ៣៧៦ ​លាន​ដុល្លារ​ ធៀប ...

ធូ វិរៈ
https://bit.ly/2uHW1B3

ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ មាន​កំណើន​ជាង​ ២៧ ​ភាគរយ

ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ប្រមាណ ២៧ ​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) កាលពី​ថ្ងៃទី​ ២៣ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន ...

ហ៊ឹន ពិសី
https://bit.ly/38In2Dc

នាយករដ្ឋមន្ត្រី​ជំរុញ​វិនិយោគិន​វិនិយោគ​លើ​ការកែច្នៃ​អង្ករ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគិន​វៀតណាម​មក​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​អង្ករ​នៅ​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជកម្ម​ឈាន​ដល់​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​។ ថ្លែង​ក្នុង​ពិធី​ពិសារ​អាហារ​ជាមួយ​សហគមន៍ និង​ធុរកិច្ច​វៀតណាម​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​វៀតណាម​ឆ្នាំ​ ២០២០ កាលពី​ថ្ងៃ ...

ធូ វិរៈ
https://bit.ly/2tyviqA

ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ ​កើនឡើង​ជិត​ ១០០ ​ភាគរយ ខណៈ​គុណភាព​កាន់តែ​ល្អ

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ប្រទេស​ កម្ពុជា​ បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ប្រហែល ២០២ ៣១៨ តោន​កាលពី​ឆ្នាំមុន​ទៅ​ទីផ្សារ​បរទេស​កើនឡើង​ជិត​ ១០០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ប្រហែល​ ១០១ ៩៧៣ ​តោន​។ លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា ការនាំចេញ​សរុប​បង្ហាញ​ពី​កំណើន​ដ៏រឹងមាំ ដោយសារ​តែ ...

ធូ វិរៈ
https://bit.ly/2tUse80

កម្ពុជា​នឹង​នាំចេញ​ផ្លែស្វាយ​ស្រស់​ ទៅ​កូរ៉េខាងត្បូង

ការនាំចេញ​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ កូរ៉េខាងត្បូង​ ជា​លើកដំបូង​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​ប្រទេស​កូរ៉េ ធ្វើតេស្ត ដោយ​ជោគជ័យ​លើ​គុណភាព និង​ភូតគាម​អនាម័យ​រួចមក​។ នេះ​បើ​យោងតាម​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ លោក កែ មុន្ធីវុធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង ...

ហ៊ឹន ពិសី
https://bit.ly/2R9tpbH

ការនាំចេញ​ពោត​ធ្លាក់ចុះ​ជាង​ ៤០ ​ភាគរយ

ការនាំចេញ​ពោតក្រហម​សរុប​ក្នុង​ឆ្នាំ​ ២០១៩ បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៤០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​អ្នក​នៅក្នុង​វិស័យនេះ​អះអាង​ថា បណ្តាលមកពី​ភាពរាំងស្ងួត និង​ការបំផ្លាញ​ពី​សត្វល្អិត​។ ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា​ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​ពោត​សរុប​ជាង​ ១១៩ ៩៩៣ តោន​ធ្លាក់ចុះ ៤១,២៣ ​ភាគរយ​ពី​ចំនួន​ជាង ២០៤ ១៨៤ តោន​កាលពី​ឆ្នាំ​ ២០១៨ ...

ហ៊ឹន ពិសី
https://bit.ly/2tzTJDH

កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ ​បាន​ជាង​ ១៥ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ​ ២០១៩

ការនាំ​ចេកអំបូង​លឿង​ស្រស់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០១៩ កន្លងមក​សម្រេចបាន​ជិត​ ១៦ ​ម៉ឺន​តោន​ដែល​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​ដែល ...

ហ៊ឹន ពិសី
https://bit.ly/39LG0dM

ឈ្មួញ​បន្ទាប​តម្លៃ​ស្រូវ​ពេល​ការនាំ​ចេញ​អង្ករ​ទៅ EU ​ធ្លាក់ចុះ​៣៣​ភាគរយ

កសិករ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​និង​មន្រ្តី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជាមួយ​កសិករ​ខ្មែរ​បាន​អះអាង​ថា​ឈ្មួញ​កណ្តាល​បាន​ប្រើ​ប្រាស់​ព័ត៌មាន​នៃ​ការ​យក​ពន្ធ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប​មក​បន្ទាប​តម្លៃ​ស្រូវ​របស់​ពួកគេ។ ការ ...

ស៊ុន ណារិន
https://khmer.voanews.com/a/cambodia-s-eu-rice-exports-fall-over-30-as-tariffs-used-to-lower-farmers-crop/5228078.html

ការ​នាំចេញ​កៅស៊ូ​រយៈពេល ​១១ ខែ ​​​​បាន​កើន​ឡើង​​ជាង ​២៤ ​ភាគរយ

ការ​នាំចេញ​កៅស៊ូ​​របស់​កម្ពុជា​បាន​កើន​ឡើង​ ២៤ ភាគរយ​ ក្នុង​រយៈពេល ​១១ ខែ ​ឆ្នាំ ​២០១៩​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨​។ ​នេះ​បើ​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អង្គារ​។​ លោក ​ប៉ុល ​សុផា ...

ធូ វិរៈ
https://bit.ly/36l7NiM

អ្នកនាំ​ចេញ​ជំរុញ​ឱ្យ​កសិករ​ដាំ​ម្រេច​កំពត​យកចិត្ត​ទុកដាក់​លើ​គុណភាព​

អ្នកនាំ​ចេញ​បាន​ស្នើសុំ​ឱ្យ​កសិករ​ផ្តោត​លើ​ការផលិត​ម្រេច​ដែល​មានគុណ​ភាព​ខ្ពស់​ដោយធ្វើ​តាម​ស្តង់ដារ​តឹង​រឹង​ដើម្បី​ពង្រឹង​តំរូវការ​ផលិតផល​របស់​ពួកគេ​នៅ​បរទេស​។ យោង​តាម​សមាគម​ផ្សព្វផ្សាយ​ម្រេច​កំពត​ ៥០​ ភាគរយ​នៃ​ម្រេច​កំពត​ត្រូវ​បាន​នាំចេញ​ទៅ​សហគមន៍​អឺរ៉ុប​ខណៈ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50673130/exporter-urges-kampot-pepper-farmers-to-focus-on-quality

Mekong Oryza ចុះ​កិច្ចព្រមព្រៀង​ជំរុញ​ការនាំចេញ​អង្ករ

ក្រុមហ៊ុន​នាំចេញ​អង្ករ Mekong Oryza Trading បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ​ជាមួយ​ក្រុមហ៊ុន​បរទេស​មកពី​ទីក្រុង​ហុងកុង និង​អាហ្វ្រិក ដើម្បី​ពង្រីក​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន អឺរ៉ុប និង​អាហ្វ្រិក​ខាងត្បូង​ដែល​ទីផ្សារ​ថ្មី​របស់​កម្ពុជា​។ ការចុះ MoU នេះ បានធ្វើ​ឡើង​រវាង​ក្រុមហ៊ុន Mekong Oryza Trade ជាមួយ Hong Kong-based Hong Kong Zhoghui Taifu International និង​ក្រុមហ៊ុន Gree Shield Africa Group នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជា​សាក្សី​ក្នុង ...

ធូ វិរៈ
https://bit.ly/33G83a8

កង្វះ​ទុន​ នៅតែ​ជា​បញ្ហា​ប្រឈម​នៃ​វិស័យ​ស្រូវ​អង្ករ

កង្វះ​ទុន​ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅតែ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវបាន​វិស័យ​នេះ​លើកឡើង​ជា​ញឹកញាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ បើ​ទោះបី​ជា​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ (RDB) គ្រប់គ្រង​ដោយ​បាន​បញ្ចេញ​កម្ចី​សម្រាប់​គាំទ្រ​ដល់​វិស័យនេះ​ជាច្រើន​ឆ្នាំ​មកហើយ​ក្តី​។​ អ្នក​នៅក្នុង​វិស័យនេះ ...

ហ៊ឹន ពិសី
https://bit.ly/2pSFtEw

២០១៩​ ​ចិន​សន្យា​ឱ្យ​នាំចូល​អង្ករ​ ​៤​ ​សែន​តោន​ ​ប៉ុន្ដែ​មិនទាន់​មានការ​បញ្ជាទិញ​នៅឡើយ​

ប្រទេស​ចិន​មិនទាន់​បញ្ជាទិញ​អង្ករ​ពី​កម្ពុជា​នៅឡើយ​ទេ​សម្រាប់​ឆ្នាំ​ ​២០១៩​-​២០២០​ ​ខណៈ​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​បំពេញ​កូតា​នាំចេញ​ដែល​នៅ​ខ្វះ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ​២០១៨នៅឡើយ​។​ ​លោក​ ​កៅ​ ​ថាច​ ​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ...

សុខ ចាន់
https://bit.ly/33rNWw3

អ្នកនាំ​ចេញ​៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ជួយ​លើកកម្ពស់​ការប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា​

អ្នកនាំ​ចេញ​របស់​កម្ពុជា​សង្ឃឹមថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង​នឹង​ជម្រុ​ញពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​មក​កម្ពុជា​។ លោក​ Chang​ Hoon​ Lee​ នាយក​គ្រប់គ្រង​ក្រុមហ៊ុននាំចេញ​ Hyundai​ Agro​ របស់​កូរ៉េ​បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ គឺជា ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50664297/fta-with-south-korea-would-improve-cambodias-competitiveness-exporters/

ការនាំចេញ​សម្លៀកបំពាក់​កម្ពុជា ​នឹង​នៅតែ​ខ្លាំង

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅតែ​ទទួល​បាន​កំណើន​ដ៏រឹងមាំ​ក្នុង​រយៈពេល​ ២-៣ ឆ្នាំ​បន្ទាប់​ដែល​បាន​លើកឡើង​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ និង​ការគោរព​តាមច្បាប់​ការងារ​គឺជា​គន្លឹះ​ដ៏សំខាន់​នៃ​ភាពជោគជ័យ​នៃ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​។ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ ...

ម៉ៃ គុណមករា
https://bit.ly/3377iXq

ការនាំចេញ​វាយនភណ្ឌ សម្លៀកបំពាក់​កើន​ដល់​ជិត​ $៨ ​ពាន់​លាន

ការនាំចេញ​សម្លៀកបំពាក់​វាយនភណ្ឌ និង​ស្បែកជើង (GTF) របស់​កម្ពុជា​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង​ ១៣ ​ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ...

ធូ វិរៈ
https://bit.ly/2QvMOF7

អង្ករ​ចិន​នាំចូល​ពី​កម្ពុជា​មាន​ចំនួន​កើនឡើង​

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ ឆ្នាំនេះ​ប្រទេស​ចិន​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​បន្ថែមចំនួន​ ៤០​ ភាគរយ​ ដោយ​គិត​ត្រឹម​ពី​ខែមករា​ដល់​ខែតុលា​ នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50659992/chinas-rice-imports-from-kingdom-on-the-rise/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HJwwd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!