រដ្ឋាភិបាល
ការបោះឆ្នោត
គណបក្សអំណាចខ្មែរបានស្នើឲ្យដាក់របាយការណ៍ទៅរដ្ឋាភិបាល
កិច្ចប្រជុំកាលពីម្សិលមិញ រវាងមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានបញ្ចប់ទៅដោយគណបក្សអំណាចខ្មែរត្រូវបានស្នើឲ្យធ្វើរបាយការណ៍ប្រចាំឆ្នាំដើម្បីឲ្យស្របទៅតាមច្បាប់គណបក្សនយោបាយ។ ...
មាស សុខជា
http://www.phnompenhpost.com/national/kpp-asked-submit-reports-government
តំណាងសិទ្ធិមនុស្ស UN សួរគជបរឿងបន្ទប់ស្ថានការណ៍ និងឱកាសបោះឆ្នោតខ្មែរចំណាកស្រុក
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានជួបប្រជុំកាលពីម្សិលមិញជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិភាក្សាលើបញ្ហាចម្រូងចម្រាសអំពីបន្ទប់ស្ថានការណ៍នៃក្រុមឃ្លាំមើលការបោះឆ្នោតអង្គការក្រៅរដ្ឋាភិបាល និងឱកាសបានបោះឆ្នោតរបស់ពលករខ្មែរចំណាកស្រុក។ ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/un-envoy-meets-nec
ឯកសារលេចធ្លាយមួយថា NDI រៀបចំយុទ្ធសាស្ត្រជួយ CNRP ឱ្យឈ្នះឆ្នោត
ឯកសារលេចធ្លាយពីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកត្រូវបានបង្ហាញដោយអ្នកប្រើប្រាស់ហ្វេសប៊ុកអនាមិកមួយ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាអង្គការនេះ បានរៀបចំយុទ្ធសាស្ត្រ ដើម្បីជួយគណបក្សប្រឆាំងឱ្យឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយរួមជាមួយនឹងសំណួរត្រូវបានលើកឡើងផងដែរ ពាក់ព័ន្ធនឹងការចុះឈ្មោះជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។ ...
នៀម ឆេង និង Ananth Baliga
http://www.phnompenhpost.com/national/us-funded-national-democratic-institute-accused-colluding-cnrp
គជប បង្ហាញបញ្ជីអ្នកបោះឆ្នោតជាតិ ខណៈបក្សប្រឆាំងស្នើឱ្យអ្នកនៅបរទេសមានសិទ្ធិដែរ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញបញ្ជីបច្ចុប្បន្នភាពបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតបឋមសម្រាប់ឆ្នាំក្រោយ ខណៈគណបក្សប្រឆាំងស្នើធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់ឳកាសឱ្យអ្នកនៅបរទេសអាចចុះឈ្មោះ និងចូលរួមបោះឆ្នោតបាន។ ...
សុទ្ធ គឹមសឿន
http://bit.ly/2uO6RRd
នគរបាលប្រឆាំងភេរវកម្មចុះឆែកឆេរការិយាល័យក្នុងរាជធានីភ្នំពេញរបស់គណបក្សអំណាចខ្មែរ
រឿងរ៉ាវពាក់ព័ន្ធនឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដែលគេមិនសូវស្គាល់បានក្លាយទៅជារឿងមួយផ្សេងទៀតកាលពីម្សិលមិញ ជាពេលដែលការិយាល័យនៅក្នុងរាជធានីភ្នំពេញរបស់គណបក្សនេះត្រូវបាននគរបាលប្រឆាំងភេរវកម្មចូលឆែកឆេរ ដោយមន្ត្រីគណបក្សនេះម្នាក់អះអាងថា ...
វណ្ណ រើន
http://www.cambodiadailykhmer.com/38532
គណបក្សប្រឆាំងជំរុញកំណែទម្រង់ការបោះឆ្នោត
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានស្នើឱ្យធ្វើវិសោធនកម្មច្បាប់ដែលនឹងអនុញ្ញាតអោយពលករចំណាកស្រុកកម្ពុជាចុះឈ្មោះ និងបោះឆ្នោតនៅបរទេស។ ការធ្វើវិសោធនកម្មត្រូវបានបញ្ជូនទៅលោក ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃសុក្រ។ ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5077928/opposition-pushes-migrant-vote-reform/
លោក កឹម សុខា ចុះមូលដ្ឋានប្រមូលមតិកែលម្អក្រោយការបោះឆ្នោត
មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ដោយគិតល្អិតល្អន់ពីការចាញ់ការបោះឆ្នោតឃុំ សង្កាត់របស់គណបក្សកាលពីខែមិថុនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរចុះទៅទូទាំងប្រទេសដើម្បីប្រមូលមតិកែលម្អ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38475
ចៅសង្កាត់ល្បីឈ្មោះ ត្រូវអភិបាលខេត្តបាត់ដំបងព្រមាន
កញ្ញា ស៊ិន ចាន់ពៅរូហ្សេត ចៅសង្កាត់អូរចារដ៏ល្បីឈ្មោះរបស់គណបក្សសង្គ្រោះជាតិបានទទួលលិខិតព្រមានពីរដាច់ដោយឡែកពីគ្នាពីអភិបាលខេត្តបាត់ដំបងដោយសារតែមិនយកប្រាក់កម្រៃសេវាសាធារណៈដែលច្បាប់បានកំណត់ ខណៈលិខិតមួយទៀតបានលើកឡើងពីចំណុចអវិជ្ជមាននៃការ ...
នៀម ឆេង
http://bit.ly/2vJqWfF
គណបក្សប្រឆាំងបានលុបបំបាត់ទាំងស្រុងនូវរូបលោកសមរង្ស៊ី
កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានបញ្ចប់កិច្ចការក្នុងការលុបបំបាត់រូបភាពអ្នកដឹកនាំរបស់ខ្លួនពីផ្ទាំងប៉ាណូនៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអនុម័តវិសោធនកម្មច្បាប់ដែលត្រូវបានគេរិះគន់យ៉ាងខ្លាំង ហើយដែលធ្វើឱ្យការចូលរួមពីអតីតប្រធានរបស់ខ្លួននៅក្នុងបក្សមានភាពមិនស្របច្បាប់។ ...
មាស សុខជា
http://www.phnompenhpost.com/national/opposition-completes-removal-rainsy-signs
CNRP នឹងស្នើវិសោធនកម្មដើម្បីអនុញ្ញាតឱ្យពលរដ្ឋខ្មែរបានបោះឆ្នោតពីបរទេស
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងដាក់សេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅសប្តាហ៍ក្រោយ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋខ្មែរដែលធ្វើការ និងរស់នៅក្រៅប្រទេសបានចុះឈ្មោះ និងបោះឆ្នោតពីបរទេស។ ...
បែន សុខហ៊ាន និង Brendan O'Byrne
http://www.cambodiadailykhmer.com/38442
លោក ហ៊ុន សែន គ្រោងចុះជួបកម្មកររោងចក្រកាត់ដេរមុនបោះឆ្នោត២០១៨
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងចុះទៅជួបសំណេះសំណាលជាមួយកម្មករកាត់ដេរទូទាំងប្រទេសដើម្បីយល់ដឹងប្រសើរជាងមុនអំពីតម្រូវការរបស់កម្មករ ខណៈមេដឹកនាំសហជីពឯករាជ្យម្នាក់បានហៅការទៅជួបកម្មករនេះថា ដើម្បីទទួលបានសំឡេងគាំទ្រសម្រាប់ការបោះឆ្នោត។ ...
គង់ មេត្តា
http://bit.ly/2vvK0gY
នាយករដ្ឋមន្ត្រីការពារលោក វង សូត ហើយរិះគន់អាមេរិក និង HRW
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកាលពីម្សិលមិញ ដោយអះអាងថា លោកបានគាំទ្រការប្រើកម្លាំងប្រឆាំងអ្នកតវ៉ានៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រសម្ងាត់របស់គណបក្សប្រជាជនកម្ពុជាដែលក្រោយមកលោក វង សូត បាននិយាយប្រាប់អ្នកយកព័ត៌មាន។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38427
ច្បាប់រារាំងពលករចំណាកស្រុកពីការបោះឆ្នោត
បន្ទាប់ពីកិច្ចប្រជុំមួយកាលពីម្សិលមិញដើម្បីពិភាក្សាអំពីពលករចំណាកស្រុកនៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា ច្បាប់បច្ចុប្បន្នហាមប្រាមការចុះឈ្មោះ និងបោះឆ្នោតក្រៅប្រទេស។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5076540/law-blocks-migrant-workers-voting/
គជប បន្ទោសលើច្បាប់រឿងចុះឈ្មោះពលករ
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ស៊ិក ប៊ុនហុក បានស្តីបន្ទោសគណបក្សនយោបាយថាមិនធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់សិទិ្ធឳ្យមានការចុះឈ្មោះ ឬបោះឆ្នោតពីបរទេសដែលទំនងជាចង់គេចចេញពីការរិះគន់ចំពោះការខកខានមិនចុះឈ្មោះពលករចំណាកស្រុកដែលលើកឡើងដោយសង្គមស៊ីវិល និងគណបក្សប្រឆាំង។ ...
Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2vw64aU
ក្រសួងមហាផ្ទៃបានបដិសេធមិនជួបជាមួយក្រុមឃ្លាំមើលការបោះឆ្នោត
ក្រសួងមហាផ្ទៃ បានបដិសេធមិនឲ្យអ្នកឃ្លាំមើលការបោះឆ្នោតពីរនាក់ចូលជួបដើម្បីពិភាក្សាពីការងាររបស់ពួកគេមុនការបោះឆ្នោតឆ្នាំ២០១៨ ។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5076172/ministry-declines-meet-poll-watchdogs/
គជប នឹងពិគ្រោះអំពីសិទ្ធិបោះឆ្នោតរបស់ពលករចំណាកស្រុក
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិគ្រោះអំពីការចុះពលករចំណាកស្រុកកម្ពុជាក្នុងបញ្ជីបោះឆ្នោតជាតិនាឆ្នាំ២០១៨នេះ។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5075900/nec-meet-migrants-voting-rights/
រដ្ឋាភិបាលនឹងឃ្លាំមើលទំព័រហ្វេសប៊ុករបស់ សម រង្ស៊ី ខណៈCNRPត្រូវប្តូរស្លាកសញ្ញារបស់ខ្លួន
ក្រសួងមហាផ្ទៃគ្រោងឃ្លាំមើលទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង រកមើលការលំលោភបំពានវិសោធនកម្មថ្មីៗ នៃច្បាប់ស្តីពីគណបក្សនយោបាយដែលក៏នឹងបង្ខំឲ្យគណបក្សសង្គ្រោះជាតិចំណាយខ្ទង់កន្លះលានដុល្លារដើម្បីលុបរូបលោកចេញពីស្លាកសញ្ញារបស់ខ្លួន។ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38376
ប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើច្បាប់ស្តីពីគណបក្សនយោបាយចម្រូងចម្រាសជំនួសព្រះមហាក្សត្រ
លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាបានចុះហត្ថលេខាលើវិសោធនកម្មដ៏ចម្រូងសម្រាសលើច្បាប់ស្តីពីគណបក្សនយោបាយហើយកាលពីថ្ងៃសុក្រ រារាំងបានសម្រេចមិនឲ្យលោក សម រង្ស៊ី អតីតគណបក្សសង្គ្រោះជាតិគាំទ្រអតីតគណបក្សរបស់លោកពីបរទេស។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/kings-cpp-stand-in-enacts-party-law-changes-133040/
លោក ហ៊ុន សែន កំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយហើយគឺនៅថ្ងៃទី២៩ ខែកក្កដា ដោយប្រែក្រឡាស់ជាផ្លូវការនូវកិច្ចព្រមព្រៀងដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចរបស់លោកបានធ្វើជាមួយគណបក្សប្រឆាំងក្នុងឆ្នាំ២០១៤ថានឹងរៀបចំការបោះឆ្នោតអំឡុងរដូវប្រាំងនោះ។ ...
អ៊ូច សូនី and Zsombor Peter
https://www.cambodiadaily.com/news/hun-sen-sets-date-for-next-national-election-july-29-2018-133043/
CNRP ដករូបមេដឹកនាំចេញពីស្លាកគណបក្សឲ្យរួចចុងខែកញ្ញា
គណបក្សប្រឆាំងប្រញាប់ប្រញាល់ដករូបមេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី និង លោក កឹម សុខា លើកដៃជាមួយគ្នាចេញពីស្លាកគណបក្សឲ្យទាន់ចុងខែកញ្ញាដើម្បីស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មដោយគណបក្សកាន់អំណាច។ ...
មាស សុខជា
http://bit.ly/2vHFr0k
ពេលស្ថិតក្រោមសម្ពាធ មន្ត្រីគណបក្សខ្មែររួបរួមជាតិនាំគ្នាចាកចេញ
អ្នកនាំពាក្យមួយរូបបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីជាន់ខ្ពស់មួយចំនួនមកពីគណបក្សខ្មែររួបរួមជាតិ ដែលកំពុងប្រឈមនឹងបញ្ហាបាននាំគ្នាចុះចូលជាមួយគណបក្ស ហ្វ៊ុនស៊ិនប៉ិច ក្រោយពេលមានការបណ្តេញទីប្រឹក្សារដ្ឋាភិបាលចំនួ១២រូប ...
វណ្ណ រើន និង ឆន ភារុណ
http://www.cambodiadailykhmer.com/38265
ព្រះមហាក្សត្រយាងចេញមុនច្បាប់គណបក្សបញ្ជូនចូលរាជវាំង
ច្បាប់ស្តីពីគណបក្សនយោបាយដែលមានលក្ខណៈចម្រូងចម្រាសនឹងត្រូវពិនិត្យចុងក្រោយនៅថ្ងៃអង្គារស្អែកនេះ ដោយក្រុមប្រឹក្សាធម្មនុញ្ញ ហើយនឹងត្រូវបញ្ជូនទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាចូលជាធរមាន ដើម្បីប្រើប្រាស់នាពេលឆាប់ៗនេះ ខណៈដែលព្រះមហាក្សត្រ នរោត្តម សីហមុនី អវត្តមានពីប្រទេស។ ...
មាស សុខជា
http://bit.ly/2vAaeMK
មន្ត្រីដែលស្មោះនឹងលោក ញឹក ប៊ុនឆៃ ត្រូវបានដកពីតួនាទីទីប្រឹក្សារដ្ឋាភិបាល
ទីប្រឹក្សារដ្ឋាភិបាលចំនួន១២រូប ដែលមានការលើកឡើងថាមួយចំនួនធំក្នុងចំណោមនោះជាមនុស្សជំនិតនឹងលោក ញឹក ប៊ុនឆៃប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានដកចេញពីតួនាទីរបស់ខ្លួនដែលគេសង្ស័យថាធ្វើឡើងសំដៅទៅរកមន្ត្រីដែលស្មោះត្រង់នឹងអតីតឧត្តមសេនីយ៍រូបនេះ។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/38246
បណ្តុំអង្គការហៅថា "បន្ទប់ស្ថានការណ៍" ចង់ជួបពិភាក្សាជាមួយលោក ស ខេង
សមាជិកសំខាន់ពីរនៃអង្គការឃ្លាំមើលការបោះឆ្នោតដែលហៅខ្លួនឯងថា ‘បន្ទប់ស្ថានការណ៍’ កំពុងខ្នះខ្នែងធ្វើយ៉ាងណាឱ្យបានជួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិភាក្សាអំពីបទបញ្ជារបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះដែលនឹងហាមប្រាមបណ្ដុំ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38249