រដ្ឋាភិបាល
ទំនាក់ទំនងអន្តរជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កំពុងតតាំងជាមួយអាមេរិកដើម្បីកាត់បន្ថយជំនួយទាំងអស់មកកាន់កម្ពុជា
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា វាគឺជាពេលវេលាត្រូវបញ្ចប់ការផ្តល់ជំនួយមូលនិធិសម្រាប់ការបោះឆ្នោត និងបានសន្យាថា នឹងមានចំណាត់ការម៉ឺងម៉ាត់បន្ថែមទៀត បន្ទាប់ពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ (CNRP) តាមសំណើរបស់រដ្ឋាភិបាល ...
ABC News staff
http://www.abc.net.au/news/2017-11-19/cambodia-tells-us-to-cut-all-aid/9166672
សហភាពអឺរ៉ុប បានរំឭកពីអត្ថប្រយោជន៍ EBA របស់កម្ពុជា
បន្ទាប់ពី តុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ (CNRP) កាលពីថ្ងៃទី ១៦ វិច្ឆិកា បានបណ្តាលឲ្យមានប្រតិកម្មជាច្រើនពីអន្តរជាតិ ជាពិសេសប្រទេសដែលជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ក្នុងនោះសហភាពអឺរ៉ុប (EU) បានចេញសេចក្ដីថ្លែងការណ៍រំឭកបែបព្រមានថា ការទទួលបានការអនុគ្រោះពន្ធ ...
ចេង សុខហ័ង
http://bit.ly/2zmvDOO
ការព្រួយបារម្ភអំពីការដាក់ទណ្ឌកម្ម
ផលវិបាកនៃការផ្លាស់ប្តូរនយោបាយនៅសប្តាហ៍មុននៅកម្ពុជា នៅពេលដែលតុលាការកំពូលបានរំលាយគណបក្សប្រឆាំងដ៏ធំ បានធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ថា តើនឹងមានផលវិបាកអ្វីខ្លះសម្រាប់អាជីវកម្មក្នុងស្រុក។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5091091/concerns-raised-sanctions/
រុស្ស៊ីនឹងផ្តល់ជំនួយដល់គ.ជ.ប និងជួសជុលមន្ទីរពេទ្យ
ខណៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបហាក់កំពុងស្ថិតក្នុងភាពមិនស៊ីចង្វាក់គ្នាពីរឿងនយោបាយនៅកម្ពុជានោះ ប្រទេសរុស្ស៊ីបែរជាសន្យាថា នឹងផ្តល់ជំនួយដល់គជប និងត្រៀមបញ្ជូនអ្នកអង្កេតការមកពិនិត្យការបោះឆ្នោតនៅឆ្នាំ ...
សុទ្ធ គឹមសឿន
http://bit.ly/2hxncIW
កម្ពុជា-ចិនចុះ MoU លើពាណិជ្ជកម្មអេឡិចត្រូនិក
ប្រទេសកម្ពុជា និងចិន កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ជាជំនួយបច្ចេកទេសថ្មីមួយសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រតិបត្តិការអាជីវកម្មអនឡាញរបស់ខ្លួនដោយមានការគាំទ្រពីប្រទេសចិន។ ...
Post Staff
http://bit.ly/2iQql3b
និរទេសជនត្រូវបានគេសួរចម្លើយ
ប្រទេសកម្ពុជាបានបញ្ជូនមន្រ្តីដើម្បីសំភាសន៍ជនភៀសខ្លួននៅសហរដ្ឋអាមេរិកដែលអាចទទួលបានបទបញ្ជាបញ្ជូនចេញពីសហរដ្ឋអាមេរិក។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថា ជនភៀសខ្លួនប្រហែល ៥០ នាក់ត្រូវបានគេសម្ភាសន៍ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយលើការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេទេ។ ...
ឃួន ណារីម
http://www.khmertimeskh.com/5090148/deportees-quizzed-detention/
ប្រទេសកូរ៉េខាងត្បូងជួយស្តារព្រះលានជល់ដំរីឡើងវិញ
អាជ្ញាធរអប្សរាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយកូរ៉េខាងត្បូងដើម្បីស្តារឡើងវិញ និងអភិរក្សព្រះលានជល់ដំរីនៅឧទ្យានបុរាណអង្គរខេត្តសៀមរាប។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5090136/south-korea-help-restore-elephant-terrace/
ព្រំដែនវៀតណាមនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ
មេដឹកនាំប្រទេសកម្ពុជា និងប្រទេសវៀតណាមបានសន្យាកាលពីថ្ងៃសៅរ៍ថា នឹងបញ្ចប់ការកំណត់ព្រំប្រទល់ព្រំដែនរវាងប្រទេសទាំងពីរនៅមុនដំណាច់ឆ្នាំក្រោយ។ ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5090135/vietnam-border-finalised-next-year/
ជប៉ុនផ្តល់ប្រាក់ ៣,២ លានដុល្លារសម្រាប់អាហារពេលព្រឹកនៅសាលារៀន
រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃសុក្របានផ្តល់ថវិកាចំនួន ៣,២ លានដុល្លារដល់កម្ពុជាតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីផ្តល់អាហារដល់សិស្សានុសិស្សនៅក្នុងសហគមន៍ដែលងាយរងគ្រោះ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5088219/japan-gives-3-2-million-school-breakfasts/
ប្រទេសជប៉ុនសន្យាថានឹងគាំទ្រការបោះឆ្នោតឆ្នាំ ២០១៨
ប្រទេសជប៉ុនបានសន្យាបន្តផ្តល់ជំនួយដល់កម្ពុជា រួមទាំងការគាំទ្រដើម្បីរៀបចំការបោះឆ្នោតទូទៅនៅឆ្នាំក្រោយ។ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់សុខុន កាលពីថ្ងៃម្សិលមិញបានជួបជាមួយលោក Iwao Horii អនុរដ្ឋមន្រ្តីការបរទេសជប៉ុន។ ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5088011/japan-promises-support-2018-polls/
សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ដាក់ឱសានវាទឲ្យដោះលែងលោក កឹម សុខា ខណៈមន្ត្រីរដ្ឋាភិបាលបានច្រានចោល
កាលពីម្សិលមិញសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក ថេត គ្រូហ្ស (Ted Cruz) បានចេញលិខិតមួយដោយបានដាក់ឱសានវាទដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើឱ្យដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា នៅត្រឹមថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោតទី ៩ ខែវិច្ឆិកាខាងមុខ បើមិនដូច្នេះទេសភាអាមេរិកនឹងស្នើឲ្យ ...
Daphne Chen
http://bit.ly/2iyI3LY
ប្រទេសចិននឹងផ្តល់ថវិកាដល់ការជួសជុលតំបន់អង្គរធំ
ប្រទេសចិននឹងផ្តល់មូលនិធិដល់គម្រោងស្តារឡើងវិញដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០១៨ នៅឯបរិវេណព្រះបរមរាជវាំងបុរាណមួយក្នុងតំបន់បេតិកភណ្ឌអង្គរធំនៅខេត្តសៀមរាប។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបាននិយាយថា វាំងនេះមានអាយុកាលរាប់សតវត្សហើយ ទោះបីជាមានការជួសជុលឡើងវិញកាលពីអតីតកាលក៏ដោយ ក៏ការជួសជុលនៅតែត្រូវការនៅឡើយ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/china-fund-restoration-angkor-thom-site
ថ្ងៃនេះ សមាជិកព្រឹទ្ធសភានឹងអនុម័តច្បាប់ចំនួន ៤ បើកផ្លូវឲ្យចែកអាសនៈ ពេលរំលាយបក្សសង្គ្រោះជាតិ
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ នឹងចាប់ផ្ដើមពិភាក្សានិងអនុម័តសេចក្ដីស្នើច្បាប់ ទាក់ទងនឹងការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលរដ្ឋសភាបានអនុម័ត កាលពីដើមសប្ដាហ៍ បើទោះបីសហគមន៍អន្តរជាតិបានបង្ហាញការ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2xTo69x
លោក ហ៊ុន សែនរិះគន់មេដឹកនាំប្រទេសពីរដែលមិនបានអនុវត្តតាមការសន្យាដូចក្នុងពេលឃោសនាបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានបញ្ចេញវោហារស័ព្ទរិះគន់មេដឹកនាំកំពូលនៃប្រទេសចំនួន ២ ថាបានសន្យាជ្រុល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន តែមិនអាចអនុវត្តការសន្យាទាំងនោះបាននៅពេលដែលខ្លួនបានឡើងកាន់អំណាច។ ...
បែន សុខហ៊ាន
http://bit.ly/2xu6K2I
ដៃគូបរទេសជួយដល់ការបោះឆ្នោតស្វែងរកព័ត៌មានពី គ.ជ.ប
តំណាងពីស្ថានទូតអាមេរិកសហភាពអឺរ៉ុប និងជប៉ុនបានជួបជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីការចុះឈ្មោះអ្នកបោះឆ្នោតបច្ចុប្បន្ន ខណៈឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក George Edgar ថ្លែងថាភាពតានតឹងនយោបាយបច្ចុប្បន្នមិនត្រូវបានលើកឡើងលម្អិត ...
ម៉ិច ដារ៉ា
http://bit.ly/2yLwYtU
បណ្ណាល័យសាធារណៈបានដាក់បង្ហាញនៅខេត្តកំពង់ស្ពឺ
បណ្ណាល័យដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលចិន និងការបរិច្ចាគសប្បុរសធម៌បានបើកជាសាធារណៈនៅចុងសប្ដាហ៍នេះ នៅស្រុកច្បារមន ខេត្តកំពង់ស្ពឺ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5084239/public-library-unveiled-in-kampong-speu/
កងនាវាចរចិនស្វាគមន៍ការគាំទ្ររបស់កម្ពុជា
មេបញ្ជាការរងនៃកងនាវាចរចិនបានកោតសរសើរប្រទេសកម្ពុជា ចំពោះការគាំទ្រដល់ការចរចារបស់ក្រុងប៉េកាំងស្តីពី បញ្ហានៅក្នុងសមុទ្រចិនខាងត្បូង និងជំហរចិនតែមួយស្តីពីកិច្ចការពិភពលោក។ ...
ខ្មែរថាមស៍
http://www.khmertimeskh.com/5084271/chinese-navy-hails-cambodian-support/
ចិនបើកវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយពង្រឹងការទូតនៅតំបន់មេគង្គមួយនៅកម្ពុជា
មជ្ឈមណ្ឌលសាកលដើម្បីសិក្សាតំបន់មេគង្គ ឬ Global Center for Mekong Studies (GCMS) ត្រូវបានបើកសម្ភោធដោយមានការចូលរួមពីវិទ្យាស្ថានស្រាវជ្រាវស្ថាបនិកចំនួន៦រួមមាន វិទ្យាស្ថានចិនដើម្បីការសិក្សាអន្តរជាតិ (CIIS) វិទ្យាស្ថានខ្មែរដើម្បីសហប្រតិបត្តិការ និងសន្តិភាព (CICP) បណ្ឌិត្យសភាការទូតវៀតណាម (DAV) វិទ្យាស្ថានកិច្ចការ ...
អូន ឆេងប៉រ
https://khmer.voanews.com/a/regional-think-tank-launched-to-advise-china-led-mekong-initiative/4048727.html
ប្រទេសកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយបង់ក្លាដែស
ប្រទេសកម្ពុជា និងប្រទេសបង់ក្លាដែស នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) ថ្មីចំនួនពីរ ដែលអនុស្សារណៈទាំងនោះមានគោលបំណងសំដៅជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ...
សុខ ចាន់
http://www.khmertimeskh.com/5084053/cambodia-bangladesh-sign-new-deals/
មន្ត្រីកម្ពុជាបារម្ភពីការកាត់ជំនួយនិងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក ខណៈទំនាក់ទំនងមានភាពរកាំរកូស
ថ្លែងក្នុងសន្និសីទស្ដីពី «សមិទ្ធផល ២៤ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃពុធកន្លងទៅ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីក្រសួងការបរទសកម្ពុជា បានថ្លែងទៅកាន់មន្រ្តីជាន់ខ្ពស់ស្ថាប័នជាតិ និងអង្គការ ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/cambodia-official-expressed-concerns-over-economic-sanction-from-us-as-ban-relations-arose/4048561.html
កម្ពុជា នឹងដោះគ្រាប់បែកគីមីដោយខ្លួនឯង បើអាមេរិក មិនមកយកតាមការស្នើ
អង្គការស៊ីម៉ាក់ និងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការដោះគ្រាប់បែកគីមី ២ គ្រាប់នៅខេត្តស្វាយរៀងនៅសប្តាហ៍ក្រោយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនរំពឹងថា សហរដ្ឋអាមេរិកនឹងមកយកគ្រាប់បែករបស់ខ្លួនដែលបានទម្លាក់ក្នុងសម័យសង្គ្រាមជាមួយនឹងវៀតណាម ...
ផាក់ ស៊ាងលី
http://bit.ly/2wnAsSF
រដ្ឋមន្ត្រីការបរទេសបន្ទន់ឥរិយាបទ បន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ទៅលើ 'លាក់ពុត' លោកខាងលិច
រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីសប្តាហ៍មុន បានចាប់ផ្តើមការវាយប្រហារយ៉ាងធ្ងន់ទៅលើលទ្ធិប្រជាធិបតេយ្យលោកខាងលិចដែលបង្ហាញថា ពួកគេជាមនុស្សលាក់ពុត ហើយគ្រាន់តែចាប់អារម្មណ៍ក្នុងការលើកកម្ពស់សិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅពេលដែលពួកគេមានផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ...
ក្រសួងការបរទេសមានកង្វល់ក្រែងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាប់ពីមានទំនាក់ទំនងមិនល្អជាមួយអាមេរិក
ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានបង្ហាញពីកង្វល់លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអាចនឹងនាំឱ្យមានការរាលដាលដល់កូតានាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជា បន្ទាប់ពីមានភាពតានតឹងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ...
ផាក់ ស៊ាងលី និង បែន សុខហ៊ាង
http://bit.ly/2wkXJV5
លោក សមរង្ស៊ី ស្នើបរទេសកុំឲ្យផ្ដល់ទិដ្ឋាការឲ្យមន្ត្រី និងគ្រួសារបក្សកាន់អំណាច
អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី នៅសប្តាហ៍នេះបានជួបមន្ត្រីរដ្ឋាភិបាលបរទេសមួយចំនួននៅអូស្ត្រាលី និងនូវែលសេឡង់ដោយបានស្នើឱ្យប្រទេសទាំង ២ កុំឲ្យផ្តល់ទិដ្ឋាការដល់មន្ត្រីគណបក្សកាន់អំណាច និងគ្រួសារជាការឆ្លើយតបចំពោះការចាប់ខ្លួនលោក កឹម សុខា ហើយដំណើរ ...
Andrew Nachemson និង គង់ មេត្ដា
http://bit.ly/2y7ifgG