រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ កំពុង​តតាំង​ជាមួយ​អា​មេ​រិ​ក​ដើម្បី​កាត់​បន្ថយ​ជំនួយ​ទាំងអស់​មក​កាន់​កម្ពុជា​

​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ វា​គឺជា​ពេលវេលា​ត្រូវ​បញ្ចប់​ការ​ផ្តល់​ជំនួយ​មូលនិធិ​សម្រាប់​ការ​បោះ​ឆ្នោត​ និង​បាន​សន្យា​ថា​ នឹង​មាន​ចំណាត់ការ​ម៉ឺងម៉ាត់​បន្ថែម​ទៀត​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ តាម​សំណើ​របស់​រដ្ឋាភិបាល ...

ABC News staff
http://www.abc.net.au/news/2017-11-19/cambodia-tells-us-to-cut-all-aid/9166672

សហភាព​អឺរ៉ុប ​បាន​រំឭក​ពី​អត្ថប្រយោជន៍​ EBA ​របស់​កម្ពុជា

បន្ទាប់ពី​ តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ​កាលពី​ថ្ងៃ​ទី​ ១៦ វិច្ឆិកា​​ បាន​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ជាច្រើន​ពី​អន្តរជាតិ ជាពិសេស​ប្រទេស​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏សំខាន់​របស់​កម្ពុជា ក្នុង​នោះ​សហភាព​អឺរ៉ុប (EU) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រំឭក​បែប​ព្រមាន​ថា ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ ...

ចេង សុខហ័ង
http://bit.ly/2zmvDOO

ការព្រួយបារម្ភអំពីការដាក់ទណ្ឌកម្ម

ផលវិបាកនៃការផ្លាស់ប្តូរនយោបាយនៅសប្តាហ៍មុននៅកម្ពុជា នៅពេលដែលតុលាការកំពូលបានរំលាយគណបក្សប្រឆាំងដ៏ធំ បានធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ថា តើនឹងមានផលវិបាកអ្វីខ្លះសម្រាប់អាជីវកម្មក្នុងស្រុក។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5091091/concerns-raised-sanctions/

​រុ​ស្ស៊ី​នឹង​ផ្តល់​ជំនួយ​ដល់​គ​.​ជ​.​ប​ និង​ជួសជុល​មន្ទីរពេទ្យ​

​ខណៈ​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ហាក់​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ស៊ីចង្វាក់​គ្នា​ពី​រឿង​នយោបាយ​នៅ​កម្ពុជា​នោះ​ ប្រទេស​រុ​ស្ស៊ី​បែរជា​សន្យា​ថា​ នឹង​ផ្តល់​ជំនួយ​ដល់​គជ​ប​ និង​ត្រៀម​បញ្ជូន​អ្នក​អង្កេត​ការ​មក​ពិនិត្យ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ...

សុទ្ធ គឹមសឿន
http://bit.ly/2hxncIW

កម្ពុជា​-​ចិន​ចុះ MoU លើ​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក

ប្រទេស​កម្ពុជា និង​ចិន កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់ (MoU) ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​អេឡិចត្រូនិក ជា​ជំនួយ​បច្ចេកទេស​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រតិបត្តិការ​អាជីវកម្ម​អនឡាញ​របស់​ខ្លួន​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន​។ ...

Post Staff
http://bit.ly/2iQql3b

និរទេសជនត្រូវបានគេសួរចម្លើយ

ប្រទេសកម្ពុជាបានបញ្ជូនមន្រ្តីដើម្បីសំភាសន៍ជនភៀសខ្លួននៅសហរដ្ឋអាមេរិកដែលអាចទទួលបានបទបញ្ជាបញ្ជូនចេញពីសហរដ្ឋអាមេរិក។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថា ជនភៀសខ្លួនប្រហែល ៥០ នាក់ត្រូវបានគេសម្ភាសន៍ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយលើការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេទេ។ ...

ឃួន ណារីម
http://www.khmertimeskh.com/5090148/deportees-quizzed-detention/

ប្រទេសកូរ៉េខាងត្បូងជួយស្តារព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរអប្សរាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយកូរ៉េខាងត្បូងដើម្បីស្តារឡើងវិញ និងអភិរក្សព្រះលានជល់ដំរីនៅឧទ្យានបុរាណអង្គរខេត្តសៀមរាប។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5090136/south-korea-help-restore-elephant-terrace/

ព្រំដែនវៀតណាមនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ

មេដឹកនាំប្រទេសកម្ពុជា និងប្រទេសវៀតណាមបានសន្យាកាលពីថ្ងៃសៅរ៍ថា នឹងបញ្ចប់ការកំណត់ព្រំប្រទល់ព្រំដែនរវាងប្រទេសទាំងពីរនៅមុនដំណាច់ឆ្នាំក្រោយ។ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5090135/vietnam-border-finalised-next-year/

ជប៉ុនផ្តល់ប្រាក់ ៣,២ លានដុល្លារសម្រាប់អាហារពេលព្រឹកនៅសាលារៀន

រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃសុក្របានផ្តល់ថវិកាចំនួន ៣,២ លានដុល្លារដល់កម្ពុជាតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីផ្តល់អាហារដល់សិស្សានុសិស្សនៅក្នុងសហគមន៍ដែលងាយរងគ្រោះ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5088219/japan-gives-3-2-million-school-breakfasts/

ប្រទេសជប៉ុនសន្យាថានឹងគាំទ្រការបោះឆ្នោតឆ្នាំ ២០១៨

ប្រទេសជប៉ុនបានសន្យាបន្តផ្តល់ជំនួយដល់កម្ពុជា រួមទាំងការគាំទ្រដើម្បីរៀបចំការបោះឆ្នោតទូទៅនៅឆ្នាំក្រោយ។ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់សុខុន កាលពីថ្ងៃម្សិលមិញបានជួបជាមួយលោក Iwao Horii អនុរដ្ឋមន្រ្តីការបរទេសជប៉ុន។ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5088011/japan-promises-support-2018-polls/

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់​ ដាក់​ឱសានវាទ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ខណៈ​មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន​ចោល

កាលពី​ម្សិលមិញ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក ថេត គ្រូហ្ស (Ted Cruz) បាន​ចេញ​លិខិត​មួយ​ដោយ​បាន​ដាក់​ឱសានវាទ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា នៅ​ត្រឹម​ថ្ងៃ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទី​ ៩ ខែ​វិច្ឆិកា​ខាង​មុខ បើ​មិន​ដូច្នេះ​ទេ​សភា​អាមេរិក​នឹង​ស្នើ​ឲ្យ ...

Daphne Chen
http://bit.ly/2iyI3LY

ប្រទេសចិននឹងផ្តល់ថវិកាដល់ការជួសជុលតំបន់អង្គរធំ

ប្រទេសចិននឹងផ្តល់មូលនិធិដល់គម្រោងស្តារឡើងវិញដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០១៨ នៅឯបរិវេណព្រះបរមរាជវាំងបុរាណមួយក្នុងតំបន់បេតិកភណ្ឌអង្គរធំនៅខេត្តសៀមរាប។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបាននិយាយថា វាំងនេះមានអាយុកាលរាប់សតវត្សហើយ ទោះបីជាមានការជួសជុលឡើងវិញកាលពីអតីតកាលក៏ដោយ ក៏ការជួសជុលនៅតែត្រូវការនៅឡើយ។ ...

Yesenia Amaro
http://www.phnompenhpost.com/national/china-fund-restoration-angkor-thom-site

ថ្ងៃនេះ សមាជិក​ព្រឹទ្ធ​សភា​នឹង​អនុម័ត​ច្បាប់​ចំនួន​ ៤ បើក​ផ្លូវ​ឲ្យ​ចែក​អាសនៈ​ ពេល​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​នេះ នឹង​ចាប់​ផ្ដើម​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់ ទាក់​ទង​នឹង​ការ​បែង​ចែក​អាស​នៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រដ្ឋសភា​បាន​អនុម័ត​ កាល​ពី​ដើម​សប្ដាហ៍ បើ​ទោះ​បី​សហគមន៍​អន្តរជាតិ​បាន​បង្ហាញ​ការ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2xTo69x

លោក​ ហ៊ុន សែន​រិះគន់​មេដឹកនាំ​ប្រទេស​ពីរ​ដែល​មិន​បាន​អនុវត្ត​តាម​ការ​សន្យា​ដូច​ក្នុង​ពេល​ឃោសនា​បោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​បញ្ចេញ​វោហារស័ព្ទ​រិះគន់​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ចំនួន​ ២ ​ថា​បាន​សន្យា​ជ្រុល នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន តែ​មិន​អាច​អនុវត្ត​ការ​សន្យា​ទាំង​នោះ​បាន​នៅ​ពេល​ដែល​ខ្លួន​បាន​ឡើង​កាន់​អំណាច​។ ...

បែន សុខហ៊ាន
http://bit.ly/2xu6K2I

ដៃគូ​បរទេស​ជួយ​ដល់​ការ​បោះឆ្នោត​ស្វែងរក​ព័ត៌មាន​ពី​ គ.ជ.ប

តំណាង​ពី​ស្ថានទូត​អាមេរិក​សហភាព​អឺរ៉ុប និង​ជប៉ុន​បាន​ជួប​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាលពី​ម្សិលមិញ​ដើម្បី​​ទទួល​បាន​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​បច្ចុប្បន្ន ខណៈ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លោក George Edgar ថ្លែង​ថា​ភាព​តានតឹង​នយោបាយ​បច្ចុប្បន្ន​មិន​ត្រូវ​បាន​លើក​ឡើង​លម្អិត ...

ម៉ិច ដារ៉ា
http://bit.ly/2yLwYtU

បណ្ណាល័យសាធារណៈបានដាក់បង្ហាញនៅខេត្តកំពង់ស្ពឺ

បណ្ណាល័យដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលចិន និងការបរិច្ចាគសប្បុរសធម៌បានបើកជាសាធារណៈនៅចុងសប្ដាហ៍នេះ នៅស្រុកច្បារមន ខេត្តកំពង់ស្ពឺ។ ...

សែន ដេវិដ
http://www.khmertimeskh.com/5084239/public-library-unveiled-in-kampong-speu/

កងនាវាចរចិនស្វាគមន៍ការគាំទ្ររបស់កម្ពុជា

មេបញ្ជាការរងនៃកងនាវាចរចិនបានកោតសរសើរប្រទេសកម្ពុជា ចំពោះការគាំទ្រដល់ការចរចារបស់ក្រុងប៉េកាំងស្តីពី បញ្ហានៅក្នុងសមុទ្រចិនខាងត្បូង និងជំហរចិនតែមួយស្តីពីកិច្ចការពិភពលោក។ ...

ខ្មែរថាមស៍
http://www.khmertimeskh.com/5084271/chinese-navy-hails-cambodian-support/

ចិន​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ពង្រឹង​ការទូត​នៅ​តំបន់​មេគង្គ​មួយ​នៅ​កម្ពុជា

មជ្ឈមណ្ឌល​សាកល​ដើម្បី​សិក្សា​តំបន់​មេគង្គ​ ឬ Global Center for Mekong Studies (GCMS) ត្រូវ​បាន​បើក​សម្ភោធ​ដោយ​មាន​ការ​ចូល​រួម​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្ថាបនិក​ចំនួន​៦​រួម​មាន ​វិទ្យាស្ថាន​ចិន​ដើម្បី​ការ​សិក្សា​អន្តរជាតិ ​(CIIS) ​វិទ្យា​ស្ថាន​ខ្មែរ​ដើម្បី​សហប្រតិបត្តិការ​ ​និង​សន្តិភាព​ (CICP) ​បណ្ឌិត្យសភា​ការទូត​វៀតណាម ​(DAV) ​វិទ្យាស្ថាន​កិច្ចការ ...

អូន ឆេងប៉រ
https://khmer.voanews.com/a/regional-think-tank-launched-to-advise-china-led-mekong-initiative/4048727.html

ប្រទេស​កម្ពុជា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​បង់​ក្លា​ដែ​ស​

​ប្រទេស​កម្ពុជា​ និង​ប្រទេស​បង់​ក្លា​ដែ​ស​ នឹង​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​ (MoU)​ ថ្មី​ចំនួន​ពីរ​ ដែល​អនុស្សា​រណៈ​ទាំងនោះ​មាន​គោលបំណង​សំដៅ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/5084053/cambodia-bangladesh-sign-new-deals/

មន្ត្រី​កម្ពុជា​បារម្ភ​ពី​ការ​កាត់​ជំនួយ​និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក​ ​ខណៈ​ទំនាក់ទំនង​មាន​ភាព​រកាំរកូស

ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ «សមិទ្ធផល​ ​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា» កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ​លោក​ ​អ៊ុច បូររិទ្ធ​ ​រដ្ឋមន្រ្តី​ស្តី​ទី​ក្រសួង​ការ​បរទស​កម្ពុជា​ ​បាន​ថ្លែង​ទៅ​កាន់​មន្រ្តី​ជាន់ខ្ពស់​ស្ថាប័ន​ជាតិ​ ​និង​អង្គការ ...

កាន់ វិច្ឆិកា
https://khmer.voanews.com/a/cambodia-official-expressed-concerns-over-economic-sanction-from-us-as-ban-relations-arose/4048561.html

កម្ពុជា​ នឹង​ដោះ​គ្រាប់បែក​គីមី​ដោយ​ខ្លួនឯង បើ​អាមេរិក​ មិន​មក​យក​តាម​ការ​ស្នើ

អង្គការ​ស៊ីម៉ាក់ និង​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី គ្រោង​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​ដោះ​គ្រាប់បែក​គីមី​ ២ ​គ្រាប់​នៅ​ខេត្ត​ស្វាយរៀង​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មិន​រំពឹង​ថា សហរដ្ឋ​អាមេរិក​នឹង​មក​យក​គ្រាប់បែក​របស់​ខ្លួន​ដែល​បាន​ទម្លាក់​ក្នុង​សម័យ​សង្គ្រាម​ជាមួយ​នឹង​វៀតណាម ...

ផាក់ ស៊ាងលី
http://bit.ly/2wnAsSF

រដ្ឋមន្ត្រីការបរទេសបន្ទន់ឥរិយាបទ បន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ទៅលើ 'លាក់ពុត' លោកខាងលិច

រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីសប្តាហ៍មុន បានចាប់ផ្តើមការវាយប្រហារយ៉ាងធ្ងន់ទៅលើលទ្ធិប្រជាធិបតេយ្យលោកខាងលិចដែលបង្ហាញថា ពួកគេជាមនុស្សលាក់ពុត ហើយគ្រាន់តែចាប់អារម្មណ៍ក្នុងការលើកកម្ពស់សិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅពេលដែលពួកគេមានផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ...

សុខ ខេមរា
https://www.voacambodia.com/a/exclusive-cambodia-fm-softens-tone-after-scathing-attack-on-hypocritical-west/4048339.html

ក្រសួងការបរទេសមានកង្វល់ក្រែងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាប់ពីមានទំនាក់ទំនងមិនល្អជាមួយអាមេរិក

ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានបង្ហាញពីកង្វល់លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអាចនឹងនាំឱ្យមានការរាលដាលដល់កូតានាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជា បន្ទាប់ពីមានភាពតានតឹងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ...

ផាក់ ស៊ាងលី និង បែន សុខហ៊ាង
http://bit.ly/2wkXJV5

លោក​ សមរង្ស៊ី ​ស្នើ​បរទេស​កុំ​ឲ្យ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ និង​គ្រួសារ​បក្ស​កាន់​អំណាច

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​សប្តាហ៍​នេះ​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​នៅ​អូស្ត្រាលី និង​នូវែលសេឡង់​ដោយ​បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​ ២ ​កុំ​ឲ្យ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​គណបក្ស​កាន់​អំណាច​ និង​គ្រួសារ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ហើយ​ដំណើរ ...

Andrew Nachemson និង គង់ មេត្ដា
http://bit.ly/2y7ifgG

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mUU9Y
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!