រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

កម្ពុជា​​​មិនយល់ស្រប​​​លើការ​​​ធ្វើ​​​អន្តរជាតូបនីយកម្ម​​​​​​នៃវិ​​​បត្តិ​​​រ៉ូហ៊ីងយ៉ា​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញពីជំនួបពិភាក្សាការងារជាមួយលោក ធិន ច (Htin Kyaw) ប្រធានាធិបតីមីយ៉ាន់ម៉ាដែលមកបំពេញទស្សនកិច្ចកាលពីថ្ងៃសៅរ៍ដោយបានប្រកាសថា លោកមិនបានគាំទ្រ “ការធ្វើអន្តរជាតូបនីយកម្ម”វិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាដែលកាន់តែធ្ងន់ធ្ងរឡើងនៅប្រទេសមីយ៉ាន់ម៉ាឡើយ ដោយប្រឆាំងនឹងពិភពលោកដែលកំពុងភ័យខ្លាចកាន់តែខ្លាំងឡើងថា នឹងអាចកើតមានអំពើប្រល័យពូជសាសន៍ក្នុងពេលឆាប់ៗ។ ...

ឃួន ណារិម និង Hannah Hawkins
http://www.cambodiadailykhmer.com/36424

កម្ពុជា ​គាំទ្រ​ចិន ​តែ​មួយ ​ហាម​ដាច់​ខាត​មិន​ឲ្យលើក​ទង​ជាតិរបស់​តៃវ៉ាន់​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ជនជាតិ​កម្ពុជា-​ចិន ថា ប្រទេស​កម្ពុជា មាន​គោល​នយោបាយ​គាំទ្រ​ចិន ​តែ​មួយ ដោយ​ហាម​ដាច់​ខាត​មិន​ឲ្យ មាន​ការ​ជប់លៀង​លើក​ទង​ជ័យ និង​បើក​ការិយាល័យ​របស់​តៃវ៉ាន់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ នោះ​ទេ ដើម្បី​កុំ​ឲ្យ​មាន​ភាព​មិន​ល្អ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/2jRooH4

ប្រទេស​កូរ៉េ​ខាងត្បូង​សន្យា​ផ្តល់​ប្រាក់​ ៤១៧​ លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​កម្ចី​អភិវឌ្ឍន៍​

​នៅ​ស​ប្តា​ហ៍​នេះ​ ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​ផ្តល់​ថវិកា​ប្រមាណ​ជិត​ ៤២០​ លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​សម្រាប់​កម្ចី​អភិវឌ្ឍន៍​ ភាគច្រើន​នៃ​ថវិកា​នេះ​គឺ​សម្រាប់​ផ្លូវថ្នល់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដែល​នាំ​ឱ្យ​ចំនួន​ថវិកា​ជំនួយ​សរុប​បាន​ជាង​ ៨៨០​ លាន​ដុល្លារ ...

Hannah Hawkins
https://www.cambodiadaily.com/business/south-korea-pledges-417m-in-development-loans-to-cambodia-124306/

ក្រោយ​ អូបាម៉ា ចប់​អាណត្តិ លោក ហ៊ុន សែន ប្រឈម​​យុទ្ធ​សាស្ត្រ​​អាមេរិក​ដែល​មិន​ប្រាកដ​​​​ប្រជា

វាបង្ហាញយ៉ាងច្បាស់ថាកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំឡើងនៅក្នុងទីក្រុងដាវ៉ូស ដឹងថាលោកមានអារម្មណ៍បែបណាចំពោះលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និង”គោលនយោយបាយងាកមករកអាស៊ី” របស់រដ្ឋាភិបាលលោក។ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/36282

កម្ពុជា​ ចូលរួម​មូលនិធិ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សកល

កម្ពុជា​ជា​ប្រទេស​អាស៊ី​ដំបូង​គេ ដែល​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃ​គូ​វិនិយោគ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDIP) ជា​គំនិត​ផ្ដួច​ផ្ដើម​សកល​មាន​បំណង​បើក​ការ​ផ្ដល់​មូលនិធិ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​រយៈ​ភាព​ជា​ដៃ​គូ​វិស័យ​សាធារណៈ​ឯកជន​។ ...

Kali Kotoski
http://bit.ly/2iSRcOW

រាជរដ្ឋាភិបាល​​ស្នើ​​​ឲ្យ​ប្រទេស​ស៊ុយអែត​ នាំចេញ​អង្ករ និង​ជំរុញ​វិនិយោគ​មក​កម្ពុជា

រដ្ឋាភិបាល​កម្ពុជាកំពុង​ស្វះស្វែង​ពង្រីក​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​សម្រាប់​នាំចេញ​អង្ករ ទៅ​ក្នុង​ប្រទេស​ស៊ុយអែត និង​ជំរុញ​ឲ្យ​វិនិយោគ​ពី​ប្រទេស​អឺរ៉ុប​នេះចូល​មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ការ​ស្នើ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​តិច​នៅ​ឡើយ។ ...

ជា វណ្ណៈ
http://bit.ly/2iRyhPl

កម្ពុជា​-វៀតណាម ​ចុះ​ហត្ថលេខា​សហការ​លើ​វិស័យ​ អក្សរ​សម្ងាត់

រដ្ឋាភិបាល​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍​មុន​បាន​ចុះ​ហត្ថលេខា​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ប្រទេស​កម្ពុជា​ក្នុង​កិច្ចសហប្រតិបត្តការ​ទេ្វ​ភាគី​ដើម្បី​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​លើ​វិស័យ​អក្សរ​សម្ងាត់​ចំនួន ៣០ នាក់​ហើយ​សន្យា​ផ្ដល់​ថវិកា ៧ ម៉ឺន​ដុល្លារ​សម្រាប់​ផ្គត់ផ្គង់​បច្ចេកទេស​ និង ៥៥ ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​សាងសង់​អគារ ...

វង្ស សុខេង
http://bit.ly/2iGBYe4

កម្ពុជា ​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន ​ធ្វើ​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ធុន​ស្រាល

​ប្រទេស​កម្ពុជាចង់​ឃើញ​វិនិយោគ​ជប៉ុន​លើ​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាលដែល​អាច​ជួយ​បង្កើត​ឲ្យ​មាន​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា​ កាន់​តែ​ច្រើន ស្រប​ពេល​ដែល​វិនិយោគ​ជប៉ុន​ ធំ​ជាង​គេ​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅ​ក្នុង​ជំនួប​ជាមួយ​អគ្គរាជទូត ...

ជា វណ្ណៈ
http://bit.ly/2jqdRl9

ផលិតផល​កសិកម្ម​​អាច​​​​ដឹក​ឆ្លង​កាត់​​ថៃ នៅ​​ពាក់​កណ្ដាល​២០១៧

អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃក្នុង​ការ​ប្រើប្រាស់​កំពង់ផែឡាំចាបាំង(Laem Chabang) របស់​ថៃដើម្បី​ដឹកជញ្ជូន​ផលិតផល​កសិផល​របស់​កម្ពុជា ឆ្លង​កាត់​ប្រទេស​ថៃ​ ទៅ​កាន់​ប្រទេស​ទី​៣ទំនង​ជា​នឹង​លេច​រូប​រាង​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះបន្ទាប់​ពី​កម្ពុជា​បាន​បញ្ជូន​លិខិត​ពាក់ព័ន្ធ​​កិច្ច ...

សុខ ចាន់
http://bit.ly/2iw1BuF

​កម្ពុជា-​ឡាវ ចេញ​ប័ណ្ណ​​​​ប្រើប្រាស់​សម្រាប់​ពលរដ្ឋ​តាម​ព្រំដែន​

រដ្ឋាភិបាល​កម្ពុជា-​ឡាវបាន​ប្រកាស​ចេញ​ប័ណ្ណ​ព្រំដែនឲ្យ​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ប្រើប្រាស់​ជា​ឯកសារ​ផ្លូវការក្នុង​ការ​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែនចាប់​ពី​ដើម​ឆ្នាំ​នេះ​ទៅខណៈ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ បាន​សម្រេច​ជាង​៨០​ភាគរយ ...

តាំង វីដា
http://bit.ly/2ibeL5a

នាយក​​​រដ្ឋ​​​មន្ត្រីចុះទៅ​​​ការដ្ឋាន​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​ឡាវ ហើយ​​​សន្យា​​​​​​ជា​​​ថ្មី​​​ថា​​​នឹង​​​ផ្តល់​​​ថាម​​​ពល​​​ក្នុង​​​តម្លៃ​​​ថោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមដំណើរជាមួយសមភាគីឡាវគឺលោក ថងលូន  ស៊ីស៊ូលីត (Thongloun Sisoulith) ចុះទៅពិនិត្យកន្លែងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសនៅក្បែរព្រំដែនកាលពីម្សិលមិញ ដោយកត់សម្គាល់ឲ្យឃើញថា ដំណើរចុះពិនិត្យនេះគឺជាការរំឭកពីការតាំងចិត្តរបស់ប្រទេសឡាវក្នុងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋខ្មែរប្រសើរឡើង។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/36159

ប្រធានាធិបតី​​សិង្ហបុរី​​មិន​​ពិភាក្សា​អំពី​ខ្សាច់ និង​ស្ត្រីជំនួយ​ការ​មេផ្ទះ​​

ដំណើរទស្សនកិច្ចរបស់លោក តូនី តាន់ កេង យាំ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរីមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញ សម្រេចបានកិច្ចព្រមព្រៀងពីរលើវិស័យអប់រំ និងសុខាភិបាល ប៉ុន្តែមិនបានលើកឡើងអំពីការនាំចូលខ្សាច់ដ៏ចម្រូងចម្រាស ឬបញ្ហាស្ត្រីជំនួយការមេផ្ទះនោះទេ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36133

ប្រធានាធិបតី​សិង្ហបុរី មក​ទស្សនកិច្ច​កម្ពុជា ចំ​ពេល​មាន​បញ្ហា​ទិន្នន័យ​ខ្សាច់

មន្រ្តី​កាល​ពីម្សិលមិញ នៅ​តែ​មិន​និយាយ​អំពីថា​តើ គម្លាត​ដ៏​ធំ​ លើ​ទិន្នន័យ​នៃ​ការ​នាំចេញ​ខ្សាច់​​កម្ពុជា​ទៅ​សិង្ហបុរី​ នឹង​ត្រូវ​បាន​ពិភាក្សា​ដែរ​ឬ​អត់​នោះ​ឡើយ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតី ​សិង្ហបុរី មក​កម្ពុជា​នា​ចុង​សប្តាហ៍​នេះ​ដែរ​ឬអត់​នោះ​ឡើយ បើ​ទោះ​បីជា ​មន្រ្តី ...

Yesenia Amaro
http://bit.ly/2j7Xoih

កម្ពុជា នៅ​តែ​ប្រឈម​ការ​បំពាន​​​ព្រំដែន​ពី​ខាង​ថៃ វៀតណាម និង​ឡាវ

កម្ពុជា នៅ​តែ​ប្រឈម​នឹង​ការ​រំលោភ​បំពាន​តាម​បណ្តោយ​ព្រំដែន​ពី​ភាគី​ថៃ វៀតណាម និង​ឡាវ ខណៈ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ ក្នុង​ឆ្នាំ​២០១៦ បាន​ទប់​ស្កាត់ និង​បទ​បង្ក្រាប​បទ​ល្មើស​ដែល​កើត​ឡើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​បី បាន​ជិត​៦​ពាន់​លើក​ក្តី។នេះ​បើ ...

តាំង វីដា
http://bit.ly/2iJiQdh

ស្ពាន​ឆ្លង​ព្រំដែន​កម្ពុជា-​ថៃ ចំណុច​ស្ទឹងបត់​នឹង​សាងសង់​ឆ្នាំ​ក្រោយ

កម្ពុជានិង​ថៃព្រមព្រៀង​គ្នា​សាងសង់​ស្ពាន​ឆ្លង​កាត់​ភ្ជាប់​ចំណុច​ស្ទឹងបត់និង​ចំណុច​បានណុងអៀននៅ​ឆ្នាំ​ក្រោយ។ ចំណែក​អាគារ​ត្រួត​ពិនិត្យ និង​ផ្លូវ​ភ្ជាប់​ពី​ចំណុច​ស្ទឹងបត់ ទៅ​នឹង​ផ្លូវ​ជាតិ​លេខ​៥ គ្រោង​សាងសង់​ទន្ទឹម​គ្នា។​ ​លោក វ៉ា ស៊ីមសុរិយា អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ ជា​អ្នក​សាងសង់​ស្ពាន​ទាំង ...

ជា វណ្ណៈ
http://bit.ly/2hY00yW

កង​ទ័ព​កម្ពុជា និង ​ចិន ​រួម​គ្នា​ធ្វើ​លំហាត់​ នាគ​មាស ២០១៦

កងទ័ព​របស់​រដ្ឋាភិបាល​កម្ពុជា និង​ចិន​ ចាប់​ផ្ដើម​រួម​គ្នា​នៅ​ថ្ងៃ​នេះ​ ដើម្បី​បើក​សម្ពោធ​ធ្វើ​លំហាត់​សមយុទ្ធ​រយៈពេល​ ប្រាំ​បី​ថ្ងៃ ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក ថ្លុក តាសេក​ ស្រុក​ ភ្នំ​ស្រួច ខេត្ត​ កំពង់ស្ពឺ ​ដែល​ត្រូវ​បាន​កត់​សម្គាល់​ថា ជា​កិច្ច​សហប្រតិបត្តិការ​លើក​ទី​មួយ​នៅ​កម្ពុជា។ មន្ត្រី​យោធា ...

វង្ស សុខេង
http://bit.ly/2gLgzB0

អនុស្សរណៈ​ចំនួន​ ៤ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​ ​កម្ពុជា-ហ្វីលីពីន

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ហ្វីលីពីន​មក​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​ ១៣ ដល់​ ១៤ ខែ​ធ្នូ​ដែល​អម​ដំណើរ​ដោយ​​​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​​របស់​ហ្វីលីពីន​លោក ម៉ានី ប៉ាក់គីអៅ ផង​នោះ​កម្ពុជា-ហ្វីលីពីន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ចំនួន​បួន​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម ...

ទូច សុខា
http://bit.ly/2gCVuUE

ថៃ ​សន្យា​ផ្តល់​ក្បាល​រថភ្លើង​ដល់កម្ពុជា​ដើម្បី​ជំរុញការ​ផ្លាស់ប្តូរ​​ពាណិជ្ជកម្ម

ប្រទេស​ថៃនឹង​ផ្តល់​ក្បាល​រថភ្លើង​ដល់​កម្ពុជា​ សម្រាប់​ប្រើប្រាស់​ដើម្បី​ជំរុញ​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ។នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។ការ​ប្រកាស​ក្បាល​រថភ្លើង​ដែល​រដ្ឋាភិបាល​ថៃ ​សន្យា​ផ្តល់​ជូន​នេះ ស្រប​ពេល​ទៅ​នឹង​ការ ...

ជា វណ្ណៈ
http://bit.ly/2hrpcjF

ប្រទេស​កម្ពុជា ជា​ចំណុច​ទាក់ទាញ​អ្នក​វិនិយោគ​ចិន សម្រាប់​ទីផ្សារ​អាស៊ាន

ប្រទេស​ចិននឹង​ពិចារណា​ក្នុង​ការ​បង្កើត​តំបន់​ឧស្សាហកម្ម​នៅ​កម្ពុជាខណៈ​ចិន ​និង​អាស៊ាន ​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​ចិន-​អាស៊ាន ដែល​​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា។​ ការ​ពិចារណា​ក្នុង​ការ​បង្កើត​តំបន់​ឧស្សាហកម្ម​នៅ​កម្ពុជា ​ត្រូវ​បាន​លើក​ឡើង​អំឡុង​ពេល ...

ស៊ុំ ម៉ាណេត
http://bit.ly/2fYcysr

រាជរដ្ឋាភិបាល​ឲ្យ​វិនិយោគិន​ចិន និង​កូរ៉េ ទទួល​ទិដ្ឋាការ​ចេញ​ចូល​កម្ពុជា បី​ឆ្នាំ​មិន​បង់​ថ្លៃ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថាវិនិយោគិន​ចិននិង​កូរ៉េ​នឹង​ទទួល​បាន​ទិដ្ឋាការ​ចេញចូល​កម្ពុជា​ច្រើន​ដងក្នុង​រយៈពេល៣​ឆ្នាំ​ដោយ​មិន​ចាំ​បាច់​ស្នើសុំ​ទិដ្ឋាការ​ថ្មី​និង​បង់​ថ្លៃ​ទៀត​ទេគឺ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ធុរកិច្ច​ និង​វិនិយោគ​នៅ​កម្ពុជា ​និង​ដើម្បី​ទាក់ទាញ​វិនិយោគិន​ចិន និង ...

សុខ ចាន់
http://bit.ly/2gFHE55

មាន​ការ​យល់​ឃើញ​ខុស​គ្នា​ពី​ករណី​ផ្លាស់​ប្ដូរ​ខ្នាត​ផែនទី

ខណៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​មាន​ជំនឿ​លើ​ការ​ជំរុញ​នា​ពេល​ថ្មីៗ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​មាន​ការ​គូស​ផែនទី​ឡើង​វិញ​នៃ​ព្រំដែន​ កម្ពុជា​‑​វៀតណាម ​មក​ខ្នាត​ ១/៥០ ០០០​ និង​តាម​ផែន​ទី ​UTM ថា នឹង​មិន​បំពាន​មាត្រា​រដ្ឋ​ធម្មនុញ្ញ​និង​មិន ...

មាស សុខជា and Alex Willemyns
http://bit.ly/2fNMBqw

កម្ពុជា​គាំទ្រ​ឡាវ ​ក្នុង​ការ​កសាង​ទំនប់​វារីអគ្គិសនី​ដនសាហុង

រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជំហរ​គាំទ្រ​ប្រទេស​ឡាវក្នុង​ការ​កសាង​ទំនប់​វារីអគ្គិសនី​ដនសាហុងដើម្បី​អភិវឌ្ឍ​ខេត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​គ្នាខណៈ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជំនាញ​ផ្នែក​បរិស្ថាន​បាន​អំពាវនាវ​ឲ្យ​អន្តរ​រដ្ឋាភិបាល​ទន្លេ​មេគង្គ និង​បណ្ដា​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fGEwsB

លោក​ ហ៊ុន សែន ឲ្យ​ឡាវ​សង់​ទំនប់​វារីអគ្គិសនី​ ទោះបី NGO បារម្ភ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ថងលុន ស៊ីស៊ូលីត នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​ក្នុង​សណ្ឋាគារ​អប្សរា​ផាឡែស​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ​បាន​យល់​ព្រម​ជាមួយ​ដៃគូ​ឲ្យ​ចាប់​ដំណើរការ​សាងសង់​គម្រោង​វារីអគ្គិសនី​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំប៉ាសាក់​ចម្ងាយ ១,៥ គីឡូម៉ែត្រ​ពី ...

វង្ស សុខេង
http://bit.ly/2fx0k8k

កម្ពុជា-​វៀតណាម ឯកភាព​ពន្លឿន​ការ​ស្នើសុំ​ជំនួយ​ពី​បារាំង គូរ​ផែនទី​ព្រំដែន

ប្រមុខ​រដ្ឋាភិបាល​កម្ពុជានិង​វៀតណាម បាន​ឯកភាព​គ្នា​ពន្លឿន​ធ្វើ​លិខិត​ស្នើសុំ​ជំនួយ​ពី​បារាំង ផ្តល់​អ្នក​ជំនាញ​បច្ចេកទេស​ចម្លង​ផែនទី​ព្រំដែន​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​កិច្ច​ព្រមព្រៀង​ទ្វេភាគី បញ្ឈប់​ការ​សាងសង់​សំណង់​ខុស​ច្បាប់​ផ្សេងៗ នៅ​តាម​បណ្តោយ​ព្រំដែន ដែល​មិន ...

តាំង វីដា
http://bit.ly/2fKSgyw

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vWxSJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!