ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន៖ ឧទ្យានុរក្សបរិស្ថាន ជាវីរបុរសជួរមុខ នៃការការពារព្រៃឈើ សត្វព្រៃ និងបេតិកភណ្ឌធម្មជាតិ

លោក រ៉េត ភារុណ ចុះល្បាតព្រៃម្តងៗ មានរយៈពេលពី ២០ ទៅ ២៥ ថ្ងៃ ដែលធ្វើឱ្យលោកត្រូវឃ្លាតឆ្ងាយពីភរិយា និងកូនៗជាច្រើនសប្ដាហ៍។ នៅក្នុងព្រៃជ្រៅៗ និងដាច់ស្រយាលប្រកបដោយគ្រោះថ្នាក់ សេវាទូរស័ព្ទមានតិចតួចណាស់ ឬគ្មានតែម្តង។ រាល់ពេលដែលមានសេវាទូរស័ព្ទ លោកតែងតែទូរស័ព្ទទៅផ្ទះ ហើយការបានឮសំឡេងក្រុមគ្រួសារ គឺជាកម្លាំងចិត្តធ្វើឱ្យលោកបន្តការប្តេជ្ញា។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950263

ជប៉ុន​ប្រគល់​រថយន្ត​ដឹក​សំរាម​ ១០​គ្រឿង​បន្ថែម​ដល់​កម្ពុជា​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​សំណល់​សំរាម​ឱ្យ​កាន់តែ​ប្រសើរ​

រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​រថយន្ត​ដឹក​សំរាម​បន្ថែមចំនួន​ ១០​ គ្រឿង​បន្ថែម​ទៀត​ដល់​ក្រសួងបរិស្ថាន​ ជា​ជំនួយ​លើក​ទី​បី​ដែល​មាន​រថយន្ត​សរុប​ចំនួន​ ៣០​ គ្រឿង​ ដើម្បី​ចូលរួម​ចំណែក​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹងសមត្ថភាព​គ្រប់គ្រង​កាក​សំណល់​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​កម្ពុជា​។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/458954

កម្ពុជាចាប់ផ្តើមចេញដំណើរអភិវឌ្ឍកោះស្រឡៅ ជា«សហគមន៍អព្យាក្រឹតកាបូន» គំរូមុនដំបូងគេនៅក្នុងតំបន់

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះបានប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ទៅជា«សហគមន៍អព្យាក្រឹតកាបូន» គំរូមុនដំបូងគេនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ាន ដែលជាជំហានមួយឈានឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-26-239-265135

រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យមន្រ្តីបរិស្ថានទប់ស្កាត់បទល្មើសដោយគ្មានការលើកលែង បន្ទាប់ពីចេញលិខិតព្រមានអនុប្រធានមន្ទីរបរិស្ថានមួយរូប

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានបញ្ជាឱ្យមន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងនៅពីក្រោយនៃបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-25-934-265112

ទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេសនឹងត្រូវត្រួតពិនិត្យ ដើម្បីបង្ការការឆេះ បង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងបរិស្ថាន

ក្រសួងបរិស្ថានបានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ធ្វើការចុះពិនិត្យ និងរាយការណ៍អំពីទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេស ដើម្បីធានាឱ្យបានច្បាស់លាស់នូវការអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន បន្ទាប់ពីអាជ្ញាធររកឃើញទីតាំងស្តុកសំណល់ខុសច្បាប់មួយកន្លែងទំហំជាង១ហិកតាត្រូវភ្លើងឆេះ ដែលបង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ...

បុគ្កលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-7-1640-264922

ក្រសួងបរិស្ថានបញ្ជាឱ្យក្រុមហ៊ុនគិរីដងរែកសាងសង់ប្រព័ន្ធទប់ស្កាត់ និងសម្អាតសំណល់ទុយោជ័ររាប់ពាន់ដើម ក្រោយពីភ្លើងឆេះ

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនសាងសង់ប្រព័ន្ធសម្អាតទឹកកខ្វក់ឱ្យរួចរាល់ត្រឹមថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦  ដើម្បីធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន បន្ទាប់ពីមានករណីអគ្គិភ័យឆេះទុយោទឹកអស់រាប់ពាន់ដើមនៅទីតាំងស្តុក ដែលទំនងបង្កឡើងដោយការដុតសំរាម កាលពីថ្ងៃទី ៦ខែ កុម្ភៈ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-2-12-1021-264694

សត្វខ្លាត្រី​បង្ហាញវត្តមាន​ជាថ្មីម្តងទៀតនៅបឹងទន្លេសាបក្នុង​ខេត្តពោធិ៍សាត់

សត្វខ្លាត្រីមួយក្បាល ដែល​ឈ្មោះ​វិទ្យាសាសត្រ​ហៅ​ថា Prionailurus viverrinus ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈ​រូបថត​ ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-2-919-264590

ក្រសួងបរិស្ថាន​៖​ ទឹក​បឹង​យក្ខ​ឡោម​ប្រែ​ពណ៌​ខុស​ពី​ធម្មតា​មិនមែន​បណ្តាល​មក​ពី​ប្រភព​បំពុល​ណាមួយ​នោះ​ទេ​

ក្រុមការងារ​ក្រសួងបរិស្ថាន​បាន​បន្ត​ចាត់វិធានការ​យក​សំណាក​ទឹក​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ បឹង​យក្ខ​ឡោម​ ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​របស់​ក្រសួង​បន្ថែម​ទៀត​ បន្ទាប់​ពី​ស្ថានភាព​ទឹក​នៅ​ក្នុង​បឹង​នេះ​មាន​ពណ៌​កករ​ដី​ល្អក់​ខុស​ពី​ធម្មតា​ ក្នុង​រយៈពេល​២​ទៅ​៣ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-26-817-264520

យុទ្ធនាការគ្រប់គ្រងគុណភាពខ្យល់ក្នុងរដូវប្រាំងកំពុងធ្វើឡើងក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

ការគ្រប់គ្រងគុណភាពខ្យល់តាមរយៈការបង្កើនការផ្សព្វផ្សាយ និងវិធានការទប់ស្កាត់និងបញ្ឈប់ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះត្រូវបានពង្រីកទៅដល់ប៉ៃលិន ជាខេត្តជាយដែន។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-24-179-264516

កម្ពុជារំពឹងថានឹងអាចកាត់បន្ថយការបំពុលដោយប្លាស្ទិករហូតដល់ទៅ៧៤%តាមរយៈផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ

ក្រសួងបរិស្ថាន នាថ្ងៃអង្គារ ទី២០ ខែមករានេះបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា ដោយរំពឹងថា វានឹងជួយកាត់បន្ថយការបំពុលប្លាស្ទិកបានរហូតដល់ទៅ៧៤% កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៤០% និងការសន្សំការចំណាយប៉ាន់ស្មានចំនួន៣៧% សម្រាប់រដ្ឋាភិបាលផងដែរ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-20-2216-264477

កម្ពុជាជំរុញឱ្យមានលំហូរហិរញ្ញប្បទានអាកាសធាតុ ក្នុងកិច្ចប្រជុំកំពូលCOP30

កម្ពុជាបានជំរុញឱ្យមានការបង្កើនលំហូរហិរញ្ញប្បទានអាកាសធាតុ ប្តេជ្ញារឹងមាំក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ស្តារដីខូចខាត និងពង្រឹងការការពារព្រៃឈើ។ ការជំរុញ និងប្តេជ្ញានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសន្និសីទសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០ (COP30) ក្នុងទីក្រុងប៉ាលឹម ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១០ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-11-18-1334-263813

សៀវភៅណែនាំសវនកម្មផ្ទៃក្នុង ត្រូវបានផ្សព្វផ្សាយ សម្រាប់ជាយុទ្ធសាស្ត្រធានាតម្លាភាព និង​គណ​នេយ្យ​ភាព នៃ​ការ​ងា​រ​បរិ​ស្ថា​ន

ក្រសួងបរិស្ថានបានប្រកាសផ្សព្វផ្សាយ«សៀវភៅណែនាំសវនកម្មផ្ទៃក្នុង»កាលពីថ្ងៃពុធ ទី១២ ខែ​វិច្ឆិកា​នេះ ដើម្បី​ជា​ឧបករណ៍ត្រួតពិនិត្យ និងជាយុទ្ធសាស្ត្រសម្រាប់ធានា តម្លាភាព និងគណនេយ្យភាព នៃ​ការ​ងា​រ​បរិ​ស្ថា​ន​កិ​ច្ច។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-11-13-95-263767

ក្រសួងបរិស្ថាន និងធនាគារពិភពលោកពង្រឹងកិច្ចសហការ​អភិវ​ឌ្ឍន៍ជីវ​ភាពសហគមន៍ និងការពារបរិស្ថាន

ក្រសួងបរិស្ថាន​ និង​ធនាគារពិភពលោក​បាន​ឯកភាព​គ្នា​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ជីវភាព​សហគមន៍​មូលដ្ឋាន​ ការពារ​បរិស្ថាន​ និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​ ជា​ពិសេស​ក្នុង​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ​ និង​ទន្លេសាប​។​ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-30-1135-263387

កម្ពុជា​អំពាវនាវ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ ពង្រឹង​កិច្ចសហការ​ ដើម្បី​ភាព​ស្អាត​ ភាព​បៃតង​ និង​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

​កម្ពុជា​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ តាម​រយៈ​ការ​បង្កើត​នូវ​ផែនការ​អាទិភាព​ ដើម្បី​ភាព​ស្អាត​ ភាព​បៃតង​ និង​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-30-160-263392

កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0)

កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ក្រោយពីបានដាក់ជូនលេខាធិការដ្ឋានUNFOCC កាលពីថ្ងៃទី៨ ខែសីហាកន្លងមក។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញានេះ ដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងដៃគូសំខាន់ៗជាច្រើន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-18-1816-263322

កម្ពុជាជំរុញឱ្យមានការឯកភាពអាស៊ានកាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុ និងបរិស្ថាន

ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលដោយប្លាស្ទិក នៅតែបន្តគំរាម​កំហែង​ដល់​ជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។ នេះជាការលើក​ឡើងរបស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត​ ខណៈ​លោកថ្លែង​ក្នុងកិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​លើក​ទី​១​៨ស្តី​ពី​ប​រិ​ស្ថាន នាថ្ងៃពុធ ទី៣ខែកញ្ញានេះ នៅកោះឡាងកាវី ប្រទេសម៉ាឡេស៊ី។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-3-1534-263159

ទឹកកខ្វក់ជិត១២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យហូរចូលប្រភពទឹកសាធារណៈ

ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ជិត១២លានម៉ែត្រគូបមិនឱ្យហូរចេញពីរោងចក្រ និងក្រុមហ៊ុននានា ចូលបំពុលប្រភពទឹកសាធារណៈ ដែលបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពពលរដ្ឋ ក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-2-1416-263142

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ បើទឹកពុលតែ១លីត្រទេចូលក្នុងប្រព័ន្ធទឹកស្អាត តើប្រជាជនប៉ុន្មាននាក់ឈឺ? ព្យាបាលអស់ប៉ុន្មាន? ឬរហូតដល់បាត់បង់ជីវិត

ក្រុមហ៊ុន និងរោងចក្រចំនួន៥២ ត្រូវបានក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ ធ្វើការផាកពិន័យ បញ្ជាឱ្យកែប្រែ និងខ្លះទៀត ត្រូវបានផ្អាកដំណើរការផ្នែកផលិតកម្មទាំងស្រុងក្នុងឆមាសទី១ឆ្នាំ២០២៥។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-28-1149-263095

គម្រោង​រោងចក្រ​អាលុយមីញ៉ូម​តម្លៃ ៦០​លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​រំពឹង​ថា​គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ រួម​ទាំង​ការងារ​ ការ​ផ្ទេរ​ជំនាញ​ដល់​កម្មករ​ក្នុងស្រុក​ និង​បរិយាកាស​វិនិយោគ​ដ៏​រឹង​មាំ​ដែល​នឹង​រួមចំណែក​ដល់​កំណើន​របស់​ខេត្ត​។​ ...

ស៊ុំ ម៉ាណេត
https://shorturl.at/Ige6Y

ប្រាសាទព្រះវិហារខូចខាតជាង​ ១២០កន្លែងដោយសារការវាយប្រហារតាមអាកាសរបស់ថៃ

​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​វាយតម្លៃ​បឋម​លើ​ការ​ខូចខាត​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទព្រះវិហារ​ចំនួន​១២៥​ទីតាំង​ដែល​ខូចខាត​ដោយសារ​តែ​យន្ត​ដ្រូ​ន​និង​ការ​វាយប្រហារ​តាម​អាកាស​របស់​យោធា​ថៃ​កាលពី​ថ្ងៃ​ចុងខែ​កក្កដា​ ហើយ​ការ​ខូចខាត​នេះ​មាន​ទំហំ​ធំ​ជាង​សង្គ្រាម ...

តន វិបុល
https://shorturl.at/5hmP6

ក្រសួងបរិស្ថានចុះ MoUជាមួយអង្គការ និងវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសហការ ក្នុងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ

ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU) ដាច់ដោយឡែកពីគ្នា ជាមួយអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និង ក្រុមហ៊ុនណាហ្គាវើលដ៏ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-19-156-262403

ក្រសួងបរិស្ថានបដិសេធ ការផ្សាយខុសពីការពិត នៃគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទលើភ្នំខ្នងផ្សារ

ក្រសួងបរិស្ថានបានបដិសេធ លើការផ្សាយសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ទាក់ទងនឹងគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទលើភ្នំខ្នងផ្សារ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការផ្សព្វផ្សាយ ដែលមានភ្ជាប់ជាមួយរូបភាពបង្គោលអង់តែនទូរស័ព្ទមួយនោះ គឺមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង នៃគម្រោងសាងសង់នោះឡើយ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-28-93-262189

រោងចក្រ និងក្រុមហ៊ុន៣១ទីតាំងត្រូវបានរកឃើញបញ្ចេញសំណល់រាវ ប៉ះពាល់ប្រភពទឹកសាធារណៈ និងពលរដ្ឋរាប់រយគ្រួសារ

យ៉ាងហោចណាស់ក្រុមហ៊ុននិងរោងចក្រចំនួន៣១ត្រូវបានរកឃើញថា បានបញ្ចេញ​សំណល់រាវមិន​ត្រឹម​​​ត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន​ដែលល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិក្នុងរយៈពេល​៥​ខែដើមឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-26-102-262166

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Lfbpd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!