រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
យុទ្ធនាការការពារព្រៃឡង់ចាប់ផ្តើមហើយ
ដោយសារការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមានកំណើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រជាពលរដ្ឋកាន់តែច្រើនបានរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញទាំងនោះ។ ក្នុងពេលបច្ចុប្បន្ន មនុស្សមួយក្រុមចំនួន ៣០០នាក់ បានចូលរួមធ្វើយុទ្ធនាការ ស្តីអំពីការយល់ដឹងបញ្ហាការកាប់បំផ្លាញព្រៃឡង់ដែលជាព្រៃបៃតងធំបំផុតនៅក្នុងប្រទេស។ ...
Chea Vannak
http://www.khmertimeskh.com/news/14222/prey-lang-campaign-kicks-off/
ក្រសួងនិយាយថា គ្រោះរាំងស្ងួតប៉ះពាល់កសិករនិងគោលដៅផលិតកម្ម
យោងតាមក្រសួងកសិកម្ម ដែលព្រមានថា កង្វះទឹកភ្លៀង គួបផ្សំនឹងការខ្វះកម្លាំងពលកម្ម អាចរារាំងរដ្ឋាភិបាលមិនឲ្យសម្រេចបានគោលដៅផលិតកម្មស្រូវរបស់ខ្លួននៅឆ្នាំនេះបានឲ្យដឹង ផ្ទៃដីស្រែជាង១៥០.០០០ហិកតាបានប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួតនៅតំបន់មួយ ...
កម្ពុជានិងថៃគ្រោងបើកច្រកព្រំដែនថ្មី
កម្ពុជានិងថៃគ្រោងបើកច្រកព្រំដែនថ្មីចំនួនបួននៅក្នុងខេត្តចំនួនបួនដែលជាផ្នែកមួយជម្រុញការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នេះបើយោងតាមពាក្យសម្តីរបស់មន្រ្តីពាក់ព័ន្ធកាលពីម្សិលមិញ។ ...
Igor Kossov and Ek Madra
http://www.khmertimeskh.com/news/14631/cambodia--thailand-to-open-new-border-crossings/
ប្រទេសកម្ពុជាកំពុងសម្លឹងឃើញពីការរីកលូតលាស់ពាណិជ្ជកម្មលើអុីនធឺណេត ដោយសារការប្រើប្រាស់អុីនធឺណេតកាន់តែច្រើនឡើង
អ្នកធ្វើជំនួញ និងមន្ត្រីរដ្ឋាភិបាលខាងវិស័យពាណិជ្ជកម្ម បានឱ្យដឹងថា អ្នកវិនិយោគ បានត្រឡប់មកចាប់អារម្មណ៍វិស័យពាណិជ្ជកម្មលើអុីនធឺណេត នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលមនុស្សកាន់តែច្រើនឡើងនៅប្រជាជាតិអាសុីអាគ្នេយ៍មួយនេះ កំពុងប្រើប្រាស់អុីន ...
បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/2015-08/09/c_134496329.htm
ប្រទេសកម្ពុជា នឹងបង្កើតយុទ្ធសាស្ត្រទីផ្សារវិស័យទេសចរណ៍ឆ្នាំ២០១៥-២០២០
មន្ត្រីរដ្ឋាភិបាលមួយរូប បានឱ្យដឹងថា យុទ្ធសាស្ត្រទីផ្សារវិស័យទេសចរណ៍ឆ្នាំ២០១៥-២០២០ ត្រូវសម្រេចជាចុងក្រោយរួចហើយ និងត្រូវយកមកអនុវត្តក្នុងពេលឆាប់ៗ ក្នុងគោលបំណងសម្រេចឱ្យបានកំណើនភ្ញៀវទេសចរណ៍បរទេសចំនួន ៨លាននាក់ នៅត្រឹមឆ្នាំ២០២០។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodia-will-set-a-tourism-marketing-strategy-2015-2020-8809
ជនជាតិដើមក្នុងប្រទេសកម្ពុជាពិភាក្សាអំពីបញ្ហាសុខភាព
កាលពីថ្ងៃអាទិត្យ មនុស្សប្រមាណជារាប់ពាន់នាក់មកពីស្ថាប័នរដ្ឋាភិបាល អ្នក ជំនាញ និង បុគ្គលិកអង្គការ ព្រមទាំងសមាជិកសហគមន៍នៃប្រទេសកម្ពុជា បានមកជួបជុំគ្នាពិភាក្សាលើបញ្ហាជាច្រើន ដែលជនជាតិដើមនៃប្រទេសនេះកំពុងប្រឈម រាប់បញ្ចូលទាំងការទទួលបានការ ...
Denise Hruby
http://www.aa.com.tr/en/health/571181--cambodias-indigenous-people-discuss-health-care-issues
និយោជកមិនព្រួយបារម្ភចំពោះយុទ្ធនាការបង្ក្រាបប័ណ្ណការងារឡើយ
ជនចំណាកស្រុកសញ្ជាតិវៀតណាមដែលពុំឯកសារត្រឹមត្រូវចំនួនដប់ប្រាំមួយនាក់ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ នៅការដ្ឋានសំណង់មួយកន្លែង ក្នុងខេត្តព្រះវិហារ ដែលជាការចាប់ខ្លួនលើកចុងក្រោយបង្អស់ចំពោះករណីកម្មករពុំមានឯកសារផ្លូវច្បាប់ត្រឹមត្រូវ។ ការចាប់ខ្លួន ការពិន័យ និងការនិរទេសខ្លួននៃពលករបរទេស មានកំណើនគួរឱ្យកត់សម្គាល់នៅរដូវក្តៅនេះ។ មន្ត្រីនគរបាលបានឱ្យដឹងថា ការផាកពិន័យ ទៅកាន់ពលករបស្ចិមប្រទេសនឹងធ្វើឡើងនៅខែក្រោយ។ ...
Jonathan Cox
http://www.khmertimeskh.com/news/14130/employers-unfazed-by-work-permit-crackdown/
ក្រសួងកិច្ចការនារីជំទាស់នឹងការរិះគន់របស់អង្គការមិនមែនរដ្ឋាភិបាលទៅកាន់នាយករដ្ឋមន្ត្រី
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការណ៍មួយដែលសម្តែងការ “សោកស្តាយយ៉ាងខ្លាំង” ចំពោះសេចក្តីថ្លែងការណ៍រួមមួយ របស់អង្គការ ក្រៅរដ្ឋាភិបាល ដែលបានរិះគន់លោក នាយករដ្ឋមន្រ្តីហ៊ុនសែនសម្រាប់ការប្រើប្រាស់ពាក្យរបស់លោក ទៅកាន់ស្ត្រី ដែលមិនបាន បញ្ចេញឈ្មោះថាជាសត្វញីមួយក្បាល។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/ministry-slams-ngos-for-criticism-of-prime-minister-91093/
ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមបោះពុម្ភផ្សាយទស្សនាវដ្តីក្នុងពេលឆាប់ៗនេះ
កាលពីថ្ងៃពុធ មន្ត្រីមួយរូបបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមបោះពុម្ភផ្សាយទស្សនាវដ្តីព័ត៌មានមួយនៅដើមខែក្រោយ ដើម្បីផ្សព្វផ្សាយអំពី សកម្មភាពរបស់ខ្លួនក៏ដូចជាផ្តល់ព័ត៌មានស្តីអំពីការអភិវឌ្ឍទីផ្សារ។ ...
ខេង សុធា
https://www.cambodiadaily.com/news/commerce-ministry-to-launch-magazine-soon-90926/
អ្នកជិតខាងលោកមាសមុត៖ គ្មានការសួរនាំទស្សនៈពីមន្ត្រីនគរបាលណាមួយឡើយ
ដោយមានមតិរិះគន់ចំពោះបរាជ័យក្នុងការអនុវត្តដីកាចាប់ខ្លួនមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម លោក មាស មុត អស់រយៈពេលប៉ុន្មានខែ កន្លងមក ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រុមមន្ត្រីរបស់ខ្លួនផ្តល់តម្លៃនិងកំពុងចុះស្ទង់មតិសាធារណៈ មុនពេលចាត់វិធានការ ដោះស្រាយ លើរឿងក្តីនេះ។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/meas-muths-neighbors-opinions-never-sought-90904/
អង្គភាពប្រឆាំងអំពើពុករលួយជំរុញឲ្យក្រសួងសុខាភិបាលរឹតបន្តឹងការអនុវត្តលទ្ធកម្ម
អង្គភាពប្រឆាំងអំពើពុករលួយបានសរសេរលិខិតទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដើម្បីជូនដំណឹងថា ក្រសួងរបស់លោកមិនបានអនុវត្តតាមនីតិវិធីលទ្ធកម្ម ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/26868/
ប្រាក់ចំណូលរបស់រដ្ឋាភិបាលបានមកពីឧស្សាហកម្មរ៉ែមានការកើនឡើង
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងលោក ម៉េង សក្តិធារ៉ាបានឱ្យដឹងថា ក្រសួងរ៉ែនិងថាមពល បានប្រមូលប្រាក់ចំណូលមិនមែនពន្ធពីវិស័យឧស្សាហកម្មផ្នែកនិស្សារណកម្ម ក្នុងអំឡុងប្រាំមួយខែដំបូងនៃឆ្នាំនេះបានចំនួនប្រមាណ ៣.៥ លានដុល្លារ ដែលជាទឹកប្រាក់ប្រហែល ៩២ ភាគរយនៃចំណូលដែលប្រមូលបានពីវិស័យនេះក្នុងឆ្នាំ ២០១៤។ ...
ខេង សុធា
https://www.cambodiadaily.com/business/govt-revenue-from-mining-industry-soars-90768/
ចិនផ្តល់អាហារូបករណ៍ឱ្យនិស្សិតកម្ពុជាចំនួន៦២នាក់
យោងតាមប្រភពព័ត៌មានទីភ្នាក់ងារសារព័ត៌មានចិន បានឱ្យដឹងថា និស្សិតកម្ពុជាចំនួន ៦២នាក់ បានទទួលអាហារូបករណ៍ប្រចាំឆ្នាំសម្រាប់ការសិក្សានៅថ្នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅតាមបណ្តាសាកលវិទ្យាល័យនានា ក្នុងប្រទេសចិន។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/china-offers-scholarships-to-62-cambodian-students-8789
ចំការបដិសេធការកាប់ឈើខុសច្បាប់ហើយបានជួលបុគ្គលិកប៉ូលីសយោធា
កាលពីថ្ងៃអង្គារ អ្នកចាត់ការទូទៅនៃក្រុមហ៊ុនចំការកៅស៊ូវៀតណាមនៅខេត្តមណ្ឌលគិរីដែលត្រូវបានចោទប្រកាន់ ពីការឃុបឃិតគ្នាជាមួយមន្ត្រីយោធាក្នុងតំបន់ ដើម្បីកាប់ឈើខុសច្បាប់ បានបដិសេធអំណះអំណាងដែលលើកឡើង ប៉ុន្តែសារភាព ចំពោះការអំពាវនាវដល់នគរបាលឱ្យចុះបង្ក្រាបអំពើបាតុកម្ម។ ...
ឱកាសសម្រាប់ខ្មែរឥស្លាមក្នុងសមាហរណកម្មអាស៊ាន
រដ្ឋលេខាធិការក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Datuk Othsman Hassan បានឱ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលចង់ឱ្យសហគមន៍ឥស្លាមនៅកម្ពុជាចាប់ផ្តើមបង្កើតធនាគាររបស់ខ្លួនដើម្បីបំពេញតម្រូវការប្រជាជនម៉ូស្លីមប្រមាណ ៦០មុឺននាក់ដែលកំពុងរស់នៅក្នុងប្រទស។ ...
Va Sonyka
http://www.khmertimeskh.com/news/14055/cambodian-muslims-see-opportunities-in-asean-integration/
ចិនឈានមុខកូរ៉េខាងត្បូង ក្លាយជាប្រភពនៃភ្ញៀវទេសចរណ៍ធំបំផុតសម្រាប់អង្គរវត្តកម្ពុជា
កាលពីថ្ងៃច័ន្ទ តាមប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជានៃប្រទេសកម្ពុជា ដែលបានស្រង់សម្តីពីមន្ត្រីជាន់ខ្ពស់ខាងទេសចរណ៍ បានឱ្យដឹងថា ប្រទេសចិនឈានមុខកូរ៉េខាងត្បូង ក្លាយជាប្រភពនៃភ្ញៀវទេសចរណ៍ធំបំផុតសម្រាប់តំបន់បេតិកភណ្ឌពិភពលោក អង្គរវត្ត នៅប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន Ecns.cn
http://www.ecns.cn/2015/08-04/175675.shtml
សមាជិកសភានិង NGO ចង់ឲ្យរដ្ឋាភិបាលស៊ើបអង្កេតការបូមខ្សាច់
ខណៈដែលអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានបានធ្វើសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ ...
អូន ភាព និង គ្រិស ម៉ូល្លឺរ
http://www.cambodiadailykhmer.com/news/26807/
ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតមានការកើនឡើងនៅក្នុងប្រទេសកម្ពុជា
ទន្ទឹមនឹងការរីករាលដាលនៃការប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងប្រទេសកម្ពុជា ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតក៏ទទួលបានការរីកចម្រើនតាមនោះដែរ។ ពាណិជ្ជកម្មមួយចំនួនមានសណ្ឋានជាមជ្ឈមណ្ឌលផ្សារទំនើបដូចជា MAIO Mall ដែលផ្ដល់សេវាកម្មប្រាក់កម្ចីនិងការកក់ទុក ក៏ដូចជាសេវាកម្មដ៏ទៃទៀត។ ហាង Shop168, ផ្តល់សេវាកម្មទំនាក់ទំនងរវាងហាងលក់ឥដ្ឋនិងបាយអជាមួយអតិថិជនតាមរយៈគេហទំព័របណ្តុំព័ត៌មានពាក់ព័ន្ធនិងសេវាកម្មដឹកជញ្ជូន។ ហាង Mall 855 ផ្តល់សេវាកម្មភ្ជាប់ទំនាក់ទំនងរវាងអតិថិជន សម្រាប់ការលក់ដូរទំនិញឱ្យគ្នាទៅវិញទៅមក។ ...
Un Raksmey and Igor Kossov
http://www.khmertimeskh.com/news/13987/e-commerce-surges-in-cambodia/
ភ្លៀងនិងទឹកជំនន់ធំនឹងកើតមានឡើងក្នុងសប្តាហ៍នេះ
ប្រព័ន្ធសម្ពាធទាបនៅប្រទេសភូមានឹងនាំយកភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ធំមកដល់ប្រទេសកម្ពុជាក្នុងរយៈពេលមួយសប្តាហ៍នេះ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃចន្ទ។ ...
Huot Chanpav
https://www.cambodiadaily.com/news/more-rain-widespread-flooding-expected-in-a-week-90586/
ប្រមូលផ្តុុំមតិសម្រាប់សិទ្ធិលើប្រព័ន្ធអុីនធឺណិតនៅកម្ពុជា
ខណៈពេលដែលរដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត, អ្នកប្រើប្រាស់អ៊ីនធឺណិតបាននាំគ្នាពិភាក្សាអំពីសិទិ្ធដែលពួកគេចង់ការពារ។ ...
Jonathan Cox
http://www.khmertimeskh.com/news/14004/crowdsourcing-cambodia---s-online-bill-of-rights/
អ្នកតស៊ូមតិសិទិ្ធមនុស្សជម្រុញការអនុម័តច្បាប់ស្តីពីការឃុំឃាំងអនីតិជន ឱ្យបានឆាប់
ក្រុមអង្គការសិទ្ធិមនុស្ស បានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសកម្ពុជា គួរផ្តល់អាទិ ភាពលើការអនុម័តច្បាប់ ដែលនឹងផ្តល់ការណែនាំល្អប្រសើរជាងមុន សម្រាប់ ការចាត់ការលើអនីតិជន ដោយប្រព័ន្ធតុលាការ។ ...
រដ្ឋាភិបាលស្នើរសុំការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងអ្នកទោសជាប់ឃុំឃាំងនៅប្រទេសម៉ាឡេសុី
ក្រសួងការបរទេសបានស្នើសុំឱ្យឯកអគ្គរដ្ឋទូតខ្មែរទៅកាន់ប្រទេសម៉ាឡេស៊ីព្រះអង្គម្ចាស់ក្សត្រិយ៍ អរុណរស្មី ចុះស៊ើបអង្កេតទៅលើសេចក្ដីរាយការណ៍ ដែលថ្លែងថាមនុស្សរាប់រយនាក់ដែលជាកម្មករចំណាកស្រុកកម្ពុជាត្រូវបានគេជាប់ឃុំឃាំងនៅរដ្ឋ Selangor របស់ប្រទេសនេះ។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/govt-requests-probe-into-prisoners-in-malaysia-90388/
បន្ទាប់ពីដុតរូបសំណាកតំណាងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរចេញបញ្ជាចាប់ខ្លួនអ្នកស្រុក
កាលពីថ្ងៃអាទិត្យ អ្នកស្រុកប្រមាណ ១00 នាក់បានដុតរូបសំណាកតំណាងមន្ត្រីពាក់ព័ន្ធក្នុងជម្លោះដីធ្លីមួយក្នុងខេត្តកំពង់ឆ្នាំង ដែលបានអូសបន្លាយអស់រយៈពេលជិតមួយទសវត្សរ៍ មកហើយនោះ។អភិបាលខេត្តបានឱ្យដឹងថា ការតវ៉ានេះគឺ “ផ្ទុយពីច្បាប់” និងបានផ្តល់ឱកាសឱ្យអាជ្ញាធរចាប់ខ្លួនអ្នកស្រុកទាំងនោះ ។ ...
អូន ភាព
https://www.cambodiadaily.com/news/after-effigy-burning-governor-raises-prospect-of-arrests-90429/
នគរបាល៖ ប្រទេសកម្ពុជាបណ្តេញជនបរទេសខុសច្បាប់១,៤៨៤នាក់ ក្នុង៧ខែដើមឆ្នាំ
កាលពីថ្ងៃសៅរ៍ គេហទំព័រនគរបាលជាតិ ដែលបានស្រង់សម្តីរបស់មន្ត្រីនគរបានជាន់ខ្ពស់មួយរូប បានឱ្យដឹងថា សម្រាប់រយៈពេល៧ខែដំបូង ក្នុងឆ្នាំ២០១៥នេះ ប្រទេសកម្ពុជាបានបណ្តេញជនបរទេសចំនួន ១,៤៨៤ នាក់ ទៅប្រទេសកំណើតរបស់ពួកគេ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=295344