រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង ៣០ ភាគរយ
ការនាំចេញកៅស៊ូរបស់កម្ពុជានៅឆ្នាំ ២០១៩ បានកើនឡើង ៣០ ភាគរយ ដែលមានតម្លៃជាង ៣៧០ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ របាយការណ៍នេះបានឲ្យដឹងថា កម្ពុជាបាននាំចេញកៅស៊ូ ២៨២ ០៧១ តោន មានតម្លៃ ៣៧៦ លានដុល្លារ ធៀប ...
ធូ វិរៈ
https://bit.ly/2uHW1B3
ធនាគារជាតិនឹងដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់បាគង ជាផ្លូវការនៅត្រីមាសទី ១ ឆ្នាំ ២០២០ នេះ
ធនាគារជាតិនៃកម្ពុជា (NBC) នឹងដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់បាគង (Bakong) របស់ខ្លួននៅក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះជាវិធានការមួយក្នុងការបើកច្រកទូទាត់ជាតិសម្រាប់ប្រទេសកម្ពុជានៅក្នុងពេលអនាគតខាងមុខនេះ។ លោកស្រី ជា សិរី អគ្គនាយិកា NBC បានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ កាលពីម្សិលមិញថា បន្ទាប់ពីប្រព័ន្ធទូទាត់ បាគង ត្រូវបានដាក់ឲ្យដំណើរការ ...
ម៉ៃ គុណមករា
https://bit.ly/314RZin
រដ្ឋាភិបាលកសាងគោលនយោបាយគ្រប់គ្រងសំរាម នៅទីប្រជុំជន បន្ទាប់ពីដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនស៊ីនទ្រី
រាជរដ្ឋាភិបាល បាននឹងកំពុងរៀបចំតាក់តែងគោលនយោបាយថ្មី ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាមនិងសំណល់រឹងនៅទីប្រជុំជន ឲ្យមានប្រសិទ្ធិភាព និងសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមានសំរាមក្នុងមួយឆ្នាំមានការកើនឡើងប្រមាណជិត ១៥%។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ...
ប៉ិច សុធារី
https://bit.ly/36quEJa
លោក ម៉ម ប៊ុនហេង៖ វីរុសកូរ៉ូណាប្រភេទថ្មីរកឃើញករណីទី១នៅខេត្តព្រះសីហនុ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសថា កម្ពុជា បានរកឃើញ ករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីចំនួន១ករណី ទៅលើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ លោក ម៉ម ប៊ុនហេង បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាទីស្តីការក្រសួងសុខាភិបាល កាលពីយប់មិញថា ការរកឃើញករណីឆ្លង ...
ប៉ិច សុធារី
https://bit.ly/38FY8Ec
ក្រសួងបរិស្ថាននឹងបញ្ជាទិញឧបករណ៍តាមដានគុណភាពខ្យល់ ១៥ គ្រឿងទៀត
ក្រសួងបរិស្ថាននឹងបញ្ជាទិញនូវឧបករណ៍តាមដានភាពល្អិតនិចល PM 2.5 និង PM 10 ចំនួន ១៥ គ្រឿងបន្ថែមទៀត ដើម្បីបំពាក់បន្ថែមនៅតាមបណ្ដាខេត្ដ ខណៈដែលលទ្ធផលគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តត្រូវបានរកឃើញថា បានវិលត្រឡប់មករកកម្រិតល្អប្រសើរឡើងវិញ។ នេះបើតាមមន្ត្រីក្រសួងបរិស្ថាន។ ...
វ៉ន ដារ៉ា
https://bit.ly/2RScA5v
រាជរដ្ឋាភិបាលដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០១៩-២០២៣ ផ្ដោតលើអាទិភាពការងារមួយចំនួន
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០១៩-២០២៣ ដោយបានផ្ដោតលើការងារអាទិភាពមួយចំនួនដូចជាសម្រួចយុទ្ធសាស្ត្រអប់រំ បង្ការ ទប់ស្កាត់ ដោយផ្អែកលើយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយតម្រូវឲ្យមានការពង្រីកកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាតិ និងស្ថាប័នអន្តរជាតិនៅក្នុងវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានសិក្សា និង ...
ម៉ិច ដារ៉ា
https://bit.ly/2U04ytW
គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍យកឆ្នាំ ២០២០ ជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រកាសយកឆ្នាំ ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ខណៈដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យមន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នា និងគ្មានការលើកលែងដើម្បីធ្វើយ៉ាងណាកាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ ការចេញសេចក្ដីប្រកាស ...
ខន សាវិ
https://bit.ly/37BDWDG
លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់អំពីវីរុសផ្លូវដង្ហើម កូរ៉ូណា
លកំពុងឆ្លងវីរុសនេះ ខណៈដែលមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា មន្ត្រីកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីវិធានការត្រួតពិនិត្យសុខភាពរបស់អ្នកដំណើរនៅតាមអាកាសយានដ្ឋានអន្តរជាតិ និងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា។ លោក ហ៊ុន សែន បានស្នើឱ្យពលរដ្ឋគួរប្រើម៉ាស់ពាក់ការពារច្រមុះ ឬលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់ ...
ខន សាវិ
https://bit.ly/3aOjbGz
ក្រសួងសង្គមកិច្ចចុះកិច្ចព្រមព្រៀងជាមួយអង្គការ ១១ លើគម្រោងសុខុមាលភាពកុមារ
ក្រសួងសង្គមកិច្ចកាលពីថ្ងៃទី ២៤ ខែមករា បានចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន ១១ ក្នុងទំហំថវិកាជាង ១២ លានដុល្លារ លើការអនុវត្ដគម្រោងរយៈពេល ៣ ឆ្នាំ (២០២០-២០២២) ដើម្បីជួយដល់វិស័យសង្គមកិច្ច សុខុមាលភាពសង្គម សុខុមាលភាពកុមារ ការប្រឆាំងការជួញដូរមនុស្ស និងការងារពិការភាព។ ...
វ៉ន ដារ៉ា
https://bit.ly/3aMZoaw
រដា្ឋភិបាលសម្រេចឱ្យប្ដូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រីបានឯកភាពឲ្យប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្មទៅជាក្រសួង «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» បន្ទាប់ពីលោករដ្ឋមន្ត្រី ចម ប្រសិទ្ធ ដាក់សំណើថ្មីៗនេះ ដើម្បីបែងចែកការងារទទួលខុសត្រូវជាក់លាក់ ប៉ុន្ដែសង្គមស៊ីវិលថាមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2Rv6GIl
ក្រសួងការងារឆ្លើយតបញត្តិសហជីព រឿងកម្មករសំណង់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី ២១ ខែមករា បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតបទៅតំណាងសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលដែលបានដាក់ញត្តិសូមឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ យកចិត្ដទុកដាក់ដោះស្រាយនូវវិធានការចំនួន ៧ ចំណុចដើម្បីជួយគាំពារកម្មករក្នុងវិស័យសំណង់ ដោយបញ្ជាក់ថា ចំណុចមួយចំនួនក្រសួង ...
វ៉ន ដារ៉ា
https://bit.ly/2tK8aW4
កម្ពុជាបញ្ចុះថ្លៃអគ្គិសនី ដើម្បីរក្សាភាពប្រកួតប្រជែង
រដ្ឋាភិបាលនឹងធ្វើការបញ្ចុះតម្លៃអគ្គិសនី ៤០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យឧស្សាហកម្ម ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ អ្នកក្នុងវិស័យស្រូវអង្ករ និងសហគ្រាសធនតូចបានអបអរសាទរការបញ្ចុះតម្លៃរបស់រដ្ឋាភិបាលនេះ ប៉ុន្តែបានអំពាវនាវឲ្យបង្កើនគុណភាព ...
ធូ វិរៈ
https://bit.ly/37p5Cvb
មន្ទីរកសិកម្មប្រកាសផ្ដល់រង្វាន់ ចំពោះការប្រាប់តម្រុយអ្នកលួចដុតព្រៃពូជគ្រញូង
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត ១០ លានរៀល ដល់អ្នកដែលអាចផ្ដល់ព័ត៌មានដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យករណីលួចដុតបំផ្លាញព្រៃពូជឈើគ្រញូងជាង ២០ ហិកតា នៅតំបន់ព្រៃពូជឈើគ្រញូង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបបាន ...
ឃុត សុភចរិយា
https://bit.ly/37rsev6
ក្រសួងឲ្យគ្រូពេទ្យពង្រឹងសមត្ថភាព និងក្រមសីលធម៌
រសួងសុខាភិបាលទទូចដល់គណៈវិជ្ជាជីវៈសុខាភិបាលត្រូវពង្រឹងសមត្ថភាព និងអនុវត្តក្រមសីលធម៌គ្រូពេទ្យ ដើម្បីចូលរួមលុបបំបាត់ការត្អូញត្អែររបស់ប្រជាពលរដ្ឋដែលថា គ្រូពេទ្យមួយចំនួនប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាដើម។ ការទទូចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និង ...
ឡុង គីមម៉ារីតា
https://bit.ly/2urmUta
កម្ពុជាដាក់ការត្រួតពិនិត្យជើងហោះហើរ ពីក្រុងវូហានជាទីផ្ទុះជំងឺរលាកសួត
ក្រសួងសុខាភិបាលបានដាក់ការរឹតបន្តឹងក្នុងការត្រួតពិនិត្យជើងហោះហើរផ្ទាល់ពីទីក្រុងវូហាន ប្រទេស ចិន ដែលជាកន្លែងផ្ទុះជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) ដំបូងបំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះមកកម្ពុជា ស្របពេលកម្ពុជានៅតែមិនទាន់មានតម្រុយនៃការឆ្លងជំងឺនេះនៅឡើយ។ ខណៈដែលប្រទេស ...
ឡុង គីមម៉ារីតា
https://bit.ly/2RQM78l
លោក ស ខេង ប្រកាសដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ២៥ រាជធានី-ខេត្
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបើកសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋទាំង ២៥ រាជធានី-ខេត្តដែលធ្វើឡើងនៅក្នុងខេត្តពោធិ៍សាត់។ លោក ស ខេង ថ្លែងនៅក្នុងពិធីសម្ពោធដោយអះអាងថា៖ «ការដាក់ឱ្យដំណើរការអង្គភាពនេះនឹងពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង និង ...
រី សុចាន់
https://bit.ly/2uxr5U3
ចំណែកប្រាក់រៀលក្នុងសេដ្ឋកិច្ចកើនដល់ ៣៣%
ការចរាចរប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចកម្ពុជាគិតត្រឹមដំណាច់ឆ្នាំ ២០១៩ បានកើនដល់ប្រមាណ ៣៣ ភាគរយ ខណៈប្រាក់បញ្ញើកើនដល់ ៣៧ ភាគរយ។ នេះបើតាមធនាគារជាតិនៃកម្ពុជា (NBC)។ សេចក្តីប្រកាសព័ត៌មានរបស់ NBC កាលពីចុងសប្តាហ៍មុនបានសរសេរថា តម្រូវការប្រាក់រៀលក្នុងទីផ្សារបានកើនឡើងជាលំដាប់ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន ...
ហ៊ឹន ពិសី
https://bit.ly/2TGeQPC
កម្ពុជាប្រតិកម្មនឹងសេចក្តីថ្លែងការណ៍ UN រឿងសវនាការលើលោក កឹម សុខា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានប្រតិកម្មទៅនឹងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ៣ រូបដែលថា សវនាការ លោក កឹម សុខា «មិនមានគុណភាពដែលអាចទទួលយកបាន»។ ...
នៀម ឆេង
https://bit.ly/2tp9aiw
ស្ថានភាពគុណភាពខ្យល់ បាននិងកំពុងវិលមករកភាពល្អប្រសើរឡើងវិញ
យោងតាមលទ្ធផលការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់តាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាបង្ហាញថា ស្ថានភាពគុណភាពខ្យល់បាននិងកំពុងវិលមករកភាពល្អប្រសើរឡើងវិញហើយដែលកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM 10 និង PM 2.5 បានធ្លាក់ចុះមកក្នុងរង្វង់ស្តង់ដា ៥០ ជាខ្យល់ល្អឡើងវិញ។ នេះ ...
វ៉ន ដារ៉ា
https://bit.ly/36bRK5Y
អ្នកតំណាង ៣ ក្រុមពិភាក្សាពីវិសោធនកម្មច្បាប់ការងារ
រដ្ឋមន្រ្តីក្រសួងការងារលោកអ៊ិត សំហេង បានបង្កើតក្រុមការងារដែលមានសមាសភាពតំណាងនិយោជក រដ្ឋាភិបាល និងកម្មករ បានពិភាក្សាអំពីការធ្វើវិសោធនកម្មមាត្រាច្បាប់ការងារ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50680494/three-representatives-discuss-labour-law-amendments
ក្រសួងសាធារណការ ផ្ដល់សេវារថយន្តឆៀកចល័តទៅកាន់ខេត្ត ១៤
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញកាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័តតាមបណ្ដាខេត្តចំនួន ១៤ ដែលគ្មានមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់យានយន្តដែលរស់នៅតាមបណ្ដាខេត្តទាំងនោះទទួលបានសេវាកម្មឆៀកយានយន្តរបស់ពួកគេតាមកាលកំណត់ ដើម្បី ...
ឃុត សុភចរិយា
https://bit.ly/30y0Fhc
អាមេរិកផ្តល់ថវិកា $៧៥ ០០០ អភិរក្សសម្លៀកបំពាក់សល់ពីសម័យខ្មែរក្រហម
សហរដ្ឋអាមេរិកតាមរយៈលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានផ្ដល់ជំនួយថវិកាចំនួន ៧៥ ០០០ ដុល្លារ ដើម្បីអនុវត្តលើគម្រោងអភិរក្សសម្លៀកបំពាក់ និងសម្ភារនានាដែលនៅលើខ្លួនជនរងគ្រោះកាលពីសម័យខ្មែរក្រហមក្នុងគោលបំណងថែរក្សាទុកឲ្យបានយូរអង្វែងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ការផ្តល់ជំនួយនេះធ្វើឡើង ...
សុទ្ធ គឹមសឿន
https://bit.ly/2R2cgBZ
ក្រសួងៈ អ្នកបង្កឲ្យមានភ្លើងឆេះព្រៃមានទោសពី ៣ ទៅ ១០ ឆ្នាំ
រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីណែនាំមួយដោយរំឭកចំពោះអ្នកដែលបង្កឲ្យមានករណីភ្លើងឆេះព្រៃ ឬព្រៃលិចទឹកដោយរំឭកថា ពួកគេនឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣ ដល់ ១០ ឆ្នាំ បន្ទាប់ពីមានឧប្បត្តិហេតុបែបនេះកើតមានជារៀងរាល់ឆ្នាំបណ្ដាល ...
ឃុត សុភចរិយា
https://bit.ly/2NynmfO
លោក អ៊ិត សំហេង៖ ការធ្វើវិសោធនកម្មច្បាប់ការងារ គឺដើម្បីកាត់បន្ថយហានិភ័យចំពោះការអត់ការងារធ្វើ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា ការកែប្រែច្បាប់ស្ដីពីការងារដោយបន្ថយប្រាក់ឈ្នួលវេនយប់លុបចោលថ្ងៃឈប់សង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺដើម្បីទាក់ទាញការវិនិយោគឧស្សាហកម្មគន្លឹះ និងធានាថាពលរដ្ឋកម្ពុជានឹងមិនប្រឈមការអត់ការងារធ្វើដូចប្រទេសខ្លះទេ ...
ខន សាវិ
https://bit.ly/30ulxpB