រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង៖ ជំនន់ទឹកភ្លៀងនឹងឡើងខ្ពស់ជាងមុន ដោយឥទ្ធិពលព្យុះ AERE
ខណៈដែលក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសពីជំនន់ទឹកភ្លៀងនឹងកើនឡើងខ្ពស់ជាងពេលកន្លងមកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសអ្នករស់នៅតំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្តាលឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ លោក ហ៊ុន សែន បានសរសេរ ...
មុំ គន្ធា
http://bit.ly/2dHkP45
សភា សម្រេចលើកសំណើដាក់ពិន័យតំណាងរាស្ត្រពហិការប្រជុំ ទៅឲ្យគណៈកម្មការជំនាញសិក្សា
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចឲ្យគណៈកម្មការជំនាញសិក្សាលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីដាក់បញ្ចូលប្រការដាក់វិន័យតំណាងរាស្ត្រដែលមិនចូលប្រជុំសភាដោយគ្មានមូលហេតុស្របពេលដែលក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានពហិការប្រជុំសភាពេញអង្គកាលពីថ្ងៃសុក្រ សបា្តហ៍ ...
តាំង វីដា
http://bit.ly/2dMGC6x
ក្រសួងដាក់ការថែទាំដោយយកចិត្តទុកដាក់នៅក្នុងរបៀបវារៈ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីណែនាំដល់មន្ទីរពេទ្យនិងមន្ទីរពហុព្យាបាលឯកជនទាំងអស់បង្កើតសេវាថែទាំនិងសង្គ្រោះដល់ទារកដែលមានបញ្ហាសុខភាពនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់មាតា និងទារក។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/minister-puts-neo-natal-intensive-care-agenda
ជនជាតិចារ៉ាយ ប្រឆាំងនឹងក្រុមហ៊ុនរុករក រ៉ែមាសរបស់ឥណ្ឌា
ការបះបោរដែលដឹកនាំដោយអ្នកភូមិជនជាតិភាគតិចចារ៉ាយប្រឆាំងនឹងពាណិជ្ជកម្មអណ្តូងរ៉ែមាសក្រោមដីលើកដំបូងរបស់កម្ពុជា ដែលប្រតិបត្តិដោយក្រុមហ៊ុនប្រទេសឥណ្ឌា Mesco Gold (Cambodia) មានការព្រួយបារម្ភលើធម្មជាតិ នៃភូមិប្លង ដែលដាច់ស្រយាល និងស្ងប់ស្ងាត់មានចម្ងាយពីរបីគីឡូម៉ែត្រ ...
ម៉ៃ គុណមករា និង Sonny Inbaraj Krishnan
http://bit.ly/2dlxiEB
ក្រសួង៖ ការដំឡើងបៀវត្សមិនទាន់បំពេញតម្រូវការឡើយ
ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ថា ការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់នាពេលនេះ នៅមិនទាន់អាចបំពេញតាមតម្រូវការជាក់ស្តែងរបស់គ្រូបង្រៀននៅឡើយ ប៉ុន្តែក្រសួងពិនិត្យលើកត្តាហិរញ្ញវត្ថុ និងការលើកទឹកចិត្តផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពគ្រូបង្រៀន។ ក្នុងការ ...
ប៉ិច សុធារី
http://bit.ly/2dpuPJQ
ក្រុមសកម្មជននឹងធ្វើការតវ៉ានឹងការបណ្តេញចេញបើទោះជាមានការហាមឃាត់
សកម្មជនប្រមាណ ១,០០០ នាក់ កំពុងត្រៀមនឹងប្រមូលផ្តុំគ្នានៅអតីតតំបន់ដីក្រហមនៅកណ្តាលទីក្រុងភ្នំពេញ នៅព្រឹកនេះ មុនពេលដង្ហែក្បួនទៅកាន់ក្រសួងរៀបចំដែនដីដើម្បីតវ៉ានឹងការបណ្តេញចេញពីដី និងផ្ទះ នេះបើយោងតាមក្រុមអ្នកចូលរួម ដែល ...
ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/activists-protest-eviction-site-despite-ban-119059/
RDB បានផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ចំនួនពីរជិត ១ លានដុល្លារ
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានផ្តល់កម្ចីប្រមាណ ៨០០ ០០០ ដុល្លារដល់រោងម៉ាស៊ីនកិនស្រូវពីរ ចាប់តាំងពីរដ្ឋាភិបាលបានអនុម័តទឹកប្រាក់ ២៧ លានដុល្លារក្នុងការគាំទ្រតម្លៃស្រូវមក។ នេះបើយោងទៅតាមអគ្គនាយក (RDB)។ ...
ចេង សុខហ័ង
http://bit.ly/2dMXU3w
ពិព័រណ៍ពាណិជ្ជកម្មវៀតណាម ដើម្បីបង្កើនទីផ្សារកម្ពុជា
ពិព័រណ៍ពាណិជ្ជកម្មវៀតណាមរយៈពេល ៥ ថ្ងៃនៅទីក្រុងភ្នំពេញបានចាប់ផ្ដើមកាលពីម្សិលមិញដើម្បីបង្កើនផលិតផលវៀតណាមនៅលើទីផ្សារកម្ពុជាខណៈពាណិជ្ជកម្ម និងការវិនិយោគរបស់វៀតណាមនៅកម្ពុជាបង្ហាញនិន្នាការមិនល្អ ...
ហ៊ គឹមសាយ
http://bit.ly/2dxgTDc
ទីបំផុតគណបក្សប្រឆាំងប្រកាសបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួនហើយ
គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួននឹងបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជាច្រើនខែរបស់ខ្លួនតាមរយៈការចូលរួមសម័យប្រជុំនៃរដ្ឋសភានៅថ្ងៃនេះ ថ្វីបើគ្មានសញ្ញា “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន” ដែលខ្លួនបានស្វះស្វែងរកដើម្បីធ្វើជាលក្ខខណ្ឌនៃការចូលសភាវិញក្ដី។ បន្ទាប់ពីគេចវេះមិនឆ្លើយជាសាធារណៈនូវសំណួរដែលចោទសួរថា តើគណបក្សសង្គ្រោះជាតិនឹងបន្តតួនាទីរបស់ខ្លួនជាគណបក្សប្រឆាំងផ្លូវការរបស់កម្ពុជា នៅរដ្ឋសភាឬយ៉ាងណា លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សប្រឆាំងមួយនេះបានមានប្រសាសន៍កាលពីម្សិលមិញថា នៅទីបំផុតពួកលោកបានធ្វើការសម្រេចចិត្តហើយ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34710
ឃាត់ពលករជាង១៥០នាក់ប្រុងឆ្លងទៅថៃខុសច្បាប់
ពលករខ្មែរជាង១៥០នាក់ដែលបម្រុងនឹងឆ្លងដែនទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ តាមច្រករបៀងក្នុងទឹកដីខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចស្រុកអូរជ្រៅ ឃាត់ខ្លួន និងបានអប់រំឲ្យត្រលប់ទៅកាន់លំនៅឋានវិញកាលពីថ្ងៃថ្ងៃពុធ និងថ្ងៃ ...
មុំ គន្ធា
http://bit.ly/2e7QFpc
លោក ហ៊ុន សែន៖ សភានៅតែប៉ុណ្ណឹង ទោះចូល ឬមិនចូល
ជាសារនយោបាយបែបបញ្ឆិតបញ្ឆៀងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនកាលពីម្សិលមិញ បានបញ្ជាក់ថា រដ្ឋសភា នឹងនៅតែបន្តដំណើរការការងារតាមធម្មតាបើទោះបីជាមានឬមិនមានវត្តមានរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃព្រឹកសុក្រ នេះក្តី។ ...
តាំង វីដា
http://bit.ly/2dQbVMj
រដ្ឋាភិបាលរកចំណូលបានពីវិស័យរ៉ែជាង ៧ លានដុល្លារ
រដ្ឋាភិបាលកម្ពុជាប្រមូលប្រាក់ចំណូលពីវិស័យធនធានរ៉ែបានជាង ៧ លានដុល្លារនៅក្នុងរយៈពេល ៨ ខែដំបូងឆ្នាំនេះដែលកើនលើសផែនការដែលបានកំណត់ក្នុងឆ្នាំ ២០១៦ ជាង ១ លានដុល្លារ។ នេះបើតាមរបាយការណ៍ ...
ចេង សុខហ័ង and Kali Kotoski
http://bit.ly/2e7SGBY
គ្រូបង្រៀន២០ខេត្តក្រុង សុំដំឡើងប្រាក់ខែគោល១លាន ៥សែន
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងតំណាងគ្រូបង្រៀនមកពី២០រាជធានី-ខេត្តប្រមាណ១០០នាក់ស្នើដល់រដ្ឋសភា រាជរដ្ឋាភិបាល និងក្រសួងអប់រំ ដោះស្រាយដំឡើងប្រាក់ខែគោលចំនួន ១លាន ៥សែនរៀលក្នុងមួយខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដល់គ្រូបង្រៀន ព្រមទាំងមានវិធានការទប់ស្កាត់អំពើពុករលួយនៅក្នុងស្ថាប័នអប់រំ ...
ប៉ិច សុធារី
http://bit.ly/2cTMZY8
NCD ត្រូវបានដាក់ឲ្យទិញ-លក់រវាងគ្រឹះស្ថានហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា (NBC) បានចាប់ផ្តើមអនុវត្តការចេញផ្សាយលក់មូលបត្រអាចជួញដូរបាន (NCD) រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ការចេញលក់ NCD នេះនឹងប្តូរមកធ្វើឡើងប្រចាំសប្តាហ៍រៀងរាល់ថ្ងៃពុធដើម្បីបើក ...
ហ៊ គឹមសាយ
http://bit.ly/2cTUsGC
ពលរដ្ឋខ្មែរជិត៦០០នាក់ត្រូវបានជួយសង្គ្រោះឲ្យមកស្រុកវិញ
ពលករ-ពលការិនីខ្មែរ ជិត ៦០០នាក់ដែលបានចេញទៅធ្វើការ និងរស់នៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ ត្រូវបានក្រសួងការបរទេសនិងស្ថានទូតកម្ពុជាប្រចាំនៅក្រៅប្រទេសជួយសង្គ្រោះត្រលប់មកកាន់ស្រុកកំណើតវិញ គិតចាប់តាំងពីខែមករា មកដល់ ...
មុំ គន្ធា
http://bit.ly/2cV2F8H
គណបក្សសង្គ្រោះជាតិហាក់បោះជំហានឆ្ពោះទៅការបញ្ចប់ពហិការនយោបាយរបស់ខ្លួន
កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិហាក់បានបោះជំហានឆ្ពោះទៅរកការបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជិត៥ខែរបស់ខ្លួន ទោះបីជាគណបក្សប្រឆាំងមួយនេះហាក់មិនទទួលបានសម្បទានគួរឱ្យកត់សម្គាល់ពីគណបក្សកាន់អំណាចក្ដី។ គណបក្សសង្គ្រោះជាតិមិនបានចូលរួមពេញលេញក្នុងសម័យប្រជុំសភាចាប់តាំងពីខែឧសភាមកម្លេ៉ះ ដើម្បីជំទាស់នឹងសំណុំរឿងតុលាការប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សនេះ។ លោក សម រង្ស៊ី ប្រធានគណបក្សនេះបានមានប្រសាសន៍កាលពីខែមុនថា ការធ្វើពហិការនឹងនៅតែបន្តដដែល ប្រសិនបើគ្មាន “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយនាពេលបច្ចុប្បន្ន” ទេនោះ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34639
ទំនប់វារីអគ្គិសនីសេសានក្រោម រំពឹងដំណើរការតាមការគ្រោងទុក
ទំនប់វារីអគ្គិសនីសេសានក្រោម២ រំពឹងថា នឹងផលិតថាមពលតាមការគ្រោងទុកនៅចុងឆ្នាំ២០១៧ ដើម្បីផ្គត់ផ្គង់តម្រូវការថាមពលអគ្គិសនីនៅក្នុងប្រទេសស្របពេលដែលដំណើរការសាងសង់បណ្ដាញជាតិកំពុងភ្ជាប់ពីទំនប់ទៅកាន់បណ្តាខេត្តផ្សេងទៀតជិតរួចរាល់។ នេះបើ ...
ជា វណ្ណៈ
http://bit.ly/2dvvieX
សភា នឹងកំណត់ប្រជុំពេញអង្គលើកទី៧ ខណៈបក្សប្រឆាំងស្ទាក់ស្ទើរ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដោយមានការចូលរួមពីគណបក្សប្រឆាំង នៅព្រឹកថ្ងៃអង្គារនេះ នឹងបន្តកិច្ចប្រជុំពិភាក្សាលើរបៀបវារៈមួយចំនួន ដើម្បីកំណត់កាលបរិច្ឆេទសម្រាប់សម័យប្រជុំពេញអង្គលើកទី៧ ខណៈដែលសមាជិកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កំពុងពិចារណាបញ្ចប់ការធ្វើពហិការសភា វិញ ក្នុង ...
តាំង វីដា
http://bit.ly/2dMOxEe
រាជរដ្ឋាភិបាល៖ ប្រាក់ខែគ្រូបង្រៀននៅខែមេសា ឆ្នាំ២០១៧ នឹងឡើងដល់ជាង ៩៥ម៉ឺនរៀល
ប្រមុខរាជរដ្ឋាភិបាល បានប្រកាសថា ប្រាក់ខែគោលអប្បបរមារបស់គ្រូបង្រៀននៅខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នឹងឡើងដល់ជាង ៩៥ម៉ឺនរៀលក្នុងមួយខែ ដោយមិនទាន់បូកនូវប្រាក់អត្ថប្រយោជន៍ផ្សេងទៀតនៅឡើយ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត ...
ប៉ិច សុធារី
http://bit.ly/2dr1roo
ការជម្រុញការនាំចេញអាហារសមុទ្រ
វិទ្យាស្ថានស្តង់ការកម្ពុជា (ISC) និងអង្គការ UNIDO នឹងរួមគ្នា ដើម្បីជម្រុញការនាំចេញផលិតផលអាហារសមុទ្រចំនួនបួន ដែលនឹងប្រកាន់ភ្ជាប់នូវស្តង់ដារអន្តរជាតិ។ ថ្លែងក្នុងសិក្ខាសាលានៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលមិញ អគ្គនាយក ISC លោក ចាន់ បូរិន បានមានប្រសាសន៍ថា ISC និង UNIDO បានសហការគ្នាដើម្បីបង្កើនការនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារក្រៅប្រទេស។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30243/boost-for-seafood-exports/
រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតប្រព័ន្ធមូលប្បទានប័ត្រដំណើរកម្សាន្ត
រដ្ឋាភិបាលកម្ពុជា គ្រោងបង្កើតប្រព័ន្ធមូលប្បទានប័ត្រកម្សាន្ត (Cheque de Vacances) ដើម្បីជម្រុញអ្នកទេសចរក្នុងស្រុកដូចជា និយោកជក បុគ្គលិក និស្សិត យុវជន មានជីវភាពមធ្យមធាចធ្វើដំណើរកម្សាន្តបានទូទាំងប្រទេសក្នុងកម្រិតថវិកាមធ្យមហើយប្រព័ន្ធមូលប្បទានប័ត្ររំពឹងថា នឹងរួចរាល់ ...
សុខ ចាន់
http://www.khmertimeskh.com/news/30244/vouchers-to-enjoy-holidays/
ចិនចុះ MoU ដើម្បីជួយកំណែទម្រង់ប្រព័ន្ធតុលាការ
ចិនបានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងមួយដើម្បីជួយដល់កម្ពុជា ជាមួយការកំណែទម្រង់ប្រព័ន្ធតុលាការ និងការចែករំលែកជំនាញលើការជួសជុលប្រព័ន្ធ ទោះបីជាអ្នកជំនាញអន្តរជាតិបានក្រើនរំលឹកកាលពីម្សិលមិញថា ចិនមិនគួរត្រូវបានជ្រើសរើសជាគំរូសម្រាប់ការធ្វើ ...
Yesenia Amaro
http://www.phnompenhpost.com/national/china-mou-help-reform-judiciary
ទឹកជំនន់ត្រូវបានរំពឹងថានឹងកើតឡើងនៅភាគនិរតី
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអាសន្នដល់ប្រជាជននៅក្នុងខេត្តចំនួន ៦ នៅភាគនិរតី ដើម្បីត្រៀមខ្លួនសម្រាប់គ្រោះទឹកជំនន់ដែលអាចកើតឡើងក្នុងអំឡុងថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើយោងតាមសេចក្តីប្រកាសមួយដែលបានផ្សាយនៅ ...
មុំ គន្ធា
http://www.khmertimeskh.com/news/30258/floods-expected-in-southwest/
រដ្ឋាភិបាលនឹងសិក្សាពីលទ្ធភាពដាំកូនឈើប្រភេទថ្មី
ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់កាលពីម្សិលមិញជាមួយនឹងក្រុមហ៊ុនចិនចំនួន ពីរ ដែលនឹងសិក្សាពីលទ្ធភាពដាំកូនឈើប្រភេទ “ប៉ូឡូញ៉ា-គូតុង” ដែលជាប្រភេទឈើរីកលូតលាស់លឿន សម្រាប់ប្រើប្រាស់ដើម្បីធ្វើគ្រឿងសង្ហារឹម និង ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30205/gov---t-studies-new-tree-species/