រដ្ឋាភិបាល

ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​សរសើរ​ការលូតលាស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​

លោក​ អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ ក្នុងអំឡុងពេល​ប្រជុំ​ជាមួយ​ លោក​ ហ៊ុន​ សែន​នៅ​វិមាន​សន្តិភាព​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​លោកស្រី​ Carmen​ Moreno​ បាន​កោតសរសើរ​ចំពោះ​សមិទ្ធិ​ផល​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50666352/eu-ambassador-praises-kingdoms-growth/

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ​កំពុង​ដំណើរការ​ទៅដោយ​រលូន

ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ដែលមាន​តម្លៃ​ប្រមាណ​ជាង​ ១,៩ ​ពាន់​លាន​ដុល្លារ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ចុងខែ​មីនា ឆ្នាំ​ ២០១៩ រហូតមកទល់​ពេលនេះ​សម្រេច​បាន​ទៅតាម​ផែនការ ខណៈ​គម្រោង​ទាំងមូល គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​ ២០២៣ ខាងមុខ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ផ្លូវ​ល្បឿន​លឿន​ដែល​តភ្ជាប់ ...

ហ៊ឹន ពិសី
https://bit.ly/37TjTRs

មន្រ្តី​ថាមពល​ទទួល​បានការ​បណ្តុះបណ្តាល​លើ​ការ​ត្រួតពិនិត្យ​ប្រេង​

កាលពី​ម្សិលមិញ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​លើកដំបូង​ដល់​មន្ត្រីខេត្ត​ និង​ក្រសួង​ចំនួន​ ២១៦​ នាក់​ដើម្បី​បង្កើន​ចំណេះដឹង​ស្តី​ពី​ការ​ត្រួតពិនិត្យ​ឧស្សាហកម្ម​ប្រេង​នៅ​កម្ពុជា​។ ...

ស៊ុន មេសា
https://www.khmertimeskh.com/50666476/energy-officials-get-training-on-oil-inspections/

ក្រសួង​ផ្តល់​អាទិភាព​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​សេវា​ទីផ្សារ​ការងារ​ឌីជីថល​

ក្រសួងការងារ​កំពុង​ផ្តល់​អាទិភាព​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ឌីជីថល​នូវ​ប្រព័ន្ធ​សេវាកម្ម​ការងារ​សាធារណៈ​ដើម្បី​ឆ្លើយតប​បាន​ប្រសើរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​ទីផ្សារ​ការងារ​។ លោក​បាន​ថ្លែង​យ៉ាងនេះ​កាលពី​ក្នុង​ពិធី​បើក​សន្និសីទ​អាស៊ី​ – ប៉ាស៊ីហ្វិក​រយៈពេល​ ២ ថ្ងៃ​របស់​សមាគម​សេវាកម្ម​ការងារ​សាធារណៈ ...

មុំ គន្ធា
https://www.khmertimeskh.com/50666462/ministry-prioritising-efforts-to-digitalise-job-market-services/

GDT កំពុង​ស្វែងយល់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​សិង្ហបុរី​លើ​ការប្រមូល​ពន្ធ

អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) កំពុង​សម្លឹងមើល​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប​របស់​សិង្ហបុរី ដើម្បី​ធ្វើ​ទំនើបនីយកម្ម ប្រព័ន្ធ​ពន្ធ​នៅ​កម្ពុជា និង​បង្កើន​ប្រសិទ្ធភាព​ប្រមូល​ពន្ធ​។ ...

ម៉ៃ គុណមករា
https://bit.ly/33EScIL

ក្រសួង​មហាផ្ទៃ និង​សង្គម​ស៊ីវិល​ នឹង​ពិភាក្សា​ជាថ្មី​ពី​វិសោធនកម្ម​ច្បាប់​សមាគម និង​អង្គការ

ក្រសួង​មហាផ្ទៃ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ជួបប្រជុំ​ជាមួយគ្នា​ជា​លើក​ទី​ ២ ​នៅ​ថ្ងៃទី​ ៣ ខែ​ធ្នូ ដើម្បី​ពិគ្រោះ​យោបល់​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹមសារ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​តាម​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​។ ...

ម៉ិច ដារ៉ា
https://bit.ly/2LfQiIh

បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​បង្កើន​កិច្ចសហការ​ក្នុង​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ ខណៈ​ការបង្ក្រាប​កំពុង​កើនឡើង

បណ្តា​ប្រទេស​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ចេញ​ពី​តំបន់​ត្រីកោណមាស និង​ការនាំចូល​សារធាតុ​គីមី​ផ្សំ​ដើម្បី​ផលិត​គ្រឿងញៀន ខណៈ​ដែល​ការបង្ក្រាប​គ្រឿងញៀន​ដែល​មាន​ទម្ងន់​លើសពី​ ១​ ​គីឡូក្រាម​បាននិង​កំពុង​កើនឡើង​។ ...

ម៉ិច ដារ៉ា
https://bit.ly/2RbMVpw

ប្រទេស​កម្ពុជា​ចូលរួម​កម្មវិធី​នៅ​ប្រទេស​វៀតណាម​ដើម្បី​កិច្ច​សហប្រតិបត្តិ​ការ​កសិកម្ម​

ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​បាន​រាយការណ៍​ថា​ ប្រទេស​កម្ពុជា​បាន​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន​ដើម្បី​ចូលរួម​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ប្រទេស​វៀតណាម​ ដើម្បី​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​រវាង​របស់​ប្រទេស​ទាំងពីរ​ និង​វិស័យ​កសិកម្ម​រវាង​ប្រទេស​វៀតណាម​ និង​ឡាវ​។ ...

Jose Rodriguez T. Senase
https://www.khmertimeskh.com/50665907/cambodia-joins-vietnamese-programme-for-agri-cooperation/

ក្រសួង​ការបរទេស​ស្នើ​ឱ្យ​ស៊ុយអែត​បន្ត​ផ្តល់​ជំនួយ​ដោះ​មីន​

លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បាន​ បញ្ជាក់​ជាថ្មី​នូវ​សំណើ​របស់​លោក​ដល់​រដ្ឋាភិបាល​ស៊ុយអែត​ ដើម្បី​ពិចារណា​បន្ត​ផ្តល់​ជំនួយ​សម្រាប់​សកម្មភាព​ដោះ​មីន​នៅ​កម្ពុជា​ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​។ ...

តាំង វីដា
https://www.khmertimeskh.com/50665723/foreign-affairs-ministry-requests-sweden-to-demining-aid/

ទីស្នាក់ការ​ពិសេស​សម្រាប់​ជួយ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ត្រូវ​បាន​លើក​មក​ពិភាក្សា​ជាមួយ​ប្រទេស​ថៃ​

គណៈប្រតិភូ​ក្រសួង​សង្គមកិច្ច​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​សាងសង់​មជ្ឈមណ្ឌល​ឆ្លងកាត់​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ដែល​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​វិលត្រឡប់​នៃ​ជនរងគ្រោះ​ដោយសារ​ការ​ជួញដូរ​។ ...

សែន ដាវិដ
https://www.khmertimeskh.com/50665911/special-facility-for-human-trafficking-victims-on-the-table-with-thailand/

បណ្តា​ប្រទេស​មេគង្គ​យល់ព្រម​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​

បណ្តា​ប្រទេស​នៅ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ (GMS​) បាន​ព្រមព្រៀង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ រួមមាន​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បច្ចេកទេស​ទីផ្សារ​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។ ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ផ្នែក​ទេសចរណ៍​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​លើក​ទី​ ៤៤​ ដែល​បាន​ធ្វើឡើង​កាលពី​សប្តាហ៍ ...

សុខ ចាន់
https://www.khmertimeskh.com/50665908/mekong-countries-agree-to-strengthen-tourism-cooperation/

កម្ពុជា​ និង​អាល្លឺម៉ង់​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន​ ២

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៦៧,១ លានអឺរ៉ូស្មើនឹង ៧៤ លានដុល្លារ។ ...

តាំង វីដា
https://www.khmertimeskh.com/50665702/cambodia-and-germany-sign-two-cooperative-financing-agreements/

រដ្ឋាភិបាល​នឹង​ចំណាយ​ $១០០ ​លាន​ ឧបត្ថម្ភ​ធន​អគ្គិសនី

រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រាក់​ ១០០ ​លាន​ដុល្លារ​ សម្រាប់​ការឧបត្ថម្ភធន​តម្លៃ​ថាមពល​អគ្គិសនី​សម្រាប់​ឆ្នាំ​ ២០២០​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​ជាតិ និង​ការបែងចែក​ភាគលាភ​ប្រកប​ដោយ​សមធម៌​របស់​អង្គភាព​​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក ហាវ រតនៈ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ថវិកា​នៃ ...

ធូ វិរៈ
https://bit.ly/2OXBijv

រដ្ឋាភិបាល​បាន​ត្រៀម​ $៣ ​ពាន់​លាន​ ទប់ទល់​នឹង​ហានិភ័យ

ដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ ៣ ​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ដែល​អាច​កើតមានឡើង​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប ខណៈ​ពេល​កម្ពុជា​នៅសល់​ពេល​ ២ ​សប្តាហ៍​ទៀត ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​។ ...

ធូ វិរៈ
https://bit.ly/2Oy6fMd

រដ្ឋាភិបាល​នឹង​បង្កើន​ចំណូល​ពន្ធ​ ២០% ​នៅ​ឆ្នាំ​ ២០២០

ដ្ឋាភិបាល​បានកំណត់​ទិសដៅ​បង្កើន​ប្រាក់ចំណូល​តាមរយៈ​ការប្រមូល​ចំណូល​ពី​ពន្ធដារ និង​គយ​ជាង​ ២០ ​ភាគរយ ​នៅ​ឆ្នាំក្រោយ ជា​វិធានការ​មួយ​ដើម្បី​ពង្រឹង​ឯករាជភាព​របស់​ខ្លួន ដោយ​លើកកម្ពស់​ការប្រមូលប្រាក់​ចំណូល​។ ច្បាប់​ថវិកា​ឆ្នាំ​ ២០២០ បាន​បង្ហាញថា ការប្រមូលប្រាក់​ចំណូល​ពី​គយ និង​រដ្ឋាករ​នឹង​កើនឡើង​ ២៨,១ ​ភាគរយ ​រហូតដល់ ២,៨៧ ​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ ១៧,៧២ ភាគរយ ...

ម៉ៃ គុណមករា
https://bit.ly/33okw24

កូរ៉េ​ខាងត្បូង​សន្យា​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជា​បន្ត​របស់​កម្ពុជា​

កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ពី​ភាព​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ប្រចាំ​តំបន់​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដោយ​កត់សម្គាល់​ថា​រដ្ឋាភិបាល​កូរ៉េ​បាន​សន្យា​ថា​នឹង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។​ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50665349/south-korea-pledges-to-support-kingdoms-ongoing-development/

អូស្រ្តាលី​នៅតែ​ប្តេជ្ញា​ចិត្ត​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​

រដ្ឋាភិបាល​អូស្រ្តាលី​ប្តេជ្ញា​នឹង​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​ថវិកា​ដែល​បាន​មក​កម្ពុជា​គិត​ចាប់តាំងពី​ឆ្នាំ​ ១៩៩២​ រហូតមកដល់​ឆ្នាំមុន​នេះ​ មាន​ចំនួន​ប្រហែល​ ១ ពាន់​លាន​ដុល្លារ​អាមេរិក​។ ...

ឃួន ណារីម
https://www.khmertimeskh.com/50665348/australia-remains-committed-to-aiding-kingdom/

រដ្ឋាភិបាលសម្រេច​​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ

រាជរដ្ឋាភិបាល​ ​បានសម្រេច​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ដើម្បី​ ​លើកកម្ពស់​គុណភាព​ ​និង​ការ​ផ្គត់ផ្គង់​ពូជ​ដំណាំ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។​ ...

ប៉ិច សុធារី
https://bit.ly/2XU67JF

ក្រសួង​រៀបចំ​ដែនដី​ និង​អង្គការ​សហប្រជាជាតិ​ រៀបចំ​វេទិកា​អភិវឌ្ឍន៍​ទីក្រុង

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​រួម​គ្នា​ធ្វើ​វេទិកា​ «​នគរូបនីយកម្ម​កម្ពុជា​» លើកដំបូង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដើម្បី​ប្រមូលផ្ដុំ​ភាគី​ពាក់ព័ន្ធ​ជាតិ-អន្តរជាតិ ពិភាក្សា​លើ​ការអភិវឌ្ឍ​ទីក្រុង​កម្ពុជា​ប្រកប​ដោយភាព​វៃឆ្លាត​ចីរភាព​ និង​បរិយាប័ន្ន​។ ...

វ៉ន ដារ៉ា
https://bit.ly/37OVug7

កម្ពុជា​នឹង​សាងសង់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ ​​ក្រោមជំនួយ​ពី​ ​រុស្សី​

អ្នកជំនាញ​កម្ពុជា​ និង​រុស្ស៊ី​ កាលពី​ម្សិលមិញ​ បាន​បញ្ចប់​ការពិភាក្សា​អំពី​លទ្ធភាព​នៃ​ការសាងសង់​ និង​បង្កើត​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នៅ​កម្ពុជា​។ កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ ដែល​មាន​រយៈពេល​ ២ថ្ងៃ​ នៅ​អំឡុង​កិច្ចប្រជុំ​លើក​ទី​ ៣ នៃ​ក្រុមការងារ​រួម​កម្ពុជា​ – រុស្ស៊ី​ស្តី​ពី ...

តាំង វីដា
https://bit.ly/2OrKDRh

សហគមន៍​អ៊ឺរ៉ុប​គាំទ្រ​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ

ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​លោកស្រី​ Carmen​ Moreno​ បាន​ប្តេជ្ញា​ថា​នឹង​នាំ​វិនិយោគិន​អឺរ៉ុប​បន្ថែម​ទៀត​មក​កម្ពុជា​ និង​សន្យា​រក្សា​ទំនាក់ទំនង​ល្អ​រវាង​សហភាព​អឺរ៉ុប​ និង​កម្ពុជា​។ ក្នុង​ជំនួប​ជាមួយ​លោក​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​កាលពី​ម្សិលមិញ​ លោកស្រី​ឯកអគ្គ​រដ្ឋទូត​ Moreno​ បាន​ទទួលស្គាល់​ការ ...

តាំង វីដា
https://bit.ly/2OvMl4p

ថវិកាជាតិ​សម្រាប់​ឆ្នាំ​ ២០២០​ ត្រូវ​បាន​អនុម័ត​

កាលពី​ម្សិលមិញ​ រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆ័​ន្ទ​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ថវិកា​សម្រាប់​ឆ្នាំ​ ២០២០​។ ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សមាជិកសភា​ ១០៨​ រូប​ក្នុងចំណោម​ ១២៣​ រូប​ដែល​បាន​ចូលរួម​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​។ យោង​តាម​សេចក្តី​ព្រាងច្បាប់​រដ្ឋាភិបាល​គ្រោង​ចំណាយ​ ៨,២​ ពាន់​លាន ...

ជា វណ្ណៈ
https://www.khmertimeskh.com/50664298/national-budget-for-2020-approved/

MRC បាន​អនុម័ត​​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លើក​ឡើង​ថា ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ និង​ព័ត៌មាន​នាពេល​អនាគត​ផែនការ​អភិវឌ្ឍន៍​ និង​ផែនការ​យុទ្ធសាស្ត្រ​បន្ទាប់ សម្រាប់​អាង​ទន្លេមេគង្គ​គឺជា​ឧបករណ៍​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខណៈ​ MRC បាន​អនុម័ត​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ​នាពេល​អនាគត​។ ...

រី សុចាន់
https://bit.ly/35EzjXX

កម្ពុជា ស្នើ​កូរ៉េ​បង្កើន​ការទទួល​យក​ពលករ​បន្ថែម ខណៈ​មើលឃើញ​មាន​អត្ថប្រយោជន៍​ខ្ពស់

 រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ស្នើ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េខាងត្បូង បង្កើន​ការទទួល​យក​ពលករ​កម្ពុជា​បន្ថែមទៀត ស្រប​ពេល​លោក​មើលឃើញ​ថា ការបញ្ជូន​ពលករ​កម្ពុជា​ទៅ​ប្រទេស​នេះ​អាច​ទទួលបាន​អត្ថប្រយោជន៍​ខ្ពស់ និង​ទទួល​បាន​ជំនាញ​ច្បាស់លាស់​។ ការស្នើ​ឱ្យ​បង្កើន​ចំនួន​ពលករ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោកស្រី កាង ឃ្យុងវ៉ា ...

ឡុង គីមម៉ារីតា
https://bit.ly/2rwXbhy

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8hrHF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!