រដ្ឋាភិបាល
តុលាការកោះហៅគូទំនាស់លោក កឹម សុខា មកបំភ្លឺរឿងចោទលោកក្បត់ជាតិ
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក ឈឹម ផលវរុណ ដែលជាគូជម្លោះនឹងអតីតមេបក្សប្រឆាំងលោក កឹម សុខា បានចូលទៅបំភ្លឺកាលពីម្សិលមិញចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក គី ឫទ្ធី ក្នុងសំណុំរឿងចោទប្រកាន់អតីតមេបក្សរូបនេះពីបទ «ក្បត់ជាតិ» ...
នៀម ឆេង
http://bit.ly/2C0nhcg
អតីតសមាជិក គជបត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ
រដ្ឋមន្ត្រីក្រសួងអប់រំ បានចេញលិខិតមួយរិះគន់មន្ត្រីក្នុងផ្នែកស្រាវជ្រាវវិទ្យាសាស្ត្ររបស់ខ្លួនដែលមិនបានធានាថាអ្នកក្រោមបង្គាប់ធ្វើការជាទៀងទាត់បន្ទាប់ពីការលុបឈ្មោះអតីតសមាជិកសហជីព និងសមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោត លោក រ៉ុងឈុនដោយសារ ...
មុំ សុភ័ណ
http://www.khmertimeskh.com/50106906/former-nec-official-fired-ministry/
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតបញ្ជរសម្រាប់ចុះបញ្ជីពន្ធដារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្កើតបញ្ជរមួយសម្រាប់អគ្គនាយកដ្ឋានពន្ធដារក្នុងការផ្តល់សេវាចុះបញ្ជីពន្ធដារឲ្យក្រុមហ៊ុនវិនិយោគ នៅច្រកចេញ-ចូលតែមួយនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបើ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2Be1YqO
លោក ស ខេង បញ្ជាឲ្យកងកម្លាំងនគរបាលឃ្លាំមើល និងស្រាវជ្រាវចលនាសង្គ្រោះជាតិ
នៅក្នុងពិធីបិទសន្និបាតកិច្ចរក្សាប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមនៅក្នុងក្រសួងមហាផ្ទៃកាលពីម្សិលមិញលោក ស ខេង បានថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធនគរបាលជាតិឲ្យឃ្លាំមើល និងស្រាវជ្រាវរកចលនាសង្គ្រោះជាតិដែលបង្កើតឡើងដោយអតីតមេដឹកនាំ ...
ម៉ិច ដារ៉ា និង បែន សុខហ៊ាន
http://bit.ly/2scNDrX
ឡាវ និងកម្ពុជាកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការ
រណសិរ្សឡាវកសាងជាតិ បានជួបជាមួយក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត។ គណៈប្រតិភូកម្ពុជាកំពុងធ្វើទស្សនកិច្ចនៅទីក្រុងវៀងចន្ទន៍ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃពុធដើម្បីពង្រឹង ...
Lifang
http://www.xinhuanet.com/english/2018-02/06/c_136952097.htm
"ការធ្វើបាបកាសែត ខេមបូឌា ដេលី គឺផ្ទុយពីគោលការណ៍បើកចំហសេរីភាពព័ត៌មាន"
សង្គមស៊ីវិលដែលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅការតាមរករឿងព្យាបាទរបស់រដ្ឋាភិបាល ទៅលើសារព័ត៌មានដែលហ៊ាន រិះគន់រដ្ឋាភិបាល ថា ជាការបំបិទសិទ្ធិសេរីភាព ដោយអនុវត្តច្បាប់ដោយពុំស្មើភាពគ្នា ហើយការតាមរករឿងកាសែតឯករាជ្យបែបនេះ មិនបានផ្ដល់ប្រយោជន៍ដល់រដ្ឋាភិបាល និងសង្គមទេ។ ...
តាំង សារ៉ាដា
https://www.rfa.org/khmer/news/human-rights/govt-ban-the-cambodia-daily-ip-address-02052018095119.html
ក្រុមការងារជួយដល់ពលករចំណាកស្រុក
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែង កាលពីម្សិលមិញថា រដ្ឋាភិបាលនឹងបង្កើតក្រុមការងារអន្តរក្រសួងមួយនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយបញ្ហាជួនដល់ពលករចំណាកស្រុកខុសច្បាប់ដែលត្រូវបាននិរទេសចេញពីប្រទេសថៃ។ ...
ឃួន ណារីម
http://www.khmertimeskh.com/50106733/working-group-aid-migrant-workers/
ទូកនេសាទវៀតណាមរត់គេចខ្លួន
កាលពីម្សិលមិញ អាជ្ញាធរបានដេញតាមទូកនេសាទវៀតណាមដែលសង្ស័យថាបាននេសាទខុសច្បាប់ នៅឯឆ្នេរ ក្នុងខេត្តព្រះសីហនុ។ ប៉ូលីសបានរាយការណ៍ថា ទូកនេសាទវៀតណាមត្រូវបានរងការខូចខាតក្នុងកំឡុងពេលប្រតិបត្តិការដែលធ្វើឡើង ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/50106696/vietnamese-fishing-boat-escapes-chase/
លោក រ៉ុង ឈុន ត្រូវដកចេញពីក្របខ័ណ្ឌក្រសួងអប់រំ
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មកពីអតីតគណបក្សសង្គ្រោះជាតិ លោក រ៉ុង ឈុន ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងក្រោមហេតុផលអវត្តមាន ...
យន់ ស៊ីនាត
http://bit.ly/2BYBAxU
កម្ពុជា-ចិន បន្តជំរុញប្រើប្រាស់យន់-រៀលក្នុងការទូទាត់ទំនិញ
ទំនោរនៃការចង់ឱ្យមានការទូទាត់ពាណិជ្ជកម្មជាប្រាក់យន់ចិន និងប្រាក់រៀលខ្មែររវាងកម្ពុជា និងតំបន់ឧស្សាហកម្មរបស់ចិនកំពុងបង្ហាញពីការចាប់អារម្មណ៍រវាងប្រទេសទាំង២ ខណៈអាជ្ញាធរខេត្តក្វាងទុងរបស់ចិនស្នើឱ្យមានការទូទាត់ទំនិញជាមួយកម្ពុជា ...
ហ៊ គឹមសាយ
http://www.phnompenhpost.com/business/deal-yuan-trade-china-works
ផ្លូវរថភ្លើងទៅអាកាសយានដ្ឋានបានបញ្ចប់ ៥០ ភាគរយ
រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនបានប្រកាសកាលពីម្សិលមិញថា ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានត្រូវបានបញ្ចប់ ៥០ ភាគរយហើយ។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ ...
សែន ដាវីត
http://www.khmertimeskh.com/50106736/airport-railway-50-percent-done/
រដ្ឋាភិបាលស្វែងរកប្រាក់កម្ចីជួសជុលផ្លូវជាតិ
ក្រសួងដឹកជញ្ជូនបាននិយាយកាលពីម្សិលមិញថា ខ្លួនបានស្នើសុំធនាគារពិភពលោកផ្តល់ប្រាក់កម្ចីចំនួន ១១០ លានដុល្លារដើម្បីជួសជុលផ្លូវជាតិលេខ ៤។ ថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនមួយដើម្បីជួសជុលផ្លូវជាតិ២ផ្សេងទៀត លោក ស៊ុន ...
សែន ដាវីត
http://www.khmertimeskh.com/50106732/government-seeking-loan-repair-national-road/
សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ថា កំពុងធ្វើច្បាប់ដាក់ទណ្ឌកម្មកម្ពុជា
កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ការិយាល័យសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Patrick Leahy បានបញ្ជាក់ថា ច្បាប់ទ្វេភាគីកំពុងត្រូវបានធ្វើសេចក្ដីព្រាង ដើម្បីដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ ...
Andrew Nachemson
http://bit.ly/2s8NwgV
លោក ស ខេង បង្ហាញពីកង្វល់ ចាប់ជនសង្ស័យគ្រឿងញៀនច្រើនធ្វើឲ្យណែនគុក
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីបិទសន្និបាតស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនកាលពីម្សិលមិញដោយបានបង្ហាញពីកង្វល់ពីការបង្ក្រាបគ្រឿងញៀនយ៉ាងគំហុកដែលនាំឲ្យមានការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនយ៉ាងច្រើនជាមូលហេតុនាំឲ្យមានចំនួន ...
នៀម ឆេង និង Erin Handley
http://bit.ly/2FOcQuC
ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ីនិងពិភាក្សាពីការភ្ជាប់ជើងហោះហើរត្រង់
ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ីបានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទីផ្សារទេសចរណ៍ជាពិសេសតាមរយៈការបង្កើនការតភ្ជាប់តាមអាកាស និងដោយគ្រប់គ្រងតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ពួកគេ។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចជា ...
ជា វណ្ណៈ
http://www.khmertimeskh.com/50106687/cambodia-indonesia-discuss-direct-air-connection/
មេបញ្ជារការរងកងទ័ពធ្វើការរិះគន់ការទាមទារបំណុលពីសំណាក់សហរដ្ឋអាមេរិក
លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត មេបញ្ជាការរងនៃកងពលថ្មើរជើងរបស់កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃសៅរ៍បាននិយាយថាសហរដ្ឋអាមេរិក បានផ្តល់ប្រាក់កម្ចីដល់របបលន់នល់សម្រាប់អាវុធដែលត្រូវបានប្រើដើម្បីទម្លាក់គ្រាប់បែកមកលើទឹកដីខ្មែរ។ថ្លែង ...
ឃួន ណារីម
http://www.khmertimeskh.com/50106536/rcaf-commander-criticises-us-debt-demands/
ពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូនេស៊ី កើនឡើង ២៣ ភាគយរនៅក្នុងរយៈពេល ១១ ខែ
ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីសម្រេចបានចំនួនជិត ៤៩៣ លានដុល្លារនៅរយៈពេល ១១ ខែដំបូង កាលពីឆ្នាំមុន ដែលកើនឡើង ២៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន ...
ហ៊ គឹមសាយ
http://www.phnompenhpost.com/business/indonesia-cambodia-trade-grows-492m
'ព័ត៌មានមិនពិត' កំពុងត្រូវបានស៊ើបអង្កេត
ក្រសួងការពារជាតិកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីស៊ើបអង្កេតករណីព័ត៌មានមិនពិតដែលបាននិយាយថា មេបញ្ជាការរងដែលល្បីឈ្មោះម្នាក់គាំទ្រចលនាសង្គ្រោះជាតិកម្ពុជា។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រសួងការពារជាតិបានសហការជាមួយអាជ្ញាធរដើម្បី ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50106512/fake-news-investigated/
ការកើនឡើងករណីដួលសន្លប់នៅឆ្នាំ ២០១៧ សម្រាប់កម្មករកាត់ដេរ
បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារបាននិយាយថា កម្មករជាង ១.៦០០ នាក់បានដួលសន្លប់នៅក្នុងរោងចក្រចំនួន ២២ នៅក្នុងឆ្នាំ ២០១៧ ដែលកើនឡើងជាង ៤០០ នាក់ពីឆ្នាំមុន។ យោងតាមការចុះផ្សាយរបស់ Facebook ...
ប៉ិច សុធារី
http://www.khmertimeskh.com/50106532/jump-fainting-cases-2017-garment-workers/
ក្រសួងសុខាភិបាលចេញសេចក្តីព្រមានអំពីជំងឺគ្រុនឈាម
ក្រសួងសុខាភិបាលបានព្រមានថា ករណីជំងឺគ្រុនឈាមអាចនឹងកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះនៅឆ្នាំ ២០១៧ បើប្រៀបធៀបនឹងឆ្នាំ ២០១៦។ របាយការណ៍របស់ក្រសួងបានឱ្យដឹងថា នៅក្នុងរយៈពេលបីសប្តាហ៍ដំបូងនៃឆ្នាំ ២០១៨ មានការ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50106515/health-ministry-issues-dengue-fever-warning/
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ពីការអាជីវកម្មជីកដីខុសច្បាប់
ក្រសួងរ៉ែ និងថាមពល បានចោទប្រកាន់អ្នករកស៊ីម្នាក់នៅក្នុងខេត្តកណ្ដាល ពីបទបរិហារកេរ្តិ៍ និងបើកអាជីវកម្មជីកដីខុសច្បាប់ បន្ទាប់ពីបុរសនោះបានបាញ់គ្រាប់កាំភ្លើងទៅដី គំរាមអាជ្ញាធរដែលព្យាយាមចុះពិនិត្យមើលដីនៅក្នុងការដ្ឋាននោះ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/mines-ministry-alleges-slander
អាជ្ញាធរខេត្តស្ទឹងត្រែងបានបញ្ឈប់ការបូមខ្សាច់ខុសច្បាប់
អាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃសុក្រ បានចុះបង្ក្រាបបទល្មើសទីតាំងបូមខ្សាច់ខុសច្បាប់មួយកន្លែង នៅលើដងទន្លេសេសាន និងបានរឹបអូសយកវត្ថុតាង បន្ទាប់ពីបានព្រមានក្រុមហ៊ុនមួយនោះឱ្យបញ្ឈប់ការបូបខ្សាច់តាំងពីខែធ្នូមកម្ល៉េះ នេះបើ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-officials-crack-down-dredging-site
គណៈកម្មការទន្លេមេគង្គ នឹងពិនិត្យមើលឡើងវិញទៅលើគោលការណ៍ណែនាំស្ដីពីការសាងសង់ទំនប់
អ្នកអភិវឌ្ឍផ្នែកទំនប់វារីអគ្គិសនី និងអ្នកតំណាងមកពីប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ បានជួបពិភាក្សាគ្នាជាចុងក្រោយកាលពីសបា្ដហ៍មុន មុនពេលបញ្ចប់ការកែប្រែទៅលើគោលការណ៍ណែនាំ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលបណ្ដាលមក ...
Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/mekong-river-commission-revise-dam-guidelines
ក្រសួងបានបដិសេធក្នុងការរំលាយគណបក្សសិទ្ធិមនុស្ស
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់គណបក្សសិទ្ធិមនុស្ស ឱ្យរៀបចំសមាជមួយដើម្បីស្វែងរកការអនុម័តពីសំឡេងភាគច្រើននៃសមាជិករបស់ខ្លួនមុនពេលស្នើសុំឱ្យក្រសួងធ្វើការរំលាយបក្សនេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50106112/ministry-refuses-to-dissolve-human-rights-party/