រដ្ឋាភិបាល
សមត្ថកិច្ចបន្តសួរបុរសអង់គ្លេស ខណៈជននេះនៅលាក់លៀម
សមត្ថកិច្ចការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងបន្តនីតិវិធីសួរចម្លើយបុរសជនជាតិអូស្ត្រាលីម្នាក់ ខណៈដែលជនសង្ស័យរូបនេះនៅតែលាក់បាំងព័ត៌មានក្រោយពេលចាប់ខ្លួនបាន។ ...
ឃុត សុភចរិយា
http://bit.ly/2rNJmcs
មានបញ្ហាតិចតួចនៅក្នុងពេលបោះឆ្នោត
ខណៈពេលដែលការបោះឆ្នោតឃុំសង្កាត់កាលពីម្សិលមិញបានទៅយ៉ាងរលូនជាងពេលកន្លងមក, ការបោះឆ្នោតនេះនៅតែមានពាក្យបណ្តឹងភាពមិនប្រក្រតីកើតឡើង ជាមួយគ្នានេះដែរ សកម្មជនគណបក្សប្រឆាំងកំពុងប្រឈមនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់ ...
បុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/national/minor-hiccups-elections
ទាហានត្រូវគេដឹកពីព្រំដែនមកបោះឆ្នោតនៅសៀមរាប
មានទាហានរាប់រយនាក់ត្រូវបានគេដឹកពីព្រំដែនភាគខាងជើងនៃខេត្តព្រះវិហារមកបោះឆ្នោតនៅក្នុងតំបន់ដាច់ស្រយាលនៃខេត្តសៀមរាបគឺឃុំតាសៀម ក្នុងស្រុកស្វាយលើដែលជាសមរភូមិបោះឆ្នោតដ៏តានតឹងដែលកាលពីមុនកាន់កាប់ដោយគណបក្សប្រឆាំង។ នេះបើ ...
Shaun Turton
http://bit.ly/2sM5z84
ខុទ្ទកាល័យថាទីប្រឹក្សា CNRP មើលងាយលោក ស ខេង
ខុទ្ទកាល័យ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធនូវសម្ដីទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងបានហៅការលើកឡើងនោះថាជាការប្រមាថមើលងាយធ្ងន់ធ្ងរដល់លោក ស ខេង ប៉ុន្តែទីប្រឹក្សារូបនោះថាមិនមែនជាការប្រមាថទេតែជាការគោរព ...
សុទ្ធ គឹមសឿន
http://bit.ly/2r0fCoN
ប្រធាន LDP រងការព្រមានពី គ.ជ.ប ចំពោះការបំពានលើបម្រាម
លោក ខឹម វាសនា ជាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានទទួលនូវការព្រមានជាផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញពាក់ព័ន្ធនឹងការបំពានច្បាប់បោះឆ្នោតដោយបន្តយុទ្ធនាការឃោសនារបស់ខ្លួននៅលើហ្វេសប៊ុក បើទោះបីជាមានការហាមឃាត់។ ...
Andrew Nachemson
http://bit.ly/2sbmHYf
គណបក្សសង្គ្រោះជាតិ ធ្វើឲ្យកំពង់ចាម ជាមូលដ្ឋានរឹងមាំ
សំឡេងហ៊ោអបអរបានឮឡើងនៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិនៅក្នុងខេត្តកំពង់ចាមកាលពីយប់មិញនៅពេលដែលគណបក្សនេះអាចធ្វើឲ្យខេត្តនេះបានក្លាយជាមូលដ្ឋានរឹងមាំរបស់ខ្លួន។ ...
ម៉ិច ដារ៉ា and Erin Handley
http://bit.ly/2sxRQCD
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យនិយាយថាមានបញ្ហារំខានតិចតួចទោះបីជាការបោះឆ្នោតទៅដោយរលូនក៏ដោយ
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យបានកោតសរសើរពីប្រព្រឹត្តទៅនៃការបោះឆ្នោតឃុំ-សង្កាត់នៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យថា មានភាពរលូន និងដោយសន្តិភាពច្រើន បើទោះបីជាពួកគេបានកត់សម្គាល់ឃើញថាមានបញ្ហារំខានតិចតួចរួមមាន មន្ត្រីមិនមានសមត្ថកិច្ច ...
Ben Sokhean and Zsombor Peter
https://www.cambodiadaily.com/news/independent-observers-say-smooth-vote-still-marred-by-problems-130973/
ការបោះឆ្នោតដែលគ្មាននរណាម្នាក់ចង់បាន
ខណៈដែលប្រជាជនកម្ពុជាបានទៅបោះឆ្នោតកាលពីម្សិលមិញ ជនជាតិភាគតិចវៀតណាមជាង ១,០០០ គ្រួសារដែលរស់នៅក្នុងផ្ទះអណ្តែតនៅខេត្តកំពង់ឆ្នាំងបានរកឃើញខ្លួនឯងមិនត្រូវបានអើពើរដោយមន្ត្រីបោះឆ្នោតនៅសង្ខាងនៃព្រំដែន។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/news/39040/the-votes-no-one-wants/
បក្សធំៗអះអាងឈ្នះរៀងៗខ្លួន
កាលពីម្សិលមិញ ទោះបីជាមិនទាន់មានលទ្ធផលផ្លូវការក្តី ក៏គណបក្សនយោបាយធំៗទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួននៅក្នុងការបោះឆ្នោតឃុំ សង្កាត់ដែលប្រឈមហានិភ័យបំផុត និងមានអ្នកទៅបោះឆ្នោតច្រើនបំផុតនៅកម្ពុជា ដោយគណបក្សប្រជាជនកម្ពុជាលើកឡើងថា ខ្លួនឈ្នះអាសនៈមេឃុំ ចៅសង្កាត់ច្រើនជាង ហើយគណបក្សសង្គ្រោះជាតិអួតថា ខ្លួនឈ្នះយ៉ាងច្រើននៅក្នុងការបោះឆ្នោតដែលបណ្ដាអ្នកសង្កេតការណ៍និយាយថាភាគច្រើនគ្មានភាពខុសប្រក្រតីដូចការបោះឆ្នោតមុនៗ។ ...
Ben Paviour, Brendan O’byrne និង វណ្ណ រើន
http://www.cambodiadailykhmer.com/37698
ការបោះឆ្នោតឃុំ-សង្កាត់ ចាប់ផ្តើម
ចំនួនសរុបនៃការិយាល័យបោះឆ្នោតមាន ២២,១៤៨ ការិយាល័យនៅទូទាំងប្រទេសដែលបានបើកទ្វាររបស់ខ្លួននៅម៉ោង ៧ ព្រឹកសម្រាប់អ្នកដែលបានចុះបញ្ជីបោះឆ្នោត។ ប្រជាជនចំនួន ៧.៨ លាននាក់បានចុះឈ្មោះដើម្បីបោះឆ្នោតជ្រើសតាំងមេឃុំ និង ...
ជាង សុខា និង ឃី សុវុទ្ធី
http://www.khmertimeskh.com/news/39008/commune-elections-open/
សហជីព និងសង្គមស៊ីវិល រួមគ្នាទាមទារការឈប់សម្រាកបោះឆ្នោត
សហជីព និងអង្គការសង្គមស៊ីវិលជាច្រើន បានរួមសំឡេងគ្នាដើម្បី ទាមទារឲ្យផ្តល់ការឈប់សម្រាកចំនួន ៣ថ្ងៃ សម្រាប់ទៅបោះឆ្នោត។កាលពីម្សិលមិញ លិខិតចុះហត្ថលេខាដោយ១០ស្ថាប័ន បានជម្រុញ ឲ្យក្រសួងការងារធ្វើអន្តរាគមន៍ និងដាក់ចេញ ...
Pech Sotheary
http://www.khmertimeskh.com/news/38999/unions-and-civil-society-rally-for-voting-leave/
កម្ពុជាឈ្នះអាសនៈនៅក្រុមប្រឹក្សាអភិវឌ្ឍអង្គការសហប្រជាជាតិ
ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជា នឹងកាន់តួនាទីនេះ សម្រាប់ រយៈពេល ៣ឆ្នាំ ចាប់ពីខែមករា ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/news/38996/cambodia-wins-place-on-un-board-of-development/
នគរបាលកោះហៅមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិទៅសាកសួរពាក់ព័ន្ធការវាយដំ
នគរបាលបានកោះហៅមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញឲ្យមកបង្ហាញខ្លួនដើម្បីធ្វើការសាកសួរនៅថ្ងៃ នេះអំពីការប៉ះទង្គិចគ្នារវាងអ្នកជិះម៉ូតូម្នាក់ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុមដែលហែក្បួនយុទ្ធនាកាកាលពីដើមសប្តាហ៍នេះក្នុងរាជធានី។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37679
អ្នកយកព័ត៌មានកាសែត ខេមបូឌា ដេលី អាចនឹងត្រូវតុលាការកោះហៅក្រោយពេលបោះឆ្នោត
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមួយរូបមានប្រសាសន៍ថា អ្នកយកព័ត៌មានកាសែត ខេមបូឌា ដេលី ពីររូបដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ និងរំលោភសិទ្ធិអ្នកបោះឆ្នោត ចំពោះការសួរសំណួរដេញដោលនៅមុនការការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃអាទិត្យ ក្នុងខេត្តរតនគិរី ទំនងជានឹងត្រូវកោះហៅមកបំភ្លឺបន្ទាប់ពីថ្ងៃបោះឆ្នោត។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/37687
ក្រុម NGO រងការព្រមានពីភាពលម្អៀង
អង្គការសិទ្ធិមនុស្សយ៉ាងតិចចំនួន ៣ រួមមានអង្គការលីកាដូ អង្គការអាដហុក និង ខុមហ្វ្រែល ត្រូវបានក្រសួងមហាផ្ទៃស៊ើបអង្កេត និងព្រមានកាលពីម្សិលមិញ ទាក់ទងនឹងអ្វីដែលមន្ត្រីថាជាការរំលោភលក្ខន្តិកៈអព្យាក្រឹត ដោយមាននិន្នាការទៅរកគណបក្សប្រឆាំង ប៉ុន្តែមន្ត្រីអង្គការខ្លះថាមិនបានដឹង ...
Andrew Nachemson and នៀម ឆេង
http://bit.ly/2rwWX83
អ្នកភូមិរអ៊ូរទាំរឿងមិនមានផ្លូវចេញចូលផ្ទះ នាំឲ្យមានចម្ងល់ពីការគាំទ្របក្សកាន់អំណាច
វាមានរយៈពេលជិតមួយឆ្នាំហើយ ដែលប្រជាពលរដ្ឋប្រមាណ២០គ្រួសារ នៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មិនមានផ្លូវធ្វើដំណើរចេញចូលផ្ទះ ដោយសារប្រជាពលរដ្ឋពីរបីគ្រួសារ បានសាងសង់ផ្ទះ ហើយ បិទផ្លូវដែលធ្លាប់តែធ្វើដំណើរចេញចូល ទាំងដើមផ្លូវ និងចុង ...
បេក្ខជនស្ត្រីពីរនាក់មកពីបក្សកាន់អំណាច និងបក្សប្រឆាំងប្រកួតប្រជែងយកតំណែងមេឃុំ
សំឡេងគាំទ្រគណបក្សប្រឆាំង មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ ដែលនៅពេលនោះ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសភាចំនួន៣ស្មើគ្នាសម្រាប់ខេត្តកំពង់ស្ពឺ។ ការណ៍នេះ នាំឲ្យគណបក្សសង្គ្រោះជាតិសង្ឃឹមថា ...
លោក ប្រាក់ សុខុន ថា កម្ពុជានៅតែប្រកាន់ជំហរអព្យាក្រឹត
រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន អះអាងថាកម្ពុជានៅតែប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធហើយពេលនេះកម្ពុជា កំពុងតែមានទំនាក់ទំនងល្អទាំងជាមួយចិន និងអាមេរិក។ នៅក្នុងការផ្តល់បឋកថាពីថ្ងៃម្សិលមិញស្តីពីស្ថានភាពពិភពលោកបច្ចុប្បន្ន និងទិដ្ឋភាពនយោបាយការបរទេសរបស់ ...
ទូច សុខា
http://bit.ly/2qy8xAp
ក្រោយប្រជុំបិទទ្វារអ្នកប៊ុលឌិង ១៣ គ្រួសារទៀតព្រមយកសំណង
ពលរដ្ឋដែលរស់នៅអគារប៊ុលឌិងសចំនួន ១៣ គ្រួសារទៀតបានសម្រេចយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាទទួលយកសំណងពីក្រុមហ៊ុនកាលពីម្សិលមិញ បន្ទាប់ពីពួកគាត់ ៤១ គ្រួសារបានជួបប្រជុំបិទទ្វារជាមួយលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ថ្វីបើគ្រួសារខ្លះមិនទាន់សម្រេចចិត្តក្នុងតម្លៃ ...
គង់ មេត្ដា
http://bit.ly/2scnW6E
អ្នកជំនាញបានអំពាវនាវរដ្ឋាភិបាលឱ្យជួយជម្រុញកម្មករកាត់ដេរទៅបោះឆ្នោត
ការបោះឆ្នោតឃុំ-សង្កាត់នឹងចូលមកដល់នៅពេលខាងមុខនេះហើយ រដ្ឋាភិបាលនៅមិនទាន់មានគម្រោងណាមួយដើម្បីជួយដល់កម្មកររោងចក្រកាត់ដេរបានទៅដល់ការិយាល័យបោះឆ្នោត។មនុស្សជាច្រើនកំពុងព្រួយបារម្ភថា ពួក ...
ហ៊ាន សុជាតា
http://www.voacambodia.com/a/experts-call-on-government-to-encourage-garment-workers-to-vote/3877544.html
TRC បានប្រាប់ឱ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ធានាប្រព័ន្ធបណ្តាញរបស់ខ្លួនឱ្យបានល្អ
បញ្ញត្តិករទូរគមនាគមន៍កម្ពុជា (TRC) កាលពីម្សិលមិញបានជម្រុញប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ធានាថា សេវារបស់ពួកគេនឹងមិនមានការរំខានក្នុងអំឡុងពេលដែលយុទ្ធនាការបោះឆ្នោតកំពុងបន្ត និងអំឡុងការបោះឆ្នោតនៅចុងសប្តាហ៍នេះ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38894/trc--ensure-mobile-networks-ok/
លោកនាយករដ្ឋមន្ត្រីនិយាយថាគណបក្សតូចតាចមិនអាចជួយអ្នកបានទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកបោះឆ្នោតទាំងអស់គួរតែគិតគូរពីបោះសន្លឹកឆ្នោតរបស់ពួកគេសម្រាប់គណបក្សប្រជាជនកម្ពុជា ជាងការបោះឆ្នោតឱ្យទៅគណបក្សតូចតាចដែលមិនដែលបានធ្វើអ្វីសោះសម្រាប់ប្រទេសជាតិ។ នៅក្នុង ...
ឃួន ណារិម
http://www.khmertimeskh.com/news/38909/small-parties-can-t-help-you--says-pm/
អាយុមិនមែនជាបញ្ហាសម្រាប់បេក្ខភាពបោះឆ្នោតឃុំ-សង្កាត់នៅទេ
ការប្រកួតប្រជែងគ្នារវាងគណបក្សនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កំពុងតែដៅក្តីសង្ឃឹមរបស់ខ្លួនលើបេក្ខភាពក្មេងៗថានឹងមានឈ្នះប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតនេះ។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួម ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/news/38910/age-is-no-barrier-for-candidates/
មេឃុំ-សង្កាត់ត្រូវការបង្កើនជំនាញ
មានប្រសាសន៍កាលពីថ្ងៃច័ន្ទ លោកបណ្ឌិត សុខ ទូច មានលើកឡើងពីគោលនយោបាលរបស់គណបក្សសង្គ្រោះជាតិដែលថាខ្លួននឹងលុបបំបាត់ក្រសួងអភិវឌ្ឍន៍ជនបទ និងផ្តល់ថវិកា ៥០០,០០០ ដុល្លារដល់មេឃុំ-ចៅសង្កាត់ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេ ...
សែន ដាវីត
http://www.khmertimeskh.com/news/38908/commune-bosses--need-skill-upgrade-/