រដ្ឋាភិបាល
បក្សសង្គ្រោះជាតិព្រមប្តូរពាក្យស្លោក និងគាំទ្រថ្នាក់ដឹកនាំជាថ្មី
គណបក្សប្រឆាំងបានសម្រេចលុបពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ទៅតាមការទាមទាររបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីប្រជុំគណៈកម្មាធិការនាយកកាលពីម្សិលមិញហើយបានគាំទ្រលោក កឹម សុខា ជាថ្មីជាប្រធាន ...
មាស សុខជា
http://bit.ly/2nuYB4h
អ្នកវិភាគនិយាយថា ឃុំ-សង្កាត់ ត្រូវការមូលនិធិបន្ថែមដើម្បីអភិវឌ្ឍ
រដ្ឋាភិបាលគួរតែបង្កើនថវិកាជាតិប្រចាំឆ្នាំសម្រាប់ឃុំ-សង្កាត់ឱ្យបាន ១០០,០០០ ដុល្លារ ដើម្បីបង្កើនគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាទូទៅ នេះបើតាមការរៀបរាប់របស់អ្នកវិភាគម្នាក់មកកាន់វីអូអេខ្មែរ។ ...
ម៉ែន គឹមសេង
http://www.voacambodia.com/a/communes-need-extra-funds-to-develop-analyst/3791135.html
ក្រសួងមហាផ្ទៃមិនទទួលស្គាល់មេដឹកនាំថ្មីរបស់គណបក្សប្រឆាំងហើយបានជំរុញឲ្យធ្វើការកែតម្រូវឡើងវិញ
ក្រសួងមហាផ្ទៃ មិនទទួលស្គាល់ថ្នាក់ដឹកនាំថ្មីរបស់គណបក្សប្រឆាំងដែលកើតចេញពីការធ្វើសមាជវិសាមញ្ញកាលពីថ្ងៃទី ២ ខែមីនានោះទេហើយបានជំរុញឲ្យគណបក្សនេះធ្វើការកែតម្រូវឲ្យស្របទៅតាមលក្ខន្តិកៈចាស់របស់ខ្លួន និង ...
មាស សុខជា
http://bit.ly/2ocVgvA
ក្រុមអ្នកអូសរទេះបង្ខំមន្ត្រីថៃបន្ថយតម្លៃចេញចូលព្រំដែន
ក្រុមអ្នកអូសរទេះប្រមាណ ៣០ នៅច្រកចេញចូលអន្តរជាតិប៉ោយប៉ែត បានប្រមូលផ្តុំគ្នាតវ៉ាអស់រយៈពេលជាច្រើនម៉ោងកាលពីម្សិលមិញ ដើម្បីទាមទារដល់មន្ត្រីគយថៃដកចេញការយកថ្លៃចេញចូលព្រំដែនដែលបានអនុវត្តន៍ឱ្យមានភាពប្រសិទ្ធិ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37043/cart-pullers-force-thai-fee-backdown/
លោក ប៊ិន ឈិន នឹងមានតួនាទីបន្ថែមមើលការខុសត្រូវលើ ACU
មានការបន្ថែមការងារចំនួនទៀតដល់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក្រោយពីលោកត្រូវបានផ្ដល់ការងារថ្មីមួយចំនួនកាលពីថ្ងៃអង្គាររួមមានការជួយនាយករដ្ឋមន្ត្រីលើការងារប្រឆាំងអំពើពុករលួយ ការពិនិត្យមើលក្រុមប្រឹក្សាអ្នកច្បាប់ និងការសម្រេចលើការងាររបស់ “ច្រកចេញ-ចូលតែមួយ” សម្រាប់វិនិយោគិនបរទេស។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/37009
សាលារាជធានីនិង វីងសហការគ្នាទូទាត់លើសេវារថយន្តក្រុង
ឆាប់ៗខាងមុខអ្នកដំណើរនឹងមានជម្រើសក្នុងការបង់ថ្លៃរថយន្តក្រុងតាមរយៈការទូទាត់តាមអេឡិចត្រូនិក តាមរយៈធនាគារវីងបន្ទាប់ពីសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនWingបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិករថយន្តក្រុងដឹកជញ្ជូន។ ...
ជា វណ្ណៈ
http://bit.ly/2nxjEoE
ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ៣ពាន់លានដុល្លារនៅឆ្នាំ២០១៦
ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកមានទំហំពាណិជ្ជកម្មដល់៣ពាន់លានដុល្លារនៅឆ្នាំ២០១៦ ខណៈអាមេរិក មានភ្ញៀវទេសចរបានមកទស្សនាកម្ពុជា មានចំនួន ២៤០,០០០នាក់។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក មុំ រ៉ាឌី សមាជិកសភា នៃរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ...
ស៊ុំ ម៉ាណេត
http://bit.ly/2nO0DjZ
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ខ្វះថវិកាប្រមាណ ១៧០ ០០០ ដុល្លារ
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងអង្គការសង្គមស៊ីវិលដែលបានបង្កើតបន្ទប់ស្ថានការណ៍ ដើម្បីសង្កេតការណ៍ការបោះឆ្នោតថ្នាក់ឃុំសង្កាត់ នៅខ្វះថវិកាប្រមាណ ១៧០ ០០០ ដុល្លារ ដើម្បីអនុវត្តអោយបានជោគជ័យសំរាប់ការត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះ ...
Martin de Bourmont
http://www.phnompenhpost.com/national/elections-coalition-has-170k-shortfall
អាស៊ានពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូងនៅខេត្តសៀមរាប
ចិន និងតំណាងបណ្តាប្រទេសជាសមាជិកអាស៊ានកំពុងជួបប្រជុំគ្នា នៅក្នុងខេត្តសៀមរាបដើម្បីចាប់ផ្តើមបង្កើតវិធានការដោះស្រាយ សម្រាប់បញ្ហសមុទ្រចិនខាងត្បូងដែលមានទំនាស់គ្នាយ៉ាងខ្លាំង។ ...
Cristina Maza
http://www.phnompenhpost.com/national/asean-talks-south-china-sea-siem-reap
មជ្ឈមណ្ឌលអាកាសចរណ៍នឹងបង្កើនការបណ្តុះបណ្តាលធនធានមនុស្ស
វិស័យអាកាសចរណ៍បានបង្ហាញពីការវិវឌ្ឍគួរឲ្យកត់សម្គាល់មួយតាមរយៈការអភិវឌ្ឍធនធានមនុស្ស។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាកាសចរណ៍កម្ពុជាត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងឧស្សាហកម្មនេះដែលបានចាប់ផ្តើមការបណ្តុះបណ្តាលចាប់ ...
ចេង សុខហ័ង
http://bit.ly/2nl2g5p
វិវាទដីនៅជ្រោយចង្វារឈានដល់ដាក់ញត្តិមកក្រសួង
ពលរដ្ឋមានជម្លោះដីធ្លីនៅក្រុងរណបជ្រោយចង្វារប្រមាណ ៥០ នាក់បាននាំគ្នាមកតវ៉ានៅមុខក្រសួងដែនដីកាលពីម្សិលមិញដើម្បីដាក់ញត្តិជំទាស់នឹងឱសានវាទរបស់សាលារាជធានីភ្នំពេញ និងទាមទារឲ្យក្រសួងនេះជួយរកដំណោះស្រាយឲ្យបានសមរម្យ ខណៈសាលា ...
ទូច សុខា
http://bit.ly/2nkTbd2
NGO ស្នើឲ្យអ្នកចង់សង្កេតការណ៍ ចុះឈ្មោះទាន់ពេល
បណ្តុំអង្គការសង្គមស៊ីវិលឯករាជ្យនៃសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលបានបង្កើតបន្ទប់ស្ថានការណ៍ដើម្បីសង្កេតការណ៍ការបោះឆ្នោតថ្នាក់ឃុំសង្កាត់បានអំពាវនាវដល់ពលរដ្ឋឱ្យមកចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ឱ្យទាន់ពេល និងបានអំពាវនាវរកថវិកា ...
ឡាយ សាមាន
http://bit.ly/2nKvcqK
ទេសចរតាមនាវាកើន តែការស្នាក់នៅរយៈពេលខ្លី
អាជ្ញាធរកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមនានាសម្រាប់ការចូលចតរបស់នាវាទេសចរណ៍ធុនធំនៅកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរឲ្យសា្នក់នៅបានយូរនៅតំបន់ឆ្នេរដ៏សំខាន់របស់កម្ពុជាមួយនេះ។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...
ចេង សុខហ័ង
http://bit.ly/2oeNuhk
ភ្នំពេញ និងប៉េកាំង ត្រូវបានពិភាក្សាដើម្បីក្លាយជាទីក្រុងបងប្អូនគ្នា
ប្រធានផ្នែកនយោបាយប្រចាំស្ថានទូតចិនលោក Wang De Xin បានឲ្យដឹងកាលពីម្សិលមិញថា ទីក្រុងភ្នំពេញនិងទីក្រុងប៉េកាំង បានពិភាក្សាគ្នាដើម្បីប្រែក្លាយឲ្យទៅជាទីក្រុងបងប្អូននឹងគ្នា។ ...
Jovina Chua
http://bit.ly/2oeUNG5
កិច្ចពិភាក្សាអាស៊ាន-ចិននឹងប្រព្រឹត្តនៅកម្ពុជា
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ាន-ចិនលើកទី២០ ក្នុងគោលបំណងដើម្បីជម្រុញបន្តការពិភាក្សាបន្ថែមលើសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ដែលកិច្ចប្រជុំនេះនឹងនាំដល់ការសម្រេច ...
ជាង សុខា
http://www.khmertimeskh.com/news/36998/asean-china-talks-set-for-cambodia/
រដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយខេត្តសានស៊ី
កាលពីម្សិលមិញ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្តីពីការជំរុញវិស័យពាណិជ្ជកម្មនិងវិស័យទេសចរណ៍ ជាមួយខេត្តសានស៊ីនៃប្រទេសចិន នេះបើយោងតាមការចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-signs-deal-chinese-province
រាជរដ្ឋាភិបាល ប្រកាសឲ្យបញ្ឈប់ការនាំចេញទឹកដោះម្តាយទៅសហរដ្ឋអាមេរិក
រដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានសម្រេចឲ្យក្រសួងសុខាភិបាលទប់ស្កាត់ការប្រមូលទិញនិងនាំចេញទឹកដោះម្តាយពីកម្ពុជាដើម្បីយកទៅលក់លើទីផ្សារសហរដ្ឋអាមេរិកក្រោយពីក្រសួងសុខាភិបាលបានស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2ntsbc3
NGOs ដាក់អ្នកអង្កេត ២ម៉ឺននាក់ ឃ្លាំមើលការបោះឆ្នោតឃុំ-សង្កាត់
បណ្ដុំអង្គការសង្គមស៊ីវិលចំនួន៣៨អង្គការដែលបានបង្កើតបន្ទប់ស្ថានការណ៍សម្រាប់ឃ្លាំមើលដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ បានដាក់ផែនការដំបូងដោយគ្រោងពង្រាយអ្នកសង្កេតការណ៍ជាង ២ម៉ឺននាក់ នៅគ្រប់ការិយាល័យបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស និងកំណត់យកគោលការណ៍ ៩ចំណុច ដើម្បី ...
ប៉ិច សុធារី
http://bit.ly/2nteSbu
រដ្ឋាភិបាលជំរុញក្នុងការកាត់បន្ថយ ការពឹងលើគីមី
ក្រសួងកសិកម្មកម្ពុជាបានខិតកាន់តែជិតក្នុងការធ្វើបទប្បញ្ញតិ្តលើការប្រើប្រាស់សារធាតុគ្រប់គ្រងជីវសាស្ដ្រ (BCA) សម្រាប់វិស័យកសិកម្មកម្ពុជា ជាវិធានការមួយដែលនឹងអនុញ្ញាតឲ្យមានការនាំចូលថ្នាំសម្លាប់សត្វល្អិតចង្រៃ និងជីគ្មានសារធាតុគីមីជាផ្លូវការ ហើយវាក៏ជាការបង្កើតទីផ្សារពិសេស ...
Kali Kotoski
http://bit.ly/2nfPwfv
ខេត្តព្រះសីហនុ បង្កើតចំណូលបានជាង $៩០ លានពីទេសចរណ៍
ភ្ញៀវទេសចរសរុបដែលបានទៅកាន់តំបន់ឆ្នេរដ៏សំខាន់របស់កម្ពុជា កាលពីឆ្នាំ ២០១៦ មានជាង ២ លាននាក់ ដែលផ្តល់ចំណូលបានជាង ៩៦ លានដុល្លារ នេះបើយោងតាមទិន្នន័យបានពីមន្ត្រីទេសចរណ៍ខេត្តព្រះសីហនុ។ ...
ចេង សុខហ័ង
http://bit.ly/2ncAh7K
ប្រទេសកម្ពុជាបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តសានស៊ី
ប្រទេសកម្ពុជានឹងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មមួយទៀតនៅប្រទេសចិន ក្នុងខែឧសភាខាងមុខនេះ ដើម្បីជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងផ្តល់ព័ត៌មានដល់ពាណិជ្ជករ និងភ្ញៀវទេសចរជនជាតិចិនពីឱកាសនានានៅក្នុងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/36933/cambodia-opens-trade-center-in-shaanxi/
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងបញ្ចូលបេក្ខជនគណបក្សសង្គ្រោះជាតិសម្រាប់បោះឆ្នោតឃុំសង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងមិនលុបបេក្ខជនគណបក្សប្រឆាំងពី បញ្ចីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនានោះទេ បើទោះបីជាក្រសួងមហាផ្ទៃបដិសេធការផ្លាស់ប្តូរគណៈដឹកនាំគណបក្សនេះក៏ដោយ នេះបើ ...
ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/nec-says-it-will-recognize-cnrp-commune-election-candidates-127140/
ក្រសួងឲ្យម្ចាស់រោងចក្របើកប្រាក់ឈ្នួលឲ្យកម្មករពីរដងមួយខែ
សហជីពមានការគាំទ្រទៅដល់ចំណាត់ការរបស់ក្រសួងការងារលើការកំណត់ឲ្យនិយោជកអនុវត្តនូវមាត្រា១១៦ នៃច្បាប់ស្ដីពីការងារដោយតម្រូវឲ្យម្ចាស់រោងចក្រ សហគ្រាសបើកប្រាក់ឈ្នួល ២ដងក្នុង១ខែជូនដល់កម្មករនិយោជិក ដោយក្រសួងបានកំណត់ចាប់ផ្តើមនៅដើម ...
មុំ គន្ធា
http://bit.ly/2np3jSL
លោកនាយករដ្ឋមន្ត្រីអំពាវនាវកុំប្រមាថគ្នា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីម្សិលមិញបានអំពាវនាវឲ្យគ្រប់គណបក្សនយោបាយទាំងអស់ គោរពក្រមសីលធម៌ក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនិងចៀសវាងប្រើប្រាស់ការឃោសនារបស់ខ្លួនដើម្បីរិះគន់ វាយប្រហារ ឬប្រមាថលើគណបក្សនយោបាយដទៃទៀត។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2o017Ur