រដ្ឋាភិបាល

មន្ត្រី​ថា​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​តែ​មិន​បោះបង់​ប្រទេស​ដទៃ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​មិនមែន​មានន័យ​ថា​កម្ពុជា​បោះបង់​ចោល​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត​នោះ​ទេ​តែ​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់​គិតគូរ និង​ថ្លឹងថ្លែង​រវាង​ប្រទេស​ទាំងអស់​លើ​ពិភពលោក​។ ...

តាំង វីដា
http://bit.ly/1JwugGj

ប្រធានគយនៃប៉ុស្តិ៍ត្រួតពិនិត្យប៉ោយប៉ែតនឹងត្រូវបានផ្លាស់ប្តូរ

ច្រកត្រួតពិនិត្យអន្តរជាតិប៉ោយប៉ែតជាតំបន់ដែលកើតមានអំពើបាតុកម្មនាពេលថ្មីៗនេះនិងទទួលរងការទិតទៀនជាច្រើនពីសំណាក់ឈ្មួញរុញរទេះ ទាក់ទិននឹងការបង់ថ្លៃសំណូកដើម្បីដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំប្រទល់នៃប្រទេសទាំងពីរ។ប្រធានគយ​នៃច្រកត្រួតពិនិត្យ​នេះ​នឹងត្រូវបានផ្លាស់ប្តូរនៅថ្ងៃពុធ បើយោងតាមការអះអាងរបស់ប្រធានគយខេត្តបន្ទាយមានជ័យ។   ...

Saing Soenthrith
https://www.cambodiadaily.com/news/poipet-checkpoint-customs-chief-to-be-replaced-89115/

រយៈ​​​ពេលមួយ​​​ឆ្នាំ​​​​​​ចាប់​​​តាំង​​​ពី​​​មាន​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ខាង​​​នយោបាយមក​​​ ការ​​​ស្រុះ​​​ស្រួល​​​គ្នា​​​នៅ​​​តែ​​​មានការ​​​លំបាក​​​

ពេលចេញពីកិច្ចប្រជុំរយៈពេលប្រាំម៉ោង នៅព្រឹទ្ធសភានៅថ្ងៃនេះកាលពីឆ្នាំមុនលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានាគណបក្សប្រឆាំង​បាន​ថត​រូប​រួមគ្នា ក្នុងភាពស្និទ្ធស្នាលរាក់ទាក់គួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការតវ៉ាកាន់តែខ្លាំងឡើងៗអស់ រយៈពេល​មួយឆ្នាំ​ដើម្បី​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​តំណែង​ ដុះស្លែ​របស់​កម្ពុជា ចុះចេញ​ពីតំណែង។   ...

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/26561/

យើងមិនអាចធ្វើជាអ្នកមានក្នុងចំណោមប្រជាជនក្រីក្ររាប់លាននាក់បានទេ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក​ ស៊ុនចាន់ថុល បានព្រមានសិស្សនៅសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃអង្គារថា: “យើងមិនអាចរស់នៅលើកោះដ៏សម្បូរបែបនៅកណ្តាលមហាសមុទ្រក្រីក្រមួយបានទេ»។   ...

Tin Sokhavuth
http://www.khmertimeskh.com/news/13548/---we-can---t-be-rich-among-millions-of-poor---/

មន្ត្រី​ថា​ នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ឲ្យ​បាន​ឆាប់

គណៈ​ប្រតិភូ​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ប្រាប់​​ទៅ​​​មន្រ្តី​​ខេត្ត​ត្បូង​ឃ្មុំ និង​មន្ដ្រី​មូលដ្ឋាន​ថា​រដ្ឋាភិបាល​នឹង​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​វៀតណាម​នៅ​ស្រុក​មេមត់ «នា​ពេល​ឆាប់ៗ​» ខណៈ​អ្នកភូមិ​ខ្មែរ​នៅ​តាម​ព្រំដែន​ត្រូវ​បាន​​អាជ្ញាធរ​វៀតណាម​រារាំង​មិន​ឲ្យ ...

វង្ស សុខេង, ប៉ិច សុធារី និង Shaun Turton
http://bit.ly/1KjQA96

គណៈកម្មាធិការព្រំដែនចុះទៅបំពេញទស្សនកិច្ចនៅបង្គោលព្រំដែនភាគខាងជើង

 រដ្ឋលេខាធិការក្រសួងការបរទេស លោកឡុង វិសាលោ បានដឹកនាំក្រុមការងារមួយក្រុមដើម្បីចុះត្រួតពិនិត្យ តំបន់ជម្លោះ ព្រំដែនជាមួយវៀតណាមនៅខេត្តត្បូងឃ្មុំកាលពីម្សិលមិញ។ ...

Pav Suy
http://www.khmertimeskh.com/news/13549/border-committee-visits-northern-border-posts/

អធិការនគរបាលស្រុកបដិសេធពីបទរំលោភផ្លូវភេទលើសិស្សស្រី

 កាលពីថ្ងៃអង្គារ អធិការនគរបាលស្រុកមួយរូបនៅខេត្តកំពង់ឆ្នាំង ត្រូវបានចោទសួរ​ពីការចោទប្រកាន់​ទាក់ទងនឹងការចាប់រំលោភសិស្សវិទ្យាល័យ​នៅក្នុងការិយាល័យរបស់លោកកាលពីដើមខែនេះ និងបានគំរាមសម្លាប់ក្រុមគ្រួសាររបស់ក្មេងស្រីនោះ​ប្រសិនជានាងហ៊ានប្រាប់ឱ្យនរណា​ដឹងអំពី​ទង្វើនៃការរំលោភបំពាននេះ។ ​ ...

Huot Chanpav
https://www.cambodiadaily.com/news/district-police-chief-denies-raping-high-school-student-89111/

សណ្តាប់​ធ្នាប់ត្រូវ​បាន​រក្សា​នៅ​ព្រំដែន​វៀតណាម​ និង​កម្ពុជា​

​អាជ្ញាធរ​នៅ​ខេត្ត​ភាគ​ខាងត្បូង​ ឡុ​ង​អាន​ និង​ខេត្ត​ជិតខាង​នៃ​ប្រទេស​កម្ពុជា​ ស្វាយ​ រៀង​ បាន​រក្សា​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ នៅ​តំបន់​ព្រំដែន​ បន្ទាប់​ពី​មាន​ប្រជាជន​កម្ពុ​ជាមួយ​ក្រុម​ បាន​ទៅ​ដល់​បង្គោលព្រំ​ប្រទល់​លេខ​ ២០៣​។​​ ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/society/273340/order-kept-at-vn-cambodia-order.html

ទំនាក់ទំនង​យោធា​របស់​កម្ពុជា​ ជាមួយនឹង​ចិន​ កំពុង​ត្រូវ​បាន​ពង្រឹង​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​កម្ពុជា​ ទៀ​ បាញ់​ បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​កាលពី​ស​ប្តា​ហ៍​មុន​ នៅ​ប្រទេស​ចិន​ និង​បាន​ជួប​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ និង​ ទទួល​បាន​ការ​សន្យា​ខាង​ជំនួយ​ពី​យោធា​ចិន​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/cambodia-military-ties-with-china-strengthening/2871797.html

ប្រជាជន​កម្ពុជា​១,៨០០​នាក់​ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បំពាន​ចូល​ដែនដី​វៀតណាម​

កាលពី ​ថ្ងៃអាទិត្យ​ មន្ត្រី​ឆ្មាំ​ព្រំដែន​ជាន់ខ្ពស់​មួយ​រូប​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​ព្រំដែន​វៀតណាម​ និង​កម្ពុជា​ បានការ​ពារ​ប្រជា​ជន​កម្ពុជា​ប្រមាណ​ជា​ ១,៨០០​នាក់​ មិន​ឱ្យ​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ខេត្ត​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ឡុ​ង​អាន​។​​ ...

បុគ្គលិកសារព័ត៌មាន Tuoitrenews.vn
http://tuoitrenews.vn/society/29344/1800-cambodians-barred-from-intruding-into-vietnams-territory

លោក​ អ៊ុំ សំអាន ​ប្រឈម​ការ​ព្យួរ​អភ័យ​ឯកសិទ្ធិ

ក្រុម​អ្នក​ជំនាញ​ច្បាប់​រដ្ឋសភា​បាន​​ធ្វើការ​ទាំង​ថ្ងៃ​ឈប់​សម្រាក​​ចាប់​តាំងពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​ម្សិលមិញ​ដើម្បី​សិក្សា​តាម​ផ្លូវ​ច្បាប់​ដែល​អាច​នឹង​ឈាន​ទៅ​​ដល់​ការ​ព្យួរ​​អភ័យ​ឯកសិទ្ធិ​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ដោយសារ​តែ ...

មាស សុខជា
http://bit.ly/1CSFUhR

តុលាការ​ពន្លឿនការ​ជំនុំជម្រះ​​ចុង​ចោទ​ពាក់ព័ន្ធនឹង​ការ​ប៉ុនប៉ង​ធ្វើ​​កុបកម្ម​

មួយ​​​ឆ្នាំ បន្ទាប់ពី​​​ការ​​​តវ៉ា​​​នៅទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ដែល​​​បាន​​​ប្រែ​​​ក្លាយ​​​ជា​​​ហិង្សា​​​ និង​​ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/26528/

លោក ជា មុនី នឹង​ត្រូវ​ទទួល​ស្វាគមន៍​ចូល​ក្នុងជួរ​​គណបក្ស​សង្គ្រោះ​ជាតិ​​​ ក្រោយ​លាឈប់​ពី​សហជីព

លោក ជា មុនី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​នឹង​ចូល​រួម​ជាមួយ​គណ បក្ស​​សង្គ្រោះ​ជាតិ​ដើម្បី​​បំពេញ​មហិច្ឆតា​​​​​របស់​​ខ្លួន​ដែល​មាន​ជាយូរ​មក​ហើយ នៅ​ពេល​លោក​​​​លាលែងពី​តំណែង​ប្រធាន​សហជីព​សេរី​កម្មករ​ ដែល​ត្រូវបាន​បង្កើត​ឡើង ...

សេក ឧត្តម និង ម៉ាតត៍​ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/26539/

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិព្រមាននឹងប្រើសិទ្ធិក្នុងនាមជាពលរដ្ឋអាមេរិកកាំង

មាជ សុវណ្ណា តំណាងអ្នកនាំពាក្យរបស់គណបក្សប្រឆាំង បានព្រមាននឹងប្រើប្រាស់សិទ្ធិ​ក្នុងនាមជាប្រជាពលរដ្ឋអាមេរិក ប្រសិនបើតុលាការក្រុងភ្នំពេញមិនបិទការស៊ើបអង្កេត​ទៅកាន់រូបលោក ក៏ដូចជាតួនាទីរបស់លោកជុំវិញបាតុកម្មហឹង្សានៅទីលាន​ប្រជាធិបតេយ្យ​ កាលពីឆ្នាំមុន។ ...

Chea Takihiro and Pav Suy
http://www.khmertimeskh.com/news/13505/opposition-leader-threatens-to-play-american-card/

អាជ្ញាធរ​​​​ស្វាយ​​​រៀង​​​មិន​​​ទទួលខុស​ត្រូវ​ចំពោះ​​​ក្រុម​ស្លៀក​​​ពាក់​​​ស៊ីវិល

កាល​​​ពីម្សិលមិញ អាជ្ញាធរ​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​បដិសេធ​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​ឡើយ​​​​ចំពោះ​​​​​មនុស្ស​មួយ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26535/

ពង្រីក​សហប្រតិបត្តិការ​សន្តិសុខ​អឺរ៉ុប​អា​សុី

បន្ទាប់​ពី​ការ​អភិវឌ្ឍន៍​អស់​រយៈពេល​១៤​ឆ្នាំ​ អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​ (SCO)​ បាន​ឈាន​ទៅ​ដល់​ការ​កំណត់​ទិស​ដៅ​សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ នៅ​ឯ​កិច្ចប្រជំុលើក​ទី​១៥​ នៃ​ក្រុមប្រឹក្សា​ប្រមុខរដ្ឋ​របស់​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ ...

Bai Shi
http://www.bjreview.com.cn/world/txt/2015-07/20/content_696694.htm

សេវា​រថយន្តក្រុង​ឆ្លងកាត់​ប្រទេស​ថៃ​-​ឡាវ​-​វៀតណាម​ ត្រូវ​បាន​គ្រោងទុក​

​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រដ្ឋ​ Transport​ Co​ របស់​ប្រទេស​ថៃ​ គ្រោង​នឹង​ដំណើរការ​សេវា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដំបូង​គេ​ ជាមួយនឹង​ប្រទេស​ឡាវ​ និង​ប្រទេស​វៀតណាម​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​លើ​សេវា​ឆ្លងកាត់​ប្រទេស​របស់​ខ្លួន​។​​សេវា​ទៅ​ប្រទេស​កម្ពុជា​ រត់​ពី​ទីក្រុង ...

បុគ្គលិកសារព័ត៌មាន Today
http://www.todayonline.com/world/asia/thai-lao-vietnamese-bus-service-planned

មន្ត្រី​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​មក​ជួប​គ្នា​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ផ្លាស់​ប្តូរ​ទស្សនវិស័យ​លើ​ស្ថាបត្យកម្ម​សន្តិសុខ​ក្នុង​តំបន់​

ឧបនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហ​ប្រ​តិ​ប​ត្តិ​ការ​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ច័ន្ទ​ មន្ត្រី​មក​ពី​បណ្តា​ប្រទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​បាន​ជួប​គ្នា ​ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្លាស់​ប្តូរ​ទស្សនវិស័យ​លើ​ស្ថាបត្យកម្ម​សន្តិសុខ ...

បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=293404

បណ្តា​ប្រជាជាតិ​ជា​សមាជិក​អាស៊ាន​ត្រូវ​បាន​ជម្រុញ​ឱ្យធ្វើ​សុខដុម​នី​កម្ម​កម្រិត​កាបូន​ទាប​ ទៅ​ទី​ក្រុងប៉ារីស​

ក្រុម​អ្នក​បរិស្ថាន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ កំពុង​ជម្រុញ​រដ្ឋាភិបាល​របស់​ប្រជា ជាតិ​ទាំង​ ១០​ ដែល​ជា​សមាជិក​អាស៊ាន​ ឱ្យ​បង្ហាញ​ពី​ផែនការសកម្មភាព​អាកាសធាតុ​រួម​គ្នា​ និង​ប្រកបដោយ​មហិច្ឆតា​ នៅ​ក្នុង​សន្និសីទ​ស្តី​ពី​អាកាស ធាតុ​ នៅ​ពេល​ខាង​មុខ​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ទី ...

Medilyn Manibo
http://www.eco-business.com/news/asean-urged-to-harmonise-low-carbon-path-to-paris/

ម៉ុង​តា​ញ៉ា​៦​នាក់​កំពុង​ស្វែងរក​ស្ថានភាព​ជា​ជនភៀសខ្លួន​នៅ​រាជធានី​នៃ​ប្រទេស​កម្ពុជា​

​កាលពី​ថ្ងៃ​ច័ន្ទ​ មន្ត្រី​នៃ​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​មួយ​រូប​បានឱ្យ​ដឹង​ថា​ ម៉ុង​តា​ញ៉ា​៦​នាក់​ ដែល​បាន​រត់គេច​ពី​ប្រទេស​វៀតណាម​ និង​ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​ខុសច្បាប់​ ដើម្បី​ស្វែងរក​ស្ថានភាព​ជា​ជនភៀសខ្លួន​ បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ​។​​ ...

រដ្ឋា វិសាល
http://www.rfa.org/english/news/cambodia/six-montagnards-seek-refugee-status-in-cambodian-capital-07202015144307.html

ទីស្ដីការគណៈរដ្ឋមន្ត្រី​​​រិះគន់​លោក សម រង្ស៊ី ជុំវិញ​ផែន​ទី​ទិញ​​ពី​បារាំង​ក្នុង​តម្លៃ​​ត្រឹម​តែ​​១៦៨​ដុល្លារ​

ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​​កាលពី​ថ្ងៃ​សុក្រ​ រិះគន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ ខ្លាំង​ៗ​ជុំវិញ​ផែន​ទី​​មួយ​ផលិត​ដោយ​បារាំង​ ដែល​លោក​បាន​បង្ហោះ​តាម​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក ដោយ​អះអាង​ថា ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​មិន​គោរព ...

អូន ភាព
http://www.cambodiadailykhmer.com/news/26503/

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតស្នើសុំបង្កើតនាយកដ្ឋានថ្មី

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងដាក់ពង្រាងអនុក្រឹត្យទៅកាន់រដ្ឋាភិបាលនៅសប្តាហ៍នេះ ស្តីអំពីការបង្កើតស្ថាប័ននាយកដ្ឋានថ្មីចំនួនបីដែលនឹងគ្រប់គ្រងទៅលើទំនាក់ទំនងសាធារណៈ បញ្ជីបោះឆ្នោតនិងលទ្ធកម្ម។ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/election-commission-proposes-creation-of-new-departments-88892/

សម​ រង្ស៊ី៖ ការផ្លាស់ប្តូរនឹងមិនត្រលប់ថយក្រោយនោះទេ

ពីរឆ្នាំបន្ទាប់ពីការធ្វើមាតុភូមិនិវត្តនិងក្រោយការនារទេសខ្លួនទៅកាន់ប្រទេសបារាំង ប្រធានគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ការផ្លាស់ប្តូរដែលបានកើតមានឡើងនៅកម្ពុជា​ មានភាពរីកដុះដាលយ៉ាងខ្លាំងនិងមិនអាចត្រលប់ថយក្រោយវិញទេ។ ​ ...

Vincent MacIsaac
http://www.khmertimeskh.com/news/13508/sam-rainsy-----change-is-irreversible---/

រដ្ឋមន្ត្រីជួយបើកសម្ភោធកសិដ្ឋានកៅស៊ូថ្មីរបស់ឧកញ៉ាទ្រីភាព

នៅថ្ងៃអាទិត្យ ក្នុងខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ​​ សំអុល បានជួយសម្ពោធគម្រោងចំការកៅស៊ូនិងសម្ភារៈបរិក្ខារជំនួយមានតម្លៃ ៥២លានដុល្លារ របស់លោកឧកញ៉ាទ្រីភាពដែលនឹងប្រតិបត្តិការលើដីដែលលោក បានកាប់ព្រៃការពារអស់ ចំនួនរាប់ពាន់ហិចតាមកដំណើរការ។ ...

អូន ភាព
https://www.cambodiadaily.com/news/minister-helps-open-controversial-tycoons-new-rubber-farm-88896/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HKAah
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!