ពលរដ្ឋនិងសង្គមស៊ីវិលសាទរអាជ្ញាធរខេត្តព្រះសីហនុវាយកម្ទេចរបងថ្មហ៊ុមព័ទ្ធឆ្នេរឯករាជ្យ
ថ្នាក់ដឹកនាំក្រុង និងខេត្តព្រះសីហនុ បានអះអាងថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធមូលដ្ឋាននេះ កំពុងចុះអនុវត្តខ្លឹមសារនៃផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងដាក់ជូនសាធារណជនប្រើប្រាស់ឆ្នេរដូចដើមវិញ។
មន្ត្រីសង្គមស៊ីវិល និងភ្ញៀវទេសចរ សាទរផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់រាជរដ្ឋាភិបាល និងឈានដល់វាយកម្ទេចរបងហ៊ុមព័ទ្ធឆ្នេរសមុទ្រមួយចំនួន ដែលក្រុមហ៊ុន និងបុគ្គលមួយចំនួនរំលោភធ្វើកម្មសិទ្ធិ ហើយហ៊ុមព័ទ្ធទុកចោលជាង ១០ឆ្នាំមិនឲ្យមនុស្សដើរឆ្លងកាត់។ …