រដ្ឋាភិបាល

រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន

ផ្ទេរ​សមត្ថកិច្ច​ពី​អធិការ​ទៅ​មេ​ប៉ុស្តិ៍ ដើម្បី​ផ្តល់​សៀវភៅ​ស្នាក់នៅ​ជូន​ពលរដ្ឋ​រហ័ស

ក្រសួង​មហាផ្ទៃ​ប្រកាស​ផ្ទេរ​សមត្ថកិច្ច​ពី​អធិការនគរបាល​ក្រុង​/​ស្រុក និង​ខណ្ឌ​ជូន​ទៅ​ឲ្យ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​/​សង្កាត់​ក្នុង​ការពិនិត្យ​ផ្តល់​សៀវភៅ​ស្នាក់នៅ ទុតិយតា​សៀវភៅ​ស្នាក់នៅ លិខិត​បញ្ជាក់​ទីលំនៅ ការប្រែប្រួល​នៃ​សមាជិក​គ្រួសារ ការផ្លាស់ប្តូរ​ទីលំនៅ និង​រាល់​ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​ស្នាក់នៅ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​កំណត់ ដើម្បី ...

សុទ្ធ គឹមសឿន
https://bit.ly/2BBfRSz

​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ កំពុង​រៀបចំ​ចុះបញ្ជី​ដីចម្ការ​ស្រល់​ជា​ដី​របស់​រដ្ឋ​

អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​វាស់វែង​ តំបន់​ដែល​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្តម​ សីហ​នុ​ ធ្លាប់​យាង​ទៅ​ធ្វើ​ជា​ព្រះរាជ​អធិបតី​ក្នុង​ព្រះរាជ​ពិធី​ រុក្ខទិវា​ ដាំ​ដើម​ស្រល់​ លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ៤០​ ហិ​កតា​ ស្ថិត​ក្នុង​ក្រុង​សែន​មនោ​រម្យ​ ដើម្បី​ចុះបញ្ជី​ជា​ដី​របស់​រដ្ឋ ...

ខន សាវិ
https://bit.ly/3dP12c1

​ខេត្តក្រចេះ​ជំរុញ​ឱ្យ​មានការ​បង្កើន​ផលិតកម្ម​កសិកម្ម​

មន្ទីរ​កសិកម្ម​ខេត្តក្រចេះ​បាន​ជំរុញ​ឱ្យ​ប្រជាជន​បង្កើន​ផលិតកម្ម​កសិកម្ម​របស់​ខ្លួន​ និង​រៀបចំ​ “​តូប​បន្លែ​សុវត្ថិភាព​”​ ដែល​លក់​ផលិតផល​ដែល​មាន​ជាតិ​គីមី​តិច​ ហើយ​ត្រូវ​បាន​បញ្ជាក់​ថា​មាន​សុវត្ថិភាព​សម្រាប់​ការ​ប្រើប្រាស់​។​ ​ ...

ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50739811/kratie-urges-for-increase-in-agricultural-production/

​ខេត្តសៀមរាប​សាងសង់​ផ្លូវ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុងស្រុក​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​អាជ្ញាធរ​ខេត្តសៀមរាប​បាន​នឹង​កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ធំ​ចំនួន​ ៣៨​ ដែល​មាន​ប្រវែង​ជិត​ ១០០​ គីឡូម៉ែត្រ​សរុប​ក្នុង​ក្រុង​សៀមរាប​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ សម្រស់​ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នកស្រុក​ និង​ភ្ញៀវ​ទេសចរ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50738917/siem-reap-to-build-more-roads-to-promote-local-economy/

​ស៊ី​ម៉ាក់​បាន​ដក​យក​គ្រាប់​មីន​ដែល​ត្រូវ​បាន​ប្រើ​ជា​គ្រឿង​តុបតែង​ផ្ទះ​

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ និង​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ពុធ​បាន​ប្រមូល​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ៣០​ ពី​បុរស​អាយុ​ ៤៨​ ឆ្នាំ​ម្នាក់​ដែល​បាន​ប្រើ​វា​ដើម្បី​តុបតែង​ផ្ទះ​របស់​គាត់​នៅ​ឃុំ​អូរ​បី ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/cmac-removes-landmines-used-home-decorations

​ការ​គ្រប់គ្រង​សំរាម​ជា​អាទិភាព​ខ្ពស់​បំផុត​សម្រាប់​ក្រុមប្រឹក្សា​ក្រុង​

កាលពី​ ២​ ឆ្នាំ​មុន​ទីក្រុង​ចំនួន​ ៧​ របស់​ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​ដោយ​ការ​គ្រប់គ្រង​សំរាម​គឺជា​បញ្ហា​អ​ទិ​ភាព​មួយ​ក្នុង​ចំណោម​ទីក្រុង​ភាគច្រើន​ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​វិទ្យាស្ថាន ...

Mark Hughes
https://www.khmertimeskh.com/50732271/waste-management-highest-priority-for-city-councils/

អំពាវនាវ​ឱ្យ​មានការ​វិនិយោគ​ថាមពល​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​នៅ​ក្នុង​ខេត្ត​

​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា​ ខេត្ត​នេះ​មាន​សកម្មភាព​វិនិយោគ​សក្តានុពល​ ដែល​ត្រូវការ​ថាមពល​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទាំងនោះ​ ហើយ​ក៏​ដោយសារ​មាន​គោលបំណង​កាត់​បន្ថយ​ការ​នាំ​ចូល​ថាមពល​ពី​ប្រទេស​ជិតខាង​ថៃ​ នៅ​ភាគ​ពាយព្យ​។​ ​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50730649/call-for-more-power-investments-to-meet-provinces-demand/

​ឃាត់​យុវជន​ជាង​ ១០​ នាក់​ជិះ​កង់​ពី​កោះកុង​ទៅ​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​ទៅ​នាយក​រដ្ឋមន្ត្រី​

អាជ្ញាធរ​ខេត្តកោះកុង​ពី​ម្សិលមិញ​បាន​រារាំង​ និង​ដកហូត​កង់​ជាង​ ១០​ គ្រឿង​ របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ដែល​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ពី​ទីរួមខេត្ដ​កោះកុង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដាក់​ញត្តិ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ស្នើ​ដាក់​កោះកុង​ក្រៅ​ទៅ​ជា​តំបន់ ...

ឡុង គីមម៉ារីតា
https://bit.ly/2Xwkrtx

ខេត្តកំពង់ធំ​ត្រូវការ​ការ​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម​

​អាជ្ញាធរ​ខេត្តកំពង់ធំ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ខេត្ត​នៅខ្វះ​ខាតនៅឡើយ​ដែល​ជំរុញ​ឲ្យ​មាន​តម្រូវការ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ និង​ទឹក​ដើម្បី​បំពេញតំរូវការ​ផលិតកម្ម​ដំណាំ​របស់​ខេត្ត​ក្នុង​រដូវប្រាំង​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50727688/kampong-thom-needs-irrigation-expansion/

ផែនការមេ​ដើម្បី​អភិវឌ្ឍ​ឆ្នេរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​គ្រោង​នឹង​បង្កើត​ផែនការមេ​ដើម្បី​អភិវឌ្ឍ​ឆ្នេរ​នៅ​ក្នុង​ខេត្ត​នេះ​ ជា​ពិសេស​ឆ្នេរ​ខ្សាច់​ថ្មី​ពី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅ​ដល់​តំបន់​ថ្មី​មួយ​ហៅ​ថា​ “​ឆ្នេរ​ជំទាវ​ម៉ៅ​ ឬ​ លោកស្រី​ម៉ៅ​”​ នេះ​បើ​យោង​តាម ...

សុខ ចាន់
https://www.khmertimeskh.com/50727330/master-plan-to-develop-huge-sihanoukville-beach/

អាជ្ញាធរ​រឹបអូស​សាច់សត្វ​ព្រៃ​ដែល​លក់​នៅ​ក្នុង​ភោជនីយដ្ឋាន​

អាជ្ញាធរ​ខេត្តសៀមរាប​ និងរដ្ឋបាល​ព្រៃឈើ​កាលពី​ម្សិលមិញ​បាន​ឆ្មក់​ចូល​ភោជនីយដ្ឋាន​ចំនួន​ ៣​ ដែល​លក់​សាច់សត្វ​ព្រៃ​ខុសច្បាប់​ដល់​អតិថិជន​។​ ភោជនីយដ្ឋាន​ទាំង​ ៣​ នោះ​មាន​ដូច​ជា​ភោជនីយដ្ឋាន​មហា​បុប្ផា​ហេង​ ភោជនីយដ្ឋាន​ថា​រី​ម៉ាក់​ប្រាំង​ និង​ភោជនីយដ្ឋាន​សម្រស់​ម៉ាក់​ប្រាំង​ថ្មី​ ដែល​ភោជនីយដ្ឋាន​ទាំង ...

សំ​ កណ្ណិកា
https://www.khmertimeskh.com/50726829/authorities-seize-wild-animal-meat-sold-in-restaurants/

ការដ្ឋាន​ចាប់ផ្តើម​ការងារ​ស្តារ​ច្រាំង​ទន្លេ​កំពង់ចាម​ដែល​បាន​បាក់​ស្រុត

អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​ចាប់ផ្តើម​គម្រោង​ស្តារ​ច្រាំង​ទន្លេ​ដែល​មាន​ប្រវែង​ជិត​ ២០០​ម៉ែត្រ​ ដែល​បាន​បាក់​ស្រុត​នៅ​ក្នុង​ក្រុង​កំពង់ចាម​កាលពី​ខែមិថុនា​។​ ​ ...

សែន ដាវិដ
https://www.khmertimeskh.com/50705311/work-starts-to-restore-collapsed-kampong-cham-river-bank/

បិទ​លូ​បង្ហូរទឹក​ស្អុយ​ចូល​ក្នុង​ ស្ទឹង​សង្កែ​ ក្រោយ​ពី​មានការ​លើក​ពី​ផល​ប៉ះពាល់​នៃ​ទឹក​កខ្វក់​នេះ​

​អភិបាលខេត្ត​បាត់ដំបង​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ចុះ​បិទ​លូ​បង្ហូរទឹក​ស្អុយ​ចូល​ទៅ​ក្នុង​ស្ទឹង​សង្កែ​ដែល​ជា​ស្ទឹង​ប្រវត្តិសាស្ដ្រ​ដ៏​ល្បីល្បាញ​របស់​ខេត្តបាត់ដំបង​។​ ការ​បិទ​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​យុវជន​ និង​ព្រះសង្ឃ​បាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​ពី​ការ ...

ខន សាវិ
http://bit.ly/2VYctJa

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ ដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​បានដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​ចំនួន ១៥ គ្រឿង​ សម្រាប់​ដឹក​អ្នកដំណើរ​ទៅមក​រវាង​ក្រុង​ប៉ោយប៉ែត និង​ស្រុក​ម៉ាឡៃ​ដែល​ជា​អតីត​តំបន់​ខ្មែរក្រហម​ដោយ​អាជ្ញាធរ​សង្ឃឹមថា ការដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ថែមទាំង​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ផងដែរ ...

សុទ្ធ គឹមសឿន
https://bit.ly/2v99Vgu

ក្រុម​ត្រួតពិនិត្យ​ពិសេស​ដើម្បី​តាមដាន​ដំណើរការ​ការងារ​ឃុំ​-​សង្កាត់​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ លោក​បាន​បង្កើត​ក្រុម​ត្រួតពិនិត្យ​ពិសេស​មួយ​ឃ្លាំមើល​អាជ្ញាធរ​ឃុំ​-​សង្កាត់​ ដើម្បី​ធានា​ថា​ពួក​គេ​ធ្វើការ​បាន​ត្រឹមត្រូវ​ និង​ប្រើប្រាស់​ថវិកា​ដែល​បាន​បែងចែក​ថ្មី​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​ ...

តាំង វីដា
https://www.khmertimeskh.com/695079/special-inspection-group-to-monitor-commune-workflow/

ស​ ខេ​ង​៖​ មិន​ត្រូវ​មើល​ស្រាល​រដ្ឋបាល​ឃុំ​សង្កាត់​ឡើយ​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ កាលពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋបាល​ខេត្ត​ក្រុង​ និង​ស្រុក​ត្រូវ​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ហើយ​កុំ​ជ្រៀតជ្រែក​មុខងារ​រដ្ឋបាល​ឃុំ​សង្កាត់​។​ ការ​លើក​ឡើង​របស់​លោក​ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ ...

តាំង វីដា
https://www.khmertimeskh.com/693358/sar-kheng-commune-administrations-must-not-be-underestimated/

ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​សេកុង​ ភាគច្រើន​ព្រម​ប្ដូរ​ទីតាំង​ថ្មី

អាជ្ញាធរខេត្ត​ស្ទឹងត្រែង​កំពុង​សម្របសម្រួល​ពលរដ្ឋ​ជាង​ ១៣០ ​គ្រួសារ​ ដែល​រស់នៅ​លើដី​ចំណី​ច្រាំងទន្លេ​​សេកុង​ក្នុង​ក្រុង​ស្ទឹងត្រែង​ឲ្យ​ផ្លាស់ប្ដូរ​លំនៅ​ទៅ​កន្លែង​ថ្មី​ដែល​អាជ្ញាធរ​រៀបចំ​ជូន ខណៈ​ក្នុងចំណោម​នោះ​មាន​ភាគច្រើន​បាន​ឯកភាព នៅពេល​ទីតាំង​ច្រាំង​នេះ​ត្រូវ​យក​ទៅ​អភិវឌ្ឍ​ដើម្បី​កុំឱ្យ​បាក់​ និង ...

ខន សាវិ
https://bit.ly/327O4Sp

លោក ស ខេង ប្រកាស​ដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ ២៥ ​រាជធានី-ខេត្

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​បើកសម្ពោធ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ទាំង​ ២៥ រាជធានី-ខេត្ត​ដែល​ធ្វើឡើង​នៅក្នុង​ខេត្តពោធិ៍សាត់​។ លោក ស ខេង ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដោយ​អះអាង​ថា​៖ «​ការដាក់​ឱ្យ​ដំណើរការ​អង្គភាព​នេះ​នឹង​ពង្រឹង​ការទទួល​ខុសត្រូវ និង​គណនេយ្យភាព​របស់​រដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការគ្រប់គ្រង ការចាត់ចែង និង ...

រី សុចាន់
https://bit.ly/2uxr5U3

លោក ស ខេង ប្រកាសថា​ ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នឹង​បើក​តាម​ធនាគារ​ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ និង​ព្រមាន​មន្ត្រី​កុំ​រំលោភ​អំណាច​ដើម្បី​ប្រយោជន៍

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ពី​ម្សិលមិញ​បាន​ប្រកាសថា ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំ​ ២០២០ នឹង​បើក​តាម​ប្រព័ន្ធ​ធនាគារ ដើម្បី​ឲ្យ​មាន​តម្លាភាព​ដែល​អាច​ទប់ស្កាត់​អំពើពុករលួយ និង​បញ្ឈប់​អ្នករត់​ការបើក​ប្រាក់ខែ​ឲ្យ​ម្ចាស់​សាមី​ក្នុង​បំណង​យក​ភាគរយ ហើយ​ព្រមាន​ថា មន្ត្រី​មិន​ត្រូវ​ប្រើ​អំណាច​រំលោភ​ទៅលើ​អំណាច​ដើម្បី ...

ម៉ិច ដារ៉ា
https://bit.ly/2QblhH9

ACU ដាក់ចេញ​យុទ្ធនាការ​ត្រួតពិនិត្យ​ការផ្ដល់សេវា​ នៅ​ថ្នាក់ក្រោម​ជាតិ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​បាន​ដាក់​ចេញ​យុទ្ធនាការ​ត្រួតពិនិត្យ​ការងារ​ផ្តល់​សេវាសាធារណៈ​ពេញ​ ១ ​ឆ្នាំ​ ២០២០ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ផ្សារភ្ជាប់​ការពង្រឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​សេវាសាធារណៈ និង​ជំរុញ​ការអនុវត្ត​យន្តការ​ទទួល​ព័ត៌មាន​ក៏ដូចជា​ដោះស្រាយ​បណ្តឹង​អ្នកទទួល​សេវា និង​ពង្រឹង​ក្រមសីលធម៌​មន្ត្រី​ក្នុង​ការផ្តល់​សេវាសាធារណៈ​។ ការដាក់ចេញ​យុទ្ធនាការ​នេះ ...

រី សុចាន់
https://bit.ly/2PDUX8s

រដ្ឋាភិបាល​ផ្ទេរ​មុខងារ​គ្រប់គ្រង​ និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​រាជធានី-ខេត្ត

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការផ្ទេរ​​មុខងារ​គ្រប់គ្រង និង​ផ្ដល់​សេវា​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្ដល់​សេវា​សុខាភិបាល ប្រកប​ដោយ​គុណភាព​សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌​។ អនុក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ...

នៀម ឆេង
https://bit.ly/35c7oP8

រដ្ឋាភិបាល​បែងចែក​ថវិកា​ជិត​ $៩០០ ​លាន​ សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ឆ្នាំ​ ២០២០

រាជរដ្ឋាភិបាល​បាន​បែងចែក​ថវិកា​ប្រមាណ​ជិត​ ៩០០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ឆ្នាំ​ ២០២០ កើនឡើង​ ២៧៦ ​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​ ២០១៩ ដែលមាន​ប្រមាណ​ ៦២៤ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការប្រកាស​របស់លោក​ ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ​នៅក្នុង​ពិធី​បើក​សិក្ខា​សិលាជាតិ​ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​ ២០២០ ...

ម៉ិច ដារ៉ា
https://bit.ly/2RxllDt

មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ ២ ​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍​នៅ​អាយុ​​ ៦០ ​ឆ្នាំ​ដូចគ្នា

ក្រសួង​មុខងារ​សាធារណៈ​សម្រេច​រំកិល​អាយុ​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ចំនួន​ ២ ឲ្យ​មាន​អាយុ​ចូលនិវត្តន៍​ក្នុង​អាយុ​ ៦០ ​ឆ្នាំ​ដូចគ្នា​ នៅក្នុង​ក្របខ័ណ្ឌ​ទាំង​ ៣ ​របស់​មន្ត្រីរាជការ​សាធារណៈ ខណៈ​មន្ត្រី​ជិត​ ២ ០០០ ​នាក់​ ដែល​ត្រៀម​នឹង​ចូលនិវត្តន៍​នៅ​ចុងឆ្នាំ​នេះ​នឹង​ត្រឡប់​មក​ធ្វើការ​តាម​ធម្មតា​។ តាម​ច្បាប់ ...

ឡុង គីមម៉ារីតា
https://bit.ly/2DjGlFb

ប្រគល់​ភារកិច្ច និង​សេវា​សុខាភិបាល​ទៅ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ឱ្យ​មាន​ភាពប្រសើរ

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គជអប​) ​បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការផ្តល់​សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ ...

ម៉ិច ដារ៉ា
https://bit.ly/2pELEfh

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

D7Zhj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!