ពលរដ្ឋ​នៅ​ព្រះ​វិហារ​ និង​សៀមរាប​ ប្រគល់​គ្រាប់កាំភ្លើង​ត្បាល់​ និង​គ្រាប់​មីន​ ២០​គ្រាប់​អោយ​ក្រុម​ជំនាញ​កំទេច​ចោល​

​គ្រាប់កាំភ្លើង​ត្បាល់​៦០​មី​លី​ម៉ែត្រ​ និង​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជាង​ ២០​គ្រាប់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ និង​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ ប្រទះ​ឃើញ​ និង​ត្រូវ​បាន​អង្គការ​ដោះ​មីន​កម្ពុជា​ បាន​យក​ទៅ​ដើម្បី​កម្ទេច​ចោល​ដោយ​សុវត្ថិភាព​។​ អធិការ​ស្រុក​ស្វាយ​លើ​ លោក​វរសេនីយ៍ឯក​ ស៊ុន​ អេ​ង​ បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​មាន​ជ័យ​ ឃុំ​ស្វាយ​លើ​ បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​៦០​មី​លី​ម៉ែត្រ​ (Mortar​ 60mm)​ ចំនួន​១០​គ្រាប់​ នៅ​លើ​ដំបូក​គុ​ម្ភ​ឬ​ស្សី​ ក្បែរ​ដីស្រែ​ចម្ការ​របស់​គាត់​។​ ...

ប៉ិច សុធារី
https://bit.ly/31OPMu6