ពលកម្មខុសច្បាប់

ការជួញដូរមនុស្ស

ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ពី​ការរំលោភ​ផ្លូវភេទ​ កើន​ជិត​ ១៥០%

នៅក្នុង​រយៈពេល​ ៦ ​ខែ ​ដើម​ឆ្នាំ​ ២០១៩ ​នេះ​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ​បាន​ចំនួន ២៦៣ ​នាក់​ គឺ​មាន​ការកើនឡើង​រហូត​ដល់​ជិត​ ១៥០ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​បញ្ហា​នេះ​បាន​ធ្វើឲ្យ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ និង​សង្គម ...

ឡុង គីមម៉ារីតា
https://bit.ly/30BsMuW

ក្រសួង​ព័ត៌មាន​ និង​គណៈកម្មាធិការ​ជាតិ ពង្រឹង​អ្នកកាសែត​លើ​ការផ្សាយ​អំពើ​ជួញដូរ​មនុស្ស

ក្រសួង​ព័ត៌មាន និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រួមគ្នា​ពង្រឹង​សមត្ថភាព​ និង​តួនាទី​អ្នកសារព័ត៌មាន និង​ពិធីករ​វិទ្យុ ទូរទស្សន៍ ឱ្យ​ទទួល​បាន​ជំនាញ​បន្ថែម​អំពី​ការរាយការណ៍​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការជួញដូរ​មនុស្ស ដោយ​ចាត់ទុក​អ្នកកាសែត​ជា​តួអង្គ​សំខាន់ និង​មាន​លទ្ធភាព​ច្រើន​ក្នុង​ការផ្សាយ​អំពី​ការរងគ្រោះ​របស់​ពលរដ្ឋ​។ ...

វ៉ន ដារ៉ា
https://bit.ly/2TYMjmN

លោក​ ស ខេង​ បញ្ជា​ឲ្យ​សមត្ថកិច្ច ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​ជួញដូរ​មនុស្ស​ និង​កាប់​ឈើ​ខុស​ច្បាប់​

លោក​ ​ស ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ដែល​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ​និង​ការ​កាប់​ឈើ​ខុស​ច្បាប់​។​ ...

ម៉ិច ដារ៉ា
https://bit.ly/31JYypP

អង្គការ​មិនមែន​រដ្ឋាភិបាល​៖​ កម្ពុជា​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​

សម្ព័ន្ធភាព​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ និង​ក្នុង​ការ​ផ្តល់​សេវា​ស្តារ​នីតិសម្បទា​ដល់​ជន​រង​គ្រោះ​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ស្រប​ពេល​នឹង​ទិវា​ពិភពលោក​ប្រឆាំង ...

Stella-maris Ewudolu
https://aecnewstoday.com/2019/more-effort-to-combat-human-trafficking-needed-in-cambodia-say-ngos/

៦ ខែ​​ សមត្ថ​កិច្ច​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង ​ជួញដូរ​ផ្លូវ​ភេទ​ បាន ៧៨ ករណី​កើន ២៥% សង្គ្រោះ​ជន​រងគ្រោះ​បាន ២៦៣ នាក់​

នៅ​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ដើម​ឆ្នាំ ២០១៩​ នេះ សមត្ថ​​កិច្ចបាន​ធ្វើ​ការ​បង្ក្រាប​​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ជួញ​ដូរ​ផ្លូវភេទបាន​ចំនួន ៧៨ ​ករណី​គឺ​មា​ន​ការ​កើន​ឡើង​ ២៥ ​ភាគ​រយ​ និ​ង​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន ២៦៣ នាក់ គឺ​កើន​ឡើង ១៤៨ ភាគ​រយ​ បើ ...

ម៉ិច ដារ៉ា
https://bit.ly/2SBEItq

កម្ពុជាច្រានចោល​ការ​ចាត់​ចំណាត់​ថ្នាក់​របស់​អាមេរិក ​រឿង​ជួញដូរ​មនុស្ស

មន្ត្រីជាន់ខ្ពស់កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​​ ទៅ​នឹង​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក​ដែល​បន្ត​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា ក្នុង​ស្ថានភាព​អាក្រក់​នៃ​​ការ​មិន​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​ដោយ​មិន​បាន​បំពេញ និង​មិន​បាន​តាំង​ចិត្ត​​ខ្ពស់​ក្នុង​ការ​លុប​បំបាត់​ជា​អ្វី​ដែល​ ...

ឡុង គីមម៉ារីតា
https://bit.ly/2WVgZoB

​សហរដ្ឋអាមេរិក​មើលឃើញ​ថា​ ការ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​របស់​កម្ពុជា​មិន​ទាន់​គ្រប់គ្រាន់​

សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​កម្ពុជា​មិន​បាន​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ឱ្យ​បាន​គ្រប់គ្រាន់​នូវឡើយ​ទេ​ ដោយ​បន្សល់​ទុក​នូវ​ប្រជាជាតិ​អាស៊ី​ដែល​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ លុះត្រាតែ​មានការ​ចាត់វិធានការ​យ៉ាង​រឹង​មាំ​។​ របាយការណ៍​ស្តី ...

Matt Blomberg
https://www.reuters.com/article/us-usa-trafficking-cambodia/u-s-sees-cambodias-anti-trafficking-efforts-floundering-idUSKCN1TL21Q

​លោក​ ស​ ខេ​ង​ ឲ្យ​ប៉ូលិស​តាម​រក​មេ​ជួញដូរ​មនុស្ស​ទាំង​ក្នុង​ និង​ក្រៅប្រទេស​

លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​អះអាង​កាលពី​ម្សិលមិញ​ថា​ កម្លាំង​នគរបាល​ត្រូវ​តែ​ស្វែងរក​មេខ្លោង​ជួញដូរ​មនុស្ស​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ឲ្យ​បាន​មក​កាត់ទោស​តាម​ច្បាប់​រាល់​សកម្មភាព​ជួញដូរ​មនុស្ស​ ដោយ​គ្មាន ...

វ៉ន ដារ៉ា
https://bit.ly/2IDFPqw

លោក​នាយក​រដ្ឋមន្ត្រី​ពិចារណាឲ្យ​មាន​ទោស​ប្រហារ​ជីវិត ​ចំពោះ​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​សាច់​ញាតិ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពិចារណា​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​បើក​ផ្លូវ​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​សម្រាប់​ការ​រំលោភ​ផ្លូវ​ភេទ​ប្រព្រឹត្ត​ដោយ​ជីតា ឪពុក ឪពុក​មា បង​ប្រុស​លើ​កូន​ ចៅ ក្មួយ និង​ប្អូន​ស្រី។ ប៉ុន្តែ​លោក​ថា វិសោធនកម្ម​ច្បាប់​នេះ ​ត្រូវ​ធ្វើ​ឡើង​តាម​ការ​ធ្វើ​ប្រជាមតិ​ជា​អ្វី​ដែល ...

នៀម ឆេង
https://bit.ly/2VR7F5c

USAID បង្ហាញ​ពី​សកម្មភាព​ជួយ​ជន​រងគ្រោះ​ពី​ការ​ជួញ​ដូរ​មនុស្ស

ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរ​ជាតិ​ (USA​ID) ​​បាន​បង្ហាញ​ពី​សកម្ម​ភាព​ជួយ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​ ប៉ុន្តែ​បាន​កត់​សម្គាល់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​មិន​ទាន់​បាន​បំពេញ​តាម​កម្រិត​ស្ដង់ដារ​អប្ប​បរមា ​ខណៈ ...

គង់ មេត្ដា
https://bit.ly/2S99fhb

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​៣​ អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​៥៥​នាក់​

​ថ្មីៗ​នេះ​ស្ថានទូត​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ខ្មែរ​ចំនួន​ ៥៥​ នាក់​ដែល​បាន​ទៅ​ប្រទេស​ចិន​ ម៉ា​ឡេ​ស៊ី​ និង​វៀតណាម​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ខុសច្បាប់​ ឬ​ត្រូវ​គេ​បោកប្រាស់​ឱ្យ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​។​ លោក​ កេ​ត​ សុ​ផា​ន់​ អ្នកនាំពាក្យ​ក្រសួងការបរទេស ...

មុំ គន្ធា
https://www.khmertimeskh.com/50534019/embassies-repatriate-55-workers-from-three-countries/

​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​មិន​បាន​ផ្លាស់​ប្តូរ​

​ក្រសួងការបរទេស​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា​ របាយការណ៍​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ស្តី​ពី​ការ​ជួញដូរ​បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ម្តងទៀត​នៅ​ថ្នាក់​ទី​២​ ដោយ​បាន​បន្ថែម​ថា​ សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​ថា​ កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ...

សែន ដាវីត
https://www.khmertimeskh.com/50507434/human-trafficking-report-status-unchanged/

សមត្ថកិច្ច​កំពុង​តាម​ចាប់​លោក​ អះម៉ាត់ យ៉ះយ៉ា ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស

លោក អះម៉ាត់ យ៉ះយ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​​សង្គមកិច្ច កំពុង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្វែងរក​ចាប់​ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ស្ត្រី​ដោយ​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពី​ក្មួយ​ប្រុស​គាត់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​លោក​អះអាង​ថា នោះ​គឺជា​រឿង​ដែល​គេ​ប្រឌិត​ឡើង ...

យន់ ស៊ីនាត និង Daphne Chen
http://bit.ly/2o0wKuZ

អតីត​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន ​ក្រោម​ការ​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​

លោក​ អ៊ីស្មា​អែល ​ពិន​ឧស្មាន​ អតីត​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវបាន​ចាប់​ខ្លួន​ ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ​ដោយ​រង​ការ​ចោទ​ប្រកាន់​ពីបទ​ជួញ​ដូរ​មនុស្ស​ ចំណែក​ឯ​មន្ត្រី​នគរ​បាល​មិន​បាន​ផ្តល់ព័ត៌​មាន​លំ​អិត​ អំពី​មូល​ហេតុ​ដែល​គាត់ ...

នៀម ឆេង
http://bit.ly/2EtQYHT

ទណ្ឌិត ៥០ នាក់​ត្រូវ​បាន​លើកលែង​ទោស និង​បន្ធូរ​បន្ថយ​ទោស

បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ត្រូវ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ត្រូវ​បាន​បញ្ចេញ​ដែល​ក្នុង​នោះ​មាន​អតីត​តារាចម្រៀង អូ រស្មី ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស ៦ ​ខែ​អតីត​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ស្ពឺ​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​មួយ​ឆ្នាំ​ ខណៈ​ជន​បរទេស​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​លើ​កុមារ និង​ចោរ ...

នៀម ឆេង
http://bit.ly/2Bf9YJ0

ការស្ទង់មតិរកឃើញថាអ្នកនេសាទនៅថៃត្រូវបានគេជួញដូរ និង រំលោភបំពាន

យោងតាមលទ្ធផលនៃការស្ទង់មតិរបស់កម្មករបានអោយដឹងថា ការជួញដូរនៅក្នុងឧស្សាហកម្មនេសាទថៃនៅតែមានការកើនឡើង ស្របពេលដែលអ្នកនេសាទមកពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាតែងតែជួបប្រទះនឹងស្ថានភាពការងារគួរឱ្យរន្ធត់។ ...

Leonie Kijewski
http://www.phnompenhpost.com/national/survery-finds-fishermen-thailand-trafficked-abused

ពលករចំនួន ១២នាក់ ត្រូវបានសង្គ្រោះ

ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​វៀតណាម​បាន​ជួយ​សង្គ្រោះ​ជនអន្តោប្រវេសន៍​១២នាក់ ​ដែល​ត្រូវ​បាន​បោកប្រាស់​ដោយ​អ្នក​ជួញដូរ​មនុស្ស​ថានឹង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ការងារ​ល្អ​ ចំណែកឯអ្នកមួយ​ចំនួន​ទៀតថានឹងត្រូវ​បាន​គេ​រៀប​ការ​ជាមួយ​បុរស​នៅ​ក្នុង​ប្រទេស​ចិន​។​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5076387/12-duped-migrant-workers-rescued/

លោក ហ៊ុន សែន បញ្ជាឳ្យធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការAIM

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឳ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេសធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការ “មេត្រីអន្តរជាតិមណ្ឌលបណ្តុះបណ្តាល” ហៅកាត់ថា AIM ជាបន្ទាន់ដោយប្រើច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលចំពោះអ្វីដែលលោកបានហៅថា អង្គការនេះបានប្រមាទយ៉ាងធ្ងន់ធ្ងរមកលើស្ត្រីកម្ពុជា បន្ទាប់ពីមានការផ្សាយព័ត៌មានដោយផ្អែកទៅលើប្រភពរបស់អង្គការនេះថា ស្ត្រីជាម្តាយកម្ពុជាបានយកកូនរបស់ខ្លួនលក់ឳ្យធ្វើជាស្រីពេស្យាបម្រើផ្លូវភេទ។ ...

សុទ្ធ គឹមសឿន
http://bit.ly/2uiC2Dl

លទ្ធផលបង្ក្រាបការជួញដូរមនុស្សដើមឆ្នាំ២០១៧កើនឡើង៤៣%

នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទគឺបានកើនឡើងចំនួន ៤៣ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

គង់ មេត្តា និង Martin de Bourmont
http://bit.ly/2uPo8tT

ពលករខ្មែរត្រូវបានជួយសង្គ្រោះពីទូកថៃនៅម៉ាឡេស៊ី

ក្រសួងការបរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ស្ថានទូត​កម្ពុជា​នៅ​ម៉ា​ឡេ​ស៊ី ​បាន​បញ្ជូន​អ្នកនេសាទ​កម្ពុជា​ចំនួន​ ១៤​នាក់​ ដែល​បាន​រត់គេច​តាម​ទូក​នេសាទ​ថៃ​ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ មក​ប្រទេស​កម្ពុជា​វិញ​។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40167/workers-rescued-from-thai-boats-in-malaysia/

អ្នកជួញដូរពលករជាប់ពន្ធនាគាររយៈពេលវែង

បុរសបីនាក់ ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេលប្រាំបី ទៅប្រាំបួនឆ្នាំ សម្រាប់ការជួញដូរពលករខ្មែរទៅប្រទេសថៃ ក្នុងឧស្សាហកម្មនេសាទ។ នគរបាលប្រឆាំងនឺងការជួញដូរមនុស្សបាននិយាយថា នៅក្នុងខែមិថុនាឆ្នាំ២០១៥ ករណី​ការជួញដូរមនុស្សបានកាត់​បន្ថយ បន្ទាប់​ពីរដ្ឋាភិបាលបានធ្វើមាតុភូមិនិវត្តន៍ បុរសកម្ពុជាចំនួនប្រហែល ២៣០នាក់ ដែលបាន​ធ្លាក់​ខ្លួនក្នុងការជួញដូរមនុស្ស ជាទាសករក្នុងឧស្សាហកម្មនេសាទប្រទេសថៃ , ហើយមានមនុស្សជាច្រើនទៀត ដែល​​ត្រូវបានគេកេងប្រវ័ញ្ចពលកម្មយ៉ាងខ្លាំងនៅលើទូកនេសាទថៃ។ ...

សែន ដេវិត
http://www.khmertimeskh.com/news/38562/fishing-industry-traffickers-get-long-jail-terms/

បទល្មើសជួួញដូរ​មនុស្សឆ្នាំ២០១៦ថយចុះ

បទ​ល្មើស​ជួញ​ដូរ​មនុស្ស​​នា​ឆ្នាំ​២០១៦ កើត​មាន​​២៤​ករណី មាន​ជន​រង​គ្រោះ​​​ជាង ១០០នាក់ ដែល​ចំនួន​នេះ បាន​​​​​ថយ​ចុះ​​ប្រមាណ​ពាក់​កណ្តាល​​បើ​ធៀបនឹង​ឆ្នាំ​ចាស់ប៉ុន្តែ​បទ​ល្មើស​អាជីវ​កម្ម​ផ្លូវ​ភេទមានការ​កើន​ឡើង​ជាង ...

ប៉ិច សុធារី
http://bit.ly/2lxbbRd

បទ​ល្មើស​​​ជួញដូរ​ផ្លូវ​ភេទ​​​ឆ្នាំ​២០១៦ ​ថយ​ចុះ ១៨​ករណី

ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ឆ្លង​កាត់​ច្រក​ព្រំដែន ​នៃ​ប្រទេស​ទាំង​៣ ខណៈ​ដែល​បទ​ល្មើស​នៃ​អំពើ​អាជីវកម្ម​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ បាន​ថយ​ចុះ ១៨​ករណី ស្មើ​នឹង​ជាង ១៩​ភាគរយ។ ...

ប៉ិច សុធារី
http://bit.ly/2lNmO9C

នគរបាល​ជាតិចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​ NCA​ របស់​ចក្រភព​អង់គ្លេស​ 

​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ​ជាមួយនឹង​ទីភ្នាក់ងារជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​​របស់​ចក្រភព​អង់គ្លេស​ ដើម្បី​បង្ក្រាប​បទឧក្រិដ្ឋ​នានា​រួម​មានការ​ជួញដូរ​កុមារ​ និង​ផ្លូវភេទ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/35082/police-sign-cooperation-deal-with-uk---s-nca/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eMSsg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!