ការផលិត​

​សម្លៀក​បំពាក់​និង​វាយ​ន​ភ​ណ្ឌ​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគ​ ៤​ បន្ថែម​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤​ ដែល​មាន​តម្លៃ​សរុប​ ១៧,៤​ លាន​ដុល្លារ​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​ ២​ នៃ​ខែមីនា​ ឆ្នាំ​ ២០២០​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​។​ ...

ហ៊ឹន ពិសី
http://bit.ly/38HQJ77

​ក្រសួង​ការងារ​ជំរុញ​ឱ្យ​មានការ​អនុវត្ត​ការ​ព្យួរ​កិច្ចសន្យាការងារ​

​នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តី​អំពាវនាវ​ ឱ្យ​អនុវត្ត​ការ​ព្យួរ​កិច្ចសន្យាការងារ​សម្រាប់​រោងចក្រ​កាត់ដេរ​ និង​ វាយ​ន​ភណ្ឌ​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​ ដែល​រង​ផល​ប៉ះពាល់​ដោយ​កង្វះខាត​វត្ថុធាតុដើម​ដែល​បណ្តាល​មក​មេរោគ​កូ​វុ​ី​ត ...

តាំង វីដា
https://www.khmertimeskh.com/50699289/labour-ministry-urges-implementation-of-suspension-of-employment-contracts

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​៖​ វត្ថុធាតុដើម​មក​ពី​ប្រទេស​ចិន​មិន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​រោងចក្រ​ទេ​

​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​បង្ហាញ​ថា​វត្ថុធាតុដើម​ជាង​ ២០០​ កុងតឺន័រ​បាន​មក​ដល់​ពី​ប្រទេស​ចិន​កាលពី​ម្សិលមិញ​ បន្ថែម​លើ​នេះ​ទៀត​នាវា​ ២​ គ្រឿង​ទៀត​ដែល​ដឹក​វត្ថុធាតុដើម​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​។​ ការ​នាំ​ចូល​នេះ​គ្រោង​នឹង​បំពេញ​កង្វះខាត ...

ស៊ុន មេសា
https://www.khmertimeskh.com/50700025/gmac-raw-materials-from-china-not-enough-to-sustain-factories

​ការ​នាំ​ចូល​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កាត់ដេរ​ ចាប់ផ្តើម​ស្ទុះ​ងើប​វិញ​

 ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ មាន​សញ្ញា​វិជ្ជមាន​នៃ​ការ​នាំ​ចូល​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ ដើម្បី​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​រោងចក្រ​ផ្គត់ផ្គង់​នៅ​ប្រទេស​ចិន​បាន​ផ្អាក​ដំណើរការ​ចាប់តាំងពី​ការ​ផ្ទុះ ...

ធូ វិរៈ
http://bit.ly/33c0tpa

​កម្មករ​ជាង​ ៨០០​ នាក់​នៅ​ខេត្តកណ្តាល​ទាមទារ​ប្រាក់​បំណាច់​

​កាលពី​ថ្ងៃ​ពុធ​កម្មករ​រោងចក្រ​កាត់ដេរ​ជាង​ ៨០០​ នាក់​នៅ​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​បាន​ធ្វើការ​តវ៉ា​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់​របស់​ពួក​គេ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​ដោយសារ​កង្វះខាត​វត្ថុធាតុដើម​។​ ...

សែន ដាវិដ
https://www.khmertimeskh.com/50698711/more-than-800-workers-in-kandal-demand-severance-pay

​ក្រុមហ៊ុន​ផលិត​វាយនភ័ណ្ឌ​វិនិយោគ​ ២០​ លាន​ដុល្លារ​ដើម្បី​ពង្រីក​អាជីវកម្ម​

TST​ Group​ Holding​ ដែល​ជា​ក្រុមហ៊ុន​ផលិត​វាយ​ន​ភណ្ឌ​ដ៏​ធំ​នៅ​តៃប៉ិ​បាន​ប្រកាស​ពី​ផែនការ​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ដើម្បី​ជួយ​ដល់​ការ​ខ្វះខាត​ការ​នាំ​ចូល​វាយ​ន​ភណ្ឌ​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយសារ​តែ​កូ​វី​ដ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50698579/textile-manufacturer-invests-20-million-on-expansion-programme

​វីរុស​កូ​វី​ដ​១៩៖​ រដ្ឋាភិបាល​នឹង​បង្កើត​វិធាន​ការណ៍​សេដ្ឋកិច្ច​ថ្មីៗ​

​ទោះបី​ពុំ​មាន​ករណី​ថ្មី​នៃ​របាយការណ៍​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ខែមករា​ក្តី​ រដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការ​និង​វិធាន​សេដ្ឋ​កិច្ចការ​ថ្មីៗ​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​វីរុស​កូ​វី​ដ​១៩​ដែល​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50698578/covid-19-govt-to-set-up-new-economic-measures

​ក្រសួង​ការងារ​៖​ រោងចក្រ​ចំនួន​២០០​អាច​ផ្អាក​ដំណើរការ​

​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​និយាយ​ថា​រោងចក្រ​ដល់​ទៅ​២០០​អាច​ផ្អាក​ផលិតកម្ម​របស់​ខ្លួន​នៅ​ខែ​នេះ​ដោយសារ​កង្វះ​វត្ថុធាតុដើម​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​។​ ...

ឃី សុវុទ្ធី
https://cambojanews.com/200-factories-could-suspend-operations-labor-ministry/

គយ​ចេញ​វិធានការ​ចាំបាច់​មួយចំនួន​ ចំពោះ​កង្វះខាត​វត្ថុធាតុដើម

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន​ ដើម្បី​ឆ្លើយតប​ជាបន្ទាន់​ចំពោះ​ការខ្វះខាត​វត្ថុធាតុដើម​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង​នៅ​កម្ពុជា​ដែល​រំខាន​ដោយ​វីរុស ខូវិដ-១៩​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​។ ...

ធូ វិរៈ
http://bit.ly/2IbyFaI

រោងចក្រ​ ១០ ​សុំ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ការផលិត​ ព្រោះ​ខ្វះ​វត្ថុធាតុដើម និង​រោងចក្រ​ជិត​ ២០០ ​ទៀត​ នឹង​ប្រឈម​ក្នុង​ខែមីនា

យ៉ាង​ហោចណាស់​រោងចក្រ​ប្រមាណ​ជា ១០ ​រោងចក្រ បាន​ស្នើសុំ​ព្យួរការងារ​ផ្នែក​ខ្លះ​នៃ​ផលិតផល​របស់​រោងចក្រ​ដោយហេតុ​ខ្វះខាត​វត្ថុធាតុដើម ហើយ​អាច​ប៉ះពាល់​ដល់ក​ម្មករ​ប្រមាណ ៣ ​ពាន់​នាក់​នឹង​អត់​ការងារ​ធ្វើ​ជា​បណ្ដោះអាសន្ន​។ ការអះអាង​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង ...

ឡុង គីមម៉ារីតា
https://bit.ly/2w9nDQu

រោងចក្រ​កាត់ដេរ​កាត់​បន្ថយ​ម៉ោង​បន្ថែម​សម្រាប់​កម្មករ​

ម៉ោង​ធ្វើការ​របស់​កម្មករ​រោងចក្រ​កាត់ដេរ​កំពុង​ត្រូវ​បាន​កាត់​បន្ថយ​ស្រប​ពេល​មានការ​ភ័យ​ខ្លាច​ពី​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​និង​សេចក្តីជូនដំណឹង​របស់​សហភាព​អឺរ៉ុប​ដែល​ថា​ខ្លួន​នឹង​ដក​ឯកសិទ្ធិ​ពាណិជ្ជកម្ម​ខ្លះ​របស់​ប្រទេស​កម្ពុជា​។​ ​ ...

ឃី សុវុទ្ធី
https://cambojanews.com/garment-factories-cut-overtime-hours-for-workers/

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ចិន​នាំ​ចេញ​វត្ថុធាតុដើម​ជា​បន្ទាន់​

​កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ឲ្យ​ឯកអគ្គរដ្ឋទូត​ចិន​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​នាំ​ចេញ​វត្ថុធាតុដើម​តាម​ផ្លូវអាកាស​ និង​សមុទ្រ​មក​កម្ពុជា​ ដើម្បី​ការពារ​ការ​បាត់បង់​ការងារ​ដែល​បណ្តាល​មក​ពី​ការ​ផ្អាក​ដំណើរការ​ប្រតិបត្តិការ​រោងចក្រ​កាត់ដេរ​។​ ...

តាំង វីដា
https://www.khmertimeskh.com/50695610/pm-urges-china-to-export-urgent-raw-materials

ក្រសួង​សេដ្ឋកិច្ច​ឲ្យ​ពន្ធដារ និង​គយ​ត្រូវ​ចាត់វិធានការ​ ដើម្បី​ទប់ស្កាត់​ហានិភ័យ

១ ​ថ្ងៃ​ បន្ទាប់ពី​គោលនយោបាយ​គាំទ្រ​ត្រូវ​បាន​ដាក់ចេញ​ដោយ​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ ដើម្បី​គាំទ្រ​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍​ជុំវិញ​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប និង​រីក​រាលដាល​វីរុស Covid-19 ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​អង្គារ​បាន​ចេញ​លិខិត​ដាច់​ដោយឡែក​ ២ ទៅ​អគ្គនាយកដ្ឋាន​ ...

ម៉ៃ គុណមករា
http://bit.ly/3a6DEVU

ប្រទេស​កម្ពុជា​ប្រឈម​នឹង​កង្វះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ ដោយសារ​តែ​វីរុស​ COVID-19

​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅ​ក្ន​ង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​ប្រទេស​កម្ពុជា​ មី​យ៉ា​ន់​ម៉ា​ និង​វៀតណាម​កាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង​សំរាប់​ម៉ូត​សំលៀក​បំពាក់​ម៉ាក​សកល​ល្បីៗ​។​ ជិត​ ២០%​ នៃ​រោងចក្រ​កាត់ដេរ​សំខាន់ៗ​របស់​ក្រុមហ៊ុន​យូ​នី​ក្លូ​ស្ថិត​នៅ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50694492/cambodia-faces-supply-chain-crunch-no-thanks-to-covid-19

ក្រុមហ៊ុន H&M កំពុង​វាយតម្លៃ​ពី​ផលប៉ះពាល់​ ខណៈ CAMFEBA សម្តែង​ការខកចិត្ត​ចំពោះ​ការព្យួរ​ផ្នែក​ខ្លះ​នៃ EBA

ក្រុមហ៊ុន​សម្លៀកបំពាក់ H&M បាន​ថ្លែងថា ពួកគេ​កំពុង​វាយតម្លៃ​លើ​យុទ្ធសាស្ត្រ និង​ផលប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​ពួកគេ​ស្រប​ពេល​ដែល​សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ (CAMFE-BA) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហាញ​ពី​ការខកចិត្ត​ដែល​សហភាព​អឺរ៉ុប​បាន​ដក​ផ្នែក​ខ្លះ​នៃ EBA ​ពី​កម្ពុជា​។ ...

នៀម ឆេង
https://bit.ly/37DxvPu

CDC បានអនុម័ត​លើ​គម្រោង​រោងចក្រ​ចំនួន​ ១០ ​បន្ថែម​ទៀត

 ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​បានអនុម័ត​ការចុះបញ្ជី​ជា​ផ្លូវការ​នូវ​រោងចក្រ​ ១០ ​បន្ថែមទៀត​គិត​ត្រឹម​សប្តាហ៍​ទី​ ៣ ​នៃ​ខែកុម្ភៈ​នេះ​។ រោងចក្រ​ទាំងនេះ​រួមមាន​ផលិត​សម្ភារ​ផ្ទះបាយ រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ និង​ខ្សែកាប​រោងចក្រ​ផលិត​គ្រឿងសង្ហារិម​រោងចក្រ​ផលិត​អាគុយ​ស្ងួត និង​គ្រឿង​ផ្គុំ និង​រោងចក្រ​សម្លៀកបំពាក់​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​។ នេះ ...

ធូ វិរៈ
https://bit.ly/2HHdIUF

GMAC ​ជំរុញ​ឲ្យ​អឺរ៉ុប​ពិចារណា​​ផ្ដល់​ EBA ​វិញ ដើម្បី​ជួយ​កម្មករ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បានបង្ហាញ​ការសោកស្ដាយ និង​​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដល់​អត្ថប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ដូចដើម​វិញ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​កម្មករ​រាប់ម៉ឺន​នាក់ បន្ទាប់ពី​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​ប្រមាណ​ ១ ​ភាគ​ ៥ ​នៃ​ទំនិញ​នាំចូល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​។ ...

នៀម ឆេង
https://bit.ly/2u8Hyyr

ការ​នាំ​ចេញ​សម្លៀក​បំពាក់​ស្បែកជើង​ និង​សម្ភារៈ​សម្រាប់​ធ្វើ​ដំណើរ​របស់​កម្ពុជា​មាន​តម្លៃ​ ៩,៣​ ពាន់​លាន​ដុល្លារ​

​ក្នុង​ឆ្នាំ​ ២០១៩​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​សម្លៀក​បំពាក់​ស្បែកជើង​ និង​សម្ភារៈ​សម្រាប់​ធ្វើ​ដំណើរ​ ដែល​មាន​តម្លៃ​ ៩,៣៥​ ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ ១១​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ចាស់​។​ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ...

ជា វណ្ណៈ
https://www.khmertimeskh.com/50692028/garment-footwear-and-travel-goods-exports-valued-at-9-3-billion

កម្ពុជា​សង្ឃឹមថា​ខ្លួន​នឹង​ជំរុញ​ការ​នាំ​ចេញ​វាយ​ន​ភណ្ឌ​ទៅ​កាន់​ប្រទេស​ជប៉ុន​ជាមួយនឹង​តម្លៃបន្ថែម​

​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ឡាវ​ មី​យ៉ា​ន់​ម៉ា​ និង​វៀតណាម​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​កែ​លម្អ​ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ ដើម្បី​ផ្តល់​នូវ​គុណ​តម្លៃបន្ថែម​ដល់​ផលិតផល​វាយ​ន​ភណ្ឌ​របស់​ពួក​គេ​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស ...

ជា វណ្ណៈ
https://www.khmertimeskh.com/50691648/hopes-to-boost-textile-exports-to-japan-with-added-value

មន្ត្រី​ថា រោងចក្រ​មួយចំនួន​អាច​នឹង​ព្យួរការងារ​​កម្មករ​នៅពេល​ខាងមុខ​គឺ​ ដោយសារ​វីរុស​កូរ៉ូណា មិនមែន​មកពី EBA ទេ

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែងថា នៅក្នុង​ខែមីនា​ខាង​មុខ​អាច​នឹងមាន​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា ព្យួរការងារ​កម្មករ ដោយសារ​ខ្វះ​ក្រណាត់​ដេរ ពីព្រោះ​លែង​មាន​ការបញ្ជូន​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម​ចេញ​ពី​ប្រទេស​ចិន​ចាប់​តាំងពី​ប្រទេស​នេះ​បាន​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា​មក​គឺ​វា​មិនមែន ...

ខន សាវិ
https://bit.ly/38gEgbg

CDC ​បាន​អនុម័ត​គម្រោង​វិនិយោគ​ $៣០ ​លាន ​នៅក្នុង​ខែ​មករា

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​យ៉ាងហោចណាស់​គម្រោង​វិនិយោគ​រោងចក្រ​កាត់ដេរ និង​ផលិតផល​ធ្វើដំណើរ​ចំនួន​ ៧ គម្រោង​ដែល​មាន​តម្លៃ​ជាង​ ៣០ ​លាន​ដុល្លារ​​ ក្នុង​ខែមករា ឆ្នាំ​ ២០២០ ស្រប​ពេលដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការបាត់បង់​សិទ្ធិ​ទទួល​បាន​ការរួច​ពន្ធ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​។ តួលេខ​ចេញផ្សាយ​ដោយ CDC ក្នុង​អំឡុង​ខែមករា និង ...

ធូ វិរៈ
https://bit.ly/3bkDjRd

ការប្រើ​បច្ចេកវិទ្យា​ក្នុង​វិស័យ​កាត់ដេរ ​ជំរុញ​ផលិតភាព

ខណៈ​ពិភពលោក​បាន​ឈានដល់​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​នៅក្នុង​វិស័យ​វាយនភណ្ឌ គឺ​ពិតជា​មាន​ភាពចាំបាច់​ណាស់​ដោយ​វា​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ពេលវេលា និង​ថវិកា​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ជួយ​ធ្វើ​ឲ្យ​ផលិតផល​មានគុណភាព​ល្អ​ថែមទៀត​។ ...

ហ៊ឹន ពិសី
https://bit.ly/3addamw

CDC អនុម័ត​គម្រោង​ចំនួន ៤ តម្លៃ​ជាង​ $១៧ ​លាន

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​កាលពី​ថ្ងៃ​ចន្ទ​សម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤ ដែលមាន​តម្លៃ​សរុប ១៧,២ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១ ៤៩០ ​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា CDC បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​បោកគក់​ស្ថិត ...

ហ៊ឹន ពិសី
https://bit.ly/2T8d6ym

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ផ្អាក​សំណង់​អគារ​រោងចក្រ​របស់​ចិន​ដោយសារ​សង់​មិន​ស្របតាម​បច្ចេកទេស

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ ​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សំណង់​អគារ​រោងចក្រ​ផលិត​បាត​ស្បែកជើង​មួយ​កន្លែង​ ​ដែល​ស្ថិតនៅ​ភូមិ​ត្រាវ​ ​ឃុំ​វាល​ ​ស្រុក​គងពិសី​ ​ក្រោយពី​បាន​រក​ឃើញថា​ ​សំណង់​នេះ​បាន​សាងសង់​មិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស​។​ អភិបាលខេត្ត​កំពង់ស្ពឺ ...

ប៉ិច សុធារី
https://bit.ly/2QyY03u

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4xu6X
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!