ហេដ្ឋារចនាសម្ព័ន្ធ

ក្រសួង​បញ្ជាក់​ពី​ការ​ដំឡើង​ថ្លៃ​បង់​ពន្ធ ​ទៅ​លើ​រថយន្ត​ធុន​ធ្ងន់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថាការដំឡើងប្រាក់បង់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់គឺដើម្បីទ្រទ្រង់រាល់ការចំណាយក្នុងការថែទាំផ្លូវដែលត្រូវទទួលរងការខូចខាតដោយរថយន្តប្រភេទនេះ និងប៉ះប៉ូវនូវការលុបចោលការប្រមូលពន្ធលើត្រីចក្រយានយន្តគ្រប់ប្រភេទដែលមានកម្លាំង ១៥០ សេះ។ ...

ឡាយ សាមាន
http://bit.ly/2cAawwP

ក្រសួង​ប្រកាស​ចាត់​វិធានការ​បង្ក្រាប​រថយន្ត​កែច្នៃ

ក្រសួងសាធារណការបានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលរថយន្តធុនធ្ងន់ដឹកទំនិញលើសចំណុះចំនួន ៤៤ គ្រឿងត្រូវបានមន្រ្តីជំនាញឃាត់នៅលើផ្លូវជាតិលេខ ២១៧ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ។ ...

សែន ដាវីត
http://bit.ly/2c71UvK

រាជ​រដ្ឋាភិបាល​ត្រូវការ​ថវិកា​៨០០​លាន​ដុល្លារ​អភិវឌ្ឍ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​

រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ ...

ជា វណ្ណៈ
http://bit.ly/2cCy70Q

ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលត្រូវបានលើមកពិភាក្សាម្តងទៀតនៅក្នុងកិច្ចប្រជុំជាមួយ JICA

គម្រោងសម្រាប់ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាង រដ្ឋមន្ត្រីក្រសួងសាធារណៈការ ឯកឧត្តម ស៊ុន ចាន់ថុល និងអគ្គនាយកថ្នាក់តំបន់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក Yasushi Tanaka កាលពីថ្ងៃសុក្រ។ ...

ផាក ស៊ាងលី និង Jack Davies
http://www.phnompenhpost.com/national/light-railway-raised-yet-again-jica-meet

ក្រុមហ៊ុន ANA ​ចាប់​ផ្តើម​ការ​ហោះហើរ​ដោយ​ផ្ទាល់​មកកាន់​​កម្ពុជា​

ជើងហោះហើរដោយផ្ទាល់ជាលើកដំបូងដែលមិនធ្លាប់មានពីអាកាសយានដ្ឋានណារីតា ទីក្រុងតូក្យូប្រទេសជប៉ុន បានមកដល់ប្រទេសកម្ពុជា ជាមួយអ្នកដំណើរចំនួន២៨០ នាក់នៅរសៀលម៉ោង ៣:១០ នាទី កាលពីម្សិលមិញដោយសង្ឃឹមថា នឹងលើកកម្ពស់សេវាហោះហើរថ្មីជារៀងរាល់ថ្ងៃដោយផ្ទាល់រវាងកម្ពុជា និងជប៉ុន រួមទាំងទំហំពាណិជ្ជកម្ម និងវិស័យទេសចរណ៍។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន ANA បានឲ្យដឹងថាជើងហោះហើរដោយផ្ទាល់នាពេលបច្ចុប្បន្ននេះនឹងសម្រួលរវាងប្រទេសទាំងពីរនៅក្នុងលក្ខខ័ណ្ឌអាជីវកម្ម វិស័យទេសចរណ៍ ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងសម្រាប់ប្រទេសទាំងពីរ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2bJ0rMk

ក្រសួង​បញ្ចប់​គម្រោង​ចុះ​បញ្ជី​នាវា​នៅ​កម្ពុជា

ការរត់ពន្ធថ្នាំញៀន នេសាទខុសច្បាប់ រត់ពន្ធមនុស្ស ការដឹកជញ្ជូនខុសច្បាប់ ការលក់អាវុធដែលស្ថិតក្រោមការដឹកជញ្ជូនតាមនាវាដែលមានដោតទង់ជាតិកម្ពុជា និងមិនអនុញ្ញាតឲ្យមានទៀតទេ ខណៈមន្ដ្រីកម្ពុជាអះអាងថាគិតមកដល់ថ្ងៃនេះរាល់នាវាបរទេសទាំងអស់កំពុងប្រតិបត្តិការតាមរយៈគម្រោង «ភាពងាយស្រួលក្រោមទង់ជាតិ» របស់កម្ពុជាត្រូវតែដកហូត និងលែងទទួលបានលទ្ធភាពចូលចតនៅកំពង់ផែពិភពលោកទៀតហើយ។ បន្ទាប់ពីការអនុញ្ញាតឲ្យក្រុមហ៊ុននាវាដឹកជញ្ជូនបរទេសចុះបញ្ជីនៅកម្ពុជាដើម្បីគេចពីការចំណាយប្រាក់ច្រើននៃការចុះបញ្ជីនៅប្រទេសដើមរបស់ពួកគេកាលពីឆ្នាំ ២០១៥ មក លោក ចាន់ ដារ៉ា មកពីអគ្គនាយកដ្ឋានដឹកជញ្ជូននៅក្រសួងសាធារណការបានឲ្យដឹងកាលពីម្សិលមិញថា៖ «លែងមានទង់ជាតិកម្ពុជា» នឹងត្រូវបានអនុញ្ញាតឲ្យធ្វើនាវាចរណ៍ និងថាខ្លួនបានលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងដែលបានប្រតិបត្តិការនីតិវិធីអាជ្ញាប័ណ្ណនេះ។ ...

Kali Kotoski
http://bit.ly/2bSJWuE

ថៃ-កម្ពុជា ​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​ការ​តភ្ជាប់​ផ្លូវដែក

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងកម្ពុជាបានជួបប្រជុំកាលពីថ្ងៃចុងសប្តាហ៍នៅទីក្រុងបាងកកដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីមួយចំនួនរួមទាំងការជំរុញពាណិជ្ជកម្ម និងការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកតាមព្រំដែនផងដែរ។ នៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១០ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងកម្ពុជាលោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និងសហភាគីរបស់លោកគឺលោក ប្រាក់ សុខុន បានពិភាក្សាគ្នាពីការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបីដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះដូចបានព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងបាងកកកាលពីខែធ្នូឆ្នាំមុន។ ...

The Bangkok Post
http://bit.ly/2bQc6sq

អាជ្ញាធរ​ជាតិ​អប្សរា លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ប្រើ​អគ្គិសនី​​ពន្លឺ​ព្រះអាទិត្យ

អាជ្ញាធរជាតិអប្សរាបានជំរុញដល់ប្រជាសហគមន៍ប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យដើម្បីរួមចំណែកការពារបរិស្ថានសោភ័ណភាពនៅតំបន់ឧទ្យានអង្គរនិងជួយសន្សំសំចៃថវិកាក្នុងគ្រួសាររបស់ពួកគាត់។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅ ស៊ុនកិរិយា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) ក្នុងការជំរុញ និងលើកទឹកចិត្តប្រជាសហគមន៍នៅតំបន់ឧទ្យានអង្គរ និងនៅតំបន់ប្រាសាទមួយចំនួនទៀត ឲ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬសូឡា។ អ្នកស្រីថា ដោយសារការអនុវត្តគម្រោងនេះហាក់ពុំសូវមានប្រសិទ្ធភាពនោះ គម្រោង ACHA បានសម្រេចបង្កើតនូវកម្មវិធីលើកទឹកចិត្ត និងជំរុញដល់ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរប្រើប្រាស់អគ្គិសនីពន្លឺព្រះអាទិត្យដែលចំណាយតិច និងអាចការពារបរិស្ថានបាន។ ...

ប៉ិច សុធារី
http://bit.ly/2bKVLDm

ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី នឹង​ហោះហើរ​ត្រង់​មក​កាន់​ភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Garuda កំពុងពិចារណាចាប់ផ្ដើមការហោះហើរត្រង់ពីទីក្រុងហ្សាកាតា មកកាន់ទីក្រុងភ្នំពេញ ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសដែលជាសមាជិកអាស៊ាន ទាំងពីរនេះ។ លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានឲ្យដឹងកាលពីថ្មីៗនេះថា លោកបានជួបពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍នេះ ហើយពួកគេឆ្លើយតបថា ពួកគេកំពុងសិក្សាសក្ដានុពលទីផ្សារ ដើម្បីចាប់ផ្តើមការហោះហើរត្រង់មកកាន់កម្ពុជា។ ...

ម៉ៃ គុណមករា
http://bit.ly/2buztIq

ប្រេង​ធ្លាក់​ថ្លៃ​​ ខណៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​កាន់តែ​ប្រឈម​ការ​ប្រកួត​ប្រជែង

តម្លៃប្រេងសាំងនៅកម្ពុជាធ្លាក់ចុះជាង ២០ ភាគរយចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខណៈតម្លៃប្រេងអន្តរជាតិរហូតមកដល់ពេលនេះធ្លាក់ចុះជាង ៥០ ភាគរយ។ ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនដឹកជញ្ជូនបានអះអាងថាការធ្លាក់ចុះតម្លៃប្រេងនេះមិនជះឥទ្ធិពលខ្លាំងមកលើប្រតិបត្តិការរបស់ខ្លួនឡើយខណៈការប្រកួតប្រជែងកាន់តែច្រើន។ នេះបើតាមអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ។ ផ្អែកលើសន្ទស្សន៍តម្លៃប្រេងគិតត្រឹមថ្ងៃទី ១៩ ខែសីហាដោយក្រសួងពាណិជ្ជកម្មតម្លៃប្រេងធម្មតាបានធ្លាក់ចុះ ២០,៤១ ភាគរយពី ៣៩៨០ រៀលក្នុងមួយលីត្រកាលពីខែមករា ២០១៦ មកនៅ ៣១៥០ រៀល។  ...

ចេង សុខហ័ង
http://bit.ly/2bs9xgu

អគ្គិសនីកម្ពុជាគំរាមចាត់វិធានការ​​​ចំពោះអ្នករិះគន់តាមផ្លូវតុលាការ

អតិថិជនរបស់អគ្គិសនីកម្ពុជា (EDC) ជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលគ្រប់គ្រងដោយរដ្ឋប្រហែលជាអាចមានការភ្ញាក់ផ្អើលបន្តិចបន្តួច នៅពេលពួកគាត់ទទួលបានវិក្កយបត្រអគ្គិសនីរបស់ខ្លួន។ ដោយចាប់ផ្តើមពីខែនេះទៅ អមជាមួយប្រវត្តិនៃការប្រើប្រាស់ប្រចាំខែរបស់ខ្លួន អតិថិជននៅក្នុងរាជធានីភ្នំពេញនិងខេត្តចំនួន៤ នឹងទទួលបានការព្រមានដែលទីបំផុតអាចនឹងត្រូវឡើងតុលាការ ប្រសិនបើពួកគាត់ប្រើប្រាស់គណនីហ្វេសប៊ុករបស់ខ្លួនដើម្បីបញ្ចេញមតិរិះគន់ “គ្មានការទទួលខុសត្រូវ” ដែលប៉ះពាល់ដល់ “កិត្តិយស”របស់ក្រុមហ៊ុន។ ...

ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/33742

អាកាសចរណ៍ ​VietJet នឹង​ចាប់ផ្តើម​សេវា​ឡើង​វិញ

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប VietJet របស់វៀតណាមនឹងចាប់ផ្ដើមការហោះហើរជាថ្មីមកកាន់ទីផ្សារកម្ពុជានៅចុងខែតុលាបន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ៦ ខែមក។ នេះបើតាមលោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងកាលពីម្សិលមិញ។ ...

ចេង សុខហ័ង
http://bit.ly/2bi7Thu

សហរដ្ឋអាមេរិកផ្តល់គន្លឹះសម្រាប់ក្រុមការពារឧក្រិដ្ឋកម្មតាមបណ្តាញអ៊ិនធឺណេត

ប៉ូលីសកម្ពុជា ព្រះរាជអាជ្ញារ និងអ្នកបង្កើតគោលនយោបាយត្រូវបានធ្វើដំណើរទៅកាន់រដ្ឋធានី វ៉ាស៊ីនតោន ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីគាំទ្រដល់សេចក្តីព្រាងច្បាប់បទល្មើសឧក្រិដ្ឋកម្មតាមបណ្តាញរបស់ព្រះរាជាណាចក្រកម្ពុជា។ ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/us-offers-tips-cybercrime-team

ផ្សារ​ក្រោមដី​របស់​កាស៊ីណូ​ ណាហ្គា​ បាន​បើក​ដំណើរការ

ផ្លូវក្រោមដីរបស់ណាហ្គា (NagaCity Walk) ដែលវិនិយោគ ៩៤ លានដុល្លារលើមជ្ឈមណ្ឌលហាងក្រោមដីសម្រាប់ផ្ដល់ជូនអតិថិជនកាស៊ីណូមានប្រាក់ច្រើនបានបើកសាកល្បងកាលពីម្សិលមិញដែលមានទំនិញរួចពន្ធប្រណីតៗរាប់ចាប់ពីស្រានាំចូលរហូតដល់នាឡិកាដៃ Calvin Klein និងគ្រឿងអលង្ការ Swarovski ជាដើម។ ...

Kali Kotoski
http://bit.ly/2bzhzST

ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ ឡា​រីតា​ ព្រមព្រៀង​ទិញ​រថយន្ត Ford Transit ១២គ្រឿង ​ពី RMA Cambodia

ឡារីតាដែលជាក្រុមហ៊ុនដឹកអ្នកដំណើរឈានមុខគេនៅកម្ពុជាកាលពីម្សិលមិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយ ក្រុមហ៊ុន RMA Cambodia ក្នុងការទិញរថយន្ត Ford Transit ១២ គ្រឿងដើម្បីបម្រើដល់ការដឹកជញ្ជូនអ្នកដំណើរនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីតម្រូវការរថយន្តថ្មីសម្រាប់ធ្វើដំណើរកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2b8xEAO

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ឲ្យ​អ្នក​រស់​នៅ​ផ្លូវ​រថភ្លើង​រុះ​រើ​ចេញ ស្ត្រីអ្នកភូមិ​កំពុង​ធ្វើ​ដំណើរ និង​អង្គុយ​លើ​ផ្លូវ​រថភ្លើង​ដែល​គម្រោង​ជួសជុលផ្លូវដែកកំពុង​ជាប់​គាំង​ដោយ​សារ​លំនៅឋាន។ ជរ សុគន្ធា

អាជ្ញាធរខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនឬប្រជាពលរដ្ឋដែលមានសំណង់គ្រប់ប្រភេទនៅលើផ្លូវរថភ្លើងក្នុងចន្លោះសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមិនព្រមរុះរើសំណង់របស់ខ្លួនចេញពីផ្លូវសាធារណៈរបស់រដ្ឋ តាមកាលបរិច្ឆេទកំណត់នៅថ្ងៃចន្ទ នេះ។ ...

ប៉ិច សុធារី
http://bit.ly/2brqsPn

កម្ពុជា-ចិនពិភាក្សារគ្នាពីការសាងសង់ផ្លូវល្បឿនលឿន

សំណើរមួយដែលបានស្នើរសុំឱ្យប្រទេសចិនសាងសង់ផ្លូវល្បឿនលឿនដែលភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុទំនងជានឹងដំណើរការទៅមុខ បន្ទាប់ពីប្រធានក្រុមហ៊ុនដែលនៅពីក្រោយគម្រោងនេះបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28412/cambodia-china-talk-expressway/

ទីក្រុង ​ប៉ោយប៉ែត​ កាន់​តែ​បញ្ចេញ​ពន្លឺ​ទាក់ទាញ​ ខណៈ​ការ​តភ្ជាប់​ខ្សែ​រថភ្លើង​ជា​មួយ​ប្រទេស​ថៃ​ គ្រោង​នឹង​ចាប់​ផ្តើម

ការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ និងផែនការរបស់រដ្ឋាភិបាល ដើម្បីរៀបចំទីក្រុងប៉ោយប៉ែត ជាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មបាននិងកំពុងជំរុញឲ្យទីក្រុងស្ថិតនៅព្រំប្រទល់ជាមួយប្រទេសថៃនេះកាន់តែបង្ហាញសក្តានុពលរបស់ខ្លួន ស្ទើរ តែគ្រាប់ផ្នែក។ ...

ស៊ីវ ម៉េង
http://bit.ly/2blIvse

ស្ពាន​ជ្រោយ​ចង្វារនឹង​ត្រូវ​បិទ​រយៈពេល​២​​ឆ្នាំ​ដើម្បី​ជួសជុល​

សាលារាជធានីភ្នំពេញនឹងបិទស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ)មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ស្ពានប្រមាណជាងពីរឆ្នាំដើម្បីអនុញ្ញាតឲ្យអ្នកជំនាញការមកពីប្រទេសជប៉ុនជួសជុលឡើងវិញក្រោយពីបានរកឃើញថា ស្ពាននេះទ្រុឌទ្រោមខ្លាំងផ្នែកកំណល់នៃទម្រស្ពាន។ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រាប់ថា ស្ពាននេះនឹងចាប់ផ្តើមជួសជុលនៅដើមឆ្នាំ២០១៧ ដោយប្រើប្រាស់ជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ លោកថា៖ «យើងនឹងបិទរយៈពេល២២ខែ សម្រាប់ធ្វើការជួសជុលស្ពាន ដោយចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០១៧»។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aMPn0d

ពលរដ្ឋ​រង​ផល​ប៉ះពាល់​​ពី​​គម្រោង​ជួសជុល​​​​ផ្លូវ​ដែក​​នៅ​តែ​ជួប​ការ​លំបាក​​

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្ដារជីវភាពរស់នៅរបស់គ្រួសារដែលត្រូវបានបណ្ដេញចេញដោយសារគម្រោងជួសជុលផ្លូវដែករបស់ខ្លួនឡើងវិញ នៅតែមិនទាន់សម្រេចតាមការរំពឹងទុក ហើយវិធានបន្ទាន់ត្រូវការជាចាំបាច់ ប្រសិនបើធនាគារនេះអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ខ្លួន។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33576

គម្រោងសម្រាប់ការសាងសង់ផ្លូវនៅខេត្តមណ្ឌលគិរីនឹងត្រូវផ្អាក

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានមានប្រសាសន៍ប្រាប់លោកឯកអគ្គរដ្ឋទូត George Edgar កាលពីថ្ងៃអង្គារ ថាគម្រោងសាងសង់ផ្លូវចម្រូងចម្រាសមួយ និងច្រកព្រំប្រទល់នឹងត្រូវឆ្លងកាត់តាមតំបន់ព្រៃការពារមណ្ឌលគិរីត្រូវបានផ្អាកដំណើរការ។ ...

អូន ភាព
https://www.cambodiadaily.com/news/plans-mondolkiri-road-hold-minister-tells-eu-116533/

បណ្ដាញ​អគ្គិសនី​ភ្ជាប់​​​បាន​៧១​ភាគរយ នៃ​ភូមិ​ទូទាំង​ប្រទេស

ការភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិនៅទូទាំងប្រទេសសម្រេចបាន៧១ភាគរយនៅក្នុងរយៈពេល៧ខែដើមឆ្នាំកើនឡើង៦,៧ភាគរយធៀបនឹងតួលេខត្រឹមចុងឆ្នាំ២០១៥ស្របពេលរដ្ឋាភិបាលកំណត់ភ្ជាប់បណ្ដាញអគ្គិសនីឲ្យបាន១០០ភាគរយ នៃភូមិទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២០ ខាងមុខ។ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អិុត ប្រាំង មានប្រសាសន៍កាលពីម្សិលមិញថា គិតត្រឹមខែសីហា នេះ ការភ្ជាប់បណ្ដាញអគ្គិសនីនឹងខ្នងផ្ទះប្រជាពលរដ្ឋ សម្រេចបាន ៥៧ភាគរយ ហើយរំពឹងថា ប្រមាណ ៧០ភាគរយខ្នងផ្ទះទូទាំងប្រទេស នឹងអាចភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០។ ...

ជា វណ្ណៈ
http://bit.ly/2aLpR8m

មន្ត្រី​ជំនាញ​ឃាត់​ឡាន​ដឹក​លើស​ទម្ងន់​ជិត​ ២០០ គ្រឿង​នៅ​ទូទាំង​ប្រទេស

ក្រសួងសាធារណការ និងដឹកជញ្ជូនព្រមាន និងបិទអាជីវកម្មម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរយៈពេល ១ ឆ្នាំប្រសិនបើរថយន្តនោះបន្តដឹកលើសចំណុះផ្គើនការណែនាំ។ ការព្រមាននេះធ្វើបន្ទាប់ពីក្រសួងបានឃាត់រថយន្តដឹកលើសចំណុះជិត ២០០ គ្រឿងនៅទូទាំងប្រទេស។  ...

ឡាយ សាមាន
http://bit.ly/2aRb6UX

ក្រសួង ស្នើ AIIB ពន្លឿនប្រាក់កម្ចីសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាកាលពីសបា្តហ៍មុនបានស្នើសុំមន្ត្រីជាន់ខ្ពស់មកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ក្នុងការបង្កើនល្បឿនលើនីតិវិធីប្រាក់កម្ចីសម្រាប់ប្រទេសជាសមាជិកដែលមានការអភិវឌ្ឍតិចតួចដូចជាកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍរបស់ខ្លួន។ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកនូវសំណើនេះកាលពីថ្ងៃព្រហស្បតិ៍ សបា្តហ៍មុន ទៅកាន់អនុប្រធានធនាគារ AIIB លោក Joachim von Amsberg ដែលទទួលបន្ទុកក្នុងគោលនយោបាយនិងយុទ្ធសាស្ត្ររបស់ធនាគារនៅក្នុងដំណើរទស្សនកិច្ចលោកមកកាន់កម្ពុជា។ ...

ម៉ៃ គុណមករា
http://bit.ly/2aGHCFA

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

sYNfK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!