ការដឹកជញ្ជូន និងបញ្ញើ
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត
ប្រទេសកម្ពុជាបានបើកសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ ៥៨ ដែលឧបត្ថម្ភដោយប្រទេសចិន
កាលពីថ្ងៃពុធ ប្រទេសកម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៨ ដែលឧបត្ថម្ភដោយប្រទេសចិនដែលជាផ្លូវសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងខេត្តភាគខាងលិច។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50695912/cambodia-inaugurates-china-funded-national-road-in-western-provinces
រដ្ឋាភិបាល គ្រោងនឹងសង់ផែកុងតឺន័រទឹកជ្រៅបន្ថែមទៀត
រដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅបន្ថែម ដែលមានជម្រៅ ១៤,៥ ម៉ែត្រ នៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាតាមរយៈពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងការកាត់បន្ថយតម្លៃ។ នេះបើយោងតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ...
ធូ វិរៈ
https://bit.ly/2HQ64Yd
ក្រសួងអភិវឌ្ឍន៍ជនបទតាមដានបទបញ្ជាប្រឆាំងនឹងការផ្ទុកលើសទម្ងន់
ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសផែនការរបស់ខ្លួនក្នុងការសម្របសម្រួលជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីធ្វើវិសោធនកម្មអនុក្រឹត្យមួយចំនួនដែលនឹងអនុញ្ញាតឱ្យមានការចូលរួមទប់ស្កាត់យានយន្តធុនធ្ងន់ពីការប្រើប្រាស់ និងធ្វើឱ្យខូចផ្លូវជនបទ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50692034/rural-development-ministry-to-fast-track-anti-overloading-regulation
ការស្ថាបនាផ្លូវពីសំឡូតទៅខេត្តកោះកុងនឹងចាប់ផ្តើមនៅខែមីនា
ការងារសាងសង់ផ្លូវជាតិលេខ ១០ ថ្មីតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តកោះកុងគ្រោងនឹងចាប់ផ្តើមនៅខែមីនាជាមួយនឹងពិធីសម្ពោធការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ ...
បុគ្គលិកកាសែតខ្មែរថាមស៍
https://www.khmertimeskh.com/50691532/construction-of-samlot-koh-kong-road-to-begin-in-march
ផ្លូវដែកកម្ពុជា-ថៃនឹងរៀបចំរួចរាល់នាពេលឆាប់ៗនេះ
អាជ្ញាធរផ្លូវដែកកម្ពុជានិងថៃនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រដើម្បីពិភាក្សាចុងក្រោយស្តីពីការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនរវាងប្រទេស។ លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់កាសែតខ្មែរថាម ...
សុខ ចាន់
https://www.khmertimeskh.com/50689585/cambodia-thailand-railway-a-stop-nearer-being-ready
អាកាសយានដ្ឋានភ្នំពេញថ្មីមានតម្លៃប្រមាណ ១,៥ ពាន់លានដុល្លារ
អាកាសយានដ្ឋានកម្ពុជានិងសាជីវកម្មវិនិយោគបរទេស (OCIC) បានបង្ហាញវឌ្ឍនភាពក្នុងការពិភាក្សាអំពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំក្រោយ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50687604/new-international-travel-hub-seeks-development-cooperation
អាកាសយានដ្ឋានខេត្តមណ្ឌលគិរីនឹងជួយដល់ផែនការសម្រាប់តំបន់ទេសចរណ៍ធម្មជាតិដ៏ធំបំផុតនៅកម្ពុជា
ខេត្តមណ្ឌលគីរីត្រូវបានគេបោះទង់សម្គាល់សម្រាប់ការផ្លាស់ប្តូរទៅជាគោលដៅទេសចរណ៍ និងអេកូទេសចរណ៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការសិក្សាអំពីលទ្ធភាពរួមមានការធ្វើ ...
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចោទសួររដ្ឋមន្ត្រីសាធារណការពីការធ្វើផ្លូវគ្មានគុណភាព
ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពីម្សិលមិញបានកោះហៅលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមកសាកសួរជុំវិញបញ្ហាធ្វើផ្លូវរួចទើបបានដាក់លូ ធ្វើលូរួច ទើបបានធ្វើផ្លូវ និងបញ្ហាក្រុមហ៊ុនដឹកជញ្ជូនដែលដឹកលើសទម្ងន់បំផ្លាញផ្លូវ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2uqM2QS
គម្រោងព្រលានយន្តហោះថ្មី នឹងសាងសង់ដោយក្រុមហ៊ុនចិន
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានឲ្យដឹងថា ខ្លួនបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនសាងសង់គ្រប់គ្រងដោយវិនិយោគិនចិនសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីតម្លៃជាង ១,៥ ពាន់លានដុល្លារនៅទីក្រុងភ្នំពេញ។ ...
ម៉ៃ គុណមករា
https://bit.ly/2tiUq4v
ព្រលានយន្តហោះមួយនៅខេត្តកោះកុងកំពុងសាងសង់ ខណៈមួយទៀតទុកចោល
គម្រោងវិនិយោគព្រលានយន្តហោះថ្មីពីរនៅខេត្តកោះកុងភាគនិរតីនៃរាជធានីភ្នំពេញត្រូវបានបញ្ចេញ។ បច្ចុប្បន្នខេត្តនេះមានអាកាសយានដ្ឋានចំនួនពីរ គឺមួយកំពុងសាងសង់ និងមួយទៀតត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសេចក្តីជូនដំណឹងរបស់ ...
ជា វណ្ណៈ
https://bit.ly/2Nmifz8
សេវាធ្វើដំណើរតាមកាណូត គឺហាក់មិនបង្ហាញពីសញ្ញាវិជ្ជមាន
ចំនួនភ្ញៀវធ្វើដំណើរតាមកាណូតសាធារណៈបានធ្លាក់ចុះប្រមាណ ៥ ភាគរយ នាដើមឆ្នាំ ២០២០ នេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីរដ្ឋាភិបាលបានប្រកាសបន្តមិនយកប្រាក់ពីកម្មកររហូតដល់ដើមខែកញ្ញា ឆ្នាំ ២០២១ ក៏ដោយ។ នេះបើតាមថ្នាក់ដឹកនាំនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ។ ដើម្បីសម្រួលដល់ការធ្វើដំណើរ សាលា ...
ហ៊ឹន ពិសី
https://bit.ly/2Tn6ixc
ប្រាក់ចំណូលរបស់កំពង់ផែព្រះសីហនុកើនឡើង ១៧%
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍កំណើនប្រាក់ចំណូលដ៏រឹងមាំជាមួយនឹងកំណើន ១៧,៥ ភាគរយ កាលពីឆ្នាំមុនធៀបនឹងឆ្នាំ ២០១៨។ យោងតាមរបាយការណ៍ប្រចាំឆ្នាំបានមកពីក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចេញផ្សាយកាលពីម្សិលមិញ ប្រាក់ចំណូលសរុបរបស់កំពង់ផែនេះបានកើនឡើងដល់ប្រហែល ៨០ លាន ...
ម៉ៃ គុណមករា
https://bit.ly/37Tp6Ih
ប្រជាពលរដ្ឋប៉ះពាល់ដោយការសង់ផ្លូវល្បឿនលឿន ស្នើររដ្ឋាភិបាលដោះស្រាយតាមតម្លៃទីផ្សារ
ប្រជាពលរដ្ឋជាង ១៣០គ្រួសារ រស់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ រងផលប៉ះពាល់ដោយសារការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ បានស្នើជាថ្មីដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពន្លឿនការដោះស្រាយ និងសំណងលើផលប៉ះពាល់ដីធ្លីរបស់ពួកគាត់ទៅតាមតម្លៃទីផ្សារ ...
ប៉ិច សុធារី
https://bit.ly/2MtuHg5
ផ្លូវល្បឿនលឿន ភ្នំពេញ - បាវិត កំពុងសិក្សាសាងសង់ជាថ្មី
សាជីវកម្មផ្លូវដែកចិនកំពុងធ្វើការសិក្សាពីលទ្ធភាពនៃការសាងសង់ផ្លូវល្បឿនលឿន ដែលភ្ជាប់ពីភ្នំពេញទៅនឹងទីក្រុងបាវិតជាប់ព្រំដែនប្រទេសវៀតណាម នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ...
ជា វណ្ណៈ
https://bit.ly/394bvix
ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនឹងដំណើរការតាមកំណត់
ការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនៅរាជធានីភ្នំពេញគឺកំពុងតែដំណើរការ ហើយគម្រោងនេះអាចនឹងបញ្ចប់នៅដើមឆ្នាំ ២០២៣។ លោក ពុង ឃាវសែ ប្រធានសាជីវកម្មវិនិយោគទុននៅក្រៅប្រទេស (OCIC) ដែលជាក្រុមហ៊ុននៅពីក្រោយគម្រោងនេះ បានមានប្រសាសន៍ថា ពួកគេកំពុងសាងសង់មូលដ្ឋានអាកាសយាន ...
សុខ ចាន់
https://www.khmertimeskh.com/50667677/construction-of-new-phnom-penh-airport-on-schedule/
គម្រោងសាងសង់ផ្លូវល្បឿនលឿន កំពុងដំណើរការទៅដោយរលូន
ការសាងសង់ផ្លូវល្បឿនលឿនដែលមានតម្លៃប្រមាណជាង ១,៩ ពាន់លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីចុងខែមីនា ឆ្នាំ ២០១៩ រហូតមកទល់ពេលនេះសម្រេចបានទៅតាមផែនការ ខណៈគម្រោងទាំងមូល គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវល្បឿនលឿនដែលតភ្ជាប់ ...
ហ៊ឹន ពិសី
https://bit.ly/37TjTRs
សាលាក្រុងកំពុងសិក្សាគម្រោងផ្លូវថ្មើរជើងតាមដងវិថី និងស្ពានអាកាសថ្មើរជើង
សាលារាជធានីភ្នំពេញបានកំពុងសិក្សាគម្រោងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ជាពិសេសជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់។ នេះបើតាមហ្វេសប៊ុកសាលារាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ ...
រី សុចាន់
https://bit.ly/2KFl4tS
ព្រលានយន្តហោះភ្នំពេញ ជាអាកាសយានដ្ឋានល្អបំផុតទាក់ទងនឹងកំណើន
ព្រលានយន្តហោះអន្តរជាតិភ្នំពេញទទួលពានរង្វាន់ជាព្រលានយន្តហោះល្អបំផុតទាក់ទងនឹងកំណើនអ្នកដំណើរប្រកបដោយចីរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ ២០១៩។ នេះបើយោងតាមមជ្ឈមណ្ឌលអាកាសចរណ៍ CAPA។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/phnom-penh-intl-airport-wins-award-passenger-traffic-soars
នាយករដ្ឋមន្ត្រី បង្ហាញពីការមានលទ្ធភាពសាងសង់ផ្លូវ
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងក្នុងពេលលោកធ្វើជាអធិបតីនៃពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែនៅខេត្តព្រះសីហនុកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ការបញ្ចេញថវិកាសន្សំ ១០០ លានដុល្លារ ក្នុងការស្ថាបនាផ្លូវទាំងនេះគឺតិចតួចបំផុត បើប្រៀបធៀបទៅនឹងថវិកាសន្សំរបស់រដ្ឋាភិបាលដែល ...
វ៉ន ដារ៉ា
https://bit.ly/2KL7mpx
អាកាសយានដ្ឋានកោះកុងនឹងរួចរាល់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ
អាកាសយានដ្ឋានអន្តរជាតិដារ៉ាសាគរដែលកំពុងត្រូវបានសាងសង់នៅភាគនិរតីនៃខេត្តកោះកុងនឹងត្រូវបានរៀបចំរួចរាល់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខទៀត នេះបើយោងតាមរដ្ឋមន្រ្តីអាកាសចរណ៍។ ...
សុខ ចាន់
https://www.khmertimeskh.com/50659037/koh-kong-airport-to-be-ready-in-three-years/
ក្រុមហ៊ុនមួយ នឹងចូលជួយដល់អ្នកចង់បង្កើតក្រុមហ៊ុនតាក់ស៊ីផ្ទាល់ខ្លួន
ដោយមានបំណងប្រគួតប្រជែងទីផ្សារសេវាតាក់ស៊ីក្នុងស្រុកដែលកំពុងរីកចម្រើន ដោយនាំមកជាមួយនឹងគំរូអាជីវកម្មថ្មី ក្រុមហ៊ុន Onde ដែលមានមូលដ្ឋាននៅប្រទេស បេឡារុស្ស ថ្មីៗនេះ បានប្រកាសពីគោលបំណងរបស់ ...
ឈុត ប៊ុនធឿន
https://bit.ly/2qMLin7
ពលរដ្ឋកោះកុង ព្រួយបារម្ភអំពីតម្លៃដីឡើងថ្លៃ ដោយសារផ្លូវយន្តហោះដែលចិនសាងសង់
ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង សម្ដែងក្ដីព្រួយបារម្ភចំពោះឥទ្ធិពលសាយភាយកាន់តែច្រើនឡើងរបស់ចិននៅក្នុងខេត្តរបស់ពួកគេ ដោយសារតែការសាងសង់ផ្លូវយន្តហោះថ្មីមួយដែលមានប្រវែង៣២០០ម៉ែត្រក្នុងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលចិន កំពុងសាងសង់។ ...
Tomoya Onishi
https://asia.nikkei.com/Politics/International-relations/Cambodia-s-China-built-runway-irks-US-but-locals-have-other-concerns
អាជ្ញាធរផ្តល់សំណងដល់គ្រួសាររងផលប៉ះពាល់ដោយសារការពង្រីកអាកាសយានដ្ឋាន
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) កាលពីម្សិលមិញបាននិយាយថា ខ្លួននឹងបន្តដោះស្រាយបញ្ហាសំណងសម្រាប់គ្រួសារចំនួន ៧ ទៀតដែលនៅសេសសល់ ដែលដីរបស់ពួកគេរងផលប៉ះពាល់ដោយសារការពង្រីកអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។ SSCA បានដោះស្រាយបញ្ហារួចហើយ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50655171/authorities-to-compensate-families-over-airport-expansion/
កម្ពុជារំពឹងថា ការដឹកជញ្ជូនតាមផ្លូវទឹកនឹងកាន់តែប្រសើរ
កម្ពុជារំពឹងថានឹងទទួលបានជំនាញបន្ថែមក្នុងការគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក និងកំពង់ផែ បន្ទាប់ពីចូលជាសមាជិកក្នុងសមាគមពិភពលោកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកហៅកាត់ថា (PIANC)។ នេះបើតាមរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ...
ធូ វិរៈ
https://bit.ly/2NaJOuj