JICA បន្ត​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​នៅ​ភ្នំពេញ

ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ចៃកា (JICA) នឹង​ចាប់​ផ្តើម​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​មួយ​បន្ថែម​ទៀត​នៅ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​ផែនការ​មេ​នៃ​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​រាជធានី​ភ្នំពេញ ដែល​នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង។​ ...

ជា វណ្ណៈ
http://bit.ly/2liCIIJ

ផ្លូវ​រថភ្លើង​ចូល​ព្រលាននិង​តំបន់​សេដ្ឋកិច្ច​ពិសេស​គ្រោង​សាងសង់

រដ្ឋាភិបាល​បាន​កំណត់​កាលបរិច្ឆេទ លើ​គម្រោង​សាងសង់​ផ្លូវ​ភ្លើង ត​ភ្ជាប់​ចូល​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) នៅ​ខែ​មីនា​ ឆ្នាំ​២០១៨។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​សម្រួល​ការ​ធ្វើដំណើរ​របស់​អ្នក​ដំណើរ ការ​ដឹក​ទំនិញ និង​កម្មករ។​ ...

ជា វណ្ណៈ
http://bit.ly/2jSGUJX

ក្រសួង​ការងារ ​រក​ដៃគូ​ដើម្បី​រៀបចំដឹកជញ្ជូន​កម្មករ​និយោជិត

រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កំពុង​តែ​​​ពិចារណា និង​ស្វែងរក​ដៃគូ​ដើម្បី​រៀបចំ​គម្រោង​លើ​ការ​អភិវឌ្ឍ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​និយោជិត​ដោយ​ធ្វើការ​អភិវឌ្ឍ​លើ​ខ្សែ​រថភ្លើងនិង​ការ​វិនិយោគ​ទៅ​លើ​រថយន្ត​សម្រាប់​ដឹកជញ្ជូន​កម្មករ​ប្រកប​ដោយ​សុវត្ថិភាព។ ...

មុំ គន្ធា
http://bit.ly/2koJs7g

ការ​ដឹកជញ្ជូន​តាម​រថភ្លើង​ពី​​​កម្ពុជា ទៅ​ថៃ ត្រូវ​​បាន​ពន្យារ​ពេល

សេវា​ដឹកជញ្ជូន​តាម​រថភ្លើងរវាង​កម្ពុជានិង​ថៃបន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ភ្ជាប់​ផ្លូវ​រថភ្លើង​រួច​រាល់ទំនង​ជា​ត្រូវ​លើក​រង់ចាំ​បន្ត​ទៀត ដោយសារ​កម្ពុជា​នៅ​មិន​ទាន់​បញ្ចប់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង នៅ​សល់​ប្រវែង​ ១​គីឡូម៉ែត្រ នៅ​ទីក្រុង​ប៉ោយប៉ែត។ ...

ជា វណ្ណៈ
http://bit.ly/2jv0tMF

ថៃ ​សន្យា​ផ្តល់​ក្បាល​រថភ្លើង​ដល់កម្ពុជា​ដើម្បី​ជំរុញការ​ផ្លាស់ប្តូរ​​ពាណិជ្ជកម្ម

ប្រទេស​ថៃនឹង​ផ្តល់​ក្បាល​រថភ្លើង​ដល់​កម្ពុជា​ សម្រាប់​ប្រើប្រាស់​ដើម្បី​ជំរុញ​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ។នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។ការ​ប្រកាស​ក្បាល​រថភ្លើង​ដែល​រដ្ឋាភិបាល​ថៃ ​សន្យា​ផ្តល់​ជូន​នេះ ស្រប​ពេល​ទៅ​នឹង​ការ ...

ជា វណ្ណៈ
http://bit.ly/2hrpcjF

កម្ពុជា​ អះអាង​​ពីការ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ជាមួយ​ថៃ ​នៅ​ចុង​ឆ្នាំ​តាម​ការ​គ្រោង​ទុក​

ការ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​កម្ពុជាជាមួយ​ផ្លូវ​រថភ្លើង​ប្រទេស​ថៃ​ នឹង​សម្រេច​បាន​តាម​ការ​គ្រោង​ទុក នៅ​ចុង​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។ ប៉ុន្តែ​ការងារ​ស្ដារ​ផ្លូវដែក​ចាស់​ទ្រុឌទ្រោម ពី​ខេត្ត​ភាគ​ខាង​ជើង​មក​ភ្នំពេញ ​មិន​ទាន់​ត្រូវ​បាន​ស្ដារ ...

ជា វណ្ណៈ
http://bit.ly/2gmtKXh

ការភ្ជាប់​ផ្លូវដែក​ទៅ ក្នុងPPSEZ នឹង​ធ្វើឡើង​ឆាប់​ៗ

រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​​ប្ដេជ្ញា​ថា នឹង​ពង្រឹង​ឡើង​វិញ​​គម្រោង​ដែល​​គ្មាន​សកម្មភាព​​​រយៈ​ពេលយូរ​​មក​ហើយ​ក្នុង​ការ​ត​ភ្ជាប់​ផ្លូវដែក​របស់​កម្ពុជា​​ជា​មួយ​​តំបន់​សេដ្ឋកិច្ច​ពិសេស​​ដែល​អភិវឌ្ឍ​ ...

Kali Kotoski
http://bit.ly/2h3LVjq

ក្រសួង​បង្ហាញ​គម្រោង​សង់​ផ្លូវ​រថភ្លើង​ភ្ជាប់​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូនបាន​បង្ហាញ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើងភ្ជាប់​ពី​ផ្លូវ​រថភ្លើង​ដែល​មាន​ស្រាប់ភ្នំពេញខេត្ត​ព្រះសីហនុចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ គម្រោង​នេះ ​គឺ​ដើម្បី​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ ពី​កក់​ស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង និង​ដើម្បី​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ផង​ដែរ។​ ...

ជា វណ្ណៈ
http://bit.ly/2geJaNe

អគារ​អ្នក​ដំណើរ​ថ្មី​គ្រោង​សាងសង់​នៅ​ប៉ោយប៉ែត​ ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ

អគារ​អ្នក​ដំណើរ​ថ្មីគ្រោង​សាងសង់​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែតស្រប​ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​ចេញ​ចូលនិង​សកម្មភាព​ដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃកើន​ឡើង​ជា​បន្តបន្ទាប់ជា​ពិសេស​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​រវាង​កម្ពុជា និង​ថៃ​ ចុង​ឆ្នាំ​នេះ។​ ​សំណង់​អគារ​អ្នក​ដំណើរ​នេះ គ្រោង ...

ជា វណ្ណៈ
http://bit.ly/2fhWoXx

ផ្លូវ​ដែក​ កម្ពុជា-ថៃ​ ត្រូវ​បាន​តភ្ជាប់​គ្នា​រួច​ហើយ

ទីបំផុត​ខ្សែ​ផ្លូវដែក​កម្ពុជា​ និង​ ថៃ​ ត្រូវ​បាន​ត​ភ្ជាប់​គ្នា​រួច​ហើយ​កាលពី​ព្រឹក​ម្សិលមិញ​នឹង​គ្រោង​បើក​ឲ្យ​ចរាចរណ៍​នៅ​ដំណាច់ឆ្នាំ​នេះ​ ឬ​នៅ​ដើមឆ្នាំ​ក្រោយ​ដើម្បី​កាត់​បន្ថយ​ការ​ដឹក​ទំនិញ​តាម​ផ្លូវជាតិ​ និង​ក៏​អាច​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង ...

ឃុត សុភចរិយា
http://bit.ly/2d03MsZ

ផ្លូវដែក​មិនទាន់​​​ស្ថាបនា​​​រួចរាល់​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ តភ្ជាប់​​​ទៅប្រទេស​​​ថៃ​​​

ក្រុមមន្ត្រីបានលើកឡើងនៅពិធីមួយកាលពីម្សិលមិញថា ផ្លូវរថភ្លើងភាគខាងជើងប្រទេសកម្ពុជាត្រូវបានតភ្ជាប់ទៅប្រទេសថៃតាមព្រំដែនស្ថិតក្នុងក្រុងប៉ោយប៉ែត ប៉ុន្តែកំណាត់ផ្លូវដែកក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវស្ថាបនាឱ្យបានរួចរាល់សិនមុនពេលរថភ្លើងអាចចាប់ផ្តើមដំណើរការរវាងប្រទេសទាំងពីរ។ នៅពិធីមួយដែលកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏សំខាន់ក្នុងគម្រោងដែលបានដំណើរការចាប់តាំងពីឆ្នាំ២០០៨មក ក្រុមមន្ត្រី រួមមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការធ្វើដំណើរតាមផ្លូវដែកឆ្លងកាត់ព្រំដែនដែលសម្រួលទាំងការដឹកទំនិញ និងអ្នកដំណើរនោះ នឹងអាចដំណើរការនៅឆ្នាំក្រោយនេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/34380

ក្រុមហ៊ុន​ចិន​ចាប់​អារម្មណ៍​លើ​ការ​សង់​ផ្លូវដែក ២ ទៀត​នៅ​កម្ពុជា

អ្នកតំណាងរបស់ក្រុមហ៊ុន Jiangxi International (Cambodia) Ltd បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃចន្ទកន្លងទៅដោយមានការចាប់អារម្មណ៍ទៅលើការសិក្សាពីលទ្ធភាពកសាងផ្លូវដែកចំនួនពីរខែ្សដែល ១ ខ្សែចាប់ទីក្រុងស្វាយស៊ីសុផុនក្នុងខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាប និង ១ ខ្សែទៀតពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតក្នុងខេត្តស្វាយរៀង។ ...

គង់ មេត្ដា
http://bit.ly/2cWztQh

រាជ​រដ្ឋាភិបាល​ត្រូវការ​ថវិកា​៨០០​លាន​ដុល្លារ​អភិវឌ្ឍ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​

រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ ...

ជា វណ្ណៈ
http://bit.ly/2cCy70Q

ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលត្រូវបានលើមកពិភាក្សាម្តងទៀតនៅក្នុងកិច្ចប្រជុំជាមួយ JICA

គម្រោងសម្រាប់ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាង រដ្ឋមន្ត្រីក្រសួងសាធារណៈការ ឯកឧត្តម ស៊ុន ចាន់ថុល និងអគ្គនាយកថ្នាក់តំបន់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក Yasushi Tanaka កាលពីថ្ងៃសុក្រ។ ...

ផាក ស៊ាងលី និង Jack Davies
http://www.phnompenhpost.com/national/light-railway-raised-yet-again-jica-meet

ថៃ-កម្ពុជា ​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​ការ​តភ្ជាប់​ផ្លូវដែក

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងកម្ពុជាបានជួបប្រជុំកាលពីថ្ងៃចុងសប្តាហ៍នៅទីក្រុងបាងកកដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីមួយចំនួនរួមទាំងការជំរុញពាណិជ្ជកម្ម និងការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកតាមព្រំដែនផងដែរ។ នៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១០ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងកម្ពុជាលោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និងសហភាគីរបស់លោកគឺលោក ប្រាក់ សុខុន បានពិភាក្សាគ្នាពីការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបីដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះដូចបានព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងបាងកកកាលពីខែធ្នូឆ្នាំមុន។ ...

The Bangkok Post
http://bit.ly/2bQc6sq

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ឲ្យ​អ្នក​រស់​នៅ​ផ្លូវ​រថភ្លើង​រុះ​រើ​ចេញ ស្ត្រីអ្នកភូមិ​កំពុង​ធ្វើ​ដំណើរ និង​អង្គុយ​លើ​ផ្លូវ​រថភ្លើង​ដែល​គម្រោង​ជួសជុលផ្លូវដែកកំពុង​ជាប់​គាំង​ដោយ​សារ​លំនៅឋាន។ ជរ សុគន្ធា

អាជ្ញាធរខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនឬប្រជាពលរដ្ឋដែលមានសំណង់គ្រប់ប្រភេទនៅលើផ្លូវរថភ្លើងក្នុងចន្លោះសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមិនព្រមរុះរើសំណង់របស់ខ្លួនចេញពីផ្លូវសាធារណៈរបស់រដ្ឋ តាមកាលបរិច្ឆេទកំណត់នៅថ្ងៃចន្ទ នេះ។ ...

ប៉ិច សុធារី
http://bit.ly/2brqsPn

កម្ពុជា-ចិនពិភាក្សារគ្នាពីការសាងសង់ផ្លូវល្បឿនលឿន

សំណើរមួយដែលបានស្នើរសុំឱ្យប្រទេសចិនសាងសង់ផ្លូវល្បឿនលឿនដែលភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុទំនងជានឹងដំណើរការទៅមុខ បន្ទាប់ពីប្រធានក្រុមហ៊ុនដែលនៅពីក្រោយគម្រោងនេះបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28412/cambodia-china-talk-expressway/

ទីក្រុង ​ប៉ោយប៉ែត​ កាន់​តែ​បញ្ចេញ​ពន្លឺ​ទាក់ទាញ​ ខណៈ​ការ​តភ្ជាប់​ខ្សែ​រថភ្លើង​ជា​មួយ​ប្រទេស​ថៃ​ គ្រោង​នឹង​ចាប់​ផ្តើម

ការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ និងផែនការរបស់រដ្ឋាភិបាល ដើម្បីរៀបចំទីក្រុងប៉ោយប៉ែត ជាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មបាននិងកំពុងជំរុញឲ្យទីក្រុងស្ថិតនៅព្រំប្រទល់ជាមួយប្រទេសថៃនេះកាន់តែបង្ហាញសក្តានុពលរបស់ខ្លួន ស្ទើរ តែគ្រាប់ផ្នែក។ ...

ស៊ីវ ម៉េង
http://bit.ly/2blIvse

ពលរដ្ឋ​រង​ផល​ប៉ះពាល់​​ពី​​គម្រោង​ជួសជុល​​​​ផ្លូវ​ដែក​​នៅ​តែ​ជួប​ការ​លំបាក​​

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្ដារជីវភាពរស់នៅរបស់គ្រួសារដែលត្រូវបានបណ្ដេញចេញដោយសារគម្រោងជួសជុលផ្លូវដែករបស់ខ្លួនឡើងវិញ នៅតែមិនទាន់សម្រេចតាមការរំពឹងទុក ហើយវិធានបន្ទាន់ត្រូវការជាចាំបាច់ ប្រសិនបើធនាគារនេះអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ខ្លួន។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33576

ចិន និង​កម្ពុជា ពិភាក្សា​ការ​សង់​​អាកាស​យានដ្ឋាន ​ផ្លូវ​ដែក​ កសិកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TBGjX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!