រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

កម្ពុជា​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​របស់​មី​យ៉ាន់​ម៉ាជៀសវាង​ប្រើប្រាស់​កម្លាំង​ទ័ព

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវឱ្យភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា អនុវត្តការអត់ធ្មត់ជាអតិបរមាក្នុងការប្រើប្រាស់កម្លាំង ដើម្បីបន្ធូរបន្ថយស្ថានការណ៍។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3D5hCTp

កម្ពុជា និង សាធារណរដ្ឋឆេក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ TVET

កម្ពុជា និងសាធារណរដ្ឋឆេក បានពិភាក្សាគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LdVEjZ

​លោក ​ហ៊ុន​ ​សែន​ ​នឹង​ចូលរួមប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​​នៅ​ជប៉ុន​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ទឹក​លើក​ទី​៤​ (​A​P​W​S) ​នៅ​ប្រទេស​ជប៉ុន​ ​ដែល​ត្រូវ​បាន​ពន្យារពេល​កាលពី​ខែ​មេសា​កន្លងទៅ​ ​ដោយសារតែ​ជំងឺរាតត្បាត​សកល​កូវិ​ត​១​៩​។ ...

ស​ សុ​ជាតិ​
https://bit.ly/37RBbTF

ជប៉ុន កម្ពុជា ឯកភាពធ្វើការរួមគ្នាលើសកម្មភាពដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានជួបសមភាគីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ហើយបានឯកភាពធ្វើការរួមគ្នាលើសកម្មភាពដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង និងបញ្ហាកូរ៉េខាងជើង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3L152aq

កម្ពុជា និង​អារ៉ាប៊ី សាអ៊ូឌីត ​ប្តេជ្ញា​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​

កម្ពុជា និង​អា​រ៉ា​ប៊ី ​សា​អ៊ូ​ឌី​ត ​ប្តេជ្ញាចិត្ត​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពីព្រោះ​ប្រទេស​ទាំង​ ២​ នៅ​មិនទាន់បាន​ប្រើប្រាស់​សក្តា​​នុព​ល​ទាំងអស់ នៃ​កិច្ច​សហ​ប្រតិបត្តិការ​ដែលមាន​ស្រាប់​នៅឡើយ ខណៈ​កម្ពុជា​ស្នើឱ្យ​អារ៉ាប៊ី សាអ៊ូឌីត ផ្តល់​អាហា​រូប​​ករ​ណ៍​លើ​ជំនាញ​វិស្វកម្ម​ប្រេង និង​ឧស្ម័ន ដល់​កម្ពុជា ...

រី សុចាន់ and មុំ គន្ធា
https://www.postkhmer.com/national/2022-03-21-1421-233620.html

លោកនាយក​រដ្ឋមន្ត្រី ជំរុញ​ឱ្យ​កងទ័ព​កម្ពុជា​-​វៀតណាម​ ​បន្ត​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ​នៅតាម​ព្រំដែន​

លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​កង​​ទ័ព​កម្ពុជា និង​វៀតណាម​បន្ត​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិ​​សុខ និង​សុវត្ថិភាព​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង ​២ និង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ដ​ទៃទៀត​ ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិ​​សុខ​សម្រាប់​ប្រជាជន​រស់នៅ​តាម​ព្រំដែន​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-21-1044-233592.html

​កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​ ៤២៨​លាន​ដុល្លារ​ និង​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ១.៣​ លាន​ដូ​ស​ពី​ប្រទេស​ជប៉ុន​

​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញផ្សាយ​ដោយ​កម្ពុជា​កាលពី​យប់មិញ​ ប្រទេស​ជប៉ុន​បាន​សន្យា​ផ្តល់​ជំនួយ​ចំនួន​ ៤២៨​ លាន​ដុល្លារ​ និង​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ បន្ថែម​ទៀត​ដល់​កម្ពុជា​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501044767/cambodia-gets-428-million-in-aid-and-1-3-million-doses-of-covid-19-vaccines-pledge-from-japan/

​កម្ពុជា​ ជប៉ុន​ យល់ព្រម​ធានា​ការ​អនុវត្ត​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ RCEP

​កម្ពុជា​ និង​ជប៉ុន​កាលពី​ថ្ងៃអាទិត្យ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​ធានា​ការ​អនុវត្ត​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ (RCEP)​ ដើម្បី​ផលប្រយោជន៍​ទាំងអស់​គ្នា​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា​-​ជប៉ុន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501044760/cambodia-japan-agree-to-ensure-full-implementation-of-rcep-free-trade-deal/

ជប៉ុន​ផ្តល់​ជំនួយ​ ៤,៣​លាន​ដុល្លារ​សម្រាប់​គាំទ្រ​គម្រោង​សំខាន់​ពីរ​នៅ​កម្ពុជា​

​រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​បន្ត​ផ្តល់​ជំនួយ​ឥត​សំណង​សរុប​ចំនួន​ ៤,៣​ លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​គម្រោង​ចំនួន​ ២​ ដើម្បី​បង្កើន​ថាមពល​កកើត​ឡើង​វិញ​នៅ​តាម​ជនបទ​ និង​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501044753/japan-grants-4-3-million-to-support-two-key-projects-in-cambodia/

ចិន​រំលេច​ពីទំនាក់ទំនង​ជាមួយ​កម្ពុជា

លោកប្រធានាធិបតី ស៊ី ជីនពីង បានគូសបញ្ជាក់កាលពីថ្ងៃសុក្រអំពីសារៈសំខាន់នៃការរក្សាសន្ទុះកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេសកំពុងមានសេដ្ឋកិច្ចអភិវឌ្ឍន៍( BRICS) និងបង្កើតភាពជាដៃគូដ៏ទូលំទូលាយ កាន់តែជិតស្និទ្ធ ជាក់ស្តែង ប្រកបដោយបរិយាប័ន្ន និងគុណភាពខ្ពស់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3MZQ6Ls

កម្ពុជា​ចាប់ផ្តើមមើល​ឃើញ​ឱកាសកើនឡើង​ពី​កិច្ច​ព្រម​ព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងពាណិជ្ជកម្មគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងប្រទេសទាំងក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3trwt7x

រដ្ឋសមាជិកអាស៊ាន យល់ព្រមលើផែនការការងារឆ្ពោះទៅរកការពន្លឿនការស្តារសេដ្ឋកិច្ចក្នុងតំបន់

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានបញ្ចប់កិច្ចប្រជុំចង្អៀតតាមប្រព័ន្ធនិម្មិតលើកទី២៨ (28th AEM Retreat)  របស់ពួកគេកាលពីថ្ងៃពុធ ដោយយល់ព្រមលើផែនការការងារក្នុងតំបន់របស់អាស៊ានសម្រាប់ឆ្នាំ២០២២ ក្នុងការកំណត់អាទិភាពឆ្ពោះទៅរកការពន្លឿនការស្តារសេដ្ឋកិច្ចក្នុងតំបន់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3KTGBvz

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃនេះ

ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Jn9H6a

លោកនាយករដ្ឋមន្ត្រីជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអាទិត្យនេះ

លោក KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/34RuM9T

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបជាមួយ​ប្រធាន​មូលនិធិ​អាស៊ី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបលោកបណ្ឌិត David D. Arnold ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃមូលនិធិអាស៊ី។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/34PZgsH

ថ្នាក់ដឹកនាំ​ចារកម្ម​យោធា​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​ឯកភាពគ្នា​ជំរុញ​ពង្រឹង​កិច្ចសហប្រតិបត្តិការ

​ថ្នាក់ដឹកនាំ​ចារកម្ម​យោធា​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​ឯកភាពគ្នា​ជំរុញ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ ដើម្បី​សម្រេចបាន​នូវ​សហគមន៍​ចារកម្ម​យោធា​អាស៊ាន​ដ៏រឹងមាំ ដើម្បី​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ខណៈ​មេដឹកនាំ​ទាំងនេះ ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ដែល​កំពុង​គំរាមកំហែង​ដល់​វិស័យ​សន្តិសុខ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-17-1445-233453.html

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​ខាង​ត្បូង​កើន​ដល់​៦៤​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​២​ខែ

កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​៦៤,៥​លាន​ដុល្លារ​ទៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ធ្លាក់​ចុះ ០,៨ ភាគរយ​ធៀប​នឹង​ខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501042577/cambodian-exports-to-south-korea-reach-64m-in-two-months/

ធនាគារពិភពលោក ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា

លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដែលមកបំពេញទស្សនកិច្ចបានមានប្រសាសន៍ថា ធនាគារពិភពលោកប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងជិតស្និទ្ធរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីម្សិលមិញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Igtgf1

នាវា​កងទ័ពជើងទឹក​ជប៉ុន​ ២ ​គ្រឿង​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ ដើម្បី​លើកកម្ពស់​មិត្តភាព​ និង​ពង្រឹង​ការយល់ដឹង​ជាមួយ​កងទ័ព​កម្ពុជា

នាវា​កងស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន​ ២​ គ្រឿង URAGA និង HIRADO ដែលមាន​កង​នាវិក​ ១៨០ ​នាក់​បាន​សុំចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ថ្ងៃទី​ ១៥-១៧ ខែមីនា ដើម្បី​លើកកម្ពស់​មិត្តភាព ពង្រឹង​ការយល់ដឹង​ពីគ្នា​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា និង​សម្រេចបាន​នូវ «​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​»​។   ...

រី សុចាន់
https://www.postkhmer.com/national/2022-03-16-1010-233383.html

កម្ពុជា និងធនាគារពិភពលោកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំក្នុងបរិបទជំងឺកូវីដ-១៩

ព្រះរាជាណាចក្រកម្ពុជា និងធនាគារពិភពលោកបានពិភាក្សាគ្នាអំពីស្ថានភាពអប់រំ និងកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ImSdFE

នាវា​កងទ័ពជើងទឹក​ជប៉ុន​ ២ ​គ្រឿង​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ ដើម្បី​លើកកម្ពស់​មិត្តភាព​ និង​ពង្រឹង​ការយល់ដឹង​ជាមួយ​កងទ័ព​កម្ពុជា

នាវា​កងស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន​ ២​ គ្រឿង URAGA និង HIRADO ដែលមាន​កង​នាវិក​ ១៨០ ​នាក់​បាន​សុំចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ថ្ងៃទី​ ១៥-១៧ ខែមីនា ដើម្បី​លើកកម្ពស់​មិត្តភាព ពង្រឹង​ការយល់ដឹង​ពីគ្នា​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា និង​សម្រេចបាន​នូវ «​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​»​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-16-1010-233383.html

សិង្ហបុរី​សន្យា​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ឱ្យ​រឹងមាំ​ជាមួយ​កម្ពុជា

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី លោក Gan Kim Yong បាន​អះអាងថា សិង្ហបុរី​ប្តេជ្ញាចិត្ត​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ និង​សន្យា​ជួយ​គាំទ្រ​ពេញលេញ ដើម្បី​ជួយ​កម្ពុជា​ឱ្យទទួល​ជោគជ័យ​នៅក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ជាពិសេស​កិច្ចប្រជុំ​ចង្អៀត​ខាងមុខ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-16-1344-233399.html

កម្ពុជា​-​សិង្ហ​បុរី​ ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​ទៀត​

ប្រទេស​ទាំង​ពីរ​កំពុង​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​ និង​វឌ្ឍនភាព​នៃ​ការ​ឆ្លើយ​តប​របស់​អាស៊ាន​ចំពោះ​វិបត្តិ​កូ​វី​ដ​-១៩ ...

សុខ សិទ្ធីកា
https://www.khmertimeskh.com/501042016/cambodia-singapore-to-further-boost-bilateral-trade/

វ៉ាក់សាំង​របស់​ចិន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និងជំរុញ​ការ​ស្តារឡើងវិញ​នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា

មន្ត្រី និងអ្នកជំនាញបាននិយាយកាលពីថ្ងៃអង្គារថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ចិនមិនត្រឹមតែបានការពារអាយុជីវិត និងជួយដល់ប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញការស្តារសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Ih5xv4

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XtLBJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!