អូស្ត្រាលីបង្ហាញជំនឿលើការបោះឆ្នោតខែកក្កដា នឹងដំណើរការល្អ
លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានពិភាក្សាទ្វេភាគី ជាមួយឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបង្ហាញជំហរជឿជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅប្រកបដោយរលូន និងមានការចូលរួមពីគណបក្សនយោបាយច្រើន។ លោក Pablo បានជួបពិភាក្សាជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងឱកាសដែលត្រូវបញ្ចប់បេសកកម្មការទូតនៅប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ …
យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-01-11-1031-245794.html