សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ការវិនិយោគ
CBC ចុះ MoU ជាមួយ IDI ដើម្បីទាក់ទាញវិនិយោគិន
ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) និងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីទាក់ទាញអ្នកវិនិយោគ និងជំរុញការនាំចេញរបស់កម្ពុជាទៅទីផ្សារតំបន់ និងពិភពលោកឱ្យបានកាន់តែច្រើន។ MoU ត្រូវបានចុះហត្ថលេខារវាងលោក សរ សារិន អនុប្រធាន CBC និងលោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI នាថ្ងៃទី ១ ខែកុម្ភៈ នៅការិយាល័យ IDI។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-02-0930-246549.html
គម្រោងវិនិយោគចំនួន ១០ ត្រូវបាន CDC អនុម័តក្នុងខែមករា
រយៈពេលពេល ១ ខែដើមឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគសរុបចំនួន ១០ ដែលមានទុនវិនិយោគជិត ១០០ លានដុល្លារ និងបង្កើតការងារបាន ២១ ១៧៣ កន្លែង ដោយក្នុងនោះ ៨០ ភាគរយ ជាប្រភេទរោងចក្រវាយនភណ្ឌ។ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2023-02-01-0844-246526.html
HTTH កំពុងសិក្សាគម្រោងវិនិយោគកោះថ្មី នៅក្នុងខេត្តព្រះសីហនុ
ក្រុមហ៊ុនក្នុងស្រុក HTTH Island Investment Co.Ltd កំពុងធ្វើការសិក្សាលើគម្រោងវិនិយោគកោះថ្មី ដែលមានផ្ទៃដី ១ ៦៦៨ ហិកតាក្នុងខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍទៅជាតំបន់អេកូទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-01-1103-246498.html
សាជីវកម្មធនាគារស៊ូមីតូម៉ុ មីតស៊ុយ កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា
គណៈប្រតិភូនៃសាជីវកម្មធនាគារស៊ូមីតូម៉ុ មីតស៊ុយ (Sumitomo Mitsui Banking Corporation) ដឹកនាំដោយនាយកប្រតិបត្តិគ្រប់គ្រងរបស់ខ្លួន និងជាសហប្រធានផ្នែកអាស៊ីប៉ាស៊ីហ្វិក លោក Rajeev Kannan កំពុងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3wIVDPx
ក្រុមហ៊ុនក្នុងស្រុកចាប់ដៃជាមួយកូរ៉េផ្តល់សេវាកម្មប្រឹក្សាយោបល់អំពីឧស្សាហកម្មប្រណីត និងលក់រាយនៅកម្ពុជា
ក្រុមហ៊ុនពហុផលិតផលWorldBridge Group និងក្រុមហ៊ុនLuxury Business Group (LBG) ដែលគ្រប់គ្រងដោយវិនិយោគិនកូរ៉េ បានចុះកិច្ចព្រមព្រៀងវិនិយោគរួមដើម្បីអភិវឌ្ឍការបណ្តុះបណ្តាល និងសេវាកម្មប្រឹក្សាយោបល់អំពីឧស្សាហកម្មប្រណីត និងលក់រាយនៅកម្ពុជា។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-30-0850-246437.html
ភ្នាក់ងារជំរុញពាណិជ្ជកូរ៉េអះអាងថា នឹងជំរុញវិនិយោគិនកូរ៉េឱ្យមករកស៊ីលើវិស័យរថយន្តនៅកម្ពុជា
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ លោក YU Jeoung Yeol បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងកូរ៉េ នឹងជំរុញការធ្វើពាណិជ្ជ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-30-1613-246438.html
អំពាវនាវឲ្យចក្រភពអង់គ្លេសវិនិយោគលើវិស័យកសិកម្មកម្ពុជា
កម្ពុជាបានអំពាវនាវឱ្យចក្រភពអង់គ្លេសពិចារណាលើការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម បន្ទាប់ពីបានកត់សម្គាល់ថាវាជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្ម និងផលិតកម្មរបស់កម្ពុជា។ ...
ឆន រស្មី
https://kiripost.com/stories/call-for-uk-to-invest-in-cambodias-agriculture-sector
បារាំងលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់បារាំងបានលើកទឹកចិត្តឱ្យវិនិយោគិន និងធុរជនរបស់ខ្លួនបង្កើនការវិនិយោគ និងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយសារតែការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជនខ្មែរ គួបផ្សំនឹងបរិយាកាសវិនិយោគដែលមានលក្ខណៈល្អប្រសើរ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-26-1032-246284.html
គម្រោងបីបន្ថែមទៀតដែលមានតម្លៃ១៨លានដុល្លារត្រូវបានអនុម័ត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានដើមទុនសរុប ១៨ លានដុល្លារ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញកាលពីម្សិលមិញថា គម្រោងថ្មីទាំងនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន New Target ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3R9YvOR
កម្ពុជាអនុញ្ញាតឲ្យការវិនិយោគឯកជន១០០ភាគរយ លើផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ហូជីមិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃពុធថា កម្ពុជានឹងអនុញ្ញាតឲ្យវិស័យឯកជនវិនិយោគ ១០០ ភាគរយលើផ្លូវដែកល្បឿនលឿនថ្មីដែលតភ្ជាប់រាជធានីភ្នំពេញរបស់កម្ពុជាទៅទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3kxNWsH
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀង RCEP ត្រូវបានរំពឹងថានឹងជំរុញលំហូរវិនិយោគវិស័យឧស្សាហកម្មថ្មី
កម្ពុជាត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីក្នុងវិស័យឧស្សាហកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រួមជាមួយនឹងច្បាប់វិនិយោគថ្មី។ ...
បុគ្គលិក ខ្មែរថាមស៍
http://bit.ly/3WDBjJT
រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ
លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែមករា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2023-01-20-0655-246123.html
លំហូរវិនិយោគផ្ទាល់ពីបរទេសប្រចាំឆ្នាំជាមធ្យមរបស់កម្ពុជាមានកំណើន ៨.១ ភាគរយ
ប្រទេសកម្ពុជាបានកត់ត្រាកំណើនលំហូរវិនិយោគផ្ទាល់ពីបរទេសប្រចាំឆ្នាំជាមធ្យមចំនួន ៨.១ ភាគរយពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ នេះបើយោងតាមរបាយការណ៍ប្រទេសនៃនិន្នាការពាណិជ្ជកម្ម និងវិនិយោគអាស៊ីប៉ាស៊ីហ្វិក ២០២២/២០២៣ របស់ ESCAP សម្រាប់កម្ពុជា។ ...
Adur Pradeep
https://www.khmertimeskh.com/501222747/cambodia-average-annual-fdi-inflows-growth-at-8-1-percent/
TIA នឹងឆ្លើយតបការត្រឡប់មកវិញរបស់ភ្ញៀវទេសចរអន្តរជាតិ
អ្នកតំណាងវិស័យទេសចរណ៍ និងមន្ត្រីអាកាសចរស៊ីវិល បានលើកឡើងថា ការសម្រេចបានការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ឬភ្នំពេញថ្មី ចំនួនជាង ៤៣ ភាគរយគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២២ នឹងចប់តាមផែនការ និងដាក់ឱ្យដំណើរការនាពេលខាងមុខ គឺជាការឆ្លើយតបនឹងការត្រឡប់មកវិញនូវភ្ញៀវទេសចរអន្តរជាតិដូចមុនវិបត្តិ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-17-0952-245983.html
អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង សន្យាជំរុញអ្នកវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត
អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong-Seug សន្យាជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងឱ្យកាន់តែរឹងមាំឡើង ស្វែងរកជំនួយជួយដល់កម្ពុជាក្នុងការដោះមីន និងជំរុញអ្នកវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។ ការសន្យានេះធ្វើឡើងក្នុងជំនួបរវាងលោក Park Byeong-Seug និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមករា។ ...
រី សុចាន់
https://www.postkhmer.com/business/2023-01-13-1044-245880.html
នាយករដ្ឋមន្ត្រីជំរុញការវិនិយោគរបស់កូរ៉េលើឧស្សាហកម្មកែច្នៃ និងបច្ចេកវិទ្យា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន បានស្នើដល់អតីតឧបនាយករដ្ឋមន្ត្រី Ou Myung និងគណៈប្រតិភូឧស្សាហកម្មនៃប្រទេសកូរ៉េខាងត្បូង ជំរុញអ្នកវិនិយោគមកបណ្តាក់ទុនលើឧស្សាហកម្មកែច្នៃ និងបច្ចេកវិទ្យាកម្រិតខ្ពស់នៅកម្ពុជា។ ...
កង សុធា
https://www.khmertimeskh.com/501219858/pm-urges-korean-investment-in-processing-tech-industries/
ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅរាជធានីភ្នំពេញរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៤
អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលទទួលខុសត្រូសាងសង់ដោយប្រទេសចិន ឬឈ្មោះជាផ្លូវការហៅថា ព្រលានយន្តហោះអន្តរជាតិតេជោ រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ZBqZVz
ការនាំចូលនិងនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើន១២ភាគរយនៅឆ្នាំ២០២២
កាលពីថ្ងៃអង្គារ លោក Cao Jianjiang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ) បានប្រាប់ Xinhua ថា ទំហំនៃការនាំចូល និងនាំចេញដែលជាការវិនិយោគរួមគ្នារវាងចិន-កម្ពុជា នៅតំបន់ SSEZ បានឈានដល់ ២.៤៩ ពាន់លានដុល្លារ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3CFh07N
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក្នុងប្រទេសកម្ពុជាត្រូវបានគ្រោងដាក់ឱ្យដំណើរក្នុងខែតុលា ឆ្នាំ២០២៣
សេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ការងារសាងសង់ លើអាកាសយានដ្ឋានអន្តរជាតិដែលវិនិយោគដោយចិននៅភាគពាយព្យនៃខេត្តសៀមរាប មកដល់ពេលនេះសម្រេចបានចំនួន ៦៣ភាគរយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3isEF4v
លោក គិត ម៉េង ជំរុញឱ្យភាគីចិនធ្វើការនាំចូលផលិតផលកសិកម្មសក្តានុពលឱ្យបានច្រើន
ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើដល់បណ្តាក្រុមហ៊ុន និងវិនិយោគិនមកពីខេត្តគួងស៊ី របស់ចិនធ្វើការនាំចេញផលិតផលកសិកម្មដែលមានសក្តានុពលនៅកម្ពុជាដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែលបានកំពុងតែអនុវត្ត។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-09-0823-245736.html
តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ នឹងត្រូវសាងសង់នៅក្នុងស្រុកជើងព្រៃ
ក្រុមហ៊ុនឯកជនមួយនឹងធ្វើការវិនិយោគសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមលើផ្ទៃដី ១០០ ហិកតា ដោយគ្រោងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗ។ នេះបើតាមអភិបាលខេត្តកំពង់ចាម។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងកម្មវិធីគម្រោងពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ ៧ នៅព្រឹក ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-10-1102-245763.html
ក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក Walmart ស្វែងរកការវិនិយោគបន្ថែមនៅកម្ពុជា
ក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក មានគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-06-0928-245653.html
គម្រោងដែលមានតម្លៃ ១៦ លានដុល្លារដើម្បីបង្កើតការងារជាង ៤.៦០០ កន្លែង
គម្រោងវិនិយោគដែលមានតម្លៃ ១៦ លានដុល្លារ រំពឹងថានឹងបង្កើតការងារបានជាង ៤.៦០០ កន្លែងក្នុងប្រទេសកម្ពុជា ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្តាហ៍មុនបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងដល់ក្រុមហ៊ុនចំនួនបី។ ...
Adur Pradeep
https://www.khmertimeskh.com/501216132/projects-worth-16-million-to-create-over-4-6k-jobs/
គម្រោងវិនិយោគមានតម្លៃ ៤.៦៨៥ ពាន់លានដុល្លារត្រូវបានអនុម័តក្នុងឆ្នាំ ២០២២
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើទ្រព្យសកម្មថេរដែលមានតម្លៃជាង ៤.៦៨៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ៧ ភាគរយបើធៀបនឹងឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501216023/4-685-billion-investment-projects-approved-in-2022/